តបតាមកម្មវត្ថុខាងលើ យើងខ្ញុំទាំងអស់គ្នាជា សហភាពសហជីព សហព័ន្ធសហជីព សមាគម បណ្តាញសហគមន៍ អង្គការសង្គមស៊ីវិល អ្នកវិភាគឯករាជ្យ អ្នកសិក្សាស្រាវជ្រាវ និងអភិវឌ្ឈន៍សង្គម សកម្មជនបរិស្ថាន ដូចមានរាយនាមក្នុងបញ្ជីឈ្មោះខាងក្រោម ដែលធ្វើការងារផ្នែកលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសិទ្ធិការងារសិទ្ធិដីធ្លី បរិស្ថាន នៅព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ក្រឡាហោម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជ្រាបថា យើងខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានចាប់ឃុំខ្លួន និងចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជន ៨ រូប និងការបន្តចាប់ខ្លួនកូដករជាបន្តបន្ទាប់ ដោយបំពានទៅលើក្របខ័ណ្ឌច្បាប់កម្ពុជា ដោយសារតែការអនុវត្តសេរីភាពខាងការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ដែលសិទ្ធិសេរីភាពទាំងពីរនេះត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
ការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋលើថ្នាក់ដឹកនាំសហជីពនិងសកម្មជនទាំងនោះជាការ បញ្ជូនសារទៅដល់កូដករដែលជាបុគ្គលិក និយោជិតនៅក្រុមហ៊ុនណាហ្គាវេលដ៍ ថា សិទ្ធិការងាររបស់ពួកគេអាចត្រូវបានរំលោភបំពានដោយនិទណ្ឌភាព ព្រោះថាសូម្បីគ្រាន់តែពួកគេលើកឡើងអំពីការរំលោភបំពានសិទ្ធិការងារនៅក្រុមហ៊ុនរបស់ខ្លួន និងស្វែងរកដំណោះស្រាយ ក៏ត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ដែរ។ នេះជាករណីឧទាហរណ៍ដ៏គ្រោះថ្នាក់ ដែលជំរុញឱ្យនិយោជកមិនអើពើនឹងការអនុវត្តតាមក្រឹត្យក្រមនៃបទដ្ឋានការងារ ហើយអាចនាំទៅរកការវិវត្តថយក្រោយនៃការអនុវត្តសិទ្ធិការងារនៅប្រទេសកម្ពុជា។
យើងខ្ញុំសូមស្នើឱ្យមានការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនដែលត្រូវបានអាជ្ញាធរចាប់ខ្លួនទាំង ៨ រូប ព្រមទាំងទម្លាក់ចោលការចោទប្រកាន់លើពួកគេ។ យើងខ្ញុំសូមរំឭករាជរដ្ឋាភិបាល ថាសកម្មភាពបម្រើការងារសហជីពមិនមែនជាបទល្មើសទេ ហើយត្រូវផ្តល់កិច្ចការពារដល់សេរីភាពមូលដ្ឋាននានាទោះបីជាសេរីភាពទាំងនេះត្រូវបានអនុវត្តក្នុងមូលហេតុដែលរដ្ឋាភិបាលមិនឯកភាពក៏ដោយ។ យើងខ្ញុំក៏សូមស្នើដល់រដ្ឋាភិបាលមេត្តាជំរុញឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមការចរចាដោយភាពស្មោះត្រង់ជាមួយសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ នៅពេលថ្នាក់ដឹកនាំសហជីពទាំង ៨ រូប ត្រូវបានដោះលែងក្នុងបំណងស្វែងរកដំណោះស្រាយដោយត្រឹមត្រូវ និងយុត្តិធម៌ចំពោះវិវាទការងាររបស់ពួកគេ។
ម្យ៉ាងទៀត រដ្ឋាភិបាលគប្បីបញ្ឈប់ការចោទប្រកាន់ ឬលាបពណ៌សហជីព សមាគម និងអង្គការសង្គមស៊ីវិលថាមានចេតនាផ្តួលរម្លំរដ្ឋាភិបាលតាមរយៈ «បដិវត្តន៍ពណ៌» នៅពេលពួកគេអនុវត្តសេរីភាពមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន ដើម្បីឱ្យពួកគេលើកឡើងនូវក្តីបារម្ភ និងទាមទារឱ្យមានការគោរពសិទ្ធិមនុស្សបានល្អប្រសើរ។ រដ្ឋាភិបាលគួរណាតែលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលដែលបានបំពេញតួនាទីក្នុងការការពារសិទ្ធិមនុស្ស និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងធានាឱ្យមានបរិយាកាសអំណោយផលសម្រាប់ប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិសេរីភាពដោយសេរីពុំមានការរឹតត្បិត។
អាស្រ័យហេតុនេះយើងខ្ញុំជាសហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិល សូមស្នើ សម្តេច និងឯកឧត្តមរដ្ឋមន្ត្រី មេត្តាអន្តរាគមន៍ឱ្យមានការដោះលែង និងទម្លាក់ការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំង ៨ រូប និងការដោះស្រាយឈានទៅរកការបញ្ចប់វិវាទការងារនេះ។
