Publication

Publication

សេចក្តីថ្លែងការណ៍រួម៖ សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍រោងចក្រកាន់តែប្រសើរ

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

ការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការពិនិត្យមើល ទៅលើញត្តិដែលបានទទួល និងមើលអំពីលទ្ធភាពដែលអាចធ្វើការស៊ើបអង្កេតលើ ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​CENTRAL​) ឬ អង្គការ សង់ត្រាល់ ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍របស់ស្ថាប័ននេះ អំពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) គឺជាការឆ្លើយតបបែបអវិជ្ជមាន និងជាការព្យាយាមបំភិតបំភ័យទៅលើអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើការងារដើម្បីជួយធ្វើឱ្យកាន់តែប្រសើរឡើង នូវសេរីភាពរបស់សហជីព សម្រាប់កម្មករ និងសហជីពនៅកម្ពុជា ។

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាកម្មវិធីមួយរួមគ្នារវាងពីអង្គការការងារអន្តរជាតិ (ILO) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។ ទាំងអង្គការការងារអន្តរជាតិ និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ យល់យ៉ាងច្បាស់ថា សង្គមស៊ីវិល​គួរតែត្រូវបានអនុញ្ញាតឱ្យមានការចូលរួម ផ្តល់យោបល់ និងរិះគន់ដោយសេរី ទៅលើសកម្មភាពរបស់ស្ថាប័ន​​ទាំងពីរ ដើម្បីពង្រឹងប្រសិទិ្ធភាពការងាររបស់ខ្លួន ។ របាយការណ៍របស់អង្គការ សង់ត្រាល់ គឺជាសកម្មភាពចូលរួមយ៉ាងច្បាស់ ដោយអំពាវនាវដល់គម្រោងរោងចក្រកាន់តែប្រសើរ ឱ្យធ្វើការកែប្រែ ឱ្យរបាយការណ៍របស់ខ្លួនអាចឱ្យសហជីពនិងកម្មករទាញយកបាន ឱ្យបង្កើតយន្តការបណ្តឹងសារទុក្ខសម្រាប់ចំនុចដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍វាយតម្លៃរបស់គម្រោង ។ របាយការណ៍ក៏បានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងវិស័យការងារ ។

អនុសាសន៍មួយចំនួននៃរបាយការណ៍នេះ ផ្តោតទៅលើកម្មករមួយចំនួន នៅក្នុងការវាយតម្លៃរោងចក្រដែលមានផលិតផលនាំចេញ ដែលស្ថិតនៅក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ។ ការអះអាងដែលថារបាយការណ៍នេះ “ធ្វើឱ្យប៉ះពាល់អវិជ្ជមាន” ដល់គម្រោងរោងចក្រកាន់តែប្រសើរ ឬដល់ស្ថានភាពរបស់កម្មករ និងសហជីពនៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ។ លើសពីនេះ សកម្មភាពនេះ ហាក់ដូចជាលេសមួយ ដើម្បីបំភិតបំភ័យស្ថាប័នមួយដែលកំពុងការពារសិទិ្ធកម្មករ ។ ការអះអាងនេះ គួរត្រូវបានបដិសេធឱ្យបានឆាប់រហ័ស ពីគ្រប់ស្ថាប័នទាំងអស់ ដែលពាក់ព័ន្ធក្នុងការធានានូវការគោរពសិទិ្ធការងារ និងសិទិ្ធមនុស្ស នៅកម្ពុជា ។

យើងខ្ញុំមិនយល់ស្របចំពោះការអំពាវនាវដល់ក្រសួងដែលពាក់ព័ន្ធ ឱ្យមានការស៊ើបអង្កេតទៅលើការផ្តល់ជំនួយហិរញ្ញវត្ថុ និងដំណើរការសកម្មភាពការងាររបស់អង្គការ សង់ត្រាល់ ដោយយកមូលហេតុមិនត្រឹមត្រូវ ស្តីពីការជ្រៀតជ្រែកនិងការគ្រប់គ្រងរបស់រដ្ឋបរទេសលើសង្គមស៊ីវិលនៅកម្ពុជា ។ យើងខ្ញុំក៏យល់ផងដែរថា អង្គការ ឬកម្មករ ឬសហជីពណាក៏ដោយ ក៏មានសេរីភាពក្នុងការមិនយល់ស្រប ទៅលើការរកឃើញនៅក្នុងរបាយការណ៍របស់អង្គការ សង់ត្រាល់ ។ ប៉ុន្តែការស្នើសុំឱ្យមានការប្រើប្រាស់វិធានការរដ្ឋបាល ដើម្បីដាក់ទណ្ឌកម្មលើអ្នកធ្វើការងារលើសិទិ្ធកម្មករ គឺជាការរំលោភទៅលើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ ។ សកម្មភាពនេះក៏ធ្លាប់ត្រូវបានធ្វើឡើង ដើម្បីវាយប្រហារ ផ្អាកឬព្យួរសកម្មភាពការងាររបស់ក្រុមសង្គមស៊ីវិលមួយចំនួនផងដែរ ។ ហើយសកម្មភាពនេះទៀតសោត ក៏មិនបានជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានោះទេ ។

យើងខ្ញុំសូមអំពាវនាវដល់អង្គការពលកម្មអន្តរជាតិ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សូមទទួលស្គាល់ជាសាធារណៈ នូវតម្លៃនៃការសិក្សាស្រាវជ្រាវដែលរិះគន់សំដៅដល់ធ្វើឱ្យកាន់តែប្រសើរឡើងនូវដំណើរការ និងសកម្មភាពការងាររបស់គម្រោងនៃស្ថាប័នខ្លួន ។ យើងខ្ញុំអំពាវនាវដល់សហជីពដែលមិនយល់ស្រប អាចធ្វើការលើកឡើងនូវការព្រួយបារម្ភរបស់ខ្លួនជាសាធារណៈ និងធ្វើការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួន ហើយអាចធ្វើការពិភាក្សាអំពីបញ្ហាទាំងនោះ ។ យើងខ្ញុំក៏សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមរក្សាជំហរនិងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពនូវសេរីភាពក្នុងការបញ្ចេញមតិ និងអនុញ្ញាតឱ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ អាចធ្វើការងាររបស់ខ្លួន ដោយសេរី ជៀសផុតពីការរំលោភបំពាន និងការឆ្លើយតបជាអវិជ្ជមាន ដោយគ្រាន់តែស្ថាប័នទាំងនោះធ្វើការរិះគន់ ។

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  4. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  5. សហគមន៍បឹងពីរ (បាត់ដំបង)
  6. សហគមន៍បឹងប្រាំ (បាត់ដំបង)
  7. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  8. មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ (CC​I​M​)
  9. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  10. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  11. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  12. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
  13. បណ្តាញយុវជនកម្ពុជា (CYN)
  14. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  15. គណ​:​កម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (​CO​M​F​R​E​L​)
  16. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  17. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  18. អង្គការសមធម៌កម្ពុជា (EC)
  19. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  20. សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​)
  21. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
  22. សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
  23. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ខេត្តព្រះវិហារ
  24. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
  25. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  26. សហគមន៍មានជ័យ (ស្វាយរៀង)
  27. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
  28. សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
  29. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
  30. បណ្តាញសហគមន៍ព្រៃឡង់
  31. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  32. សហគមន៍ភ្នំក្រោម (សៀមរាប)
  33. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  34. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  35. អង្គការសមាគមធាងត្នោត (ស.ធ.ត)
  36. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  37. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  38. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
  39. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
  40. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  41. សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
  42. សហគមន៍ដីធ្លីតានី (សៀមរាប)
  43. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  44. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

ទាញយកឯកសារ៖ ភាសាខ្មែរភាសាអង់គ្លេស

សេចក្ដីថ្លែងការណ៍រួម៖ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការ ដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤

 

នៅក្នុងរបាយការណ៍របស់ខ្លួន ដែលត្រូវដាក់មុនពេលការប្រជុំ​ពិនិត្យឡើងវិញជាសាកល​តាម​កាលកំណត់​ជារបស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UPR) សម្រាប់ប្រទេស​កម្ពុជា ក្រុមសង្គមស៊ីវិលជាតិនិងអន្តរជាតិ ស្នើទៅដល់រាជរដ្ឋាភិបាលកម្ពុជា សូមចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានៃការការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច និង ការអនុវត្តការប្រមូលប្រាក់សងបំណុលដោយរំលោភបំពាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេស   ។

ការអំពាវនាវសូមឱ្យមានការដោះស្រាយ លើការរំលោភបំពាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានធ្វើឡើង នៅពេលដែលអនុសាសន៍ចំនួន ៣០ ដែលបានធ្វើឡើងនៅក្នុងការពិនិត្យឡើងវិញជាសាកល​តាម​កាលកំណត់ (UPR) កាលពីឆ្នាំ២០១៩ ដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការទទួលយកទៅអនុវត្តឱ្យបានពេញលេញ ។​ ការរំលោភបំពាននេះ បានកើតឡើងជាយូរមកហើយ និងត្រូវបានប្រជាពលដ្ឋដឹងលឺយ៉ាងទូលំទូលាយ ។ ការមិនបានអនុវត្តឱ្យបានពេញលេញនូវអនុសាសន៍ទាំង ៣០ ខាងលើ បានជាធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានភាពរីកដុះដាលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំប្រាក់កម្ចីជាមធ្យមបានកើនឡើងដល់ជាង ៥.000 ដុល្លារ (ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក) ហើយការបង្ខិតបង្ខំឱ្យលក់ដី បានកើតឡើងយ៉ាងច្រើនករណីគួរឱ្យកត់សម្គាល់នៅទូទាំងប្រទេស ។

ការដាក់របាយការណ៍របស់ស្ថាប័នយើងខ្ញុំ ត្រូវបានធ្វើឡើង បន្ទាប់ពីបានតាមដាន និងសិក្សាស្រាវជ្រាវ អំពីព័ត៌មានដែលមាននៅក្នុងពាក្យបណ្តឹងរបស់អ្នកខ្ចីប្រាក់ ។ របាយការណ៍នេះរៀបរាប់យ៉ាងលម្អិតអំពីការរាយការណ៍ និងភស្តុតាងពីប្រភពផ្សេងៗ ដែលបង្ហាញថា តើបន្ទុកបំណុលនៅក្នុងប្រទេសកម្ពុជា បានជះឥទ្ធិពលអវិជ្ជមានដោយរបៀបណា ដល់សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសុខុមាលភាព សិទ្ធិទទួលបានការហូបចុក សិទ្ធិទទួលបានការរស់នៅសមរម្យ និងសិទ្ធិរបស់ជនជាតិដើមភាគតិច។ ល។​

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានអំពីការបាត់បង់ដី ដោយផ្អែកលើទំហំនៃការសងត្រឡប់លើកម្ចីខ្នាតតូច ជាមធ្យម ដែលមានកម្រិតខ្ពស់នៅកម្ពុជា និងការប្រើប្រាស់ដីធ្លីជាទ្រព្យធានាក្នុងខែកញ្ញា ឆ្នាំ ២០២១ ។ គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បានសម្តែងការព្រួយបារម្ភកាលពីខែមីនា ឆ្នាំ២០២៣​ ថា ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុកំពុងជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិទទួលបានការរស់នៅសមរម្យ ។ ការសិក្សាចំនួនបី ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានរកឃើញថា ប្រមាណជា ៦% នៃអ្នកខ្ចីប្រាក់ បានលក់ដីដើម្បីសងបំណុលខ្នាតតូច ។ ការរកឃើញរបស់ការសិក្សាមួយ បានបង្ហាញថា នៅចន្លោះឆ្នាំ​ ២០១៧ ដល់ឆ្នាំ​ ២០២២ ពលរដ្ឋកម្ពុជាប្រមាណជា ១៦៧.០០០​​ នាក់ បានធ្វើការលក់ដីដើម្បីសងកម្ចីមីក្រូហិរញ្ញវត្ថុ ។​

នៅក្នុងរបាយការណ៍ឆ្នាំ២០២២ និងឆ្នាំ២០២៣ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា បានអំពាវនាវឲ្យមានការអនុគ្រោះទៅលើកម្ចី និងស្នើឱ្យមានវិធានការដោយផ្ទាល់ពីរាជរដ្ឋាភិបាលកម្ពុជាឱ្យបានច្រើនជាងមុន ក្នុងការគ្រប់គ្រងប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងការឃ្លាំមើលអ្នកផ្តល់ប្រាក់កម្ចី ដើម្បីទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរនៃការបាត់បង់ដីធ្លី និងការកើនឡើងនៃភាពក្រីក្រដែលទាក់ទងនឹងបំណុលមីក្រូហិរញ្ញវត្ថុ ។ ការស្តង់មតិនៅក្នុងឆ្នាំ​ ២០២២ កុមារច្រើនជាង ៣%​ នៅក្នុងគ្រួសារដែលផ្តល់បទសម្ភាសន៍ បានឈប់រៀន ជាពិសេសដោយសារតែបញ្ហាមីក្រូហិរញ្ញវត្ថុ ហើយបន្ថែមពីនេះទៅទៀត កុមារច្រើនជាង ៤% (រួមទាំងកុមារដែលមានអាយុក្មេងត្រឹម១០ឆ្នាំ)​ បានចេញទៅធ្វើការដើម្បីសងបំណុលទៅកាន់មីក្រូហិរញ្ញវត្ថុ ។ នៅក្នុងការស្តង់មតិដែលមានលក្ខណៈតំណាង ១៨,៣% នៃក្រុមគ្រួសារដែលមានកម្ចី បាននិយាយថា ពួកគេកាត់បន្ថយការហូបចុកបន្ទាប់ពីពួកគេបានខ្ចីប្រាក់​ ហើយប្រជាពលរដ្ឋប្រមាណ ៨,៥% បានរាយការណ៍ថា គ្រួសារពួកគេមិនមានអាហារបរិភោគគ្រប់គ្រាន់នោះទេ ។​

រហូត​មក​ដល់​ពេល​នេះ នៅមិន​ទាន់​មាន​ចំណាត់​ការ​ណាមួយដែលច្បាស់លាស់ ពីរាជ​រដ្ឋាភិបាល​កម្ពុជា ​លើ​កំណែ​ទម្រង់​នោះ​ទេ ។ យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា សូមចាត់វិធានការជាបន្ទាន់ ដើម្បីធានាឱ្យមានការបញ្ឈប់នូវការរំលោភបំពានទាំងនេះ។ នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ ក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស យើងខ្ញុំក៏សូមអំពាវនាវដល់រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ សូមសួរទៅកាន់អ្នកតំណាងប្រទេសកម្ពុជា អំពីកំណត់ត្រារបស់ខ្លួនស្តីពីការការពារអ្នកជាប់បំណុលមីក្រូហិរញ្ញវត្ថុ ។

យើង​ខ្ញុំក៏សូម​អំពាវ​នាវ​បន្ថែម​ទៀត​ដល់​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ​ សូមឱ្យ​ស្នើនូវអនុសាសន៍មួយចំនួនដូចខាងក្រោម​ និងសូម​ឱ្យរាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យកទាំងនោះ ៖

  • អនុវត្តសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការពារសិទ្ធិជនជាតិដើមភាគតិច ។ ហាមឃាត់ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីជាទ្រព្យធានា សម្រាប់កម្ចីខ្នាតតូច ដោយផ្តល់អាទិភាពលើកម្ចីដែលផ្តល់ទៅឱ្យជនជាតិដើមភាគតិច និងអ្នកដែលមានប័ណ្ណក្រីក្រ ។ ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ ដែលបច្ចុប្បន្នកំពុងត្រូវបានគេកាន់កាប់ជាទ្រព្យធានាលើបំណុលខ្នាតតូច មកម្ចាស់កម្មសិទិ្ធស្របច្បាប់វិញ ។
  • លើកកម្ពស់សិទ្ធិទទួលបានការរស់នៅសមរម្យ ។ បង្កើតយន្តការអនុគ្រោះលើបំណុល សម្រាប់គ្រួសារដែលជំពាក់បំណុលច្រើនលើសលុប និងផ្តល់អាទិភាពនៃការអនុគ្រោះបំណុលនោះ ដល់ជនជាតិដើមភាគតិច និងគ្រួសារដែលមានប័ណ្ណក្រីក្រ ។
  • លើកកម្ពស់សិទ្ធិទទួលបានសុខភាព សិទ្ធិទទួលបានអាហារ និងសិទ្ធិទទួលបានការអប់រំ ។ ចាត់វិធានការជាក់ស្តែង ក្នុងការផ្តល់សេវាថែទាំសុខភាព និងការអប់រំកម្រិតបឋមសិក្សានិងមធ្យមសិក្សា ដោយឥតគិតថ្លៃពេញលេញ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដើម្បីកាត់បន្ថយការជាប់បំណុលដែលកើតចេញពីការចំណាយទាំងនេះ ។

សម្រាប់ព័ត៌មានបន្ថែមសួមទាក់ទង៖

  • ​អ្នកនាង ណា​លី ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ ៖ (+​៨​៥​៥​) ​១​២​ ​២​១​៤​ ​៤​៥​៤​ (​ភាសា​អង់គ្លេស​)
  • លោក Mathias Pfeifer មន្រ្តីកម្មវិធីនៅអង្គការ FIAN អាល្លឺម៉ង់ ​តាមរយៈ​ ​Signal​ ៖ +៤៩ ១៧ ៦៥៤ ១១៣ ៩៨៨ និង តាមរយៈអ៊ីម៉ែល៖ pfeifer@fian.de (ភាសាអង់គ្លេស និងអាល្លឺម៉ង់)
  • លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​តាមរយៈ​ ​Signal ៖ (+​៨​៥​៥​) ​១​២​ ​៧​៩​១​ ​៧​០​០​ (​ភាសាខ្មែរ​ ​និង​អង់គ្លេស​)
  • លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគមធាងត្នោត​ ​តាមរយៈ​ ​Signal ៖ (+​៨​៥​៥​) ៨៩​ ៦៦៦ ០១៣ ឬតាមរយៈអ៊ីម៉ែល director@teangtnaut.org (​ភាសាខ្មែរ​ ​និង​អង់គ្លេស​)

ឯកសារ PDF អាចចូលប្រើបាននៅទីនេះ៖ ភាសាខ្មែរ  ភាសាអង់គ្លេស  ភាសាបារាំង  ភាសាអាឡឺម៉ង់

​រាជរដ្ឋាភិបាល​កម្ពុជា​ ​ត្រូវ​បញ្ឈប់​ការរំលោភ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​វិ​ស័​យ​មី​ក្រូហិរញ្ញវត្ថុ

នៅក្នុងឱកាសដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវបានត្រួតពិនិត្យនៅក្រុមប្រឹក្សាសិទិ្ធមនុស្សនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ យើងខ្ញុំស្នើសុំប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ សូមលើកអនុសាសន៍ដល់ប្រទេសកម្ពុជា ឱ្យផ្តល់ការអនុគ្រោះលើបំណុល និង​ផ្តល់សេវាសុខាភិបាលនិងអប់រំ ដោយឥតគិតថ្លៃនិងពេញលេញ ដើម្បីកាត់បន្ថយបំណុល និងបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានតាមរយៈកម្ចីមីក្រូហិរញ្ញវត្ថុ ។

នាថ្ងៃនេះ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ នឹងចេញប័ណ្ណព័ត៌មានជាស៊េរី ជាបួនភាសា ដើម្បីបង្ហាញអំពីការជាប់បំណុលដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ហើយនិងការអនុវត្តការផ្តល់កម្ចីបែបកេងប្រវ័ញ្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន និងអ្នកផ្តល់កម្ចីខ្នាតតូចជាច្រើន ដែលកំណត់គោលដៅផ្តល់កម្ចីរបស់ខ្លួនលើសហគមន៍ជនជាតិដើមភាគតិច ពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាច្រើន ។

ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែស្នើឱ្យប្រទេសកម្ពុជាទទួលខុសត្រូវ អំឡុងពេលត្រួតពិនិត្យឡើងវិញជាសាកល និងតាមពេលកំណត់ (UPR) និងផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទិ្ធមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ បានដាក់របាយការណ៍របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ អំពីការព្រួយបារម្ភទាំងនេះ ។ លោកអ្នកអាចទាញយករបាយការណ៍នេះ ជាភាសាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ

 

IMG_6374

កម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង ក្រោមយុទ្ធនាការ “យុវជនដើម្បីនិរន្តភាពបរិស្ថាន”

អង្គការសមាគមធាងត្នោតបានរៀបចំកម្មវិធីអ្នកដឹកនាំយុវជនសហគមន៍វ័យក្មេង ក្រោមយុទ្ធនាការ “យុវជនដើម្បីនិរន្តរភាពបរិស្ថាន” ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៤ នៅសហគមន៍អេកូទេសចរណ៍នេសាទត្រពាំងសង្កែ ខេត្តកំពត។ យុទ្ធនាការនេះមានអ្នកចូលរួមសរុបចំនួន ៣០ នាក់ (ស្រី ១៦នាក់ រួមទាំង LGBTQ+) ដែលរួមមានយុវជនមកពីសហគមន៍គោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ, ជនជាតិដើមភាគតិចកួយ និងយុវជនមកពីសាកលវិទ្យាល័យនានា។

ពិព័រណ៌រូបថតសហគមន៍ក្នុងទីក្រុងឆ្នាំ ២០២៤ ប្រធានបទ៖ ផ្ទះ និងជីវិត

អង្គការសមាគមធាងត្នោត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ និងបានចុះឈ្មោះជាផ្លូវការនៅ​​ក្រសួង​មហាផ្ទៃក្នុងឆ្នាំ២០០៦។ ចក្ខុវិស័យរបស់យើងគឺសហគមន៍ក្រីក្រ និងងាយរងគ្រោះនៅទីក្រុង ក្នុងប្រទេសកម្ពុជា មានលំនៅឋានសមរម្យ ​រស់នៅប្រកបដោយជីវភាពធូរធារ និងសេចក្តីថ្លៃថ្នូរ។ ដើម្បីសម្រេចបាននូវ ចក្ខុវិស័យនេះ អង្គការសមាគមធាងត្នោតមានបេសកម្ម ក្នុងការផលិតឯកសារសហគមន៍ និងស្រាវជ្រាវ ពង្រឹងទំនុកចិត្ត ព្រមទាំងគាំទ្រសហគមន៍ក្រីក្រ និងងាយរងគ្រោះនៅទីក្រុង ដើម្បីពួកគេទទួលបានលំនៅឋានសមរម្យ​ប្រកបដោយផាសុខភាព។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍រូបថតស្ដីពី ផ្ទះ និងជីវិត នៅភោជនីយដ្ឋាន សួនចំប៉ី។ ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមមកពីតំណាងម្ចាស់ជំនួយ អង្គការដៃគូ និងសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍រូបថត គឺជាសកម្មភាពមួយរបស់អង្គការសមាគមធាងត្នោត ហើយរូបថតដែលដាក់តាំងបង្ហាញ គឺត្រូវបានថតដោយអង្គការសមាគមធាងត្នោតក្នុងអំឡុងឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ ២០២៤។

ព្រឹត្តិការណ៍នេះ បានដាក់តាំងបង្ហាញរូបថតចំនួន ៦០ រូប ក្នុងគោលបំណង នាំយកផ្ទាំងទស្សនីយភាព របស់សហគមន៍ក្នុងទីក្រុងដែលបានរងគ្រោះពីការអភិវឌ្ឍ អសុវត្ថិភាពដីធ្លី ការតាំងទីលំនៅថ្មីដែលខ្វះការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាមុន និងការបណ្តេញដោយបង្ខំ មកបង្ហាញដល់សាធារណជន និងអ្នកពាក់ព័ន្ធឱ្យបានដឹង ដើម្បីរួមគ្នាស្វែងរកនូវដំណោះស្រាយ និងលើកកម្ពស់សិទ្ធិមានលំនៅឋានសមរម្យរបស់ពួកគេ។ ពិព័រណ៍នេះ ក៍មានបង្ហាញពីបច្ចុប្បន្នភាពបឹងនៅក្នុងទីក្រុង។ ​​​


ការលុបបឹង

ចាប់តាំងពី ឆ្នាំ១៩៩០មក នៅក្នុងរាជធានីភ្នំពេញមានបឹងចំនួន២៦។ ក្នុងនោះបឹងចំនួន១៦ ត្រូវបានចាក់ដីលុបទាំងស្រុង និងបឹងមួយចំនួនទៀតត្រូវបានកំពុងចាក់ដីលុបជាបណ្ដើរៗ។ បឹងត្រូវបានលុបហើយ ត្រូវបានជំនួសមកវិញនូវការសាងសង់បុរី អគារ និងទីក្រុងរណប។ បច្ចុប្បន្ននេះបឹងធំៗក្នុងរាជធានីភ្នំពេញមានចំនួន ពីរ គឺបឹងទំពុន (បឹងជើងឯក) និងបឹងតាមោក (បឹងកប់ស្រូវ) ត្រូវបាននឹងកំពុងលុបជាបន្តបន្ទាប់។ បឹងទំពុន មានទំហំ ២ ៦០០ ហិកតា ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ហើយលាតសន្ធឹងក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ រីឯបឹងតាមោក គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើងតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ដែលមានទំហំសរុបចំនួន ៣​ ២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន ២ គឺខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ។ តាមរបាយការណ៍ស្រាវជ្រាវនានា ផលប៉ះពាល់នៃការលុបនូវផ្ទៃបឹងទាំងពីរ នេះមានដូចជា ការបណ្តេញចេញ ការរំលោភបំពានដីធ្លី បាត់បង់មុខរបរ ការចំណាកស្រុក និងការបង្កើតនូវអយុត្តិធម៌សង្គម។ បន្ថែមពីនេះ ការលុបបឹងបណ្តាលឱ្យ បាត់បង់នូវប្រព័ន្ធជម្រោះទឹក និងអាងស្ដុកទឹកស្អុយដែលហូរចេញពីរាជធានីភ្នំពេញ ដែលអាចនឹងបង្កឱ្យមានការជន់លិចទីក្រុងភ្នំពេញនៅរដូវវស្សា។


ការលិចទឹកក្នុងសហគមន៍

បន្ទាប់នៅរដូវមានភ្លៀងធ្លាក់ សហគមន៍នៅក្នុងទីក្រុងមួយចំនួនបានជួបប្រទះបញ្ហាទឹកលិចដោយសារតែពុំមានប្រព័ន្ធលូបង្ហូរទឹក ឬប្រព័ន្ធលូបង្ហូរមិនដំណើរការ។ បញ្ហានេះបានបង្កជាទឹកស្អុយកង្វក់ ដែលជាប្រភពមេរោគ និងជម្រកមូស ដែលបង្កើតជាបញ្ហាផ្សេងៗដូចជា ជំងឺនៅលើស្បែក ជំងឺគ្រុនឈាម និងក្លិនមិនល្អដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។

ប្រជាសហគមន៍បានជួបការលំបាកក្នុងការធ្វើដំណើរ ដោយសភាពផ្លូវលិចខ្លាំងចំណែកកុមារតូចៗវិញត្រូវប្តូរសម្លៀកបំពាក់ និងដោះស្បែកជើងដើម្បីដើរកាត់ទឹកស្អុយទៅសាលារៀន។ ប្រជាសហគមន៍បានជួបនូវវិបត្តិជីវភាពធ្ងន់ធ្ងរ ព្រោះពួកគេពុំអាចចេញទៅរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារបានដោយសារតែត្រូវនៅផ្ទះមើលថែកូនតូចៗ ខ្លាចលង់ទឹក ឬចុះលេងទឹកទឹកស្អុយ។


ការបណ្តេញចេញ

កម្ពុជាជាប្រទេសដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលនេះជាមោទនភាពមួយរបស់កម្ពុជា។ តែយ៉ាងណា ការអភិវឌ្ឍមួយចំនួនបានបង្កើតឱ្យមានការបណ្តេញចេញដោយបង្ខំ ហើយប្រជាសហគមន៍ក្រីក្រ និងក្រុមងាយរងគ្រោះត្រូវបង្ខំចិត្តទទួលយកសំណងតិចតួច និងមិនសមរម្យ ដើម្បីទៅតាំងទីលំនៅថ្មី។​ ផ្អែកតាម គោលការណ៍ណែនាំ របស់អង្គការសហប្រជាជាតិ ស្ដីពីការបណ្ដេញចេញ និងការតាំងទីលំនៅថ្មី ការបណ្ដេញចេញ គឺត្រូវធានាថា ផ្ដល់ឱកាសសម្រាប់ការពិគ្រោះយោបល់ពិតប្រាកដ បញ្ចៀសការប្រើប្រាស់កម្លាំងមិនសមាមាត្រ ការជូនដំណឹងគ្រប់គ្រាន់ និងសមហេតុផល និងការផ្ដល់ឱ្យមានការដោះស្រាយសំណងតាមផ្លូវច្បាប់។​ បើទោះបីជាយ៉ាងណាក៏ដោយ មានសហគមន៍ខ្លះត្រូវបានគេបណ្តេញចេញដោយមិនបានអនុវត្តតាមច្បាប់ជាតិ និងអន្តរជាតិឱ្យបានពេញលេញ ដែលនេះធ្វើឱ្យសហគមន៍រងគ្រោះទាំងនោះភ័យខ្លាចហើយសម្រេចចិត្តចាកចេញទាំងបង្ខំចិត្ត ខណៈការតាំងទីលំនៅឋានថ្មីរបស់ពួកគេជួបប្រទះនឹងខ្វះខាតថវិកាសាងសងថ្មី និងឆ្ងាយពីសេវាសាធារណៈផ្សេងៗ។​ តាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោត ឆ្នាំ២០២៣ បានបង្ហាញថា មាន១៩១ ទីតាំងកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ ហើយក្នុងនោះមានសហគមន៍ប្រមាណ ៦៩% កំពុងរស់នៅដោយអសុវត្ថិភាពដីធ្លី និង២៩%កំពុងប្រឈមការបណ្ដេញចេញ ហើយពួកគាត់សង្ឃឹមថា អាជ្ញាធររដ្ឋនឹងផ្ដល់ការអភិវឌ្ឍនៅនឹងកន្លែង ឬផ្ដល់ជាដំណោះស្រាយសមរម្យ និងអនុវត្តតាមផ្លូវច្បាប់ពេញលេញ។​


ារតាំងទីលំនៅថ្មី

បន្ទាប់ពីបានចាកចេញពីទីតាំងចាស់របស់ខ្លួន សហគមន៍បានទៅតាំងទីលំនៅនៅតំបន់ថ្មី ដែលស្ថិតនៅឆ្ងាញពីទីប្រជុំជន និងតំបន់សេដ្ឋកិច្ច។ តាមការអះអាងរបស់ប្រជាសហគមន៍ សំណង ឬដំណោះស្រាយដែលសហគមន៍ទទួលបានពុំសូវសមរម្យនិងយុត្តិធម៌ឡើយ​ ពីព្រោះសំណងទាំងនោះ ពុំអាចជួយឱ្យពួកគាត់មានថវិកាគ្រប់គ្រាន់ដើម្បីសាងសង់លំនៅឋានថ្មីឡើយ។ ក្រៅពីមិនមានថវិកាធ្វើផ្ទះថ្មី ពួកគាត់ក៏មិនមានដើមទុនសម្រាប់ប្រកបមុខរបរផងដែរ ដែលជាហេតុធ្វើឱ្យជីវភាពកាន់តែលំបាកទៅៗជាងទីតាំងចាស់។ ការរស់នៅក្នុងផ្ទះ ដែលមានសភាពធ្លុះធ្លាយដូចជាខ្ទម និងកង្វះសេវាសាធារណៈប្រើប្រាស់ដូចជា អគ្គិសនី ទឹកស្អាត ឆ្ងាយសាលារៀន មន្ទីរពេទ្យ និងឆ្ងាយពីតំបន់សេដ្ឋកិច្ច បានធ្វើឱ្យបាត់បង់នូវចំណូល និងជំពាក់បំណុលធនាគារជាដើម។

ការតាំងទីលំនៅថ្មីដែលមិនបានគិតគូរ និងវាយតម្លៃពីកត្តាទាំងនេះ កាន់តែធ្វើឱ្យប្រជាសហគមន៍មានជីវភាពខ្វះខាតទៅៗ ហើយ​ជាផ្នែកដ៏ធំដែលបង្ហាញពីការមានកម្រិតជីវភាពទាប និងមិនមានលំនៅឋានសមរម្យ។

តាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្ដីពី សិទ្ធិមានលំនៅឋានសមរម្យ គឺសំដៅដល់ សុវត្ថិភាពក្នុងការកាន់កាប់ ភាពអាចទទួលបានសេវាកម្ម សម្ភារៈ អគារ ឬកន្លែងផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធ ភាពអាចលៃលកបាន ភាពអាចរស់នៅបាន ភាពអាចប្រើប្រាស់បាន ទីតាំង និងភាពសមរម្យផ្នែកវប្បធម៌ និងប្រពៃណី។ លំនៅឋានសមរម្យនេះត្រូវបានគេទទួលស្គាល់ថា ជាផ្នែកមួយនៃសិទ្ធិមានកម្រិតជីវភាពសមរម្យ ដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ។


ការកសាងសមត្ថភាព

មនុស្សយើងគ្រប់រូបចាំបាច់ត្រូវទទួលបាននូវការអប់រំសិក្សារៀនសូត្រពេញមួយជីវិត។ សិទ្ធិក្នុងការទទួលបានការអប់រំ គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សដែលធានាដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងអន្តរជាតិ។ ប្រជាសហគមន៍ក្រីក្រក្នុងទីក្រុងខ្លះកំពុងជួបប្រទះបញ្ហវិវាទដីធ្លី លំនៅឋានមិនទាន់សមរម្យ និងការរស់នៅមិនមានប្លង់កម្មសិទ្ធិ។ ប្រជាសហគមន៍ក៍មិនទាន់យល់ពីសិទ្ធិដីធ្លី និងបញ្ហាផ្លូវច្បាប់មួយចំនួនដែលទាក់ទងនឹងការកាន់កាប់ដីធ្លីរបស់ពួកគេដែរ។ ដូច្នេះ អង្គការសមាគមធាងត្នោត បានផ្តល់នូវវគ្គបណ្តុះបណ្តាលនានាដូចជា សិទ្ធិមនុស្ស ច្បាប់ភូមិបាល ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បរិស្ថាន ការគូរផែនទី សារាចរលេខ០៣ និង០៦ និងជាពិសេសនោះគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍសមត្ថភាពរបស់សហគមន៍។ សហគមន៍អាចមានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកពាក់ព័ន្ធនានាក្នុងការស្វែងរកកិច្ចអន្តរាគមន៍ផ្សេងៗ ក៍ជុំវិញបញ្ហារបស់ពួកគេ។ តាមរយៈវគ្គបណ្ដុះបណ្ដាលទាំងនោះ សហគមន៍យល់ពីសិទ្ធិរបស់ខ្លួន ការកសាងសាមគ្គីភាព និងសម្អាតបរិស្ថានក្នុងសហគមន៍ឱ្យមានភាពល្អប្រសើរឡើង។ បន្ថែមពីនេះ សហគមន៍ក៏មានសមត្ថភាពប្រើប្រាស់បណ្ដាញសង្គមក្នុងការស្វែងរកកិច្ចគាំទ្រសម្រាប់ពួកគេ និងផ្សព្វផ្សាយពីបញ្ហានានាដែលបានកើតឡើងនៅក្នុងសហគមន៍។


ជំនួយកែលម្អលំនៅឋានខ្នាតតូច

សហគមន៍ភាគច្រើននៅក្នុងទីក្រុង មានជីវភាពខ្វះខាត លំនៅឋានមិនសមរម្យ ផ្លូវខូចខាត គ្មានប្រព័ន្ធលូ ឬប្រព័ន្ធលូក្នុងសហគមន៍ពុំដំណើរការ ដែលការណ៍នេះធ្វើឱ្យសហគមន៍ជួបការលំបាកជាខ្លាំង និងពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួសជុលផ្ទះ ផ្លូវ ឬប្រព័ន្ធលូដែលខូចខាតនោះឡើយ។ សហគមន៍ខ្លះ មានទឹកជន់លិចសហគមន៍ ដែលចាំបាច់ត្រូវមានស្ពានសម្រាប់ធ្វើដំណើរទៅវិញទៅមកនៅក្នុងសហគមន៍ ហើយសហគមន៍ក៏ត្រូវការប្រព័ន្ធរំដោះទឹកក្នុងសហគមន៍ ដើម្បីចៀសវាងការជន់លិច និងហានិភ័យនានាដែលងាយនឹងកើតមានដូចជាការលង់ទឹកជាដើម។ សហគមន៍ខ្លះទៀត ពុំមានអំពូលបំភ្លឺផ្លូវដែលពិបាកធ្វើ ដំណើរនាពេលយប់ ឬអសន្តិសុខក្នុងសហគមន៍។

ដើម្បីដោះស្រាយនឹងបញ្ហាលំបាកទាំងនេះសហគមន៍ត្រូវស្វែងរកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដូចជារាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គការសង្គមសុីវិល ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគាត់។ អង្គការសមាគមធាងត្នោត បានរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍តាមរយៈការផ្ដល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា សាងសង់ស្ពាន ជួសជុលផ្លូវ ផ្តល់លូ ដំឡើងសូឡាបំភ្លឺផ្លូវ និងជួសជុលលំនៅឋាន ក្នុងគោលបំណងជួយសម្រួល​ការរស់​នៅរបស់សហគមន៍ ការធ្វើដំណើរទៅមកមានភាពងាយស្រួល និងមានសុវត្ថិភាពក្នុងការរស់នៅ។

សេចក្តីថ្លែងការណ៍រួម ពិព័រណ៍រូបថតរបស់ អង្គការសមាគមធាងត្នោត មិនគួរត្រូវបានផ្អាក ហើយអាជ្ញាធរគួរទទួលខុសត្រូវ

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

យើងខ្ញុំទាំងអស់គ្នាជា អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននៅរាជធានីភ្នំពេញ និងខេត្ត ​​ដែលមានរាយឈ្មោះដូចខាងក្រោម មានសេចក្តីសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំងបញ្ឈប់ និងរុះរើពិព័រណ៍រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី ខណ្ឌច្បារអំពៅ     រាជធានីភ្នំពេញដោយគ្មានមូលហេតុ និងមិនបានជូនដំណឹងជាមុន ។

ពិព័រណ៍រូបថតនេះ ធ្វើឡើងក្នុងគោលបំណងនាំយកពីទុក្ខកង្វល់ និងបញ្ហារបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមគ្នាក្នុងការផ្តល់នូវដំណោះស្រាយ។

ការបញ្ឈប់ និងរុះរើពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោតខាងលើ ដោយមិនបានជូនដំណឹង និងប្រាប់ពីមូលហេតុជាក់លាក់នេះ គឺជាការរំលោភយ៉ាងច្បាស់ មកលើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ និងជាសកម្មភាពដែលមិនផ្តល់តម្លៃចំពោះសិល្បៈ ។ ពិព័រណ៍រូបថតនេះ គឺជាសិល្បៈដ៏សំខាន់មួយ ដែលបង្ហាញអំពីរឿងរ៉ាវរបស់សហគមន៍ក្រីក្រនៅរាជធានី និងភាពងាយរងគ្រោះរបស់ពួកគេ ។ យើងខ្ញុំនៅតែសោកស្តាយ​ជាខ្លាំង​ ចំពោះការបន្តបង្ក្រាប និងបំបិទសិទិ្ធដោយមិនត្រឹមត្រូវបែបនេះ មកលើសកម្មភាព ឬទម្រង់សិល្បៈមួយ ដែលជាសេរីភាពក្នុងការបញ្ចេញមតិ ក្នុងអណត្តិ  រាជរដ្ឋាភិបាលថ្មីនេះ ។

រដ្ឋធម្មនុញ្ញាបានធានានូវ សិទ្ធិ​ និងសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋ​។ ផ្ទុយទៅវិញអាជ្ញាធរមួយចំនួន​ បែរជាបំបិទសំឡេងរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ដែលអ្នកទាំងនោះគ្រាន់តែបង្ហាញអំពីការព្រួយបារម្ភ ទៅលើជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រមួយចំនួន ក្នុងរាជធានីភ្នំពេញ។ អាជ្ញាធរគួរតែមកព្យាយាមដោះស្រាយបញ្ហាដែលកើតមានទៅលើពលរដ្ឋទាំងនោះ ដែលរួមមានការរំលោភយកដីធ្លី ការផ្តល់កម្ចីឥណទានបែបកេងប្រវ័ញ្ច និងការបញ្ចាំខ្លួនដោះបំណុល ជាដើម​ ដែលតែងតែកើតមានទៅលើពលរដ្ឋក្រីក្រទាំងនោះ។

យើងខ្ញុំជាសមាគម អង្គការសង្គមស៊ីវិល និងពលរដ្ឋសហគមន៍មូលដ្ឋាន ដូចមានរាយនាមខាងក្រោម អំពាវនាវ សូមឱ្យអាជ្ញាធរអនុញ្ញាតឱ្យបន្តពិព័រណ៍រូបថតឡើងវិញដោយគ្មានការរំខាន។​ យើងខ្ញុំក៏សំណូមពរដល់ក្រសួងមហាផ្ទៃធ្វើការពិនិត្យពីសកម្មភាពរបស់អាជ្ញាធរខណ្ឌច្បារអំពៅ និងសង្កាត់និរោធ និងសូមឱ្យពួកគេបញ្ជាក់អំពីមូលហេតុឱ្យបានច្បាស់លាស់នៃការផ្អាកការតាំងពិព័រណ៍រូបថត។ បន្ថែមពីនេះទៅទៀត យើងខ្ញុំក៏ស្នើសុំឱ្យស្ថាប័នទាំងពីរទទួលខុសត្រូវចំពោះរឿងនេះផងដែរ។ ជាចុងក្រោយ យើងខ្ញុំទាំងអស់គ្នាក៏ស្នើសុំឱ្យក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាននៅទីតាំងផ្សេងៗទៀត ដើម្បីធានាធាថាសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋមិនត្រូវបានអាជ្ញាធររឹតត្បិត ជាពិសេសរឿងដូចគ្នានេះ ឬប្រហាក់ប្រហែលនេះនឹងមិនមានកើតមាននៅពេលក្រោយទៀតទេ។

សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖

១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា

២. មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា

៣. មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស

៤. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា

៥. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា

៦. សមាគមបណ្តាញយុវជនកម្ពុជា

៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

៨. សហគមន៍ កៅពីរ

៩. សហគមន៍ ចម្រើន

១០. សហគមន៍ ឆ្មាអើត

១១. សហគមន៍ ដក់ពរ (កំពង់ស្ពឺ)

១២. សហគមន៍ ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)

១៣. សហគមន៍ ដីធ្លី (ប៉ៃលិន)

១៤. សហគមន៍ ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)

១៥. សហគមន៍ ដីធ្លី ១៩៧ (កោះកុង)

១៦. សហគមន៍ ត្រពាំងជោ (កំពង់ស្ពឺ)

១៧. សហគមន៍ ត្រពាំងរាំង

១៨. សហគមន៍ ថ្លាន់មួយរយ

១៩. សហគមន៍ ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

២០. សហគមន៍ ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)

២១.  សហគមន៍ ទំនប់តាថ្លាង

២២. សហគមន៍ បឹងឈូកមានជ័យថ្មី២

២៣. សហគមន៍ បឹងឈូកអេ

២៤. សហគមន៍ បឹងត្របែកភូមិបួន

២៥. សហគមន៍ ផ្លូវរថភ្លើង

២៦. សហគមន៍ ពង្រកជ័យល័ក្ខ

២៧. សហគមន៍ ពង្រសែនជ័យ

២៨. សហគមន៍ ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)

២៩. សហគមន៍ ព្រៃឈើភូមិត្នោត

៣០. សហគមន៍ ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)

៣១. សហគមន៍ ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)

៣២. សហគមន៍ ព្រៃឡង់ (ក្រចេះ)

៣៣. សហគមន៍ ព្រៃឡង់ (ព្រះវិហារ)

៣៤. សហគមន៍ ព្រៃឡង់ (ស្ទឹងត្រែង)

៣៥. សហគមន៍ ព្រែកតាគង់បី

៣៦. សហគមន៍ ព្រែកតាគង់ ហុកសិបម៉ែត្រ

៣៧. សហគមន៍ ព្រៃពាយ

៣៨. សហគមន៍ ភ្នំក្រោម (សៀមរាប)

៣៩. សហគមន៍ មានជ័យ

៤០. សហគមន៍រលួសជើងឯក

៤១. សហគមន៍ រស្មីសាមគ្គី

៤២. សហគមន៍ រស្មីសាមគ្គី (កំពង់ស្ពឺ)

៤៣. សហគមន៍ វាលឥន្រ្ទី

៤៤. សហគមន៍ វាលស្បូវ

៤៥. សហគមន៍ ស្មសាន្ត

៤៦. សហគមន៍ សាមគ្គីចេកមាស

៤៧. សហគមន៍ សាមគ្គីរមាសហែក

៤៨. សហគមន៍ សាមគ្គីរុងរឿង

៤៩. សហគមន៍ ស្រ្ដីក្លាហាន

៥០. សហគមន៍ ស្រ្ដីឃ្លាំងសាំង

៥១. សហគមន៍ ស្ទឹងកំបុត

៥២. សហគមន៍ សែនរីករាយ

៥៣. សហគមន៍ ឡពាង

៥៤. សហគមន៍ អណ្ដូងតាអៀង

៥៥. សហគមន៍ អមលាំង (កំពង់ស្ពឺ)

៥៦. សហគមន៍ ឬស្សីស្រស់

៥៧. សហព័ន្ធសហជីព កម្មករចំណីអាហារនិង សេវាកម្ម កម្ពុជា

៥៨. អង្គការតម្លាភាព

៥៩. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍

៦០. អង្គការសមាគមធាងត្នោត

៦១. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស

៦២. អង្គការសមធម៌កម្ពុជា

សម្រាប់ព័ត៌មានបន្ថែម៖

១.  លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​

លេខទំនាក់ទំនង +​៨​៥​៥​ ១០ ​៣​២​៧​ ​៧​៧​០

២.​ លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត

លេខទំនាក់ទំនង៖ +​៨​៥​៥ ១៦ ៨៩៩ ៤៦៥

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

សេចក្តីថ្លែងការណ៍រួម ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ៖ “ធានាសិទ្ធិសេរីភាពស្រ្តី និងក្មេងស្រី ដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម”

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

………………………….

