ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ – ការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ១៩ គឺកំពុងត្រូវបានរងគ្រោះបន្ថែមទៀតដោយសារការបន្ដកើតមាននូវវិបត្តិជំពាក់បំណុលច្រើនលើសលុបនៅក្នុងប្រទេស ដែលកើតចេញពីកម្ចីឥណទាន ជាង១០ពាន់លានដុល្លាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម ៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ។ ការណ៍នេះធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យ ។
កន្លងមករាជរដ្ឋាភិបាលមានវិធានការមួយចំនួនរួចមកហើយ ។ យើងខ្ញុំ សូមសំណូមពរបន្ថែមដល់រាជរដ្ឋាភិបាលក្នុងការពិចារណាដើម្បីធានាថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាប់ផ្អាកការសងប្រាក់កម្ចី និងការប្រាក់ទាំងអស់ យ៉ាងតិចណាស់ចំនួន៣ខែ និងប្រគល់ជូនម្ចាស់ទ្រព្យវិញនូវប័ណ្ណកម្មសិទ្ធិដីធ្លីរាប់លានប្លង់ពាក់ព័ន្ធនឹងកម្ចីខ្នាតតូច ដែលបច្ចុប្បន្នត្រូវបានដាក់ជាទ្រព្យធានា (បញ្ចាំ) ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ វិធានការទាំងនេះគឺមានភាពចាំបាច់ ដើម្បីធានាថា ប្រជាពលរដ្ឋអាចបន្តរស់នៅក្នុងពេលមានវិបត្តិនេះដោយគ្មានហានិភ័យចំពោះសុខភាព ឬលំនៅដ្ឋានរបស់អ្នកទាំងនោះ និងអាចបញ្ជៀសពីកម្ចីឥណទានមានហានិភ័យ ដែលអាចនាំឱ្យកើតមានករណីធ្វើការងារដោះបំណុល ការជួញដូរមនុស្ស និងការរំលោភសិទ្ធិមនុស្សដទៃទៀត ។
កម្មករ-កម្មការិនីរាប់លាននាក់ក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ កំពុងប្រឈមមុខនឹងការបញ្ឈប់ពីការងារ និងការបាត់បង់ប្រាក់បៀវត្សរ៍ ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយផ្គត់ផ្គង់ចំពោះការបាត់បង់ទាំងនេះកន្លងមក គឺនៅមានភាពខ្វះខាតក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់កម្មករ-កម្មការិនី ។ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលភាគច្រើនមានប័ណ្ណកម្មសិទ្ធិដីធ្លីរបស់អ្នកខ្ចីប្រាក់រាប់លានប្លង់ដាក់ជាទ្រព្យធានា បង្កើនឱ្យមានហានិភ័យរយៈពេលខ្លីនិងវែងកាន់តែខ្លាំង ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ ។
យើងខ្ញុំទទួលស្គាល់ពីវិធានការដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ក្នុងការលើកទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ និងការពន្យាពេលសងប្រាក់ ដោយផ្អែកតាមករណីជាក់ស្ដែងនីមួយៗ ហើយករណីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានប្រកាសពីការពន្យាពេលសងទាំងការប្រាក់និងប្រាក់ដើមរយៈពេល៣ខែ សម្រាប់អ្នកខ្ចីប្រាក់មួយចំនួនក្រោយពីមានការស្នើសុំ ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង៨០ ហើយដំណើរការដោះស្រាយតាមករណីជាក់ស្ដែងនីមួយៗនឹងមិនអាចធ្វើទៅបានលឿននោះទេ សម្រាប់អ្នកខ្ចីប្រាក់ជាង២លាន៦សែននាក់ដែលកំពុងត្រូវការជួយសម្រាលបន្ទុកជាបន្ទាន់ ។ វិធានការជាលក្ខណៈប្រព័ន្ធលើសពីនេះ គឺត្រូវការជាបន្ទាន់ ។ យើងខ្ញុំសង្ឃឹមថា ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលមេត្តាពិចារណាចេញបទបញ្ជាចំពោះវិស័យនេះ ដើម្បីបង្គាប់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់ឱ្យបានឆាប់ ក្នុងនោះមានការប្រគល់ជូនអ្នកខ្ចីប្រាក់វិញនូវទ្រព្យដែលមានតម្លៃជាងគេគឺ ប័ណ្ណកម្មសិទ្ធិដីធ្លី ហើយផ្អាកការសងប្រាក់និងការប្រាក់ទាំងអស់សម្រាប់រយៈពេលយ៉ាងតិច៣ខែ ដែលអាចឱ្យមានការជួយសម្រាលបន្ទុករយៈពេលវែង ប្រសិនបើវិបតិ្តនេះនៅបន្ត ។
