បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ករហានិភ័យផ្នែកសុខភាពមានសភាពធ្ងន់ធ្ងរហើយសេដ្ឋ កិច្ច ក៏ទទួលផលប៉ះពាល់កាន់តែខ្លាំងផងដែរ។ ថ្វីត្បិតតែ វាជាបញ្ហាសកលតែក្រុមអ្នកប្រកបមុខ របរក្រៅប្រព័ន្ធ និងប្រជាជនក្រីក្រគឺជាអ្នកដែលកំពុងទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺនេះ ហើយ ពួកគេជាក្រុមគោលដៅដែលរាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់។ តាមរយៈរបាយការណ៍ខាងក្រោម បានបង្ហាញថា ប្រជាជនដែលជាអ្នកប្រករបរក្រៅប្រព័ន្ធជាង៩០% នៃអ្នកផ្តល់បទសម្ភាស៩៦នាក់ សុទ្ធតែទទួលរងផលប៉ះពាល់នៃប្រាក់ចំណូល ក្នុងនោះមានរហូតដល់ទៅជាង៧០% នៃអ្នកផ្តល់បទ សម្ភាស បានធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនរហូតដល់ទៅ៦០ ទៅ១០០%។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីឧបត្តម្ភជាសាច់ប្រាក់ និងមានការអនុវត្តបានល្អប្រសើរ ដែលនេះជា សញ្ញាណល្អ ខណៈពេលដែលប្រជាជនបាននិងកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩។ ប៉ុន្តែ រាជរដ្ឋាភិបាលគួរតែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីធានាថា គ្រប់អ្នកដែលត្រូវការការគាំទ្រទាំងអស់ទទួលបានជំនួយពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។
ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះ សូមចូលទៅកាន់គេហទំព័រ www.teangtnaut.org
បញ្ជាក់៖សម្រាប់អ្នកដែលចង់បានរបាយណ៍ការនេះជាឯកសារបោះពុម្ពអាចចុះឈ្មោះនៅក្នុងតំណភ្ជាប់នេះ https://forms.gle/t5haVV96W7giW5me9 ក្រុមការងារនឹងរៀបចំជូន។ សូមអរគុណ!