សេចក្តីថ្លែងការណ៍រួម

ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ៖ ធានាសិទ្ធិសេរីភាពស្រ្តី និងក្មេងស្រី ដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម”

យើង​​ទាំងអស់គ្នាតំណាងឱ្យ សមាគម បណ្តាញ សហគមន៍មូលដ្ឋាន សហព័ន្ធសហជីព   និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការងារផ្នែកសិទ្ធិមនុស្ស សិទ្ធិការងារ បរិស្ថាន និងសង្គម មានដូចជា ឧស្សាហកម្មកាត់ដេរ ចំណីអាហារ សេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់  កម្មករធ្វើការងារតាមផ្ទះ កសិករ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញ​យុវជន​បាន​រួមសហការគ្នា ជាដើម បានរៀបចំ ទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១១៣ ក្រោមប្រធានបទ “ធានាសិទ្ធិសេរីភាពស្រ្តីនិងក្មេងស្រី ដើម្បីស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម” និងសូមអំពាវនាវដល់រាជ​រដ្ឋាភិបាល ជាពិសេស ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទីស្តីការគណៈរដ្ឋមន្រ្តី​ ​និងវិស័យឯកជន សូមឱ្យចាត់នូវវិធានការក្នុងការឆ្លើយតបជាអាទិភាពចំពោះតម្រូវការចាំបាច់ ​និងបន្ទាន់របស់ស្រ្តីក្នុងការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់​លើ​ស្រ្តី​និងក្មេងស្រី ជាពិសេសនៅក្នុងវិស័យការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បរិស្ថាន និងវិស័យគាំពារសង្គម ។

យើងខ្ញុំពិតជាទទួលស្គាល់នូវកិច្ចខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើក​កម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ កន្លងមកអស់រយៈពេលជិត៣០ឆ្នាំមកនេះ ប៉ុន្តែយើងខ្ញុំសង្កេតឃើញថា​ការអើសអើងមួយចំនួនមកលើស្រ្តីនៅតែបន្ត​កើតមាន​ស្ទើរ​តែ​គ្រប់វិស័យ គ្រប់ទម្រង់ និងគ្រប់ទីកន្លែង រួមមាននៅក្នុងផ្ទះ នៅក្នុងសហគមន៍ កន្លែងធ្វើការ និងនៅតាមទីសារធារណៈ ដែលមានដូចជា ការប្រើអំពើហិង្សាដោយផ្អែកលើយេនឌ័រមកលើស្រ្តី ក្មេងស្រី និងអ្នកស្រលាញ់ភេទដូចគ្នា  ការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងមកលើសកម្មជនស្ត្រីដែលជាតំណាង អង្គការសង្គមស៊ីវិល សហជីព សកម្មជនដីធ្លី សកម្មជន​នយោ​បាយ និងអ្នកសារព័ត៌មានជាស្ត្រីគ្រប់រូបភាពផង។​

ស្ថាន​ភាព​កូ​វីដ​-១៩    បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​អ្នក​ងាយ​រងគ្រោះ     ​ត្រូវ​បាន​ធ្លាក់​ក្នុង​ស្ថាន​ភាពកាន់តែ​រងគ្រោះ​ជាង​មុន​ ហើយបញ្ហាថ្មីបានកើ​ត​ឡើងក្នុងអំឡុងពេលនោះ ដែលនេះ​ជា​បន្ទុក​ធ្ងន់​ដល់ពួក​គេ​។​ តាម​រយៈ​ការ​បាត់​បង់​ចំណូល​ និងការកើន​ឡើង​បំណុលបន្ថែម​ ធ្វើឲ្យកូនៗរបស់កម្មករនិយោជិតមួយចំនួនត្រូវបង្ខំចិត្តបោះបង់ការសិក្សា ដើម្បីចេញធ្វើការងារ ជួយដោះបំណុលរបស់ក្រុមគ្រួសារ រីឯគ្រួសារកម្មករទាំងនោះព្យាយាមកាត់បន្ថយអាហារដើម្បីសន្សំថវិការបង់ធនាគារ។ ការ​បាត់​បង់​ការងារ​ និងការ​ប្រែ​ក្លាយ​ពីកម្មករ​ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធដែល រួមមានកម្មករក្នុងវិស័យសេវាកម្សាន្ត វិស័យសំណង់ និងជាពិសេសកម្មការដែលធ្វើការនៅឡឥដ្ឋជាដើម ​ដែល​ទទួល​បាន​ការ​ចុះ​បញ្ជី​ពី​បេឡាជាតិ​សន្តិ​សុខ​សង្គម​​ទៅ​ជា​ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លែង​ទទួល​ការ​ការ​ពារ និងការគាំ​ពារ​សង្គម ​ពី​កម្មវិធី​បេឡា​ជាតិ​សន្តិ​សុខ​សង្គម ដោយសារតែកង្វះខាតនៃការធ្វើអធិការកិច្ចការងារនៅក្នុងគ្រឹះស្ថាន និងកន្លែងការងារទាំងនោះ។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវ «សម្ពាធក្រោមថ្នេរសាច់ក្រណាត់» កម្មករចំនួន៩១% ជំពាក់បំណុលគេ ហើយ ៧០% កើនបំណុល ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩។ ​យោងតាម​ស្ថាន​ភាព​នេះ ​និយោជកមួយចំនួនបាន​បិទ​សហគ្រាស  ដោយ​មិន​មានការ​ទូ​ទាត់ប្រាក់​សំណងសមរម្យជូនដល់ កម្មករនិយោជិតឡើយ​។ និយោជក​មួយចំនួន បានយក​ហេតុ​ផល​ថា ដោយ​សារ​ស្ថាន​ភាព​កូវីដ-១៩   ហើយក៏បានធ្វើការ​រំសាយ​កម្មករនិយោជិត ដែលរួមមានទាំងថ្នាក់​ដឹកនាំសហជីពផងដែរ។ បើ​ទោះ​បី​រាជរដ្ឋាភិបាល​បាន​អន្តរាគមន៍តាម​រយៈ​គោលនយោបាយ​ក្តី ក៏​ការអន្តរាគមន៍នេះ​ បានគ្រប​ដណ្តប់បានតែលើកម្មករនិយោជិតចំនួន​តិចតួចតែប៉ុណ្ណោះ។  នេះមាន​ន័យថាកម្មករនិយោជិតតិចតួចតែប៉ុណ្ណោះ ដែលបាន​ជំនួយ​ឧ​បត្ថម្ភ​ពី​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល​តាម​រយៈ​ប្រព័ន្ធ​ជំនួយសង្គម​នេះ​។​

ដូច្នេះក្នុងឱកាស ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ នេះ យើងទាំងអស់គ្នា សូមលើកយក​តម្រូវ​ការ ​និង​​ដំណោះ​ស្រាយ​ជាអាទិភាពចំនួន ១៦ចំណុច ដែលយើងទាំងអស់គ្នាធ្លាប់បានលើកឡើងកន្លងមក តាំងពីឆ្នាំ២០១៩ ដូចខាងក្រោម ដាក់ជូនដល់រាជរដ្ឋាភិបាល សូមលោកមេត្តាជួយដោះស្រាយជាអាទិភាព។ យើងខ្ញុំក៏ធ្លាប់បានស្នើសុំពីមុនមកផងដែរ ដោយបានដាក់ញត្តិជូន​ទៅ​កាន់ក្រសួងពាក់ព័ន្ធ និង​អ្នក​តាក់​តែង​គោល​នយោបាយ​ផងដែរ។ យើងខ្ញុំបានធ្វើលិខិតណាត់ជួបជាបន្តបន្ទាប់ ដើម្បីចូលរួមបំភ្លឺ និងសន្ទនាលើស្ថានភាពទាំងនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលបានដឹងលឺដោយផ្ទាល់   ហើយចូលរួមដោះស្រាយបញ្ហារបស់កម្មករនិយោជិត និងប្រជាពលរដ្ឋ។ តែគួរឱ្យសោកស្តាយ លិខិតស្នើណាត់ជួបដើម្បីសន្ទនាបញ្ហាទាំងនោះ មិនទទួលបានការឆ្លើយតបនោះទេ។

ជាថ្មីម្តងទៀតយើងទាំងអស់គ្នា សូមទទូចដល់រាជរដ្ឋាភិបាល ក្រសួងជំនាញពាក់ព័ន្ធ  សូមលោកមេត្តាពិនិត្យ និងដោះស្រាយនូវតម្រូវការ ដែលមានចំណុចដូចខាងក្រោម៖

តម្រូវការទី១៖   បង្កើនចំនួនមត្តេយ្យសហគមន៍ និងទារកដ្ឋាន និងពង្រឹងគ្រឹះស្ថានដែលមានស្រាប់ឱ្យមានគុណភាពនៅតាមសហគមន៍ និងកន្លែងការងារ

តម្រូវការទី២៖    ធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងបង្កើតឱ្យមានជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ស្រ្តីជាកម្មករធ្វើការងារតាមផ្ទះ កម្មករចំណាកស្រុក និងស្ត្រីងាយរងគ្រោះនៅតាមសហគមន៍

តម្រូវការទី៣៖   ចាត់វិធានការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព និងតឹងរឹងចំពោះអំពើហិង្សា ចំពោះការបៀតបៀន គ្រប់ទម្រង់មកលើស្ត្រី ដោយគ្មានការលើកលែង

តម្រូវការទី៤៖    ចាត់​វិធានការ​រដ្ឋ​បាល​ជាក់​លាក់ ​និង​បញ្ឈប់​ការ​ប្រើប្រាស់​អំពើហិង្សា​លើ​ស្ត្រីអ្នក​ការ​ពារសិ​ទ្ធិមនុស្ស សិទ្ធិដីធ្លី ​សិទ្ធិការងារ និងការងារបរិស្ថាន

តម្រូវការទី៥៖   ធ្វើការកែ​ទម្រង់ ​និងពង្រឹងសុវត្ថិភាពស្តង់ដារនៃមធ្យោបាយ​ដឹកជញ្ជូនកម្មករ ក្នុងវិស័យវាយនភ័ណ្ឌ​ កាត់​ដេរ និងដេរស្បែកជើង ​

តម្រូវការទី៦៖ ​​  កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ

តម្រូវការទី៧៖​​​  ពង្រឹងយន្តការការពារសិទ្ឋិពលករចំណាកស្រុក ចំពោះការកេងប្រវ័ញ្ចកម្លាំងពលកម្មកជួញដូរមនុស្ស និងទាសភាពសម័យទំនើប

តម្រូវការ​ទី​៨៖   ពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស តាមរយៈការចុះធ្វើអធិការកិច្ច និងជំរុញឱ្យមានការចុះបញ្ជី និងការបង់វិភាគទាន ប.ស.ស ក្នុងចំណោមនិយោជកជាពិសេសកម្មករនៅ​ក្នុង​វិស័យ​សំណង់ និង​រោង​ចក្រ​កាត់​ដេរ​ វាយ​នភ័ណ្ឌ​ដែល​ធ្វើការ​ស៊ី​ឈ្នួល​ដេរ​​បន្ត ​​ (Sub-Contract) ​

តម្រូវការទី ៩៖  ត្រូវ​ធានាថាកម្មករនៅក្នុងវិស័យសំណង់ និងឡឥដ្ឋមានសម្ភារៈសុខភាព  និងសុវត្ថិភាពត្រឹម​ត្រូវ​តាម​ច្បាប់ និង​សហគ្រាស​ គ្រឹះ​ស្ថាន​ បាន​ចុះ​បញ្ជី​ជា​សមាជិក​ ប.ស.ស

តម្រូវការទី១០៖  ដាក់បញ្ចូល និងទទួលស្គាល់កសិករខ្នាតតូចនៅជនបទ ពិសេសកសិករជាស្រ្តីក្នុងគោលនយោបាយ កិច្ចគាំពារសង្គម គាំទ្រ បណ្តុះ​បណ្តាល​ជំនាញ ​និងឧបត្ថម្ភទុន

តម្រូវការទី១១៖  ត្រូវ​រៀ​ប​ចំ​ផ្តល់​ទី​កន្លែង​សម្រាប់​អ្នក​លក់​ដូរ​តូចតាចតាម​ចិញ្ចើម​ផ្លូវ ​និង​ផ្តល់​​នូវតម្លៃធូរថ្លៃ​ រួម​មាន​តាមផ្សារ ​តាមឆ្នេរ ​និងតំបន់ទេសចរណ៍

តម្រូវការទី១២៖ ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ បង្កើនចំនួនអាហារូបករណ៍ សម្រាប់ជំនាញសិក្សាថ្នាក់ឧត្តមសិក្សា និង​កន្លែង​ស្នាក់​នៅឥតគិត​ថ្លៃ​ ជាពិសេស​ក្មេង​ស្រី​មកពីជនបទ

តម្រូវ​ការ​ទី១៣៖ ធ្វើការ​ផ្តល់សេវាជួយដល់ស្រ្តី ពិសេសស្រ្តីមានពិការភាព ក្នុងការទទួលសេវាគាំពារ​ផ្នែកសុខ​ភាព​ ផ្លូវចិត្ត​និង​ផ្លូវច្បាប់​

តម្រូវ​ការ​ទី​១៤៖ ធ្វើ​ការវិសោធនកម្ម​ច្បាប់ និង​ប្រកាស​​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គ​ម    ​ដោយ​ត្រូវធ្វើការកែ​សម្រួលលក្ខខណ្ឌ​​​ ដោយតម្រូវ​​ឱ្យនិយោជកនៃ​សហគ្រាស​​​នោះបានបង់​ប្រាក់​ភាគទាន​ ​​​៩ខែ​ម្តង ទើប​កម្មករ​ជាស្ត្រីមាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ​៧០ភាគ​រយ​នៃ​ប្រាក់​ជាប់​ភាគ​ទាន​

តម្រូវការ​ទី​១៥៖  ពង្រីកទីផ្សារការងារក្នុងស្រុក និងបង្កើន​ជំនាញ​ថ្មី រួម​ទាំង​​ពន្លឿន​ការ​អនុវត្ត​គោល​នយោបាយ​ផ្តល់ប្រាក់​ឧបត្ថម្ភ អំឡុង​ពេលបាត់​បង់​ប្រាក់​ចំណូល​ ឬអត់​ការងារ​ធ្វើជា​ពិសេស​សម្រាប់​ស្ត្រី​និងយុវជន​​

តម្រូវ​ការ​ទី​១៦៖  ពន្លឿនការចុះបញ្ជីពលរដ្ឋដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈ ការនិរាករណ៍ប្រកាសអន្តរក្រសួង ៤០៤

ទំនាក់ទំនងព័ត៌មានបន្ថែម៖

១. អ្នកស្រី អ៊ូ ទេពផល្លីន             លេខទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣

២. កញ្ញា កែវ ចាន់រ៉ា                    លេខទូរស័ព្ទ៖ ០៩៦ ៥៥៦ ៦៦៣

៣. លោក ឈឹម​ អូន                   លេខទូរស័ព្ទ៖ ០៨៦ ២៥៩ ៣៩៤

*បញ្ជីឈ្មោះអង្គការសង្គមស៊ីវិលសហការរៀបចំ៖

១.សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា) (CFSWF)

២.សហព័ន្ធសហជីពកម្ពុជា (CATU)

៣.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៤.សមាគមបណ្តាញយុវជនកម្ពុជា (CYN) 

៥.អង្គការសមាគមធាងត្នោត (STT)

៦.អង្គការសមធម៌កម្ពុជា (EC)

៧.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៨.អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

៩.អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

១០.សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១១.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

១២.អង្គការក្លាហាន (Klahaan)

១៣.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១៤.គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តី    ភេទ(NGO-CEDAW)

១៥.អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)

១៦.អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

១៧.អង្គការបន្ទាយស្រី (Banteay Srei)

១៨.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)

១៩.វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

២០.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២១.សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)

២២.សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)

២៣.អង្គការតម្លាភាពកម្ពុជា(TIC)

PDF: Download

កម្មវិធីប្រកួតប្រជែងការជជែកដេញដោលក្រោមមូលបទ “ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវគិតពីបរិស្ថាន និងជនងាយរងគ្រោះ”

 

ភ្នំពេញ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សូមអបអរសាទរ ដល់ក្រុម “សតិពុទ្ធិ” ជាក្រុមបដិសេធដែលបានទទួលជ័យលាភី លេខ១ នៃកម្មវិធីប្រកួត ប្រជែងការជជែកដេញដោលក្រោមប្រធានបទ ” តើបឹងត្រូវអភិវឌ្ឍឬ រក្សាទុក?” ដែល រៀបចំដោយ អង្គការសមាគមធាងត្នោត និងមានអ្នកចូលរួមចំនួន ៣៩នាក់ រួមមានយុវជនសហគមន៍ក្នុងទីក្រុង និងយុវជនតាមបណ្ដាសកលវិទ្យាល័យ នានា។  កម្មវិធីនេះ ក៏មានគោលបំណងសំខាន់ៗ ដូចជា៖

១. ផ្ដល់ឱកាសឱ្យយុវជន ដើម្បីចូលរួមដោយផ្ទាល់ជាមួយប្រធានបទទាក់ទងនឹងសិទ្ធិមនុស្ស ការអភិវឌ្ឍទីក្រុង និងបញ្ហាបរិស្ថាននៅកម្ពុជា។

២. លើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងកិច្ចសន្ទនា លើកយកនូវបញ្ហា និងស្នើដំណោះស្រាយ ដើម្បីជំរុញឱ្យដំណើរការអភិវឌ្ឍប្រកបដោយតម្លាភាព សន្ដិភាព និងយុត្តិធម៌។

    

    

    

    

សេចក្តីថ្លែងការណ៍រួម បញ្ឈប់ការធ្វើទុក្ខបុកម្នេញ​ គំរាមកំហែង និងផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូន ប្រជាសហគមន៍សំរោងត្បូង

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤

យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានសមាគម​ អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍     មូលដ្ឋាន ដែលមាន រាយនាមដូចខាងក្រោម មានការព្រួយបារម្ភ ចំពោះសន្តិសុខ​ សុវត្ថិភាពដីធ្លីរបស់សហគមន៍សំរោងត្បូង យ៉ាង ខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនលើសលប់ ហើយសហគមន៍ អាចនឹង ត្រូ វ បានបណ្តេញចេញ​ពីលំនៅឋានទាំងបង្ខំ។ រីឯអ្នកតំណាងសហគមន៍បន្តរងការចោទប្រកាន់ និងបណ្តឹង ពីតុលាការ ដោយសារការការពារដីធ្លីផ្ទះសម្បែងរបស់ខ្លួន និងសិទិ្ធលំនៅឋានរបស់សមាជិកសហគមន៍ ។

ប្រជាសហគមន៍សំរោងត្បូង បានតាំងទីលំនៅតាំងពីឆ្នាំ១៩៩៦ រៀងមក ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នមាន ៧៦ខ្នងផ្ទះ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ២០ អនក្រ.បក ចុះថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហាញថាសហគមន៍សំរោងត្បូងមិនស្ថិតនៅក្នុងអនុក្រឹត្យនៃការកំណត់ផ្ទៃ បឹង នេះទេ ហើយក៏មិនប៉ះពាល់ដល់ការពង្រីកផ្លូវទាំងស្រុងនោះដែរ(សូមមើលផែន​ទី​នៃឧបសម្ព័ន្ធផែនទី ទី៣)។

ខណៈពេលដែលដីសហគមន៍មិនស្ថិតក្នុងផ្ទៃបឹងតាមោកដែលកំណត់ផ្លូវការ​​ ក៏មិនប៉ះ​ពាល់​ដល់​ការ​ពង្រីកផ្លូវ ហើយពួកគាត់បានតាំងទីលំនៅ កាន់កាប់ និង អាស្រ័យផលដីនេះតាំងពីយូរណាស់មកហើយ ស្ថានភាពនេះ ពិតជាសមហេតុផល ដែលប្រជាសហគមន៍សំរោងត្បូង គួរតែទទួលបានការអភិវឌ្ឍនៅនឹងកន្លែង ដូចដែលអាជ្ញាធរបានអនុវត្តកន្លងមក នៅតាមសហគមន៍ទីក្រុងផ្សេងៗទៀត ដូចជាសហគមន៍នៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ ជាដើម ។ ពួកគាត់មិនគួរត្រូវបានអាជ្ញាធរគំរាមកំហែងឱ្យចាកចេញពីលំនៅឋានដូចបច្ចុប្បន្ននោះទេ។

ផ្ទុយពីស្ថានភាពរបស់សហគមន៍ រាជរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹង ជាបន្តបន្ទាប់ប្រគល់ ឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាកម្មសិទ្ធិស្របច្បាប់ ចំនួន ៨០ លើក ដែលស្មើនឹង ៧៤,៩២% នៃផ្ទៃបឹង បើទោះបីជា ពួកគេទាំងនេះមិនដែលធ្លាប់បានរស់នៅ ទីតាំងនោះ ទាល់តែសោះក៏ដោយ ។ ការអនុវត្តស្តង់ដារពីរខុសគ្នា បង្កើតបានជាអំពើអយុត្តិធម៌ សង្គមយ៉ាងខ្លាំង ដែលធ្វើឱ្យសហគមន៍មានការឈឺចាប់​ បាត់បង់មុខរបរសេដ្ឋកិច្ចធ្លាក់ ចុះនិងពាក់បំណុល ធ្វើចំណាកស្រុក ព្រាត់ប្រាស់គ្រួសារ និងទទួលរងបណ្តឹង​ព្រហ្មទណ្ឌដោយសារការការពារដីខ្លួនឯងជាដើម។ តាំងពីឆ្នាំ២០២១ដល់២០២៣ មានសមាជិក ចំនួន ១៨នាក់ កំពុងរងបណ្តឹងពីតុលាការក្រោមបទចោទ​ហិង្សា​ដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងក្នុងឆ្នាំ២០២៣ មានសមាជិក១នាក់ បានរត់គេចខ្លួនដោយ​ព្រួយបារម្ភពី​បញ្ហាសុវត្ថិភាព ។