សហភាពសហជីព សហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល អ្នកវិភាគឯករាជ្យ អ្នកសិក្សាស្រាវជ្រាវ និងអភិវឌ្ឈន៍សង្គម សកម្មជនបរិស្ថាន ដែលគាំទ្រលិខិតចំហនេះមានរាយនាមដូចខាងក្រោម៖
1. ហ៊ុន វណ្ណៈ (ខ្មែរថាវរៈ)
2. ឈឿន ដារ៉ាវី (ខ្មែរថាវរៈ)
3. អេង ម៉ាឡៃ (ខ្មែរថាវរៈ)
4. អេង វ៉ាន់ឌី (ខ្មែរថាវរៈ)
5. ស្វាយ សំណាង (ខ្មែរថាវរៈ)
6. បណ្ឌិត ឡៅ ម៉ុងហៃ
7. បណ្ឌិត សេង សារី
8. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
9. អង្គការអាក់សិនអេតកម្ពុជា
10. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
11. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
12. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
13. សហគមន៍បឹងប្រាំ (បាត់ដំបង)
14. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
15. សម្ព័ន្ធសហជីពកម្ពុជា (CATU)
16. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
17. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
18. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
19. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
20. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
21. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
22. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
23. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)
24. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
25. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
26. បណ្តាញយុវជនកម្ពុជា (CYN)
27. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
28. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
29. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
30. សហភាពការងារកម្ពុជា (CLC)
31. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
32. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
33. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
34. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
35. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
36. សហគមន៍ដកពរ (កំពង់ស្ពឺ)
37. អង្គការសមធម៌កម្ពុជា (EC)
38. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
39. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
40. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
41. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
42. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
43. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
44. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
45. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
46. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
47. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
48. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
49. សហគមន៍ដីធ្លីខេត្តប៉ៃលិន
50. សហគមន៍មានជ័យ (ស្វាយរៀង)
51. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)
52. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
53. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
54. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
55. សហគមន៍ភ្នំក្រោម (សៀមរាប)
56. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
57. សហគមន៍ព្រៃឡង់ (កំពង់ធំ)
58. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
59. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
60. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
61. អង្គការសមាគមធាងត្នោត (សធត)
62. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
63. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
64. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
65. ផ្ទះសាមគ្គី (SH)
66. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
67. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
68. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
69. សហគមន៍ដីធ្លីតានូន (កោះកុង)
70. សហភាពសហជីពកម្ពុជា (CCU)
71. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
72. សហគមន៍ថ្មដា (ពោធិ៍សាត់)
73. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
74. អង្គការតម្លាភាពកម្ពុជា (TI)
75. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)
76. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
77. សហគមន៍ចង្កុំទី១ (ត្បូងឃ្មុំ)
78. សហគមន៍ខ្នងក្រពើលិច (ត្បូងឃ្មុំ)
79. សហគមន៍កសិករមូលដ្ឋាន (ត្បូងឃ្មុំ)
80. សហគមន៍យើងខ្ញុំ (ត្បូងឃ្មុំ)
81. សហគមន៍ចង្គុំកណ្តាល (ត្បូងឃ្មុំ)
82. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
83. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
84. សហគមន៍ប្រឡោះ (ត្បូងឃ្មុំ)
85. សហគមន៍ប្រម៉ារួបរួម (ក្រចេះ)
86. សហគមន៍សំបុក (ក្រចេះ)
87. បណ្ដាញក្រុមស្រ្តីដើម្បីសហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
88. បណ្ដាញសហគមន៍ស្រី្តជនបទរមាសហែក (ស្វាយរៀង)
89. បណ្ដាញសហគមន៍ស្រី្តចេកមាស (ស្វាយរៀង)
90. សហគមន៍ក្រុមស្រ្តីដកពរ (តាកែវ)
91. សហគមន៍ក្រុមស្រ្តីជោគជ័យ (តាកែវ)
92. ក្រុមស្រ្តីរួមគ្នាដើម្បីស្រ្តីស្ពានឆេះ (ព្រះសីហនុ)
93. សម្ព័ន្ធចលនាក្រុមស្រ្តី៨៤៣ (កោះកុង)
94. សម្ព័ន្ធយុវកសិករជនបទ កោះកុង)
95. ក្រុមយុវកសិករព្រះវិហារ (ព្រះវិហារ)
96. បណ្ដាញយុវជនតំបែមានជ័យ (ត្បូងឃ្មុំ)
97. សហគមន៍អភិរក្សព្រៃកំពង់អំពិល (ស្វាយរៀង)
98. សហគមន៍សិទ្ធិប្រស្រែ (ព្រៃវែង)
99. សហគមន៍ដីធ្លីចុងអំពិល (ព្រៃវែង)
100. សហគមន៍ស៊ាងឃ្វាង (ព្រៃវែង)
101. សហគមន៍កសិករជ្រៃឡើង (ព្រៃវែង)
102. សហគមន៍ភូមិខ្ញុំ (កណ្ដាល)
103. សហគមន៍ថ្មធំអណ្ដូងទឹកព្រែកត្របែក (ព្រះសីហនុ)
104. សហគមន៍អូរកម្ពុជា (ព្រះសីហនុ)
105. សហគមន៍ក្បាលហុងទឹក (ព្រះសីហនុ)
106. សហគមន៍ព្រែកត្រែង (ព្រះសីហនុ)
107. សហគមន៍ពង្រក់ (កំពត)
108. សហគមន៍វាលវែង (កំពត)
109. សហគមន៍កសិករអង់ស្វាយ (កំពត)
110. សហគមន៍កសិករការពារសិទ្ធិដីធ្លី ១២៩ (កោះកុង)
111. សហគមន៍កសិករការពារសិទ្ធិដីធ្លី៨៤៣ (កោះកុង)
112. សហគមន៍កសិករក្រីក្រ៧៦៦ (កោះកុង)
113. សហគមន៍កសិករការពារសិទ្ធិដីធ្លីនាពិស្សី (កោះកុង)
114. សហគមន៍កសិករការពារសិទ្ធិដីធ្លីចំបកត្រាង (កំពង់ស្ពឺ)
115. សហគមន៍កសិករការពារដីព្រៃឈើឧត្តមស្រែខ្ពស់ (កំពង់ស្ពឺ)
116. សហគមន៍ដីធ្លីលើកស្ទួយសិទ្ធមនុស្ស (កណ្ដាល)
117. សហគមន៍ត្រើយស្លា ខេត្តកណ្ដាល
118. សហគមន៍តទល់ (កណ្ដាល)
119. សហគមន៍អំពៅព្រៃ (កណ្ដាល)
120. សហគមន៍កុតារៀ (តាកែវ)
121. សហគមន៍សាមគ្គី (តាកែវ)
122. សហគមន៍ភូមិកណ្តាល (តាកែវ)
123. សហគមន៍ត្រពាំងក្រសាំង (តាកែវ)
124. សហគមន៍កន្លែងខ្លា (តាកែវ)
125. សហគមន៍សំបូរ (ព្រះវិហារ)
126. សហគមន៍ឬស្សីស្រុក (ព្រះវិហារ)
127. សហគមន៍ជោគជ័យ (ព្រះវិហារ)
128. សហគមន៍កាឡោត (ព្រះវិហារ)
129. សហគមន៍ដីធ្លីអូររំដួល (ព្រះវិហារ)
130. សហគមន៍ភ្នំកេរ្តិ៍សាមគ្គី (ព្រះវិហារ)
131. សហគមន៍បុស្ស (ព្រះវិហារ)
132. សហគមន៍តស៊ូមានរិទ្ធ (ព្រះវិហារ)
133. សហគមន៍ត្រពាំងរលួស (ព្រៃវែង)