ប្រជាពលរដ្ឋទាំងអស់រួមទាំងអ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ សាកសមនឹងទទួលបានសិទ្ធិកាន់កាប់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់អ្នកទាំងនោះដោយគ្មានការរារាំងតាំងពីដើមមក ជាពិសេសក្នុងពេលនេះ ។ នៅប៉ុន្មានខែក្រោយ ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់អាចនឹងបាត់បង់ការងារ ឬប្រាក់បៀវត្សរ៍ នៅប្រទេសថៃ និងប្រទេសកម្ពុជា ហើយភាគច្រើននៃអ្នកទាំងនេះនឹងត្រឡប់ទៅស្រុកកំណើតវិញនៅតាមជនបទ ។ ជាយូរមកហើយ សុវត្ថិភាពកម្មសិទ្ធិដីធ្លីគឺជារឿងពិបាកធានាមួយនៅកម្ពុជា ហើយហានិភ័យកើតចេញពីបំណុលមីក្រូហិរញ្ញវត្ថុគឺជារឿងសំខាន់មិនអាចព្រងើយកន្ដើយបានទេ ។ វិធានការជាបន្ទាន់គួរត្រូវបានពិចារណាយកមកអនុវត្ត ដើម្បីធានាថា គ្មានអ្នកណាម្នាក់ត្រូវបានបង្ខំឱ្យលក់ដីសម្រាប់សងបំណុល អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ ។ មធ្យោយបាយល្អបំផុត ដើម្បីជៀសវាងពីបញ្ហានេះ គឺការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនទៅម្ចាស់ទ្រព្យដែលមានសិទ្ធិពេលលេញវិញ និងផ្អាកការសងប្រាក់ ។
លើសពីនេះ បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើឱ្យប៉ះពាល់ដោយមិនសមាមាត្រចំពោះស្រ្តី ទាំង៧៥%នៃអ្នកខ្ចីប្រាក់សរុបពីគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។ វិបត្តិជំងឺកូវីដ១៩បានធ្វើឱ្យធ្លាក់ចុះនៃតម្រូវការក្នុងវិស័យកាត់ដេរ ដែល៨០ភាគរយនៃអ្នកធ្វើការក្នុងវិស័យនេះគឺជាស្រ្តី ។ ខណៈដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនបារម្ភពីបញ្ហាអាហារបរិភោគ ឬលទ្ធភាពក្នុងការទទួលបានតម្រូវការចាំបាច់ជាមូលដ្ឋាននៅសប្ដាហ៍ និងខែក្រោយៗទៀត អ្នកទាំងនោះមិនគួរត្រូវបារម្ភពីការសងប្រាក់ប្រចាំខែទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ ជាពិសេសក្នុងករណីដែលមិនបានសងប្រាក់ អាចត្រូវប្រឈមនឹងការបាត់បង់ដីធ្លី ។
យើងខ្ញុំយល់ថា ការផ្អាកការសងប្រាក់នឹងមានផលប៉ះពាល់អវិជ្ជមានសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ យើងខ្ញុំក៏យល់ថា ស្ថាប័នទាំងនេះក៏នឹងមានហានិភ័យបន្ថែមទៀត បន្ទាប់ពីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានប្រើជាទ្រព្យដាក់ធានាជូនទៅម្ចាស់ទ្រព្យវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ ហានិភ័យនេះត្រូវបានអនុវត្តជាទូទៅដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសដទៃទៀត ដែលកម្រប្រើប្រាស់ទ្រព្យជាមូលដ្ឋានដូចប័ណ្ណកម្មសិទ្ធិដីធ្លី ធ្វើជាទ្រព្យធានាកម្ចីខ្នាតតូច ។ លើសពីនេះ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាគឺអាចរកប្រាក់ចំណេញបានខ្ពស់ និងមានលទ្ធភាពច្រើនខ្លាំងក្នុងការទទួលបានដើមទុន និងជំនួយ ច្រើនជាងប្រជាពលរដ្ឋកម្ពុជាក្នុងគ្រួសារគិតជាមធ្យម ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាក់ប្រាក់បញ្ញើទាំង៧ ដែលកាន់កាប់ភាគច្រើននៃកម្ចីមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា គឺគ្រប់គ្រងដោយអង្គភាពបរទេស ក្នុងនោះគ្រឹះស្ថានខ្លះជាសាខានៃស្ថាប័នមីក្រូហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោក និងខ្លះទៀតជាធនាគារអភិវឌ្ឍន៍គ្រប់គ្រងដោយរដ្ឋនៅអឺរ៉ុប ។ ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានអះអាងជាយូរមកហើយថា ធ្វើការវិនិយោគដើម្បីសុខុមាលភាពរបស់ជនក្រីក្រនិងអ្នកងាយរងគ្រោះ វិបត្តិនេះទាមទារឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួយសម្រាលបន្ទុកឱ្យបានឆាប់ដល់អ្នកខ្ចីប្រាក់ ។
យើងខ្ញុំ សូមសំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់អាទិភាពដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ខាងលើនេះ ដោយផ្អាកការសងប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ និងការប្រាក់សម្រាប់រយៈពេលយ៉ាងតិច៣ខែ ក៏ដូចជាប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យដែលមានសិទ្ធិពេញលេញវិញ ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៤. សហគមន៍១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៦. សហគមន៍អន្លង់រុន (បាត់ដំបង)