តាំងពីឆ្នាំ២០១៩ សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នជាតិនានាដូចជា សាលាសង្កាត់សំរោងត្បូង ​សាលាខណ្ឌព្រែកព្នៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាដើម ប៉ុន្តែវាហាក់បីដូចគ្មានដំណោះស្រាយ និងអូសពេលវេលាឱ្យ ចេះតែកន្លងហួសទៅ ។

កា​របណ្តេញចេញ​ដោយបង្ខំ គឺការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស ជាពិសេស រំលោភលើសិទ្ធិទទួល​បាន​លំនៅឋានសមរម្យ និងសិទ្ធិជាច្រើនផ្សេងទៀត ។ ការបណ្តេញ​ចេញ​ដោយ​បង្ខំ​បានបង្កើន​វិសម​ភាព​ដែលមានស្រាប់ហើយនោះ រិតតែ​ប៉ះពាល់​ដល់​សហគមន៍ក្រីក្រ និងសហគមន៍​ងាយ​រង​គ្រោះ ដោយរុញច្រាន សហគមន៍ទាំងនោះឱ្យកាន់តែក្រីក្របន្ថែមទៀត។

យើងខ្ញុំ សូមអំពាវនាវ ឱ្យអាជ្ញាធររដ្ឋបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញ និង គំរាមកំហែង តាមគ្រប់រូបភាពមកលើអ្នកតំណាង និងសមាជិកសហគមន៍សំរោងត្បូង ជាពិសេសស្នើសុំដល់តុលាការ សូមមេត្តាទំលាក់ចោលបទចោទប្រកាន់មកលើអ្នកតំណាងសហគមន៍ទាំង ១៨ នាក់ ។ យើងខ្ញុំ ក៏ស្នើសុំដល់រាជរដ្ឋាភិបាល សូមផ្តល់កម្មសិទិ្ធដីធ្លីស្របច្បាប់ ក៏ដូចជាការអភិវឌ្ឍន៍នៅនឹងកន្លែង ជូនប្រជាសហគមន៍សំរោងត្បូង និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំដោយមិនត្រឹមត្រូវ ។

 

សម្រាប់ព័ត៌មានបន្ថែម៖

១. លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស (Business and Human Rights Project Coordinator)

លេខទំនាក់ទំនង៖ ០១២ ៩៤១ ២០៦

២. លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង (Rights to the City Program Manager)

លេខទំនាក់ទំនង៖ ០១៦​ ៨៩៩ ៤៦៥

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២. មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៣. មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស (CENTRAL)

៤. សមាគម​ការពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា (ADHOC)

៥. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

៦. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៧. សហគមន៍ កៅពីរ (Kao Pi Community)

៨. សហគមន៍ ចម្រើន (Chamreun Community)

៩. សហគមន៍ ឆ្មាអើត (Chhma Aeot Community)

១០. សហគមន៍ ត្រពាំងរាំង (Trapang Rang Community)

១១. សហគមន៍ ថ្លាន់មួយរយ (Tlan 100 Community)

១២. សហគមន៍ ទំនប់តាថ្លាង (Tumnop Ta Thlang Community)

១៣. សហគមន៍ បឹងឈូកមានជ័យថ្មី២ (Boeung Chhouk Meanchey Tmey 2 Community)

១៤. សហគមន៍ បឹងត្របែកភូមិបួន (Boeung Trabek Phum 4 Community)

១៥. សហគមន៍ ផ្លូវរថភ្លើង (Phlov Roth Phleung Community)

១៦. សហគមន៍ ពង្រកជ័យល័ក្ខ (Pongrok Cheyleak Community)

១៧. សហគមន៍ ពង្រសែនជ័យ (Pong Ro Senchey Community)

១៨. សហគមន៍ ព្រៃឈើភូមិត្នោត (Prey Chher Phnom Tnaut Community)

១៩. សហគមន៍ ព្រែកតាគង់បី (Prek Takong 3 Community)

២០. សហគមន៍ ព្រែកតាគង់ ហុកសិបម៉ែត្រ (Prek Takong 60m Community)

២១. សហគមន៍ ព្រៃពាយ (Prey Peay Community)

២២​​. សហគមន៍ មានជ័យ (Meanchey Community)

២៣. សហគមន៍ រស្មីសាមគ្គី (Reaksmey Samaki Community)

២៤. សហគមន៍ វាលឥន្រ្ទី (Veal Entry Community)

២៥. សហគមន៍ វាលស្បូវ (Veal Sbov Community)

២៦. សហគមន៍ ស្មសាន្ត (Smor San Community)

២៧. សហគមន៍ សាមគ្គីចេកមាស (Samaki Chek Meas Community)

២៨. សហគមន៍ សាមគ្គីរមាសហែក (Samaki Romeas Hek Community)

២៩. សហគមន៍ សាមគ្គីរុងរឿង (Samaki Rong Roeung Community)

៣០. សហគមន៍ ស្រ្ដីក្លាហាន (Strey Klahan Community)

៣១. សហគមន៍ ស្រ្ដីឃ្លាំងសាំង (Strey Klang Sang Community)

៣២. សហគមន៍ ស្ទឹងកំបុត (Stoeng Kambot Community)

៣៣. សហគមន៍ សែនរីករាយ (Sen Reak Reay Community)

៣៤. សហគមន៍ ឡពាង (Lor Peang Community)

៣៥. សហគមន៍ អណ្ដូងតាអៀង (Andoung Ta Eang Community)

៣៦. សហគមន៍ ឬស្សីស្រស់ (Russey Sros Community)

៣៧.​ អង្គការសមាគមធាងត្នោត (STT)

៣៨. អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស (LICADHO)

 

ឧបសម្ព័ន្ធ 

ផែនទីទី១ 

បន្ទាត់ពណ៌ខៀវ ផ្ទៃពណ៌បៃតងគឺជាផ្ទៃបឹងធម្មជាតិដែលកំណត់ផ្លូវការក្នុងឆ្នាំ ២០១៦ ដែលមានទំហំសរុប ៣២៣៩,៧ហិកតា ចំណែកពណ៌ក្រហមតូច គឺជាដីសហគមន៍ដែលកំពុងមានទំនាស់។ ជាស្តែងស្ថានភាពដីសហគមន៍នេះ គឺមិនស្ថិតក្នុងព្រំប្រទល់បឹងដែលកំណត់ផ្លូវការនោះទេ។ ផ្ទៃបឹងពណ៌បៃតង ដែលមានទំហំជាង ៣២៣៩,៧ ហិកតានេះ បច្ចុប្បន្ន ត្រូវបានកាត់ និងប្រគល់ឱ្យ ឯកជន អស់ចំនួន ៨០ លើក ឬស្ទើរនឹង ៧៤,៩២% ទៅហើយ  (សូមមើលបន្តទៅផែនទីទី ២)។  

ផែនទីទី  

ផែនទីទី

ពណ៌ស្វាយជាដីសហគមន៍ដែលកំពុងមានទំនាស់បើយើងពន្រីកផែនទីឱ្យធំ បង្ហាញច្បាស់ថា ដីប្រជាសហគមន៍គឺនៅក្រៅព្រំប្រទល់បឹង ក្នុងករណីរាជរដ្ឋាភិបាលត្រូវការពង្រីកផ្លូវ ៥០ម៉ែត្រទៀត ក៏សហគមន៍មានដី៥៤ម៉ែត្រទៀត នៅខាងក្រោយផ្ទះពួកគាត់កំពុងរស់នៅបច្ចុប្បន្ន។ 

 

សម្រាប់ព័ត៌មានបន្ថែម៖  

១. លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស  

(Business and Human Rights Project Coordinator) លេខទំនាក់ទំនង៖ ០១២ ៩៤១ ២០៦  

២. លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង  

(Rights to the City Program Manager) លេខទំនាក់ទំនង៖ ០១៦​ ៨៩៩ ៤៦៥ 

ទាញយកឯកសារ៖ សេចក្តីថ្លែងការណ៍រួម

របាយការណ៍ស្ដីពី ការបណ្ដេញចេញ សំណង និងបំណុល ឆ្នាំ២០២៣

 

របាយការណ៍នេះ បង្ហាញជារួមពីស្ថានភាពសំខាន់ៗនៃ​ការបណ្តេញចេញដោយបង្ខំ សំណងនិងបញ្ហាបំណុលដែលបណ្តាលមកពីការបណ្តេញ ចេញនៅកម្ពុជាដោយលាតត្រដាងពីការមិនគោរព ទាំងស្រុងចំពោះច្បាប់សិទ្ធិមនុស្សសអន្តរជាតិ ច្បាប់ជាតិ និងអនុសាសន៍របស់ អង្គការសហប្រជាជាតិ។

ផ្នែកទី១ បានបង្ហាញពីការបណ្តេញចេញចំនួន ១២ ករណីនៅរាជធានី​ភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ការសិក្សានេះក៏បញ្ជាក់ពីសារៈសំខាន់នៃការទទួលបានលំនៅឋានដែលជាទីផ្តល់ សុវត្ថិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដូចជាកូវីដ-១៩ ជាដើម។ ទោះបីជាមាន ការណែនាំពីរដ្ឋាភិបាលឱ្យស្នាក់នៅផ្ទះក្នុងអំឡុង ពេលជំងឺរាតត្បាតក៏ដោយការបណ្តេញ ចេញ បានកើតឡើងនៅតាមទីតាំងផ្សេងៗក្នុងប្រទេសកម្ពុជា ជាពិសេសនៅ ក្នុងរាជធានីភ្នំពេញ។ ការបណ្តេញ ចេញ ទាំងនេះត្រូវបាន​ចាត់ទុកថាជាការរំលោភលើច្បាប់ សិទ្ធិមនុស្សអន្តរជាតិជាពិសេស សិទ្ធិទទួលបានលំនៅឋានសមរម្យ ដូចដែលបានគូសបញ្ជាក់ដោយអ្នករាយការណ៍ពិសេសរបស់់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិទទួលបានលំនៅឋានសមរម្យ លោកស្រី ឡៃឡានី ហ្វាហា(Leilani Farha)។ លោកស្រីឡៃឡានី ហ្វាហា(Leilani Farha)​ បានសង្កត់ធ្ងន់លើផលវិបាកដែលអាចគំរាមកំហែង ដល់អាយុជីវិតពីការបណ្តេញ ចេញក្នុងអំឡុងពេលមានជំងឺរាតត្បាតនៅក្នុងសៀវភៅណែនាំអំពីជំងឺកូវីដ-១៩។

ផ្នែកទី២ ធ្វើការពិនិត្យទៅលើសំណងដែលផ្តល់ដល់សហគមន៍ក្រីក្រនៅទីក្រុងភ្នំពេញ ដែលត្រូវបានបណ្តេញចេញចាប់ពីឆ្នាំ ២០០៦ មក។ ការស្រាវជ្រាវពីមុនដោយអង្គការសមាគមធាងត្នោត ជាពិសេសការសិក្សាក្នុងឆ្នាំ ២០២១ បានបង្ហាញពីភាពមិនជាក់លាក់នៃរបៀប ឬទម្រង់ នៃការផ្តល់សំណងសម្រាប់សហគមន៍ក្រីក្រ។ ការស្រាវជ្រាវបច្ចុប្បុបន្ននេះ ក៏បានកត់សម្គាល់នូវភាពមិនជាក់លាក់នៃវិធីសាស្រ្តរបស់អាជ្ញាធរ ចំពោះការផ្តល់សំណងដល់ជនត្រូវបណ្តេញចេញដែលអាចធ្វើឱ្យមានការរំលោភសិទ្ធិមិនុស្សជាពិសេសទាក់ទងនឹងសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាន លំនៅឋានសមរម្យនិងសំណងគ្រប់គ្រាន់។

ផ្នែកទី៣ គូសបញ្ជាក់អំពីកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងការមានលំនៅឋានសមរម្យ ការហាមឃាត់ការបណ្តេញចេញដោយបង្ខំ និងកំណត់ការផ្តល់កន្លែង តាំងទីលំនៅថ្មីដែលមានចែងក្នុងសិទ្ធិទទួលបានលំនៅឋានសមរម្យ។ លំនៅឋានត្រូវបានសង្កត់ធ្ងន់ថាមានសារៈសំខាន់មិនត្រឹមតែជាតម្រូវការមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សដទៃទៀតផងដែរ។ ការសិក្សានេះបង្ហាញឱ្យឃើញថាបុគ្គលដែលជួបប្រទះការបណ្តេញចេញដោយបង្ខំដោយមិនមានលំនៅឋានត្រឹមត្រូវនៅកន្លែងតាំងលំនៅថ្មីត្រូវជំពាក់បំណុល ដែលជាហេតុនាំឱ្យខ្វះស្បៀងអាហារ ពលកម្មកុមារដោយបង្ខំ និងរំខាំនដល់ការអប់រំ។ ការបន្តការលំបាកនៅកន្លែតាំងលំនៅថ្មីដោយសារតែផ្ទះសម្បែង និងសេវាសាធារណៈមិនគ្រប់គ្រាន់បង្កើតវដ្តនៃបំណុលសម្រាប់ជនរងគ្រោះនៃ ការបណ្តេញចេញដោយបង្ខំ។ ការសិក្សានេះជំរុញឱ្យមានចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរកម្ពុជាដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចដឹងពីសិទ្ធិរបស់ពួកគេក្នុងការមានលំនៅឋាន សមរម្យ។ ក្មេងស្រីម្នាក់ដែលត្រួវបាន បណ្ដេញចេញពីតំបន់អភិវឌ្ឍន៍បឹងតាមោកបានប្រាប់ម្ដាយថា៖

“ម៉ែអើយ បើម៉ែពិបាក់ម្លឹង ខ្ញុំមានតែឈប់រៀនហើយទៅធ្វើការទេ!”

ដោយពិចារណាលើលទ្ធផលរកឃើញទាំងនេះមានភ័ស្តុតាងបង្ហាញច្បាស់ថា ចាំបាច់ត្រូវធ្វើការកែទម្រង់ច្បាប់ និងគោលនយោបាយជាបន្ទាន់ ដើម្បីលើកកម្ពស់សិទ្ធិមានលំនៅឋានសមរម្យ ផ្តល់សំណងសមស្រប និងធានាអនុវត្តការផ្លាស់ទីលំនៅបានត្រឹមត្រូវ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ វិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ហាទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការបន្ធូរបន្ថយវិបិត្តិបច្ចុប្បុន្ន និងទប់ស្កាត់ការរំលោភសិទ្ធិមនុស្សជាបន្តទៀត។

 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត

ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣

អ៊ីម៉ែល: director@teangtnaut.org

លោកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត

ទូរស័ព្ទ៖ ០១២ ៤៦៤ ៥០០

អ៊ីម៉ែល: advisor1@teangtnaut.org

របាយការណ៍នេះ បង្ហាញជារួមពីស្ថានភាពសំខាន់ៗនៃ​ការបណ្តេញចេញដោយបង្ខំ សំណងនិងបញ្ហាបំណុលដែលបណ្តាលមកពីការបណ្តេញ ចេញនៅកម្ពុជាដោយលាតត្រដាងពីការមិនគោរព ទាំងស្រុងចំពោះច្បាប់សិទ្ធិមនុស្សសអន្តរជាតិ ច្បាប់ជាតិ និងអនុសាសន៍របស់ អង្គការសហប្រជាជាតិ។

ផ្នែកទី១ បានបង្ហាញពីការបណ្តេញចេញចំនួន ១២ ករណីនៅរាជធានី​ភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ការសិក្សានេះក៏បញ្ជាក់ពីសារៈសំខាន់នៃការទទួលបានលំនៅឋានដែលជាទីផ្តល់ សុវត្ថិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដូចជាកូវីដ-១៩ ជាដើម។ ទោះបីជាមាន ការណែនាំពីរដ្ឋាភិបាលឱ្យស្នាក់នៅផ្ទះក្នុងអំឡុង ពេលជំងឺរាតត្បាតក៏ដោយការបណ្តេញ ចេញ បានកើតឡើងនៅតាមទីតាំងផ្សេងៗក្នុងប្រទេសកម្ពុជា ជាពិសេសនៅ ក្នុងរាជធានីភ្នំពេញ។ ការបណ្តេញ ចេញ ទាំងនេះត្រូវបាន​ចាត់ទុកថាជាការរំលោភលើច្បាប់ សិទ្ធិមនុស្សអន្តរជាតិជាពិសេស សិទ្ធិទទួលបានលំនៅឋានសមរម្យ ដូចដែលបានគូសបញ្ជាក់ដោយអ្នករាយការណ៍ពិសេសរបស់់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិទទួលបានលំនៅឋានសមរម្យ លោកស្រី ឡៃឡានី ហ្វាហា(Leilani Farha)។ លោកស្រីឡៃឡានី ហ្វាហា(Leilani Farha)​ បានសង្កត់ធ្ងន់លើផលវិបាកដែលអាចគំរាមកំហែង ដល់អាយុជីវិតពីការបណ្តេញ ចេញក្នុងអំឡុងពេលមានជំងឺរាតត្បាតនៅក្នុងសៀវភៅណែនាំអំពីជំងឺកូវីដ-១៩។

ផ្នែកទី២ ធ្វើការពិនិត្យទៅលើសំណងដែលផ្តល់ដល់សហគមន៍ក្រីក្រនៅទីក្រុងភ្នំពេញ ដែលត្រូវបានបណ្តេញចេញចាប់ពីឆ្នាំ ២០០៦ មក។ ការស្រាវជ្រាវពីមុនដោយអង្គការសមាគមធាងត្នោត ជាពិសេសការសិក្សាក្នុងឆ្នាំ ២០២១ បានបង្ហាញពីភាពមិនជាក់លាក់នៃរបៀប ឬទម្រង់ នៃការផ្តល់សំណងសម្រាប់សហគមន៍ក្រីក្រ។ ការស្រាវជ្រាវបច្ចុប្បុបន្ននេះ ក៏បានកត់សម្គាល់នូវភាពមិនជាក់លាក់នៃវិធីសាស្រ្តរបស់អាជ្ញាធរ ចំពោះការផ្តល់សំណងដល់ជនត្រូវបណ្តេញចេញដែលអាចធ្វើឱ្យមានការរំលោភសិទ្ធិមិនុស្សជាពិសេសទាក់ទងនឹងសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាន លំនៅឋានសមរម្យនិងសំណងគ្រប់គ្រាន់។

ផ្នែកទី៣ គូសបញ្ជាក់អំពីកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងការមានលំនៅឋានសមរម្យ ការហាមឃាត់ការបណ្តេញចេញដោយបង្ខំ និងកំណត់ការផ្តល់កន្លែង តាំងទីលំនៅថ្មីដែលមានចែងក្នុងសិទ្ធិទទួលបានលំនៅឋានសមរម្យ។ លំនៅឋានត្រូវបានសង្កត់ធ្ងន់ថាមានសារៈសំខាន់មិនត្រឹមតែជាតម្រូវការមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សដទៃទៀតផងដែរ។ ការសិក្សានេះបង្ហាញឱ្យឃើញថាបុគ្គលដែលជួបប្រទះការបណ្តេញចេញដោយបង្ខំដោយមិនមានលំនៅឋានត្រឹមត្រូវនៅកន្លែងតាំងលំនៅថ្មីត្រូវជំពាក់បំណុល ដែលជាហេតុនាំឱ្យខ្វះស្បៀងអាហារ ពលកម្មកុមារដោយបង្ខំ និងរំខាំនដល់ការអប់រំ។ ការបន្តការលំបាកនៅកន្លែតាំងលំនៅថ្មីដោយសារតែផ្ទះសម្បែង និងសេវាសាធារណៈមិនគ្រប់គ្រាន់បង្កើតវដ្តនៃបំណុលសម្រាប់ជនរងគ្រោះនៃ ការបណ្តេញចេញដោយបង្ខំ។ ការសិក្សានេះជំរុញឱ្យមានចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរកម្ពុជាដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចដឹងពីសិទ្ធិរបស់ពួកគេក្នុងការមានលំនៅឋាន សមរម្យ។ ក្មេងស្រីម្នាក់ដែលត្រួវបាន បណ្ដេញចេញពីតំបន់អភិវឌ្ឍន៍បឹងតាមោកបានប្រាប់ម្ដាយថា៖

“ម៉ែអើយ បើម៉ែពិបាក់ម្លឹង ខ្ញុំមានតែឈប់រៀនហើយទៅធ្វើការទេ!”

ដោយពិចារណាលើលទ្ធផលរកឃើញទាំងនេះមានភ័ស្តុតាងបង្ហាញច្បាស់ថា ចាំបាច់ត្រូវធ្វើការកែទម្រង់ច្បាប់ និងគោលនយោបាយជាបន្ទាន់ ដើម្បីលើកកម្ពស់សិទ្ធិមានលំនៅឋានសមរម្យ ផ្តល់សំណងសមស្រប និងធានាអនុវត្តការផ្លាស់ទីលំនៅបានត្រឹមត្រូវ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ វិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ហាទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការបន្ធូរបន្ថយវិបិត្តិបច្ចុប្បុន្ន និងទប់ស្កាត់ការរំលោភសិទ្ធិមនុស្សជាបន្តទៀត។

 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត

ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣

អ៊ីម៉ែល: director@teangtnaut.org

លោកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត

ទូរស័ព្ទ៖ ០១២ ៤៦៤ ៥០០

អ៊ីម៉ែល: advisor1@teangtnaut.org

របាយការណ៍ស្ដីពី បញ្ហាបរិស្ថាន និងសហគមន៍ក្រីក្រក្នុងទីក្រុង៖ កាសិក្សាប្រៀបធៀប ការយល់ដឹង កាយល់ឃើញ និងដំណោះស្រាយ

នេះគឺជាបណ្តុំនៃការស្រាវជ្រាវ ដែលធ្វើការសិក្សា និងពិភាក្សាអំពីទិដ្ឋភាពផ្សេងៗដែលជាមូលហេតុនៃ​ផលប៉ះពាល់ដល់សហគមន៍ក្រីក្រក្នុងទីក្រុងនៅកម្ពុជា។

ការសិក្សាទីមួយ ធ្វើការសិក្សាស្វែងយល់អំពីការយល់ដឹងរបស់សហគមន៍ក្រីក្រចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ទាក់ទងនឹង​សិទ្ធិ​ចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លុៈ ផលប៉ះពាល់បរិស្ថាន (EIA)។ ការរក​ឃើញបាន​បង្ហាញ​ពី​ការយល់ដឹងនៅមានកម្រិតរបស់ប្រជាសហគមន៍ទាំងនោះ ដោយលើកឡើងពីឧបសគ្គដែល​មាន​ដូចជាគម្លាតនៃ​ទំនាក់ទំនង និងព័ត៌មានមិនគ្រប់គ្រាន់រវាងអាជ្ញាធរ និងពលរដ្ឋ។ សមាជិកម្នាក់នៅសហគមន៍ព្រែកតាគង់៣​បាន​និយាយថា៖​ “ខ្ញុំមិនដឹងថា EIA ជាអ្វី ឬអ្វីជាសិទ្ធិរបស់ខ្ញុំទាក់ទងនឹងវាទេ ហើយយើងទើបដឹង (EIA)​ បន្ទាប់ពីយើង​បានបង្កើតសហគមន៍មក ។ ជាអកុសល នៅពេលនោះ វាយឺតពេលទៅហើយ ដោយសារប្រព័ន្ធលូបានរងការខូចខាត​ដោយសំណង់​ក្បែរសហគមន៍នោះ ហើយទឹកបានជន់លិចសហគមន៍របស់យើងរួចទៅហើយ”។ ​ ការសិក្សានេះផ្តល់អនុសាសន៍មួយចំនួនដូចជា ការធ្វើឱ្យប្រសើរឡើងនូវ​ការចូលរួមរបស់សាធារណៈ​ជនតាមរយៈ​ការបង្កើន​ការយល់ដឹង ការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងតម្លាភាពជាដើម។

ការសិក្សាទីពីរ ធ្វើការសិក្សាស្វែងយល់អំពីស្ថានភាពរស់នៅ នៅក្នុងសហគមន៍ក្រីក្រមួយនៅទីក្រុងភ្នំពេញដែលបាន និងកំពុងប្រឈមនឹងបញ្ហាសំរាម និងទឹកកខ្វក់។ ការសិក្សានេះធ្វើឡើងដើម្បីកំណត់ពីប្រភពពិតប្រាកដនៃសំរាមដែលមាននៅក្នុងសហគមន៌ ហើយធ្វើការស្វែងរក និងផ្តល់ដំណោះស្រាយដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់សហគមន៍មួយនេះ និងសហគមន៍ ឬតំបន់ស្រដៀងគ្នាផ្សេងទៀតនៅទីក្រុងភ្នំពេញ។​ ប្រជាសហគមន៍ម្នាក់អះអាងថា “ពីដំបូងហូរឡើងពីរបស់គេមកទេ តែឥឡូវសំរាមអត់មានចេញទេ បារអត់អស់វាផុសឡើង”។

គម្រោងស្រាវជ្រាវទីបី ធ្វើការសិក្សាពីបញ្ហាប្រឈម និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍ក្រីក្រចំនួនពីរនៅទីក្រុងភ្នំពេញ។ ការសិក្សានេះមានគោលបំណងឈ្វេងយល់ពីការសម្របខ្លួនរបស់ប្រជាសហគមន៍ និងផ្តល់នូវអនុសាសន៍សម្រាប់ដំណោះស្រាយដែលអាចធ្វើទៅបាន។ ការសម្ភាសន៍បង្ហាញពីលក្ខខណ្ឌអាកាសធាតុខុសប្រក្រតី ប្រព័ន្ធលូបង្ហូរទឹកមិនគ្រប់គ្រាន់ បញ្ហាប្រឈមក្នុងអាជីវកម្ម និងការកើនឡើងថ្លៃទឹក និងអគ្គិសនី។​ ប្រជាពលរដ្ឋដែលរស់នៅសហគមន៍សាមគ្គីដែលមានវ័យជាង៣០ឆ្នាំបាននិយាយថា “ក្លិនស្អុយណាស់ជាពិសេសពេលមានភ្លៀងធ្លាក់ ហើរាំងទៅវិញក្លិនកាន់តែស្អុយខ្លាំង ដោយសារតែស្អុយខ្លាំងពេកខ្ញុំរាល់ថ្ងៃហ្នឹងទៅជាអាលែកហ្សីច្រមុះហើយ” ។

គម្រោងស្រាវជ្រាវទីបួន ធ្វើការសិក្សាពីបញ្ហាប្រឈមនិងផលប៉ះពាល់នៃការបំពុលដោយសំឡេងនៅក្នុងសហគមន៍ក្រីក្រចំនួនពីរនៅទីក្រុងភ្នំពេញ។ ការសិក្សានេះផ្តោតលើការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន ប្រភព និងប្រភេទនៃការបំពុលដោយសំឡេង រួមជាមួយនឹងការពិនិត្យមើលលើផលវិបាក និងការស្នើសុំដំណោះស្រាយ។ យុវជនវ័យជំទង់ម្នាក់នៅសហគមន៍អណ្ដូង១បានលើកឡើងថា៖ “ប្រភពនៃការបំពុលសំឡេងចេញពីការជួបជុំគ្នាស៊ីផឹករបស់អ្នកជិតខាង ពួកគាត់ភាគច្រើនចំណាយពេលថ្ងៃចុងសប្តាហ៍ជួបជុំគ្នា មានការចាក់តន្ត្រី ច្រៀងជជែកគ្នាលឺៗ។ សម្រាប់ការជួបជុំរបស់ពួកគាត់តាំងពីម៉ោង៨ព្រឹកដល់ម៉ោង១១យប់យ៉ាងឆាប់បំផុត”។

គម្រោងស្រាវជ្រាវទាំងនេះបានបង្ហាញពីបញ្ហាប្រឈមផ្សេងៗដែលមាននៅក្នុងសហគមន៍ក្រីក្រនៅទីក្រុង ហើយបញ្ហា និងការប្រឈមទាំងនោះរួមមានការយល់ដឹងមានកម្រិតអំពីសិទ្ធិ និងការចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) បញ្ហាជាមួយនឹងការគ្រប់គ្រងកាកសំណល់ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវិតប្រចាំថ្ងៃរបស់ពួកគេ និងផលប៉ះពាល់នៃសំលេងរំខាន និងការបំពុល។ តាមរយៈការសិក្សាទាំងនេះ
អនុសាសន៍ត្រូវបានផ្តល់ជូនដើម្បីសម្រួលដល់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាសហគមន៍ទាំងនេះ។

 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត

ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣

អ៊ីម៉ែល: director@teangtnaut.org

អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត

ទូរស័ព្ទ៖ ០១២ ៤៦៤ ៥០០

អ៊ីម៉ែល: advisor1@teangtnaut.org

នេះគឺជាបណ្តុំនៃការស្រាវជ្រាវ ដែលធ្វើការសិក្សា និងពិភាក្សាអំពីទិដ្ឋភាពផ្សេងៗដែលជាមូលហេតុនៃ​ផលប៉ះពាល់ដល់សហគមន៍ក្រីក្រក្នុងទីក្រុងនៅកម្ពុជា។

ការសិក្សាទីមួយ ធ្វើការសិក្សាស្វែងយល់អំពីការយល់ដឹងរបស់សហគមន៍ក្រីក្រចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ទាក់ទងនឹង​សិទ្ធិ​ចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លុៈ ផលប៉ះពាល់បរិស្ថាន (EIA)។ ការរក​ឃើញបាន​បង្ហាញ​ពី​ការយល់ដឹងនៅមានកម្រិតរបស់ប្រជាសហគមន៍ទាំងនោះ ដោយលើកឡើងពីឧបសគ្គដែល​មាន​ដូចជាគម្លាតនៃ​ទំនាក់ទំនង និងព័ត៌មានមិនគ្រប់គ្រាន់រវាងអាជ្ញាធរ និងពលរដ្ឋ។ សមាជិកម្នាក់នៅសហគមន៍ព្រែកតាគង់៣​បាន​និយាយថា៖​ “ខ្ញុំមិនដឹងថា EIA ជាអ្វី ឬអ្វីជាសិទ្ធិរបស់ខ្ញុំទាក់ទងនឹងវាទេ ហើយយើងទើបដឹង (EIA)​ បន្ទាប់ពីយើង​បានបង្កើតសហគមន៍មក ។ ជាអកុសល នៅពេលនោះ វាយឺតពេលទៅហើយ ដោយសារប្រព័ន្ធលូបានរងការខូចខាត​ដោយសំណង់​ក្បែរសហគមន៍នោះ ហើយទឹកបានជន់លិចសហគមន៍របស់យើងរួចទៅហើយ”។ ​ ការសិក្សានេះផ្តល់អនុសាសន៍មួយចំនួនដូចជា ការធ្វើឱ្យប្រសើរឡើងនូវ​ការចូលរួមរបស់សាធារណៈ​ជនតាមរយៈ​ការបង្កើន​ការយល់ដឹង ការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងតម្លាភាពជាដើម។

ការសិក្សាទីពីរ ធ្វើការសិក្សាស្វែងយល់អំពីស្ថានភាពរស់នៅ នៅក្នុងសហគមន៍ក្រីក្រមួយនៅទីក្រុងភ្នំពេញដែលបាន និងកំពុងប្រឈមនឹងបញ្ហាសំរាម និងទឹកកខ្វក់។ ការសិក្សានេះធ្វើឡើងដើម្បីកំណត់ពីប្រភពពិតប្រាកដនៃសំរាមដែលមាននៅក្នុងសហគមន៌ ហើយធ្វើការស្វែងរក និងផ្តល់ដំណោះស្រាយដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់សហគមន៍មួយនេះ និងសហគមន៍ ឬតំបន់ស្រដៀងគ្នាផ្សេងទៀតនៅទីក្រុងភ្នំពេញ។​ ប្រជាសហគមន៍ម្នាក់អះអាងថា “ពីដំបូងហូរឡើងពីរបស់គេមកទេ តែឥឡូវសំរាមអត់មានចេញទេ បារអត់អស់វាផុសឡើង”។

គម្រោងស្រាវជ្រាវទីបី ធ្វើការសិក្សាពីបញ្ហាប្រឈម និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍ក្រីក្រចំនួនពីរនៅទីក្រុងភ្នំពេញ។ ការសិក្សានេះមានគោលបំណងឈ្វេងយល់ពីការសម្របខ្លួនរបស់ប្រជាសហគមន៍ និងផ្តល់នូវអនុសាសន៍សម្រាប់ដំណោះស្រាយដែលអាចធ្វើទៅបាន។ ការសម្ភាសន៍បង្ហាញពីលក្ខខណ្ឌអាកាសធាតុខុសប្រក្រតី ប្រព័ន្ធលូបង្ហូរទឹកមិនគ្រប់គ្រាន់ បញ្ហាប្រឈមក្នុងអាជីវកម្ម និងការកើនឡើងថ្លៃទឹក និងអគ្គិសនី។​ ប្រជាពលរដ្ឋដែលរស់នៅសហគមន៍សាមគ្គីដែលមានវ័យជាង៣០ឆ្នាំបាននិយាយថា “ក្លិនស្អុយណាស់ជាពិសេសពេលមានភ្លៀងធ្លាក់ ហើរាំងទៅវិញក្លិនកាន់តែស្អុយខ្លាំង ដោយសារតែស្អុយខ្លាំងពេកខ្ញុំរាល់ថ្ងៃហ្នឹងទៅជាអាលែកហ្សីច្រមុះហើយ” ។

គម្រោងស្រាវជ្រាវទីបួន ធ្វើការសិក្សាពីបញ្ហាប្រឈមនិងផលប៉ះពាល់នៃការបំពុលដោយសំឡេងនៅក្នុងសហគមន៍ក្រីក្រចំនួនពីរនៅទីក្រុងភ្នំពេញ។ ការសិក្សានេះផ្តោតលើការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន ប្រភព និងប្រភេទនៃការបំពុលដោយសំឡេង រួមជាមួយនឹងការពិនិត្យមើលលើផលវិបាក និងការស្នើសុំដំណោះស្រាយ។ យុវជនវ័យជំទង់ម្នាក់នៅសហគមន៍អណ្ដូង១បានលើកឡើងថា៖ “ប្រភពនៃការបំពុលសំឡេងចេញពីការជួបជុំគ្នាស៊ីផឹករបស់អ្នកជិតខាង ពួកគាត់ភាគច្រើនចំណាយពេលថ្ងៃចុងសប្តាហ៍ជួបជុំគ្នា មានការចាក់តន្ត្រី ច្រៀងជជែកគ្នាលឺៗ។ សម្រាប់ការជួបជុំរបស់ពួកគាត់តាំងពីម៉ោង៨ព្រឹកដល់ម៉ោង១១យប់យ៉ាងឆាប់បំផុត”។

គម្រោងស្រាវជ្រាវទាំងនេះបានបង្ហាញពីបញ្ហាប្រឈមផ្សេងៗដែលមាននៅក្នុងសហគមន៍ក្រីក្រនៅទីក្រុង ហើយបញ្ហា និងការប្រឈមទាំងនោះរួមមានការយល់ដឹងមានកម្រិតអំពីសិទ្ធិ និងការចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) បញ្ហាជាមួយនឹងការគ្រប់គ្រងកាកសំណល់ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវិតប្រចាំថ្ងៃរបស់ពួកគេ និងផលប៉ះពាល់នៃសំលេងរំខាន និងការបំពុល។ តាមរយៈការសិក្សាទាំងនេះ
អនុសាសន៍ត្រូវបានផ្តល់ជូនដើម្បីសម្រួលដល់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាសហគមន៍ទាំងនេះ។

 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត

ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣

អ៊ីម៉ែល: director@teangtnaut.org

អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត

ទូរស័ព្ទ៖ ០១២ ៤៦៤ ៥០០

អ៊ីម៉ែល: advisor1@teangtnaut.org

អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៍សម្រាប់ពលរដ្ឋគ្រប់រូប”

រាប់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខៃ ធ្នូ ឆ្នាំ២០២៣មក ប្រជាសហគមន៍គោលដៅរបស់អង្គការសមាគមធាងត្នោតក្នុងទីក្រុង និងតាមបណ្តាលខេត្តផ្សេងៗទៀត ប្រមាណជា ៤០០ នាក់ ក៏បានប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរជាតិនេះផង មានដូចជា សហគមន៍ផ្លូវរថភ្លើង(ភ្នំពេញ) សហគមន៍ស្ទឹងកំបុត្រ(ភ្នំពេញ សហគមន៍ស្មសាន(ភ្នំពេញ) សហគមន៍វាលស្បូវ(ភ្នំពេញ) សហគមន៍វាលឥន្រ្ទី(ខេត្តកំពត) សហគមន៍មានជ័យ(ខេត្តស្វាយរៀង) និងសហគមន៍ឡពាង (ខេត្តកំពង់ឆ្នាំង)។ ដោយសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការបោសសំអាតបរិស្ថានជុំវិញសហគមន៍របស់ខ្លួន និងការថ្លែងសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋានផងដែរ។

លើសពីនេះទៅទៀត សមាជិកសហគមន៍ដីធ្លី និងជនជាតិដើមភាគតិច សហជីព ក្រុមយុវជន អង្គការសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្ស ប្រមាណជា ៣០០០នាក់ បានប្រារព្ធកម្មវិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ឆ្នាំ២០២៣ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងគោលបំណង៖
១.ដើម្បីពង្រឹងការយល់ដឹងជាសាធារណៈអំពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២. ជំរុញឱ្យមានកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌
៣. បង្កើនការយល់ដឹងអំពីភាពយុត្តិធម៌ ដែលមានការជះឥទ្ធិពលដល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល
៤. ពង្រីកសកម្មភាពរបស់អង្គការសង្គមស៊ីវិល តាមរយៈភាពសកម្មភាពជាងមុន៖ ដូចជាការហែក្បួន និងការជួបប្រជុំជាសាធារណៈ។

#STTCambodia #Urbanpoor #Poorcommunity #Landrights #Housingrights #Eviction #Relocation
#ទិវាសិទ្ធិមនុស្សអន្តរជាតិខួបទី៧៥
#ធានាសេចក្តីថ្លៃថ្នូរ
#សេរីភាព
#យុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប
#យុត្តិធម៌ជាមូលដ្ឋាននៃសន្តិភាព
#យុត្តិធម៌កើតចេញពីសុឆន្ទៈ_សច្ចធម៌_ច្បាប់_ការអនុវត្ត
#IHRD2023 #IHRD75
#EnsuringDignity
#FreedomAndJustic
#ForEveryCitizen

 

ទិវាទីក្រុងពិភពលោក ៣១ តុលា ២០២៣

ទិវាទីក្រុងពិភពលោកត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៣ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង  និងស្វែងរកវិធីកែលម្អទីក្រុងឱ្យកាន់តែប្រសើរឡើង ស្របពេលដែលកម្ពុជាបានទទួលយកនូវ ១៧របៀបវារៈក្នុងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព គឺជាគោលការណ៍មួយសំខាន់ក្នុងចំណោមគោលការណ៍ផ្សេងទៀត ដែលប្រទេសកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបំពេញ។ ដើម្បីឆ្លើយតបទៅនឹងរបៀបវារៈដែលប្រទេសកម្ពុជាបានប្តេជ្ញាចិត្តនោះ ទិវាទីក្រុងឆ្នាំ២០២៣ មានគោលបំណងសំខាន់ៗគឺ៖

  • លើកទឹកចិត្តឱ្យមានការចូលរួមរបស់សាធារណៈជន ជាពិសេសសហគមន៍ក្រីក្រដែលងាយរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា បានចូលរួមដំណើរការនៃការអភិវឌ្ឍទីក្រុង ។
  • អ្នកបង្កើតគោលនយោបាយ និងអ្នកធ្វើផែនការអភិវឌ្ឍន៍ទីក្រុងចាំបាច់ត្រូវឱ្យមានការចូលរួមពី សាធារណៈជន សហគមន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតដោយមានលក្ខណៈជាប្រព័ន្ធ និងយុទ្ធសាស្ត្រ ព្រមទាំងអនុវត្ត និងមានយន្តការតាមដានដើម្បីបង្កើតទីក្រុងប្រកបដោយបរិយាបន្ននាពេលអនាគត។

#STTCambodia, #urbanpoor, #poorcommunity #landrights #housingrights #eviction #relocation​ #Stopfillingthelake #WorldCityDay2023 #WorldCityDay #WCD2023 #WCD

សេចក្តីថ្លែងការណ៍នៃទិវាលំនៅឋានពិភពលោកឆ្នាំ 2023

ក្នុងឳកាសប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៨នេះ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី និងលំនៅឋាននានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងអសុវត្ថិភាពដីធ្លី និងលំនៅឋាន ដោយសារតែការអភិវឌ្ឍដែលកង្វះនូវយុត្តិធម៌ តម្លាភាព និងការចូលរួម។ ពួកយើងទាំងអស់គ្នា ដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះ តែងតែមានការព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំ និងការមិនមានសំណងសមរម្យ ព្រោះនាពេលកន្លងមក សហគមន៍ដីធ្លីដូចពួកយើងជាច្រើនតែងតែឈឺចាប់ និងរងគ្រោះពីការអភិវឌ្ឍទាំងនោះ។ សិទ្ធិមានកម្មសិទ្ធិ រួមទាំងសិទ្ធិមានលំនៅឋានសមរម្យ ត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៤៤ ក៏បានធានាអំពីសិទ្ធិជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានការពារដោយច្បាប់យ៉ាងតឹងរឹង។ ចំណែកឯសិទ្ធិមានលំនៅឋានសមរម្យត្រូវបានធានាដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងនោះរួមមាន មាត្រា ២៥ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងមាត្រា ១១ នៃកតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

ក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៨ ឆ្នាំ២០២៣នេះ យើងខ្ញុំបានរួមគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក តាមសហគមន៍របស់យើងរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធាបបទរួមគ្នា “យុត្តិធម៌លំនៅឋាននិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន”។ ដោយមានការចូលរួមពីប្រជាសហគមន៍ យុវជន និងអជ្ញាធរមូលដ្ឋាន ប្រមាណជាជាង ១០០០នាក់ មកពីសហគមន៍ចំនួន ១៦ បានចូលរួមប្រារព្ធទិវានេះ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងប្រឈមផលប៉ះពាល់ដោយសារ ការរំលោភបំពានលើសិទិ្ធដីធ្លី និងលំនៅឋាន។
ដូច្នេះហើយ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវ៖
– រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធគោរព និងការពារសិទ្ធិរបស់យើងខ្ញុំជាប្រជាពលរដ្ឋក្រីក្រ និង មានសិទ្ធិរស់នៅដោយសមរម្យ និងមានសេចក្តីថ្លៃថ្នូរ ដូចប្រជាពលរដ្ឋដទៃទៀតដែរ។
– រាជរដ្ឋាភិបាលត្រូវតែអនុវត្ត ច្បាប់ឱ្យមានប្រសិទ្ធិភាព និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើពួកយើងខ្ញុំ ជាពិសេស សកម្មជនដីធ្លី និងលំនៅឋាន។
– រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាលកម្ពុជា អនុវត្តឱ្យបាននូវសិទ្ធិមានលំនៅឋានសមរម្យ ដើម្បីឱ្យមានការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។
– រាល់ការអភិវឌ្ឍទាំងឡាយត្រូវតែវាយតម្លៃហេតុប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ជាពិសេសផលប៉ះពាល់ទៅលើជីវភាពរបស់ជនងាយរងគ្រោះ។
– អាជ្ញាធរមូលដ្ឋានគួរពន្លឿនការចេញប័ណ្ណស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណសមធម៌ដល់សមាជិកសហគមន៍ដីធ្លី ដែលពុំទាន់មានដើម្បីឱ្យពួកគាត់ទទួលបាននូវសេវាសង្គមនានា។
– សាលារាជធានីភ្នំពេញផ្តល់ និងគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាកម្មកាន់តែប្រសើរឡើងក្នុងទីតាំងលំនៅឋានក្រីក្រ ដូចជាប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម និងការតភ្ជាប់ បណ្តាញទឹកស្អាត និង អគ្គិសនីរបស់រដ្ឋ។
– អាជ្ញាធរពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលត្រូវធានាថា រាល់ដំណើរការអភិវឌ្ឍនានាត្រូវអនុលោមតាមគោលការណ៍នីតិរដ្ឋ ដែលរួមមានការបើកចំហរ តម្លាភាព គណនេយ្យភាព និងការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសអ្នករងផលប៉ះពាល់ ដើម្បីធានាថា ពួកគាត់បានចូលរួមពិភាក្សាអំពីបញ្ហាទាំងនោះ លើកឡើងពីកង្វល់នានា និងដំណោះស្រាយដែលអាចធ្វើទៅរួច សម្រាប់ផលប្រយោជន៍គ្រប់ភាគី។

កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៣៨

នេះជាកម្រងរូបភាពនៃការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក តាមសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែតុលា ឆ្នាំ២០២៣។ ការប្រារព្ធទិវានេះមានការចូលរួមពីប្រជាសហគមន៍ យុវជន និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាជាង ១០០០នាក់ មកពីសហគមន៍ចំនួន ១៦ ។ សហគមន៍ទាំងនោះរួមមាន សហគមន៍ស្ទឹងកំបុត្រ សហគមន៍ពង្រសែនជ័យ សហគមន៍រស្មីសាមគ្គី សហគមន៍ផ្លូវរថភ្លើង សហគមន៍ស្មសាន្ត សហគមន៍ឆ្មាអើត សហគមន៍ស្រ្តីក្លាហាន សហគមន៍វាលស្បូវ សហគមន៍ឬស្សីស្រស់ សហគមន៍កៅពី សហគមន៍មានជ័យ (ខេត្តស្វាយរៀង) សហគមន៍វាលឥន្ទ្រីយ៍ សហគមន៍ពង្រក់ជ័យល័ក្ខ សហគមន៍ថ្លាន់មួយរយ សហគមន៍ព្រៃពាយ (ខេត្តកំពត) និងសហគមន៍ឡពាង (ខេត្តកំពង់ឆ្នាំង)។

សកម្មភាពសំខាន់ៗមួយចំនួនដូចជា ការហែរក្បួន លើកបដា ក្នុងសហគមន៍ ការបោសសំអាតបរិស្ថានជុំវិញសហគមន៍របស់ខ្លួន និងការថ្លែងសារពាក់ព័ន្ធនឹងសិទ្ធិមានលំនៅឋានសមរម្យផងដែរ។ សារសំខាន់ៗក្នុងទិវានេះរួមមាន “បរិស្ថានស្អាត សហគមន៍ស្អាត ទទួលបានលំនៅឋានសមរម្យ” ។

#STTCambodia, #urbanpoor, #poorcommunity #landrights #housingrights #eviction #relocation​ #Stopfillingthelake #WorldHabitatDay2023-WHD2023

របាយការណ៍ការស្ទង់មតិក្នុងរាជធានីភ្នំពេញ​ឆ្នាំ២០២៣: ស្តីពី ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងទីក្រុងភ្នំពេញ

របាយការណ៍នេះគឺជាការសិក្សាបន្តពីរបាយការណ៍ស្តីពីស្ថានភាពនៃការតាំងទីលំនៅក្រីក្រនៅទីក្រុងភ្នំពេញ ឆ្នាំ ២០១៧
របស់អង្គការសមាគមធាងត្នោត។ របាយការណ៍នេះមានគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យអំពីទីតាំងលំនៅឋានក្រីក្រ ព័ត៌មាន​អំពីការបណ្តេញចេញ​​​​ការគំរាមកំហែងបណ្តេញចេញ ការចេញ​ប័ណ្ណកម្មសិទ្ធិដីធ្លី និងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ នៃគ្រួសារក្រីក្រ​ក្នុងរាជធានីភ្នំពេញ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានពិនិត្យនិងកែសម្រួល​​​​​ ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក ទីតាំងចំនួន ១៩១ ត្រូវបានចាត់ទុកថាជាទីតាំងលំនៅឋានក្រីក្រ ដែល​មាន ១៩ ៥៣៩គ្រួសារ ឬស្មើប្រជាពលរដ្ឋសរុបចំនួន ៨៩ ៨៧៩នាក់ បើធៀបទៅនឹងចំនួន ពលរដ្ឋសរុបនៅរាជធានីភ្នំពេញស្មើនឹង ,៩៤% អង្គការសមាគមធាងត្នោត ក៏បានបានបញ្ចូលទិន្នន័យបន្ទាប់បន្សំ រួមទាំងរបាយការណ៍សង្គមស៊ីវិល របាយការណ៍រាជរដ្ឋាភិបាល ឯកសារស្រាវជ្រាវ អត្ថបទសារព័ត៌មាន និងការបោះពុម្ពផ្សាយនានាដែលអាចរកបាន។ នៅក្នុងរបាយការណ៍នេះបានរកឃើញចំណុចសំខាន់ៗដូចជា៖ 

  • ចំនួននៃការតាំងទីលំនៅឋានក្រីក្រក្នុងទីក្រុងបាននឹងកំពុងថយចុះពី ២៧៧ ក្នុងឆ្នាំ ២០១៧ មក ១៩១ នៅឆ្នាំ ២០២២ ដោយទីតាំងមួយចំនួន​ត្រូវបាន​ដក​ចេញដោយសារលក្ខខណ្ឌពួកគេលែងចាត់ចូលជាទីតាំងលំនៅឋានក្រីក្រ  ខណៈទីតាំងមួយចំនួនទៀតបានបាត់បង់ទាំងស្រុង ដោយសារតែការបណ្តេញ​ចេញ។ ទន្ទឹមនឹងនោះដែរ ក៏មានការកើនឡើងយ៉ាងឆាប់រហ័សនៃការចេញប័ណ្ណកម្មសិទ្ធដីធ្លីដែលត្រូវបានរាយការណ៍ពីទីតាំងទាំងនោះ ពោលគឺ​មាន​ទីតាំង​លំនៅឋានក្រីក្រចំនួន ១៩បន្ថែមទៀតបានទទួលប័ណ្ណកម្មសិទ្ធដីធ្លី តាំងពីឆ្នាំ ២០១៧ មក។  
  • មួយភាគបីនៃទីតាំងទាំង១៩១ អាចស្ថិតនៅលើដីរដ្ឋ ខណៈដែលជិតពីរភាគបី នៃទីតាំង លំនៅឋានក្រីក្រនៅរាជធានីភ្នំពេញមិនមានឯកសារជាលាយ​លក្ខណ៍អក្សរដែលបញ្ជាក់ពីស្ថានភាពដីដែលពួកគេរស់នៅ។ នេះមានន័យថាពួកគេប្រឈមអាចនឹងហានិភ័យនៃការបណ្តេញចេញចេញដោយបង្ខំ ដោយ​សារ​តែភាពខ្វះចន្លោះរបស់រដ្ឋក្នុងការផ្តល់នូវភាពច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីចំពោះទីតាំងលំនៅឋានក្រីក្រទាំងនេះ។ ប្រជាសហគមន៍​ម្នាក់រស់នៅទីតាំងសហគមន៍ចាប់តាំងពីឆ្នាំ ១៩៨៣ កំពុងនឹងប្រឈមការបណ្តេញចេញនាពេលអនាគត បានប្រាប់ថា អត់ច្បាស់ទេ តែគាត់(អាជ្ញាធរ)បានលើកឡើងថាមាន អ្នកមានៗនៅក្បែនេះចង់ទិញ   
  • ជាងមួយភាគបួននៃទីតាំងលំឋានក្រីក្រទាំងអស់ បានរាយការណ៍ថាពួកគេកំពុងទទួលរងសម្ពាធពីការបណ្តេញចេញដោយបង្ខំ ដោយមាន​ទីតាំង​លំនៅឋាន​យ៉ាងតិចចំនួន ត្រូវបានបណ្តេញចេញដោយបង្ខំក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ​-១៩ ស្រ្តីម្នាក់រស់នៅសហគមន៍ បន្ទាយស្លឹក ខាងក្រោយផ្សារសុវណ្ណា ដែលត្រូវបានបាន អាជ្ញាធរមូលដ្ឋានបង្ខំឱ្យរុះរើ  កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២០ ទៅតំបន់តំបន់ សេវេន អែនជី (​7NG) ​នៅខេត្តកណ្តាល និយាយ ថា “​វាជាការបណ្ដេញចេញដោយឈាមត្រជាក់ បន្ទាប់ពីអាជ្ញាធរចុះមករុះរើលំនៅឋានពួកគេភ្លាមៗ និងលើកឡើងថា​សហគមន៍​បាន​យល់​ព្រមក្នុង​ការដោះដូរ​រួចហើយ 
  • លទ្ធភាពទទួលបានប្រព័ន្ធលូ និងប័ណ្ណសមធម៌ នៅតែខ្វះខាតក្នុងទីតាំងលំឋានក្រីក្រនៅជាច្រើន។ក៏ប៉ុន្តែ ការតភ្ជាប់បណ្តាញជាមួយនឹងសេវា​សាធារណៈ​របស់រាជរដ្ឋាភិបាលដូចជាទឹកស្អាត អគ្គិសនី និងការប្រមូលសំរាមបានប្រសើរឡើងចាប់តាំងពីឆ្នាំ ២០១៧  
  • ជាចុងក្រោយ ប្រជាពលរដ្ឋដែលរស់នៅទីតាំងលំឋានក្រីក្រនៅទីក្រុងជាច្រើនកំពុងជាប់បំណុល ដោយ ២៦  ក្នុងចំណោម ១៩១ទីតាំងបានរាយការណ៍​ថា​មានប្រជាជននៅក្នុងទីតាំងរបស់ពួកគេបានលក់ផ្ទះ ដើម្បីសង់បំណុល អ្នកផ្តល់បទសម្ភាសម្នាក់បានប្រាប់ថា  “ខ្ញុំអស់លទ្ធភាពសង ទើបឈាន​ដល់ការ​លក់ផ្ទះ  អង្គការសមាគមធាងត្នោត និងអង្គការសិទ្ធិមនុស្សផ្សេងទៀតជឿថា កម្ចីអាចត្រូវបានផ្តល់ឱ្យដោយការធ្វេសប្រហែស។ ការធ្លាក់ចូលទៅក្នុង​បំណុលនេះ ប្រឈមមុខទៅនឹងការរំលោភសិទ្ធិមនុស្សដែលអាចកើតមានផ្សេងទៀតដូចជាការបាត់បង់ដីធ្លី ការគ្មានផ្ទះសម្បែង ការធ្វើចំណាក​ស្រុក​ដោយ​បង្ខំ ការជាប់បំណុល ពលកម្មកុមារ និងការមិនទទួលបានតម្រូវការមូលដ្ឋានផ្សេងទៀត។ 

 

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះសូមចូលទៅកាន់គេហទំព័រ៖ 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត 

ស៊ីកណល (Signal)០៨៩ ៦៦៦ ០១៣ 

អ៊ីម៉ែល director@teangtnaut.org 

លោក រ៉ូណាន់ ខេម ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត 

ស៊ីកណល (Signal)០៨១ ២៦២ ៧៩៩  

អ៊ីមែល advisor@teantnaut.org  

របាយការណ៍នេះគឺជាការសិក្សាបន្តពីរបាយការណ៍ស្តីពីស្ថានភាពនៃការតាំងទីលំនៅក្រីក្រនៅទីក្រុងភ្នំពេញ ឆ្នាំ ២០១៧
របស់អង្គការសមាគមធាងត្នោត។ របាយការណ៍នេះមានគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យអំពីទីតាំងលំនៅឋានក្រីក្រ ព័ត៌មាន​អំពីការបណ្តេញចេញ​​​​ការគំរាមកំហែងបណ្តេញចេញ ការចេញ​ប័ណ្ណកម្មសិទ្ធិដីធ្លី និងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ នៃគ្រួសារក្រីក្រ​ក្នុងរាជធានីភ្នំពេញ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានពិនិត្យនិងកែសម្រួល​​​​​ ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក ទីតាំងចំនួន ១៩១ ត្រូវបានចាត់ទុកថាជាទីតាំងលំនៅឋានក្រីក្រ ដែល​មាន ១៩ ៥៣៩គ្រួសារ ឬស្មើប្រជាពលរដ្ឋសរុបចំនួន ៨៩ ៨៧៩នាក់ បើធៀបទៅនឹងចំនួន ពលរដ្ឋសរុបនៅរាជធានីភ្នំពេញស្មើនឹង ,៩៤% អង្គការសមាគមធាងត្នោត ក៏បានបានបញ្ចូលទិន្នន័យបន្ទាប់បន្សំ រួមទាំងរបាយការណ៍សង្គមស៊ីវិល របាយការណ៍រាជរដ្ឋាភិបាល ឯកសារស្រាវជ្រាវ អត្ថបទសារព័ត៌មាន និងការបោះពុម្ពផ្សាយនានាដែលអាចរកបាន។ នៅក្នុងរបាយការណ៍នេះបានរកឃើញចំណុចសំខាន់ៗដូចជា៖ 

  • ចំនួននៃការតាំងទីលំនៅឋានក្រីក្រក្នុងទីក្រុងបាននឹងកំពុងថយចុះពី ២៧៧ ក្នុងឆ្នាំ ២០១៧ មក ១៩១ នៅឆ្នាំ ២០២២ ដោយទីតាំងមួយចំនួន​ត្រូវបាន​ដក​ចេញដោយសារលក្ខខណ្ឌពួកគេលែងចាត់ចូលជាទីតាំងលំនៅឋានក្រីក្រ  ខណៈទីតាំងមួយចំនួនទៀតបានបាត់បង់ទាំងស្រុង ដោយសារតែការបណ្តេញ​ចេញ។ ទន្ទឹមនឹងនោះដែរ ក៏មានការកើនឡើងយ៉ាងឆាប់រហ័សនៃការចេញប័ណ្ណកម្មសិទ្ធដីធ្លីដែលត្រូវបានរាយការណ៍ពីទីតាំងទាំងនោះ ពោលគឺ​មាន​ទីតាំង​លំនៅឋានក្រីក្រចំនួន ១៩បន្ថែមទៀតបានទទួលប័ណ្ណកម្មសិទ្ធដីធ្លី តាំងពីឆ្នាំ ២០១៧ មក។  
  • មួយភាគបីនៃទីតាំងទាំង១៩១ អាចស្ថិតនៅលើដីរដ្ឋ ខណៈដែលជិតពីរភាគបី នៃទីតាំង លំនៅឋានក្រីក្រនៅរាជធានីភ្នំពេញមិនមានឯកសារជាលាយ​លក្ខណ៍អក្សរដែលបញ្ជាក់ពីស្ថានភាពដីដែលពួកគេរស់នៅ។ នេះមានន័យថាពួកគេប្រឈមអាចនឹងហានិភ័យនៃការបណ្តេញចេញចេញដោយបង្ខំ ដោយ​សារ​តែភាពខ្វះចន្លោះរបស់រដ្ឋក្នុងការផ្តល់នូវភាពច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីចំពោះទីតាំងលំនៅឋានក្រីក្រទាំងនេះ។ ប្រជាសហគមន៍​ម្នាក់រស់នៅទីតាំងសហគមន៍ចាប់តាំងពីឆ្នាំ ១៩៨៣ កំពុងនឹងប្រឈមការបណ្តេញចេញនាពេលអនាគត បានប្រាប់ថា អត់ច្បាស់ទេ តែគាត់(អាជ្ញាធរ)បានលើកឡើងថាមាន អ្នកមានៗនៅក្បែនេះចង់ទិញ   
  • ជាងមួយភាគបួននៃទីតាំងលំឋានក្រីក្រទាំងអស់ បានរាយការណ៍ថាពួកគេកំពុងទទួលរងសម្ពាធពីការបណ្តេញចេញដោយបង្ខំ ដោយមាន​ទីតាំង​លំនៅឋាន​យ៉ាងតិចចំនួន ត្រូវបានបណ្តេញចេញដោយបង្ខំក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ​-១៩ ស្រ្តីម្នាក់រស់នៅសហគមន៍ បន្ទាយស្លឹក ខាងក្រោយផ្សារសុវណ្ណា ដែលត្រូវបានបាន អាជ្ញាធរមូលដ្ឋានបង្ខំឱ្យរុះរើ  កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២០ ទៅតំបន់តំបន់ សេវេន អែនជី (​7NG) ​នៅខេត្តកណ្តាល និយាយ ថា “​វាជាការបណ្ដេញចេញដោយឈាមត្រជាក់ បន្ទាប់ពីអាជ្ញាធរចុះមករុះរើលំនៅឋានពួកគេភ្លាមៗ និងលើកឡើងថា​សហគមន៍​បាន​យល់​ព្រមក្នុង​ការដោះដូរ​រួចហើយ 
  • លទ្ធភាពទទួលបានប្រព័ន្ធលូ និងប័ណ្ណសមធម៌ នៅតែខ្វះខាតក្នុងទីតាំងលំឋានក្រីក្រនៅជាច្រើន។ក៏ប៉ុន្តែ ការតភ្ជាប់បណ្តាញជាមួយនឹងសេវា​សាធារណៈ​របស់រាជរដ្ឋាភិបាលដូចជាទឹកស្អាត អគ្គិសនី និងការប្រមូលសំរាមបានប្រសើរឡើងចាប់តាំងពីឆ្នាំ ២០១៧  
  • ជាចុងក្រោយ ប្រជាពលរដ្ឋដែលរស់នៅទីតាំងលំឋានក្រីក្រនៅទីក្រុងជាច្រើនកំពុងជាប់បំណុល ដោយ ២៦  ក្នុងចំណោម ១៩១ទីតាំងបានរាយការណ៍​ថា​មានប្រជាជននៅក្នុងទីតាំងរបស់ពួកគេបានលក់ផ្ទះ ដើម្បីសង់បំណុល អ្នកផ្តល់បទសម្ភាសម្នាក់បានប្រាប់ថា  “ខ្ញុំអស់លទ្ធភាពសង ទើបឈាន​ដល់ការ​លក់ផ្ទះ  អង្គការសមាគមធាងត្នោត និងអង្គការសិទ្ធិមនុស្សផ្សេងទៀតជឿថា កម្ចីអាចត្រូវបានផ្តល់ឱ្យដោយការធ្វេសប្រហែស។ ការធ្លាក់ចូលទៅក្នុង​បំណុលនេះ ប្រឈមមុខទៅនឹងការរំលោភសិទ្ធិមនុស្សដែលអាចកើតមានផ្សេងទៀតដូចជាការបាត់បង់ដីធ្លី ការគ្មានផ្ទះសម្បែង ការធ្វើចំណាក​ស្រុក​ដោយ​បង្ខំ ការជាប់បំណុល ពលកម្មកុមារ និងការមិនទទួលបានតម្រូវការមូលដ្ឋានផ្សេងទៀត។ 

 

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះសូមចូលទៅកាន់គេហទំព័រ៖ 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត 

ស៊ីកណល (Signal)០៨៩ ៦៦៦ ០១៣ 

អ៊ីម៉ែល director@teangtnaut.org 

លោក រ៉ូណាន់ ខេម ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត 

ស៊ីកណល (Signal)០៨១ ២៦២ ៧៩៩  

អ៊ីមែល advisor@teantnaut.org  

របាយការណ៍ស្ដីពី ការពិត និងតួលេខ #៤៨ បឹងតាមោក៖ បច្ចុប្បន្នភាពនៃការកាត់ផ្ទៃបឹង

គិតមកដល់កក្កដា ឆ្នាំ២០២៣នេះ បឹងតាមោក ឬបឹងកប់ស្រូវដែលកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតាត្រូវបាន កែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ឱ្យបុគ្គល ឯកជននិងស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន៧០លើកដែលមានផ្ទៃសរុបចំនួន ២ ៣៦៩,៨៩១៣​ ហិកតា។​ ចំនួនដ៏ច្រើននេះ គឺខុសពីប្លង់គោលដែលត្រូវរក្សាទុក និងបានធ្វើឱ្យផ្ទៃបឹងតាមោកស្ទើរនឹង បាត់បង់។

ច្បាប់ភូមិបាល និងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋពុំអាចជាកម្មវត្ថុនៃការលក់ដូរ ប្រទានកម្ម ឬសម្បទានបានឡើយ។ ការប្រើប្រាស់ប្រាស់អនុក្រឹត្យ ដើម្បីបំប្លែងដីសាធារណៈរបស់រដ្ឋទៅដីឯកជនរបស់រដ្ឋ និងប្រគល់ឱ្យ ឯកជននិងស្ថាប័ន នានា ហាក់ដូចជា​ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ កង្វះតម្លាភាព និងមិន បានផ្តល់ហេតុផលឱ្យសាធារណៈជនបានដឹងឡើយ ។

ផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ  ឆ្នាំ២០៣៥  ផ្ទៃបឹងតាមោកដែលត្រូវរក្សាទុក​ មាន ប្រមាណតែ២ ១៤០ហិកតា ក៏ប៉ុន្តែបច្ចុប្បន្នផ្ទៃបឹងត្រូវបានកាត់លើសពីទំហំដែលត្រូវរក្សានេះហើយ។

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះ

សូមចូលទៅកាន់គេហទំព័រ៖ លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។
ស៊ីកណល (Signal)៖ ០៨៩ ៦៦៦ ០១៣
អ៊ីម៉ែល៖ director@teangtnaut.org
លោកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។
ស៊ីកណល (Signal)៖ ០១២ ៤៦៤ ៥០០
អ៊ីម៉ែល៖ advisor1@teangtnaut.org 

កម្មវិធីប្រកួតប្រជែងការជជែកដេញដោលក្រោមមូលបទ “ការអភិវឌ្ឍទីក្រុងប្រកបដោយ បរិយាបន្ន”

ភ្នំពេញ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ សូមអបអរសាទរ ដល់ក្រុម “ទន្សាយតូច” ដែលជាក្រុមបដិសេធ បានទទួលជ័យលាភី១ នៃកម្មវិធីប្រកួត ប្រជែងការជជែកដេញដោលក្រោមប្រធានបទ ” តើការអភិវឌ្ឍទីក្រុងប្រកបដោយបរិយាបន្នពិតជាសមស្របសម្រាប់បរិបទកម្ពុជាដែរ ឬទេ?” ដែល រៀបចំដោយ អង្គការសមាគមធាងត្នោត និងមានអ្នកចូលរួមចំនួន ៥៦នាក់ មកពីសហគមន៍ក្នុងទីក្រុង និងយុវជនតាមបណ្ដាសកលវិទ្យាល័យ ផ្សេងៗផងដែរ។ កម្មវិធីនេះ ក៏មានគោលបំណងសំខាន់ៗ ដូចជា៖
១. ផ្ដល់ឱកាសឪ្យយុវជន ដើម្បីចូលរួមដោយផ្ទាល់ជាមួយប្រធានបទទាក់ទងនឹងសិទ្ធិមនុស្ស ការអភិវឌ្ឍទីក្រុង និងបញ្ហាបរិស្ថាននៅកម្ពុជា។
២. លើកទឹកចិត្តភាគីពាក់ព័ន្ធឪ្យចូលរួមក្នុងកិច្ចសន្ទនាលើកយកនូវបញ្ហា និងស្នើដំណោះស្រាយ ដើម្បីជំរុញដំណើរការអភិវឌ្ឍន៍ប្រកបដោយតម្លាភាព សន្ដិភាព និងយុត្តិធម៌។

