នេះជាកម្រងរូបភាពស្តីពីស្ថានភាពបច្ចុប្បន្នរបស់សហគមន៍បន្ទាយស្លឹក ក្រោយពីបានដោះដូរដីទៅកាន់តំបន់អភិវឌ្ឍន៍ សេវេន អេន ជី (7NG) ដែលកាលនោះគ្រួសារនីមួយៗទទួលបានដីទំហំ ទទឺង៤ ម៉ែត្រ និងបណ្តាយ ១៥ ម៉ែត្រ (4 meters x15 meters) ។ គិតរហូតមកដល់ខែសីហា ឆ្នាំ២០២២នេះ មានរយៈពេល២ឆ្នាំជាងមកហើយ ដែលសហគមន៍បន្ទាយស្លឹក បានមករស់នៅទីតាំងនៅលំនៅថ្មី ក្នុងតំបន់អភិវឌ្ឍន៍នេះ ដែលសង្កេតឃើញមានការផ្លាស់ប្តូរ និងមានភាពល្អប្រសើរជាងមុន មួយចំនួនដូចជា មានប្រព័ន្ធទឹក ភ្លើង ផ្លូវបេតុងជាដើម។
ទោះជាយ៉ាងណា ប្រជាសហគមន៍ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងបញ្ហាជីវិភាព ដោយសារតែតំបន់នេះនៅឆ្ងាយពីតំបន់សេដ្នកិច្ច ដែលជាហេតុពិបាកស្វែងរកការងារធ្វើ ជាពិសេសបញ្ហាបំណុលធនាគារ សម្រាប់ការកសាង់ផ្ទះឡើងវិញ ក្រោយពីបានមកដល់ទីតាំងនេះ។ សហគមន៍ក៏បាននិងកំពុងប្រឈមនឹងការលំបាកផ្សេងទៀតដូចជាបញ្ហាទឹកលិចក្នុងសហគមន៍ ដោយសារមិនទាន់មានប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់ និងកង្វះហេដ្ឋារចនាសម្ព័ន្ធរូបមន្តជាដើម។
សូមរម្លឹកថា សហគមន៍បន្ទាយស្លឹកដែលមាន៨៧ខ្នងផ្ទះនេះ មានទីតាំងចាស់ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ខបឹងកេងកង រាជធានីភ្នំពេញ (ខាងក្រោយផ្សារទំនើបសុវណ្ណា) ត្រូវបានជម្លៀសចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ក្នុងអំឡុងពេលរីករាលដាកនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស។
Experience the full power of an AI content generator that delivers premium results in seconds. 100% uniqueness,7-day free trial of Pro Plan, No credit card required:). Click Here:???? https://stanford.io/3V6fSRi