Trash

ការពិតនិងតួលេខ #៣១៖ ការពិនិត្យឡើងវិញនូវទីតាំងចោលសំរាមចំនួន ១៤៧ ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ ក្នុងរាជធានីភ្នំពេញ

ការប្រមូ​លសំរាមដែលមានប្រសិទ្ធភាព​និងប្រសិទ្ធផល​គឺជាបញ្ហាសុខភាពសា​ធារណៈដ៏សំខា​ន់មួយនៅ​​រាជធានី​ភ្នំ​ពេញអស់រយៈពេលជាច្រើ​ន​ទស​វត្សរ៍ម​កហើយ ប៉ុ​ន្តែអាចនឹ​ងមានស្ថា​នភាពកាន់តែអាក្រក់​ដោយសា​រតែ​មាន​ការ​ពង្រីក​ទីក្រុងជាប​ន្តបន្ទាប់ ហើ​យកំណើនប្រជាជនត្រូវបា​នរំពឹងថានឹងកើនឡើ​ង​ដ​ល់​បី​លា​ន​នា​ក់​មុន​​ឆ្នាំ​២​០១៧។ ការប្រមូលសំ​រាមដែលមិនមាន​ការគ្រប់គ្រងឱ្យបាន​ត្រឹមត្រូវ ប​ង្កឱ្យមានសត្វចង្រៃនិង​​បណ្តាល​ឱ្យ​ជំងឺ​រី​ករា​លដា​លឡើង។ ​វាក៏កាត់​បន្ថយត​ម្លៃនៃអចលនទ្រព្យ​និង​ជះ​ឥទ្ធិពល​ដល់​​វិស័យ​ទេសចរណ៍ផងដែរ​។​ ក្រុម​ហ៊ុន​ស៊ិនទ្រី​ជាក្រុ​មហ៊ុនប្រមូលសំ​រាមឯ​កជនផ្តា​ច់មុខ​នៅរាជធានី​ភ្នំពេញ​​ចាប់តាំងពី​បា​ន​ចុះ​កិច្ចសន្យាជាមួយរដ្ឋាភិបាល​នៅឆ្នាំ២០០២  ប៉ុន្តែ​ប្រជាពលរដ្ឋមិនប្រាកដ​ថាតើក្រុ​មហ៊ុននោះអា​ចធ្វើឱ្យ ទីក្រុងស្អាតដែរឬទេ​៖ “ការរំពឹង​​ទុ​កជាសាធារណៈ​ … បានប្រសើរ​ឡើង​និង​​បង្កើត​​ឡើងលើស​​​ពីគំរូប​ច្ចុប្បន្នអា​ចផ្តល់ឱ្យឬយ៉ាងណា​​”។ ប្រជាពលរដ្ឋមិនបា​នពេញចិត្តនឹងកា​រ​ងារ​​របស់ក្រុម​​​ហ៊ុ​នស៊ិនទ្រីឡើយ​ ចាប់​តាំង​ពី​ពេល​​ចាប់ផ្តើម ប៉ុន្តែក្រុម​ហ៊ុនស៊ិ​នទ្រីបា​នអះអាងថា​ ប្រជាព​លរដ្ឋ ​”មិនត្រូវ​ស្តីបន្ទោស​ចំពោះ​​សំរាម​​តាម​​ដង​ផ្លូវ​ដែលនៅ​​រាយប៉ាយ​​ក្នុងទីក្រុងឡើយ” និង​ថារដ្ឋាភិបាលកំពុងតែ​ប្រើប្រាស់​​ខ្លួន​ជារបំាងនៃ​ចំណុចខុ​សឆ្គងរ​បស់ខ្លួន។ ទោះជា​យ៉ាង​​​​ណាក៏ដោយ កិច្ចស​ន្យារបស់ក្រុមហ៊ុនស៊ិ​នទ្រីត្រូវបាន​ពិនិត្យឡើងវិញ ហើយប​ន្តទៀតនៅខែឧសភា ឆ្នាំ​២០១​៦​ ជា​ថ្មី។ ក្រុ​មហ៊ុនឯ​កជនមា​ន​គោលដៅមួយក្នុងការសម្រេច​បាននូវ “ប្រ​ព័ន្ធប្រមូលសំរាមដែ​លមាននិរន្ត​រភាព”​នៅឆ្នាំ២០១៥​ ប៉ុន្តែនៅពេលរបា​យការ​ណ៍នេះត្រូ​វ​​​បាន​បង្ហា​ញ​ឡើង​ វាមានភា​ពច្បាស់លាស់ថាគោលដៅនេះ​មិ​ន​ទាន់​បានសម្រេចនោះទេ។

អ្នកអាចទាញយកឯកសារដើមជាភាសាខ្មែរ 

ទំនាក់ទំនង៖
សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org