#STTCambodia #urbanpoor #poorcommunity #landrights #housingrights #eviction #relocation #YouthDebate #InclusiveUrbanDevelopment

 

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង 10 នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ដែលមានរាយឈ្មោះដូចខាងក្រោម សូមស្នើសុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពី បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិបទឧក្រិដ្ឋ​ជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន 10នាក់ មកពីសហគមន៍ចំនួន 3 នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្តែពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។

សកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ ​តាម​បញ្ញត្តិមាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ 2023 ។​ ពួកគេ៩នាក់ក្នុងចំណោមនោះ ​​បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះ​ព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​។​ ប្រសិនបើត្រូវបានផ្ដន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ 2ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ 4 លានរៀល (ប្រហែល 1.000 ដុល្លារ) ។

សកម្មជនដីធ្លីទាំង១០នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ និង​អ្នកស្រី សួង ថេង ។ ​អ្នកស្រី សួង ថេង គឺជាសកម្មជនតែម្នាក់គត់ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ សកម្មជន ៩នាក់​ ទៀត (ជាមួយនឹងកូនអ្នកស្រី ផាវ ញ៉ើង ដែលមានអាយុ ១៨ខែ) គឺនៅជាប់ឃុំក្នុ្ងងពន្ធនាគារខេត្តកោះកុងនៅឡើយ ។ ពន្ធនាគារ​នេះមានសភាពចង្អៀតណែន​យ៉ាង​ខ្លាំង ដែលបានផ្ទុកមនុស្សជិត ៣០០ភាគរយនៃបរិមាណដែលអាចផ្ទុកបាន កាល​ពី​ខែ​មុន ។ លើស​ពី​នេះ សកម្មជន​ដីធ្លីទាំងនោះ ទើបតែទទួលបានការការពារផ្នែក​ច្បាប់​​ នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ចំណាយ​ពេល​បី​ថ្ងៃ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន ។

សកម្មជនទាំងនោះត្រូវបានបញ្ជូនទៅឃុំខ្លួន បន្ទាប់ពីអាជ្ញាធរបានរារាំងរថយន្ដរបស់សមាជិកសហគមន៍នៅក្នុងស្រុកស្រែអំបិល និងបានហាមឃាត់មិនឱ្យពួកគេធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ ខ្លឹមសារញត្ដិនោះ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យជួយអន្តរាគមន៍ទម្លាក់ចោលបទចោទ លើសកម្មជនដីធ្លីចំនួន ៣០នាក់ មកពីសហគមន៍ចំនួនប្រាំ ។

មន្ត្រីនគរបាលបានគំរាមចាប់ខ្លួនសមាជិកសហគមន៍ចំនួន ២០នាក់ នៅពេលដែលពួកគេបានប្រមូលផ្ដុំនៅខាងមុខស្នងការដ្ឋាននគរបាលខេត្ត ដើម្បីគាំទ្រតំណាងរបស់ពួកគេ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។ ស្រដៀងគ្នានេះដែរ សមាជិកសហគមន៍ ត្រូវបានអាជ្ញាធររារាំងពីការប្រមូលផ្តុំគ្នានៅបរិវេណខាងក្រៅសាលាដំបូងខេត្តកោះកុង ។

ក្រុមសកម្មជនបានតស៊ូនឹងជម្លោះដីធ្លីនេះជាច្រើនចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍ ។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់សកម្មជន ក្នុងការការពារដីធ្លីរបស់ពួកគេ តែងត្រូវបានជួបប្រឈមជាបន្តបន្ទាប់ជាមួយនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ។

យើងខ្ញុំ ស្នើសុំឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរជាសកម្មជនដីធ្លី ដោយទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងពួកគេ និងដោះលែងពួកគេជាបន្ទាន់ដោយឥតលក្ខខណ្ឌពីការឃុំខ្លួនបណ្ដោះអាសន្ននេះ ៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. ​សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍ដីធ្លីភូមិព្រលាន ២៤៣ (កោះកុង)
  3. សហគមន៍អមលាំង (កំពង់ស្ពឺ)
  4. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  5. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  6. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR)
  7. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  8. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  9. សមាគម​ការពារ​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​អា​ដ​ហុ​ក​)
  10. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  11. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  12. បណ្តាញយុវជនកម្ពុជា (CYN)
  13. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  14. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  15. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  16. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  17. អង្គការសមធម៌កម្ពុជា (EC)
  18. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  19. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  20. ​សហគមន៍កំប្រើស (ត្បូងឃ្មុំ)
  21. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  22. សហគមន៍ជនជាតិភាគតិចកួយ (ព្រះវិហារ)
  23. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)
  24. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  25. សហគមន៍មានជ័យ (ស្វាយរៀង)
  26. មាតាធម្មជាតិកម្ពុជា (MNC)
  27. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  28. សហគមន៍ដីធ្លីប៉ៃលិន​
  29. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
  30. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  31. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  32. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  33. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  34. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  35. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  36. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  37. អង្គការសមាគមធាងត្នោត (STT)
  38. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  39. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  40. សហគមន៍ដីធ្លីតានី (សៀមរាប)
  41. សហគមន៍ស្គន់ (សៀមរាប)
  42. អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (SACD)
  43. សហគមន៍តាពេន (សៀមរាប)
  44. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
  45. សមាគមក្រុមតន្ត្រីយុវវ័យនាំសារ (MB)
  46. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  47. អង្គការតម្លាភាពកម្ពុជា (TIC)
  48. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
  49. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  50. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
  51. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ដែលមានរាយឈ្មោះដូចខាងក្រោម សូមស្នើសុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពី បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិបទឧក្រិដ្ឋ​ជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន 10នាក់ មកពីសហគមន៍ចំនួន 3 នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្តែពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។

សកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ ​តាម​បញ្ញត្តិមាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ 2023 ។​ ពួកគេ៩នាក់ក្នុងចំណោមនោះ ​​បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះ​ព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​។​ ប្រសិនបើត្រូវបានផ្ដន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ 2ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ 4 លានរៀល (ប្រហែល 1.000 ដុល្លារ) ។

សកម្មជនដីធ្លីទាំង១០នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ និង​អ្នកស្រី សួង ថេង ។ ​អ្នកស្រី សួង ថេង គឺជាសកម្មជនតែម្នាក់គត់ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ សកម្មជន ៩នាក់​ ទៀត (ជាមួយនឹងកូនអ្នកស្រី ផាវ ញ៉ើង ដែលមានអាយុ ១៨ខែ) គឺនៅជាប់ឃុំក្នុ្ងងពន្ធនាគារខេត្តកោះកុងនៅឡើយ ។ ពន្ធនាគារ​នេះមានសភាពចង្អៀតណែន​យ៉ាង​ខ្លាំង ដែលបានផ្ទុកមនុស្សជិត ៣០០ភាគរយនៃបរិមាណដែលអាចផ្ទុកបាន កាល​ពី​ខែ​មុន ។ លើស​ពី​នេះ សកម្មជន​ដីធ្លីទាំងនោះ ទើបតែទទួលបានការការពារផ្នែក​ច្បាប់​​ នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ចំណាយ​ពេល​បី​ថ្ងៃ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន ។

សកម្មជនទាំងនោះត្រូវបានបញ្ជូនទៅឃុំខ្លួន បន្ទាប់ពីអាជ្ញាធរបានរារាំងរថយន្ដរបស់សមាជិកសហគមន៍នៅក្នុងស្រុកស្រែអំបិល និងបានហាមឃាត់មិនឱ្យពួកគេធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ ខ្លឹមសារញត្ដិនោះ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យជួយអន្តរាគមន៍ទម្លាក់ចោលបទចោទ លើសកម្មជនដីធ្លីចំនួន ៣០នាក់ មកពីសហគមន៍ចំនួនប្រាំ ។

មន្ត្រីនគរបាលបានគំរាមចាប់ខ្លួនសមាជិកសហគមន៍ចំនួន ២០នាក់ នៅពេលដែលពួកគេបានប្រមូលផ្ដុំនៅខាងមុខស្នងការដ្ឋាននគរបាលខេត្ត ដើម្បីគាំទ្រតំណាងរបស់ពួកគេ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។ ស្រដៀងគ្នានេះដែរ សមាជិកសហគមន៍ ត្រូវបានអាជ្ញាធររារាំងពីការប្រមូលផ្តុំគ្នានៅបរិវេណខាងក្រៅសាលាដំបូងខេត្តកោះកុង ។

ក្រុមសកម្មជនបានតស៊ូនឹងជម្លោះដីធ្លីនេះជាច្រើនចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍ ។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់សកម្មជន ក្នុងការការពារដីធ្លីរបស់ពួកគេ តែងត្រូវបានជួបប្រឈមជាបន្តបន្ទាប់ជាមួយនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ។

យើងខ្ញុំ ស្នើសុំឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរជាសកម្មជនដីធ្លី ដោយទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងពួកគេ និងដោះលែងពួកគេជាបន្ទាន់ដោយឥតលក្ខខណ្ឌពីការឃុំខ្លួនបណ្ដោះអាសន្ននេះ ៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. ​សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍ដីធ្លីភូមិព្រលាន ២៤៣ (កោះកុង)
  3. សហគមន៍អមលាំង (កំពង់ស្ពឺ)
  4. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  5. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  6. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR)
  7. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  8. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  9. សមាគម​ការពារ​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​អា​ដ​ហុ​ក​)
  10. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  11. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  12. បណ្តាញយុវជនកម្ពុជា (CYN)
  13. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  14. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  15. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  16. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  17. អង្គការសមធម៌កម្ពុជា (EC)
  18. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  19. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  20. ​សហគមន៍កំប្រើស (ត្បូងឃ្មុំ)
  21. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  22. សហគមន៍ជនជាតិភាគតិចកួយ (ព្រះវិហារ)
  23. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)
  24. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  25. សហគមន៍មានជ័យ (ស្វាយរៀង)
  26. មាតាធម្មជាតិកម្ពុជា (MNC)
  27. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  28. សហគមន៍ដីធ្លីប៉ៃលិន​
  29. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
  30. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  31. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  32. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  33. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  34. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  35. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  36. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  37. អង្គការសមាគមធាងត្នោត (STT)
  38. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  39. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  40. សហគមន៍ដីធ្លីតានី (សៀមរាប)
  41. សហគមន៍ស្គន់ (សៀមរាប)
  42. អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (SACD)
  43. សហគមន៍តាពេន (សៀមរាប)
  44. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
  45. សមាគមក្រុមតន្ត្រីយុវវ័យនាំសារ (MB)
  46. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  47. អង្គការតម្លាភាពកម្ពុជា (TIC)
  48. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
  49. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  50. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
  51. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

ការចាប់ខ្លួនបុគ្គលិកបីរូបរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងការសម្រេចចោទប្រកាន់ដែលមិនសមហេតុផល​ ដែលបានចោទពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ ។

យើងខ្ញុំជាក្រុមសង្គមស៊ីវិល​ ដែលមានរាយនាមដូចខាងក្រោម ទាមទារឱ្យបញ្ឈប់នូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានចំពោះអ្នកការពារសិទ្ធិមនុស្សទាំងអស់ និងសូមអំពាវនាវឱ្យដោះលែងបុគ្គលិកសមាគម CCFC ទាំងបីរូបជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដើម្បីអ្នកទាំងបីមានសេរីភាពក្នុងការបំពេញការងារសំខាន់ៗបន្តទៀត ។

កាលពីព្រឹកថ្ងៃទី ១៨  ខែឧសភា នគរបាលបានសម្រេចឃាត់ខ្លួនលោក​ ថេង សាវឿន ប្រធានសមាគម CCFC លោក ញិល ភាព មន្រ្តីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច មន្រី្តសម្របសម្រួលសហគមន៍ ជាផ្លូវការ។ ពួកគេត្រូវបានចាប់ឃាត់ខ្លួនជាលើកដំបូងក្នុងខេត្តក្រចេះ នៅតាមផ្លូវទៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧​ ខែឧសភា ខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត ក្រោយពីចូលរួមកម្មវិធីនៅឯខេត្តរតនគិរី ហើយក្រោយមកអ្នកទាំងនោះត្រូវបាននគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី  ។

មានតែ សាវឿន ទេ ដែលបានជួបនិយាយជាមួយមេធាវី នៅថ្ងៃទី១៩ ខែឧសភា នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី បន្ទាប់ពីការឃាត់ខ្លួនគាត់នៅខេត្តក្រចេះ ​និងមុនពេលបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ។ ​នៅថ្ងៃទី២២ ខែឧសភា មេធាវីត្រូវបានអនុញ្ញាតឱ្យជួបកូនក្តីម្តងទៀត អំឡុងពេលការសាកសួរចម្លើយនៅតុលាការខេត្តរតនគិរី ។

កាលពីរសៀលថ្ងៃ ២២ ខែឧសភា ចៅក្រមស៊ើបសួរ លោក សាយ គួហាវ បានសម្រេចចោទប្រកាន់ លោក ថេង សាវឿន លោក ញិល ភាព  លោក ថាន់ ហាច ពីបទ​ រួមគំនិតក្បត់ មាត្រា ៤៥៣ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ មាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងបីប្រឈមនឹងជាប់ពន្ធនាគារដល់ ១០ ឆ្នាំ និងពិន័យជាទឹកប្រាក់រហូតដល់ ៤ លាន រៀល (ប្រហែល១.០០០ ដុល្លារ) ប្រសិនបើរកឃើញថាមានទោស ។​ ដោយឡែកយោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តរតនគិរី លោកបណ្ឌិត ចាន់ វិបុល ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសដូចអ្នកទាំងបីខាងលើផងដែរ ។

ការចោទប្រកាន់ទាំងនេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ។ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) គឺជាសមាគមកសិករមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ហើយធ្វើការជាមួយសហគមន៍ ជាង ៧០ សហគមន៍នៅទូទាំង ១០ ខេត្ត ដើម្បីជួយដល់កសិករដែលរងគ្រាះដោយការបណ្តេញចេញ និងលើកកម្ពស់សិទ្ធិដីធ្លីដែលជាតម្រូវការចាំបាច់បំផុត ។ សមាគមធ្វើការជួយគំាទ្រដល់សហគមន៍ឱ្យយល់ដឹងពីសិទ្ធិ និងការតស៊ូមតិ ដើម្បីការរស់ល្អប្រសើរ និងសិទ្ធិមានដីធ្លីសម្រាប់កសិករទាំងអស់នៅទូទាំងប្រទេស ។

ការងាររបស់សកម្មជនសិទិ្ធមនុស្ស មិនត្រូវប្រដូចនឹងសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដូចជាការញុះញង់ ឬរួមគំនិតក្បត់ប្រឆាំងនឹងជាតិ ឡើយ ។​ ការចាប់ខ្លួនបុគ្គលិកសមាគម CCFC នឹងមិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលបានកើតឡើងមកលើសមាជិករបស់សមាគមនោះទេ ។ ហើយវាក៏នឹងមិនអាចបំបិទសំឡេងរបស់អ្នកដឹកនាំនិងតំណាងសហគមន៍ ដែលកំពុងទាមទាររកយុត្តិធម៌សម្រាប់សមាជិកសហគមន៍ មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ។

ការចាប់ខ្លួនទាំងនេះ ធ្វើឱ្យកើតឡើងនូវការតវ៉ាជាច្រើនថ្ងៃពីសំណាក់សហគមន៍នៅទូទាំងប្រទេស ដែលសហគមន៍ទាំងនោះដឹងយ៉ាងច្បាស់ថា ការចាប់ខ្លួនគឺដើម្បីរារាំងភាពសកម្មនិយមរបស់ពួកគេ ហើយនិងរារាំងការស្វែងរកដំណោះស្រាយទៅលើបញ្ហាដីធ្លីរបស់ពួកគេ ។

អាជ្ញាធរត្រូវដោះលែង លោក ថេង សាវឿន លោក ញិល ភាព និង លោក ថាន់ ហាច ជាបន្ទាន់ ហើយបទចោទប្រកាន់ទាំងអស់ គួរត្រូវទម្លាក់ចោល ។ ការប្រមូលផ្តុំរបស់សហគមន៍មូលដ្ឋាន មិនមែនជាបទឧក្រិដ្ឋ ។ ការដោះលែងសកម្មជនទាំងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព​ និងយុត្តិធម៌ពិតប្រាកដ សម្រាប់ទាំងអស់គ្នា ៕

សេចក្តីថ្លែងការណ៍រួមចូលរួមគាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍ដីធ្លីភូមិព្រលាន ២៤៣ (កោះកុង)
  3. សហគមន៍កសិករក្រីក្រជនបទ ៩៥៥ (កោះកុង)
  4. សហគមន៍អមលាំង (កំពង់ស្ពឺ)
  5. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  6. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  7. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  8. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  9. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  12. សហភាពការងារកម្ពុជា (CLC)
  13. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  14. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  15. បណ្តាញយុវជនកម្ពុជា (CYN)
  16. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  17. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  18. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  19. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  20. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  21. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
  22. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  23. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  24. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  25. អង្គការសមធម៌កម្ពុជា (EC)
  26. សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)
  27. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  28. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  29. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  30. សហគមន៍ឃ្មុំស្រករថ្លុកឫស្សី (កំពង់ធំ)
  31. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  32. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  33. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល (L.R.S.U)
  34. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  35. សហគមន៍មានជ័យ (ស្វាយរៀង)
  36. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  37. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
  38. សហគមន៍ភ្នំក្រោម (សៀមរាប)
  39. សហគមន៍ភ្នំទទឹង (កំពត)
  40. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  41. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
  42. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  43. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
  44. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  45. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  46. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  47. អង្គការសមាគមធាងត្នោត (STT)
  48. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  49. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  50. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)
  51. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  52. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  53. សហគមន៍ដីធ្លីតានី (សៀមរាប)
  54. សហគមន៍ដីធ្លីតានូន (កោះកុង)
  55. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
  56. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  57. សហគមន៍ថ្មដា (ពោធិ៍សាត់)
  58. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  59. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  60. សហគមន៍ត្រពាំងព្រីង(ត្បូងឃ្មុំ)
  61. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

 

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១២ ក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣

យើងខ្ញុំជាក្រុមអង្គការ​សង្គម​ស៊ីវិល​ ដូចជា សហជីព សហព័ន្ធ​សហជីព អង្គការ និង​សមាគមដែលកំពុងធ្វើ​ការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា រួមមាន សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហព័ន្ធ​សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ     បណ្តាញយុវជនកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ ​និងសិទ្ធិមនុស្ស អង្គការសមាគមធាងត្នោត សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សម្ព័ន្ធខ្មែរជំរឿន​ និងការពារសិទ្ធិមនុស្សលីកាដូ អង្គការក្លាហាន និងអង្គការសមធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នានឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។

គោលបំណងនៃការប្រារព្ធកម្មវិធីនេះគឺដើម្បីរម្លឹកដល់ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្តី ក្មេងស្រី និងអ្នក​ការពារ​សិទ្ធិ​មនុស្សជា​ស្ត្រីនៅគ្រប់វិស័យ ក៏ដូចជាបង្ហាញដល់សាធារណជនឱ្យ​បាន​ជ្រាប​អំពីតម្រូវការ បញ្ហាប្រឈម​របស់​ស្ត្រី និង​ក្មេង​ស្រី ព្រមទាំងស្នើឱ្យរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្រ្តី និង​ក្មេងស្រីរងគ្រោះ។

អាស្រ័យ​ហេតុ​នេះ សូម​សាធារណ​ជន​ជ្រាប​ជាព័ត៌មាន​ និង​ចូលរួមជាមួយយើងខ្ញុំតាម​លទ្ធភាពដែល​អាច​ធ្វើ​ទៅបាន​តាមកម្មវិធីដូចខាងក្រោម៖

  • នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយខិត្តប័ណ្ណរាប់ថ្ងៃថយក្រោយដើម្បីបង្ហាញ​​កាល​បរិច្ឆេទរំកិល​ជិត​មក​ដល់ទិវាអន្ត​រជាតិ​នារី
  • ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយវីដេអូចំនួន៧ បន្តបន្ទាប់គ្នា​ ដែលក្នុងវីដេអូទាំង៧នោះ លើក​ឡើង​នូវ​សំណើ​ឱ្យ​មាន​ការ​ដោះស្រាយ​នូវ​​បញ្ហា​ប្រឈម​ចំនួន​១៧ ចំណុច តាមវិស័យនីមួយៗ។
  • នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ យើង​ខ្ញុំនឹងរៀបចំកម្មវិធីវិទ្យុពិភាក្សាលើប្រធានបទ៖« ការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងយុទ្ធនាការទិវាអន្តរជាតិនារីឆ្នាំ២០២៣»
  • នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាអន្តរជាតិនារីក្រោមប្រធានបទ៖ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា» ដែលមានអ្នកចូលរួមចំនួនប្រមាណ​ ៥០០ នាក់៕

ព័ត៌មានបន្ថែម សូម​ទាក់ទង​៖

១. អ្នកស្រី អ៊ូ ទេពផល្លីន         ទូរស័ព្ទ៖         ០១១ ៩៨៤ ៨៨៣

២. អ្នកស្រី យ៉ាង សុភ័ណ្ឌ        ទូរស័ព្ទ៖         ០១២ ៨៨០ ០៣៩

៣. អ្នកស្រី ចក់ សុភាព           ទូរស័ព្ទ៖         ០១១ ៩៤៣ ២១៣

៤. អ្នកស្រី មាស សាអ៊ីម         ទូរស័ព្ទ៖         ០៨៦ ៣៨២ ៦៦៦

៥. លោក ឃុន ថារ៉ូ                ទូរស័ព្ទ៖         ០៩៣ ៥៥៦ ៦៧១

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

សេចក្តីថ្លែងការណ៍រួម៖ សារ​ព័ត៌មាន​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​សោកស្ដាយ​ជា​ខ្លាំង​ ​ចំពោះ​ការលុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​និង​ការបៀតបៀន​ផ្លូវ​ភេទ​លើ​ស្ត្រី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​