៧. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៨. សហគមន៍បឹងឈូក (ភ្នំពេញ)
៩. សហគមន៍បឹងឈូក A (ភ្នំពេញ)
១០. សហគមន៍បឹងឈូកមានជ័យថ្មី២ (ភ្នំពេញ)
១១. សហគមន៍បឹងកក់ (កំពង់ឆ្នាំង)
១២. សហគមន៍បឹងប្រាំ (បាត់ដំបង)
១៣. សហគមន៍បឹងត្របែក៤ (ភ្នំពេញ)
១៤. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៥. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
១៦. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៧. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២០. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២២. សហភាពការងារកម្ពុជា (CLC)
២៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
២៥. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
២៦. បណ្តាញយុវជនកម្ពុជា (CYN)
២៧. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៨. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
២៩. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
៣០. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៣១. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣២. សហគមន៍ជើងព្រៃ (កំពង់ចាម)
៣៣. សហគមន៍ជាំក្ររៀន (កំពង់ចាម)
៣៤. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនៈគិរី)
៣៥. សហគមន៍ សេ អ៊ី ប្រាំ (ព្រះសីហនុ)
៣៦. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៣៧. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣៨. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៣៩. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៤០. សហគមន៍ដើមស្រល់ (ភ្នំពេញ)
៤១. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៤២. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៤៣. អង្គការសមធម៌កម្ពុជា (EC)
៤៤. សហគមន៍នេសាទ (កោះកុង)
៤៥. សហគមន៍នេសាទអភិរក្សអភិវឌ្ឍន៍ធនធានជលផលកន្លែងភេ (កំពង់ឆ្នាំង)
៤៦. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៤៧. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៤៨. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៤៩. សមាគមឥន្រ្ទទេវី (IDA)
៥០. ក្រុមយុវជនជនជាតិដើមភាគតិច (រតនៈគិរី)
៥១. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៥២. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៥៣. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)
៥៤. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៥៥. ខ្មែរថាវរៈ
៥៦. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៥៧. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៥៨. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៥៩. សហគមន៍លំទូក (សៀមរាប)
៦០. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៦១. សហគមន៍មានជ័យ (ស្វាយរៀង)
៦២. មាតាធម្មជាតិកម្ពុជា (MNC)
៦៣. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
៦៤. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៦៥. សហគមន៍អមលាំង (កំពង់ស្ពឺ)
៦៦. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
៦៧. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៦៨. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៦៩. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៧០. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៧១. អង្គការស្ពានសន្តិភាព (PBO)
