សមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍ថ្មីមួយ អំពីការស្ទង់មតិនៅក្នងរាជធានីភ្នំពេញដើម្បីធ្វើបច្ចុប្បន្នភាពនិងបន្ថែមទិន្នន័យថ្មីទៅនឹងការស្រាវជ្រាវពីមុន លើការតាំងទីលំនៅរបស់ប្រជាជនក្រីក្រនៅតាមទីប្រជុំជននៅក្នុងទីក្រុង ហើយនិងបោះពុម្ភផែនទីដ៍ត្រឹមត្រូវថ្មីមួយ នៅគ្រប់ទីតាំងនៃការតាំងទីលំនៅរបស់ប្រជាជន និងផ្តល់នូវការរកឃើញ ដែលនឹងជួយនាំឱ្យមានលទ្ធផលជាវិជ្ជមានសម្រាប់ប្រជាជនក្រីក្រនៅតំបន់ទីក្រុង។ របាយការណ៍ រកឃើញនូវបញ្ហានានាដែលជាប់ទាក់ទងទៅនឹងការតាំងទីលំនៅនៅតំបន់ក្រីក្រ នៅទីក្រុងរួមទាំងបញ្ហាដែលទាក់ទងទៅនឹងសន្តិសុខ ការគំរាមកំហែងបណ្តេញចេញ ការកាន់កាប់ដីធ្លីនិងការចេញប័ណ្ណកម្មសិទ្ធិ និងការអនុវត្តន៍សារាចរ០៣។ វាក៏មើលទៅលើការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្មមិនគ្រប់គ្រាន់ នូវប្រព័ន្ធធារាសាស្ត្រ ការប្រមូលសំរាម និងការផ្តល់សេវាកម្មសាធារណៈមានតម្លៃសមរម្យ។ វាបង្ហាញពីការបែងចែករវាងអ្នកតាំងទីលំនៅខណ្ឌខាងក្នុងនិងខាងក្រៅ ដោយអ្នកដែលស្ថិតក្នុងខណ្ឌខាងក្រៅមិនបានទទួលហេដ្ឋារចនាសម្ព័ន្ធនិងផ្នែកសេវាកម្ម។ វាបានបញ្ចប់ជាមួយនឹងអនុសាសន៍សម្រាប់ភាគីពាក់ព័ន្ធសំខាន់ៗរួមទាំងសាលារាជធានីភ្នំពេញ (MPP) ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) និងដៃគូអភិវឌ្ឍន៍។
ទាញយករបាយការណ៍៖ របាយការណ៌ភ្នំពេញ (០២/២០១៤)
ទំនាក់ទំនង៖
លោក អ៊ី សារ៉ុម (ភាសា ខ្មែរ និង អង់គ្លេស)
sarom@teangtnaut.org
+855 89 666 036