យើងខ្ញុំ​ ​ជា​ស្ថាប័ន​សារ​ព័ត៌មាន​ ​និង​អង្គការសង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះការ​សម្រេច​​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការលុបចោល​អាជ្ញាប័ណ្ណ​សារ​ព័ត៌មាន​វី​អូ​ឌី​ ​ដែល​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​យើងខ្ញុំ​ ​ក៏​សូម​ថ្កោលទោស​ផង​ដែរ​ ​ចំពោះ​ការបៀតបៀន​ផ្លូវ​ភេទ​ ​និង​ការ​គំរាមកំហែង​ថ្មីៗ​នេះ​ ​ទៅលើ​ស្ត្រី​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ម្នាក់​ ​។​

ការ​បិទ​សារ​ព័ត៌មាន​វី​អូ​ឌី​ ​និង​ការ​ប្រើ​ភាសា​បៀតបៀន​ផ្លូវ​ភេទ​ទៅលើ​ស្រ្តី​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ ​បាន​ធ្វើ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ទៅលើ​ការ​អះអាង​របស់​រាជរដ្ឋាភិបាល​ខ្លួនឯង​ ​ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​និង​ហាក់ដូចជា​កំពុង​ឆ្លុះបញ្ចាំង​ពី​ការ​ខកខាន​ក្នុង​ការ​គោរពច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៩​៥​ ​។​ ​ការ​សម្រេច​ចិត្ត​លុបចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២​០​២​៣​នេះ​ ​បង្ហាញ​ពីរ​លក​ថ្មី​មួយ​នៃ​មធ្យោបាយ​គំរាមកំហែង​ប្រឆាំង​នឹង​សារ​ព័ត៌មាន​ឯករាជ្យ​ដែល​កំពុង​មាន​តិច​ស្រាប់​ ​ដែល​ស្រដៀងគ្នា​ទៅ​នឹង​ការ​បិទ​កាសែត​ខេ​ម​បូ​ឌា ដេ​លី​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​និង​កា​រលក់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​។​

កាលពី​ថ្ងៃ​ទី​០​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​វី​អូ​ឌី​ ​បាន​ចេញផ្សាយអត្ថបទ​​មួយ​ជា​ភាសាខ្មែរ​ ​ដោយ​ស្រង់​យក​សម្ដី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​ឯកឧត្ដម​ ​ផៃ​ ​ស៊ី​ផា​ន​ ​ដែល​បាន​លើកឡើង​ថា​ “​វា​មិនមែន​ជា​រឿង​ខុសឆ្គង​ទេ​ ​ការដែល​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដើរតួ​ជំនួស​ឪពុក​ ​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​ប្រទេស​តួ​គី​” ​។​ ​ក្រោយមក​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​បាន​បដិសេធ​ថា​ ​មិនបាន​ដើរ​តួនាទី​នេះ​ទេ​ ​ព្រមទាំង​បាន​សូម​ឱ្យ​មានការ​កែតម្រូវ​ជាបន្ទាន់​ ​ក៏ដូចជា​សូម​ឱ្យ​វី​អូ​ឌី​ ​ផ្ដល់​ភស្ដុតាង​ពី​ការ​ចុះហត្ថលេខា​របស់​ឯកឧត្ដម​ ​នៅ​លើ​ឯកសារ​ផ្ដល់​ជំនួយ​នោះ​ ​។​

នៅ​ថ្ងៃ​ទី​១​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​សម្ដេច​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​បង្ហោះ​សារនៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ ​ដោយ​ទាមទារ​ឱ្យ​វី​អូ​ឌី​ ​ធ្វើការ​សុំទោស​ជា​សាធារណៈ​ ​ចំពោះ​រាជរដ្ឋាភិបាល​ ​និង​កូន​របស់​សម្ដេច​ ​ក្នុងរយៈពេល​ ​៧​២​ម៉ោង​ ​ពុំនោះទេ​ ​សម្ដេច​លើកឡើង​ថា​ ​សម្ដេច​នឹង​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​ ​លុបចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​។​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែកុម្ភៈ​ ​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​បង្ហោះ​សារ​មួយទៀត​នៅ​លើ​ហ្វេសប៊ុក​ ​ដោយ​កំណត់​ឱសានវាទ​ត្រឹម​ម៉ោង​១​០​ព្រឹក​ ​ថ្ងៃ​ទី​១​៣​ ​ខែកុម្ភៈ​ ​។​

​ការកំណត់​ឱសានវាទ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បង្ហាញ​ពី​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ ​ដល់​ស្ថាប័ន​ ​និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ទាំងអស់​នៅ​កម្ពុជា​ ​។​ ​កម្ពុជា​មានច្បាប់​ដែល​មានស្រាប់​ ​សម្រាប់​ដោះស្រាយ​ចំពោះ​ការ​សម្រង់​សម្ដី​ ​ឬ​អង្គ​ហេតុ​មិន​ត្រឹមត្រូវ​ ​នៅ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​មួយ​ ​។​ ​មាត្រា​១​០​នៃ​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ ​នៅ​កម្ពុជា​ ​ចែង​ថា​ ​មនុស្ស​មាន​សិទ្ធិ​ទាមទារ​ឱ្យ​មានការ​កែតម្រូវ​ ​និង​ការ​ឆ្លើយតប​ពី​អ្នក​ផ្សាយ​ព័ត៌មាន​ ​នៅពេលដែល​ពួកគេ​យល់ថា​ ​សេចក្ដីថ្លែង​ការណ៍​មួយ​មិន​ត្រឹមត្រូវ​ ​ហើយ​អ្នក​ផ្សាយ​ព័ត៌មាន​ ​ត្រូវ​ឆ្លើយតប​ក្នុងរយៈពេល​ ​៧​ថ្ងៃ​ ​។​ ​ពួកគេ​ ​ក៏មាន​សិទ្ធិ​ផង​ដែរ​ ​ក្នុង​ការ​ប្ដឹងទៅតុលាការ​ពី​បទ​បរិ​ហា​កេរ្តិ៍​ ​និង​បទ​មួលបង្កាច់​ ​។​

ការ​សម្រេច​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការ​មិន​ប្រើ​ច្បាប់​នេះ​ ​ហើយ​បែរជា​លុបចោល​អាជ្ញាប័ណ្ណ​របស់​វី​អូ​ឌី​ ​ក៏ដូចជា​ ​ក្រសួង​ព័ត៌មាន​ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​ឯកឧត្ដម​ ​ខៀវ​ ​កាញា​រីទ្ធ​ ​ដោយ​បាន​ប្រកាស​ថា​ ​ជា​មេរៀន​មួយ​ ​សម្រាប់​សារ​ព័ត៌មាន​ផ្សេងទៀត​ ​បង្ហាញ​ថា​ ​ចលនា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​បំបិទ​សំឡេង​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ដែល​នៅ​សេសសល់​នៅ​ក្នុង​ប្រទេស​ ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ ​។​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៣​ ​ខែកុម្ភៈ​ ​ការ​ចូល​ទៅកាន់​គេហទំព័រ​វី​អូ​ឌី​ ​ទាំង​ភាសាខ្មែរ​ ​និង​ភាសា​អង់គ្លេស​ ​បង្ហាញ​ថា​ ​មានការ​បិទ​ខ្ទប់​ (​block​) ​ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធឺ​ណិ​ត​ ​និង​អ្នកផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ជាច្រើន​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

​យើងខ្ញុំ​ ​សូម​ស្នើសុំ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ ​ដោះស្រាយបញ្ហា​នេះ​ ​ប្រកបដោយ​ការ​អត់ធ្មត់​ ​វិជ្ជាជីវៈ​ ​និង​ការគោរព​ ​ដែល​ស្រប​ទៅ​នឹង​ច្បាប់​កម្ពុជា​ ​និង​មិន​ប៉ះពាល់​ដល់​លំហ​រ​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​។​ ​យើងខ្ញុំ​ ​យល់ថា​ ​ការ​បិទ​វី​អូ​ឌី​ ​អាច​បង្ហាញ​ពី​ដំណើរ​ថយក្រោយ​ស្ទើរតែ​ទាំងស្រុង​ ​ទាំង​សេរីភាព​សារ​ព័ត៌មាន​ ​និង​នីតិ​រដ្ឋ​ ​នៅ​កម្ពុជា​ ​។​

​លើស​ពីនេះទៅ​ទៀត​ ​យើងខ្ញុំ​ ​សូម​ថ្កោលទោស​ចំពោះ​ភាសា​ដែល​ប្រកបដោយ​ការ​រំលោភបំពាន​ ​និង​ការរើសអើង​ចំពោះ​ស្រ្តី​ភេទ​ ​ដោយ​លោក​ ​ផែង​ ​វណ្ណៈ​ ​និង​អ្នក​ផ្សេងទៀត​ ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​ប្រឆាំង​នឹង​ស្រ្តី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​ ​ដែល​បាន​និពន្ធ​អត្ថបទ​វី​អូ​ឌី​ដ៏​ចម្រូងចម្រាស​នេះ​ ​។​ ​យើងខ្ញុំ​ ​សង្ឃឹម​ថា​ ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ ​ក្រសួង​ព័ត៌មាន​ ​និង​ក្រសួង​កិច្ចការ​នារី​ ​នឹង​ចូលរួម​ជាមួយ​ពួកយើង​ ​ក្នុង​ការ​អំពាវនាវ​ឱ្យ​លោក​ ​ផែង​ ​វណ្ណៈ​ ​និង​អ្នក​ផ្សេងទៀត​ ​ធ្វើការ​សុំទោស​ចំពោះ​ ស្រ្តី​អ្នករាយការណ៍​ព័ត៌មាន​នោះ​ ​ព្រមទាំង​បញ្ឈប់​សកម្មភាព​មិន​ត្រឹមត្រូវ​នៃ​ការបៀតបៀន​ផ្លូវ​ភេទ​ ​ចំពោះ​ស្រ្តី​អ្នករាយការណ៍​ព័ត៌មាន​ ​។​

អ្នក​សារ​ព័ត៌មាន​មិនគួរ​ត្រូវ​បាន​វាយប្រហារ​ ​ដោយសារ​ការងារ​ ​និង​អត្តសញ្ញាណ​របស់​ពួកគេ​ទេ​ ​។​

​តួនាទី​សារ​ព័ត៌មាន​ឯករាជ្យ​ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ ​។​ ​គណៈកម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ ​បាន​លើកឡើង​ថា​ ​សេរីភាព​សារ​ព័ត៌មាន​ ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​នៅ​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ ​និង​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ដោយ​គ្មាន​ការ​រឹតត្បិត​ ​។​

យើងខ្ញុំ​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​រាជរដ្ឋាភិបាល​ ​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​វី​អូ​ឌី​ ​និង​អ្នក​សារ​ព័ត៌មាន​របស់​ពួកគេ​ ​រួម​ជាមួយនឹង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សេសសល់​នៅ​កម្ពុជា​ ​ក៏ដូចជា​សិទ្ធិ​ ​ក្នុង​ការ​ប្រកបការងារ​របស់​ពួកគេ​ ​ដោយអនុលោមតាម​ច្បាប់​ ​និង​ដោយ​គ្មាន​ការ​ភ័យខ្លាច​ពី​ការ​គំរាមកំហែង​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ ​៕​

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
២. បណ្ដាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ)
៣. ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
៤. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ
៥. The Alliance of Independent Journalists/AJI (Indonesia)
៦. National Union of Journalists of the Philippines/NUJP (Philippines)
៧. The Center for Independent Journalism (Malaysia)
៨. Gerakan Media Merdeka/Geramm (Malaysia)
៩. Freedom Film Network (Malaysia)
១០. Journalist Association Timor Leste/AJTL (Timor Leste)
១១. Foreign Correspondents’ Club of Japan (FCCJ)
១២. Taiwan Foreign Correspondents’ Club (TFCC)
១៣. សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក)
១៤. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
១៥. បណ្តាញយុវជនកម្ពុជា (CYN)
១៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៧. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
១៨. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៩. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២១. សម្ព័ន្ធសហជីពកម្ពុជា (CATU)
២២. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២៣. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
២៤. The Asian Network for Free Elections (ANFREL)
២៥. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២៦. អង្គការសមធម៌កម្ពុជា (EC)
២៧. CIVICUS: World Alliance for Citizen Participation
២៨. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
២៩. Jakarta Foreign Correspondents Club (JFCC)
៣០. Kanopi hijau, Indonesia
៣១. MilkTeaAlliance Calendar Team, regional/ transnational
៣២. International Dialogue (IID)
៣៣. ALTSEAN-Burma, Myanmar
៣៤. Innovation for Change-East Asia, regional network based in Bangkok, Thailand
៣៥. MilkTeaAlliance Friends of Myanmar, Myanmar
៣៦. Asia Democracy Network (ADN), regional network bases in South Korea
៣៧. DAKILA, Philippines
៣៨. Ruang MES ៥៦, Yogyakarta, Indonesia
៣៩. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៤០. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៤១. សហភាពផ្ទះសាមគ្គី (SH)
៤២. EngageMedia, Asia-Pacific
៤៣. សហភាពការងារកម្ពុជា (CLC)
៤៤. Asian Forum for Human Rights and Development (FORUM-ASIA)
៤៥. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៤៦. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
៤៧. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៤៨. Foreign Correspondents Club of Thailand, (FCCT) Professional Committee
៤៩. Foreign Correspondents Association of the Philippines (FOCAP)
៥០. ខ្មែរថាវរៈ
៥១. ចលនាមាតាធម្មជាតិ (MNC)
៥២. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៥៣. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
៥៤. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៥៥. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៥៦. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
៥៧. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៥៨. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៥៩. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៦០. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៦១. សហគមន៍ដីធ្លីតានូន (កោះកុង)
៦២. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៦៣. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៦៤. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៦៥. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៦៦. សហគមន៍ថ្មដា (ពោធិ៍សាត់)
៦៧. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៦៨. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
៦៩. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៧០. សហគមន៍បឹងប្រាំ (បាត់ដំបង)
៧១. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៧២. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៧៣. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៧៤. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៧៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៧៦. សហគមន៍ភ្នំក្រោម (សៀមរាប)
៧៧. សហគមន៍មានជ័យ (ស្វាយរៀង)
៧៨. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៧៩. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៨០. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៨១. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៨២. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៨៣. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៨៤. អង្គការសមាគមធាងត្នោត
៨៥. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
៨៦. NARA-Youth, the Philippines
៨៧. អង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី
៨៨. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
៨៩. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព
៩០. អង្គការតម្លាភាពកម្ពុជា
៩១. អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF)
៩២. Crisis in Zimbabwe Coalition, Africa
៩៣. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា
៩៤. អង្គការនារីដើម្បីសន្តិភាព
៩៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
៩៦. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

អភិបាលកិច្ចបរិស្ថានល្អក្នុងសហគមន៍ងាយរងគ្រោះក្នុងទីក្រុង

អង្គការសមាគមធាងត្នោត (STT) បានផ្តល់ឱកាសដល់យុវជនចំនួន រូប លើជំនួយផ្នែកស្រាវជ្រាវដែលមានប្រធានបទផ្សេងៗគ្នា 

ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អបរិស្ថានក្នុងសហគមន៍ក្រីក្រក្នុងទីក្រុងការគាំទ្រលើកិច្ចការស្រាវជ្រាវទាំងនេះ មានគោលបំណងកសាង​សមត្ថភាព​ក្នុងការសរសេររបាយការណ៍ស្រាវជ្រាវនានា ដែលផ្តោតសំខាន់លើអភិបាលកិច្ចបរិស្ថានល្អ និងជំនន់​ទឹកភ្លៀង​ក្នុងសហគមន៍ក្រីក្រ​និងជាការ​ចូលរួមចំណែកលើឡើងនូវបញ្ហាប្រឈមដែលកើតមានក្នុង​សហគមន៍ក្រីក្រ​ដល់ប្រជាសហគមន៍ក្រីក្រក្នុងទីក្រុង។  

 សម្រាប់ប្រធានបទស្រាវជ្រាវមានដូចជា . ការសិក្សាអំពីឥរិយាបថ និងការអនុវត្តលើការគ្រប់គ្រងសំរាមរបស់ប្រជាសហគមន៍ និង​អភិបាលកិច្ចបរិស្ថាននៅសហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ . ការគ្រប់គ្រងសំរាម និងអភិបាលកិច្ចក្នុងសហគមន៍បឹងឈូកមានជ័យថ្មីទី២ . អភិបាលកិច្ច និងការគ្រប់គ្រងសំរាមរបស់សហគមន៍តាមប្រឡាយលូទឹកស្អុយបឹងត្របែក និង៤. ជំនន់ទឹកភ្លៀងនៅភ្នំពេញ៖ កង្វល់ និង​បញ្ហាប្រឈមរបស់សហគមន៍ក្រីក្រព្រែកតាគង់៣ 

ការរកឃើញសំខាន់ៗនៃរបាយការណ៍នីមួយៗផ្តោតលើរបៀបដែលសហគមន៍ផ្លាស់ប្តូរឥរិយាបថចំពោះការចោលសំរាម ដោយសារ​ការ​យល់ដឹងអំពីគុណវិបត្តិ និងផលប៉ះពាល់នៃការគ្រប់គ្រងសំរាមមិនបានល្អរបាយការណ៍មួយផ្សេងទៀតក៏បានបង្ហាញថាអាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​មិនចូលរួម​សហការ​ជាមួយ​ប្រជាសហគមន៍​ក្រីក្រ ដើម្បី​ដោះស្រាយ​នូវបញ្ហានានាលើការគ្រប់គ្រងសំរាម ដូច្នេះទាំងនេះជាហេតុផលមួយដែលសមាជិកសហគមន៍​មួយចំនួនតូចនៅតែបន្តចោលសំរាម និងមិនសូវខ្វាយខ្វល់អំពីបញ្ហាបរិស្ថាននៅក្នុងសហគមន៍ផងដែរសម្រាប់ប្រធានបទដែលទាក់ទងនឹងជំនន់ទឹកភ្លៀង ចំពោះការរកឃើញសំខាន់ៗបានផ្តោតលើផលប៉ះពាល់នៃទឹកជំនន់ លើសុខភាព បញ្ហាសេដ្ឋកិច្ច បញ្ហាគុណភាពលំនៅឋាន បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាប្រឈមផ្សេងៗទៀត។ 

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍ស្រាវជ្រាវនេះ សូមចូលទៅកាន់គេហទំព័រ៖​https://teangtnaut.org/report/​​​​​​ ​ 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរភាសាអង់គ្លេស  

សម្រាប់ព័ត៌មានបន្ថែម សូមទំទាក់ទំនង៖  

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។  

ស៊ីកណល (Signal)៖ ០៨៩ ៦៦៦ ០១៣  

អ៊ីម៉េលdirector@teangtnaut.org 

លោកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។ 

ស៊ីកណល (Signal) ៖ ​០១២​​ ៤៦៤​ ៥០០  

អ៊ីម៉េល៖ advisor1@teangtnaut.org

កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ៖ ប័ណ្ណសមធម៌តាមការស្នើសុំសម្រាប់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ

កម្មវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ  ជាយន្តការគាំពារសង្គមមួយដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលបង្កើត​ឡើងជាមូលដ្ឋាន​តែមួយគត់សម្រាប់ទទួលបានសេវាកម្មនានា ដែលផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងគោលដៅផ្តល់នូវសេវាសាធារណៈ និងជំនួយថវិការ ដើម្បីធានាថាគ្រួសារទាំងនោះរួចផុតពីភាពក្រីក្រ។ នៅក្នុងរបាយការណ៍នេះ បានរកឃើញថា ការសម្រេចរបស់អាជ្ញាធរ​ក្នុង​ការផ្តល់​ប័ណ្ណសមធម៌ទៅឱ្យគ្រួសារមួយចំនួនមានភាពមិនច្បាស់លាស់ ខណ:ដែលអ្នកមានប័ណ្ណសមធម៌មួយ​ចំនួនជួបបញ្ហានៅក្នុង​ការ​ប្រើប្រាស់ប័ណ្ណនេះដើម្បីទទួលបានសេវាដោយមិនគិតប្រាក់ពីរដ្ឋាភិបាល។​

៧៣ភាគរយ នៃចំនួន ៣៧ សហគមន៍ ដែលបានផ្តល់បទសម្ភាសធ្លាប់បានតវ៉ាជំទាស់នឹង​ដំណើរការកម្មវិធីនៃអត្តសញ្ញាណកម្ម​គ្រួសារក្រីក្រ និងរបៀបនៃ​ការអនុវត្ត​របស់​អាជ្ញាធរ។ បន្ថែមពីលើនេះ ប្រជាសហគមន៍ដែលបានផ្តល់​​បទសម្ភាសក៍បានបង្ហាញ​ពីការមិនពេញចិត្តផងដែរ ខណៈពេល​ដែល​ពួកគេបានគិតថា ខ្លួនគួរតែទទួលបានប័ណ្ណសមធម៌៖

“សមាជិក សហគមន៍ម្នាក់បានលើកឡើងថា៖ ប័ណ្ណសមធម៌ត្រូវបានចែកឱ្យតែអ្នកមាន មិត្តភក្តិ ឬសាច់ញាត្តិរបស់ពួកគេ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថាខកចិត្តចំពោះដំណើរការនេះ ហើយខ្ញុំតែងតែឆ្ងល់ថាហេតុអ្វីបានជាប័ណ្ណសមធម៌នេះគេចែកឱ្យតែអ្នកមាន មិន​ចែក​ឱ្យអ្នកក្រពិតប្រាកដ” ។

ម្យ៉ាងវិញទៀត បើទោះបីជាសមាជិកសហគមន៍មួយចំនួនទទួលបានប័ណ្ណសមធម៌ ក៏ប៉ុន្តែពួកគេខ្លះនៅតែ​មានបញ្ហានៅ​ក្នុងការ​ប្រើ​ប្រាស់សេវារបស់ប័ណ្ណសមធម៌៖

មន្ត្រីរាជរដ្ឋាភិបាលដែលធ្វើការនៅពេទ្យរដ្ឋមិនបានរវីរវល់ឆ្លើយនឹងតបខ្ញុំ។ ពួកគាត់គ្រាន់តែដាក់សារ៉ូមឱ្យខ្ញុំ ហើយទុកខ្ញុំចោល​មិន​មកមើលខ្ញុំទេ។ ពួកគាត់ដូចមិនសូវខ្វល់ពីអ្នកក្រសោះ ។​សម្តីរបស់សមាជិកសហគមន៍ម្នាក់

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍ស្រាវជ្រាវនេះ សូមចូលទៅកាន់គេហទំព័រ៖ https://teangtnaut.org/report/?lang=km

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។
ស៊ីកណល (Signal)៖ ០៨៩ ៦៦៦ ០១៣
អ៊ីម៉ែល៖ director@teangtnaut.org
អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។
ស៊ីកណល (Signal)៖ ០១២ ៤៦៤ ៥០០
អ៊ីម៉ែល៖ advisor1@teangtnaut.org