រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១
យើងខ្ញុំជាអង្គការសង្គមស៊ីវិល សហជីព សមាគម និងសហគមន៍ដូចមានរាយនាមខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវិវឌ្ឍន៍នាពេលថ្មីៗនេះ ចំពោះបំណងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ខណៈដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែប្រឈមជាបន្តបន្ទាប់។ ទោះបីជាស្ថាប័នសិទ្ធិមនុស្សជាតិមានភាពចាំបាច់ខ្លាំងនៅប្រទេសកម្ពុជាយ៉ាងណាក្តី ប៉ុន្តែបើបង្កើតស្ថាប័ននោះឡើងក្នុងបរិយាកាសបែបនេះ នឹងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញប្រសិទ្ធភាពនិងទំនុកចិត្តនៃស្ថាប័ននេះ។ យើងខ្ញុំស្នើឱ្យរដ្ឋាភិបាលផ្តល់អាទិភាពលើការស្តារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញជាមុនសិន មុនពេលដែលបង្កើតស្ថាប័ននេះឡើងដើម្បីធានាថាការបង្កើតស្ថាប័ននេះនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ជាជាងការបង្កើតឡើងដើម្បីគ្រាន់តែបំពេញទៅតាមការអះអាងប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនាពេលកន្លងមកប៉ុណ្ណោះ។
នៅពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ត្រូវមានការពិចារណាឱ្យបានហ្មត់ចត់ទៅតាមគោលការណ៍ទីក្រុងប៉ារីស ដែលធានាជាស្តង់ដារអប្បបរមាអន្តរជាតិក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិប្រកបដោយទំនុកចិត្ត និង ប្រសិទ្ធភាព។ ចំណុចសំខាន់បំផុតនោះគឺលក្ខខណ្ឌនៃឯករាជ្យភាពពីរដ្ឋាភិបាល។ ប៉ុន្តែ គួរឱ្យស្តាយដែលនាពេលកន្លងមក មានការបង្កើតស្ថាប័នឯករាជ្យជាច្រើន តែទីបំផុតស្ថាប័នទាំងអស់នោះអសកម្ម ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងស្រុង ដែលនេះធ្វើឱ្យយើងខ្ញុំបារម្ភថាស្ថាប័នសិទ្ធិមនុស្សជាតិដែលនឹងបង្កើតឡើងនោះក៏មិនខុសពីស្ថាប័នមុនៗទាំងនោះដែរ។
ក្នុងពេលដែលបរិយាកាសសិទ្ធិមនុស្សនៅតែប្រឈមនោះ កាន់តែធ្វើឱ្យមានការព្រួយបារម្ភថាការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅពេលនេះ អាចនឹងមិនបំពេញតាមគោលបំណងនៃស្ថាប័ននេះចំពោះការការពារនិងការលើកកម្ពស់សិទ្ធិមនុស្ស។ នៅឆ្នាំ២០២១ នេះ ក៏មិនខុសគ្នានឹងឆ្នាំមុនៗដែរ ស្ថានភាពសិទ្ធិមនុស្សមានសភាពធ្លាក់ចុះ និងកាន់តែប្រឈមថែមទៀតដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ–១៩។ ទោះយ៉ាងណាក្តី រដ្ឋាភិបាលនៅតែបន្តដាក់កំហិតដ៏តឹងរ៉ឹងទៅលើសេរីភាពមូលដ្ឋាន។ លំហសេរីភាពរបស់ពលរដ្ឋបន្តរួមតូចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយអាជ្ញាធរបាននឹងកំពុងប្រើប្រាស់វិធានការជាច្រើនដើម្បីគាបសង្កត់ទៅលើសំឡេងរិះគន់ ក្នុងនោះរួមទាំងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីយាយីទៅលើអ្នកការពារសិទ្ធិមនុស្ស សមាជិកគណបក្សជំទាស់ អ្នកសារព័ត៌មានឯករាជ្យ និងអ្នកមានសំឡេងជំទាស់ផ្សេងៗទៀត។ លើសពីនេះ ការអនុម័តច្បាប់មួយចំនួនដែលមានលក្ខណៈគាបសង្កត់ និងការធ្វើវិសោធនកម្មលើច្បាប់ជាធរមានមួយចំនួនបង្ហាញពីនិន្នាការរបស់រដ្ឋាភិបាលដែលផ្តោតទៅលើអំណាចរបស់ខ្លួន ជាជាងផលប្រយោជន៍ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ។
យើងខ្ញុំទទួលស្គាល់ថាស្ថាប័នសិទ្ធិមនុស្សជាតិពិតជាមានសារៈសំខាន់ ក្នុងការស៊ើបអង្កេតលើករណីរំលោភសិទ្ធិមនុស្ស ប៉ុន្តែ យើងខ្ញុំពិតជាគ្មានទំនុកចិត្តថាស្ថាប័នសិទ្ធិមនុស្សជាតិដែលរដ្ឋាភិបាលនឹងបង្កើតឡើងនេះនឹងមានឯករាជ្យ ប្រសិទ្ធភាពនិងគួរឱ្យទុកចិត្តបាននោះទេ។ ផ្ទុយមកវិញ យើងខ្ញុំមានការព្រួយបារម្ភថាការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុងបរិបទបច្ចុប្បន្ននេះ គឺគ្រាន់តែជាវិធីសាស្ត្រទំនាក់ទំនងសាធារណៈដើម្បីបញ្ឈប់ការរិះគន់ ពីមជ្ឈដ្ឋានអន្តរជាតិទៅលើរដ្ឋាភិបាលក្នុងការគោរពសិទ្ធិមនុស្សតែប៉ុណ្ណោះ។
មុនឈានទៅដល់ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ យើងខ្ញុំស្នើឱ្យរដ្ឋាភិបាលស្តារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការបំពេញមុខងារនៃស្ថាប័ននេះប្រកបដោយត្រឹមត្រូវ និងឯករាជ្យភាព។ ជាពិសេស យើងខ្ញុំស្នើឱ្យរដ្ឋាភិបាលបើកលំហសេរីភាពឡើងវិញ និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចអនុវត្តសេរីភាពមូលដ្ឋានដោយសេរីក្នុងនោះរួមទាំង សំឡេងជំទាស់ ព្រមទាំងដោះលែងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ព្រមទាំងបង្កើតប្រព័ន្ធតុលាការមួយដែលមានឯករាជ្យពិតប្រាកដ ហើយនិរាករណ៍ ឬធ្វើវិសោធនកម្មច្បាប់ទាំងឡាយណាដែលមានលក្ខណៈគាបសង្កត់ ដោយអនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ បញ្ឈប់ការបង្ក្រាបលើអ្នកការពារសិទ្ធិមនុស្ស ថ្នាក់ដឹកនាំសហជីព សមាជិកគណបក្សជំទាស់ អ្នកសារព័ត៌មានឯករាជ្យ និងសំឡេងជំទាស់ផ្សេងៗទៀត ហើយធានាឱ្យមានលំហសម្រាប់ការចូលរួមប្រកួតប្រជែងនយោបាយដោយស្មើភាពនៅមុនការបោះឆ្នោតនាពេលខាងមុខនេះ។
អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ មានរាយនាមដូចខាងក្រោមៈ
1 | សហគមន៍ដីធ្លី ១៩៧ (កោះកុង) |
2 | អង្គការក្រុមកាងារដើម្បីដោះស្រាយទំនាស់ (កដទ) |
3 | សហគមន៍អមលាំង (កំពង់ស្ពឺ) |
4 | សហគមន៍ដីធ្លីអណ្តូងត្របែក |
5 | សហគមន៍បឹងប្រាំ (បាត់ដំបង) |
6 | សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើ កម្ពុជា |
7 | អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ |
8 | សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា |
9 | សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA) |
10 | សម្ព័ន្ធសហជីពកម្ពុជា |
11 | មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា |
12 | មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ |
13 | សហព័ន្ធសហជីពកម្មករចំណីអាហារ និង សេវាកម្ម កម្ពុជា |
14 | សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) |
15 | សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ |
16 | សមាគមកាម្មករកម្ពុជាសេដ្ឋកិច្ច ក្រៅប្រព័ន្ធ |
17 | សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) |
18 | វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា |
19 | សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) |
20 | អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិនុស្ស លីកាដូ |
21 | សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា |
22 | សមាគម បណ្តញយុវជនកម្ពុជា (ប.យ.ក) |
23 | សមាគមម ន្ត្រីរាជការឯករាជកម្ពុជា (ស៊ីកា) |
24 | មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) |
25 | សហគមន៍ដីធ្លីជីខក្រោម (កោះកុង) |
26 | សហគមន៍ដីធ្លីជីខលើ (កោះកុង) |
27 | សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ) |
28 | សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម |
29 | សម្ព័ន្ធសហគមន៍កសិករកម្ពុជា |
30 | សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (ស.ស.គ) |
31 | គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) |
32 | មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ |
33 | សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់) |
34 | សហភាពចលនាកម្មករកម្ពុជា (CCW) |
35 | សហគមន៍ដក់ពរ (កំពង់ស្ពឺ) |
36 | សហពន្ទ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) |
37 | សហព័ន្ធសហជីព សេរី ឯករាជ្យ |
38 | សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ |
39 | សហព័ន្ធសហជីពឯករាជ្យ |
40 | សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប) |
41 | សហគមន៍នេសាទកោះស្រឡៅ (កោះកុង) |
42 | សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ) |
43 | សហជីព ទ្រ ទ្រង់សិទ្ធិបុគ្គលិក កម្មករ និងយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៍ |
44 | សហគមន៍ដីធ្លីខេត្តប៉ៃលិន |
45 | សហគមន៍ឡពាង (កំពង់ឆ្នាំង) |
46 | សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង) |
47 | សហគមន៍ពាមរស់ (កំពង់ស្ពឺ) |
48 | មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (ភីឌីភី) |
49 | សហគមន៍ភ្នំក្រោម (សៀមរាប) |
50 | អង្គការពន្លកខ្មែរ |
51 | សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង) |
52 | សហគមន៍ដីធ្លីព្រៃពាយ (កំពត) |
53 | សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ) |
54 | អង្គការសមាគមធាងត្នោត |
55 | សហភាពផ្ទះសាមគ្គី |
56 | សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ) |
57 | សហគមន៍ដីធ្លីតានូន (កោះកុង) |
58 | អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ស.គ.ក) |
59 | សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ) |
60 | អង្គការអភិវឌ្ឍន៍ធនធានយុវជន (កអធយ) |
PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស