ជ្រើសរើសសេវាកម្មសន្តិសុខក្រៅម៉ោង យាមការិយាល័យអង្គការសមាគមធាងត្នោត

តួនាទី និង ទំនួលខុសត្រូវលើការងារ

  • យាមល្បាតបរិវេណការិយាល័យ ធានានូវសុខសុវត្ថិភាពទាំងថ្ងៃ និងយប់
  • ធ្វើការរាយការណ៍ជាបន្ទាន់ដល់ប្រធានផ្នែក នៅពេលមានករណីគ្រោះអាសន្នអគ្គីភ័យ ចោរកម្ម និងទំនាក់ទំនងទៅភា្នក់ងារពន្លត់អគ្គីភ័យ សង្រ្គោះបន្ទាន់ ប៉ូលីស ដើម្បីចុះអន្ដរាគមន៍
  • ពិនិត្យមើលទ្វារ និងបង្អួចការិយាល័យ ធានាថាបានបិទ និងចាក់សោរត្រឹមត្រូវ
  • ពេលមានអ្នកខាងក្រៅយកលិខិតមកដាក់ត្រូវយកទៅឱ្យប្រធានរដ្ឋបាល
  • រៀបចំសណ្ដាប់ធ្នាប់ចំណតឡាន ម៉ូតូ កង់ ឲ្យមានរបៀបរៀបរយ
  • សំអាតបរិវេណជុំវិញអាគារ មុខការិយាល័យ និងយកសម្រាមដាក់ឡាន ស៊ិនទ្រី
  • ថែទាំ និងស្រោចទឹកសួនច្បារមុខការិយាល័យ
  • អនុវត្ដការងារផ្សេងៗ ដែលប្រធានបានដាក់ជូន
  • ថែរក្សាសុវត្ថិភាពជូនបុគ្គលិក និងអតិថិជន ដែលកំពុងស្ថិតនៅក្នុងការិយាល័យគ្រឹះស្ថាន

លក្ខខណ្ឌតម្រូវ

  • គោរពពេលវេលា និងស្តាប់ការណែនាំប្រធានផ្នែក
  • មានទំនួលខុសត្រូវខ្ពស់លើការងារ
  • ភេទប្រុស
  • មានអត្តចរិត និងមានសីលធម៌ការងារល្អ
  • មានកាយសម្បទារឹងមាំ
  • មានភាពស្មោះត្រង់ ហ្មឺងម៉ាត់ ហ្មត់ចត់
  • អាចធ្វើការងារជាក្រុមជាមួយបុគ្គលិកដ៏ទៃបាន
  • មានឆន្ទៈមោះមុតចំពោះការងារ

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ មុនម៉ោង ៥ល្ងាច

ទាញយកឯកសារ៖ សន្តិសុខយាមការិយាល័យ ស.ធ.ត

Leave a Reply

Your email address will not be published. Required fields are marked *