៧២. សហគមន៍ភ្នំក្រោម (សៀមរាប)
៧៣. សហគមន៍ភ្នំត្នោត (កំពត)
៧៤. សហគមន៍ភ្នំទទឹង (កំពត)
៧៥. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៧៦. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៧៧. សហគមន៍ភូមិ២៣ (ភ្នំពេញ)
៧៨. សហគមន៍ភូមិបរឡយ (រតនៈគិរី)
៧៩. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៨០. សហគមន៍ដីធ្លីភូមិប្រាសាទរាំង (បន្ទាយមានជ័យ)
៨១. សហគមន៍ដីធ្លីភូមិប្រាសាទ (បន្ទាយមានជ័យ)
៨២. សហគមន៍ដីធ្លីភូមិសិលា (បន្ទាយមានជ័យ)
៨៣. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
៨៤. អង្គការពន្លកខ្មែរ (PKH)
៨៥. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៨៦. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៨៧. សហគមន៍ព្រែកតាគង់៣ (ភ្នំពេញ)
៨៨. សហគមន៍ព្រែកតាគង់៦០ម៉ែត (ភ្នំពេញ)
៨៩. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៩០. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
៩១. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៩២. សហគមន៍នេសាទព្រៃពាយ (កំពត)
៩៣. សហគមន៍ទន្លូង (កំពង់ចាម)
៩៤. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៩៥. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៩៦. សហគមន៍រលួសជើងឯក (ភ្នំពេញ)
៩៧. សហគមន៍រួមមិត្ត (ភ្នំពេញ)
៩៨. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៩៩. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១០០. សមាគមធាងត្នោង (STT)
១០១. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១០២. សហគមន៍សាមគ្គី៣.១ (ភ្នំពេញ)
១០៣. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
១០៤. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១០៥. សហគមន៍សំរោងមានជ័យ (ភ្នំពេញ)
១០៦. សហគមន៍សំរោងត្បូង (ភ្នំពេញ)
១០៧. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១០៨. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១០៩. សហគមន៍សែនរីករាយ (ភ្នំពេញ)
១១០. សហគមន៍ស្មរស្មាន (ភ្នំពេញ)
១១១. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
១១២. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១១៣. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១១៤. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១១៥. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១១៦. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
១១៧. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១១៨. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១១៩. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១២០. សហគមន៍ដីធ្លីតានី (សៀមរាប)
១២១. សហគមន៍ដីធ្លីតានូន (កោះកុង)
១២២. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
១២៣. សហគមន៍ថ្មដា (ពោធិ៍សាត់)
១២៤. សហគមន៍ថ្មធំ (ព្រះសីហនុ)
១២៥. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១២៦. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១២៧. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១២៨. សហគមន៍ទួលសង្កែ B (ភ្នំពេញ)
១២៩. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៣០. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១៣១. សហគមន៍ត្រពាំងសង្កែ (កំពត)
១៣២. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៣៣. សហគមន៍ត្រពាំងរពៅ (កំពត)
១៣៤. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
១៣៥. អង្គការម្លប់តាប៉ាង
PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