បឹងតាមោក ឬបឹងកប់ស្រូវ
បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើងតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន ២ សង្កាត់ចំនួន ៦ និងភូមិចំនួន ២៥។ នៅជុំវិញបឹងមានប្រជាពលរដ្ឋប្រហែល ៣០០គ្រួសារ និងចំនួនមនុស្សប្រមាណ ១០០០នាក់កំពុងរស់នៅដែលភាគច្រើនពួកគាត់ប្រកបមុខរបរដូចជា នេសាទ ចិញ្ចឹមត្រី ដាំឈូក ធ្វើស្រែចំការ និងលក់ដូរតាមផ្ទះតិចតួច។ ចំណែកសំណង់ដែលគាត់កំពុងរស់នៅជាប្រភេទសំណង់មិនសូវរឹងមាំ ក្នុងនោះមានលក្ខណៈជារោងតូចៗមានប្រមាណស្មើ៣០%។ ក្រៅពីការអាស្រ័យនៅរបស់មនុស្ស បឹងតាមោកក៏ជាទីអាស្រ័យសម្រាប់សត្វស្លាបជាច្រើនប្រភេទផងដែរ។
នៅឆ្នាំ១៩៨០ បឹងតាមោកជាប្រភេទដីវាលទំនាប ដែលប្រជាពលរដ្ឋនៅទីនោះអាចធ្វើស្រែប្រាំងបាន។ ក្រោយមកបន្ទាប់ពីមានការស្ថាបនាផ្លូវទំនប់កប់ស្រូវ មានការបង្ហូរទឹកស្អុយពីភ្នំពេញ និងមានការជីកផ្នែកខ្លះយកអាចម៍ដីបន្ថែមទៀត បានធ្វើឱ្យផ្ទៃបឹងមានសភាពកាន់តែជ្រៅ និងមានក្លិនស្អុយ។
បើទោះបីមានសភាពជាផ្ទៃទឹកដែលគេហៅថាបឹងក៏ដោយ ប៉ុន្តែគេមិនអាចស្គាល់ថាទីតាំងត្រឹមណាជាព្រំប្រទល់របស់បឹងនោះទេ ទើបក្រោយមកក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយលេខ ២០ អនក្រ.បក កំណត់ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ ដោយនិយាមការចំនួន ៦១ចំណុច និងទំហំសរុបចំនួន ៣២៣៩,៧ ហិកតា ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ ផ្ទៃបឹងត្រូវបានកែសម្រួលយ៉ាងហោចណាស់ ៦០ ដង។
ការកែសម្រួលផ្ទៃបឹងលើកទី១៖
តាមរយៈអនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ផ្ទៃបឹងចំនួន ៤៥៦ ៥៥៣ម៉ែត្រក្រឡា ត្រូវធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងសម្រេចប្រគល់ឱ្យឈ្មោះ ស៊ី ជិនម៉ូវ។
ការកែសម្រួលផ្ទៃបឹងលើកទី២៖
តាមរយៈអនុក្រឹត្យលេខ ១៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នំា២០១៨ ផ្ទៃបឹងចំនួន ២០ហិកតាត្រូវបានកាត់ទៅឱ្យសាលារាជធានីភ្នំពេញដើម្បីអភិវឌ្ឍន៍ធ្វើផ្សារបន្លែ និងចំណតរថយន្ត។
ការកែសម្រួលផ្ទៃបឹងលើកទី៣៖
តាមរយៈអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ផ្ទៃបឹងចំនួន ៥៣៥ ០៣១ម៉ែត្រក្រឡា ត្រូវធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងសម្រេចប្រគល់ជូនឈ្មោះ ស៊ុយ សុផាន ដីទំហំ ៤៥៧ ៨៩៣ម៉ែត្រក្រឡា និង ឈ្មោះ ម៉ែន សុខ ដីទំហំ ៧៧ ១៣៨ម៉ែត្រក្រឡា។ ក្នុងការកាត់ផ្ទៃបឹងលើកទីពីរនេះ រាជរដ្ឋាភិបាលបានចេញនូវនិយាមការកំណត់ព្រំប្រទល់បឹងនេះសារជាថ្មី ប៉ុន្តែរដ្ឋាភិបាលបានកសាងនូវកំហុសបច្ចេកទេសពីរសំខាន់ៗ
– ទី១ មិនបានកាត់ឆ្វៀលដីបឹងដែលរដ្ឋាភិបាលកាត់ឱ្យលោក ស៊ី ជិនម៉ូវ កាលពី ២០១៨
– និងទី២ ការបង្កើតនិយាមការថ្មីនាំឱ្យមានភាពលំអៀងរវាងព្រំប្រទល់ចាស់ដែលមិនមានការកែសម្រួលហើយដែលមានមួយចំណុចនោះខុសដល់ទៅជាង២០ហិកតា។
ក្រៅពីកំហុសបច្ចេកទេស មាន២ចំណុចបន្ថែមទៀត ដែលជាបញ្ហាក្នុងការកំណត់ផ្ទៃបឹងទី១៖ ការកំណត់នោះមានការចូលរួមពីភាគីពាក់ព័ន្ធឬអត់ និងទី២ ភាពមិនច្បាស់លាស់នៃប្រភេទដីដែលនៅចន្លោះព្រំប្រទល់បឹង និងផ្លូវកប់ស្រូវ ខណៈពេលដែលប្រជាជនត្រូវបានហាមឃាត់ក្នុងការរស់នៅ និងសង់សំណង់រឹងមាំថ្មី។
ការកែសម្រួលផ្ទៃបឹងលើកទី៤៖
តាមរយៈសជណ លេខ ៣៦៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃ១៣ ខែមីនា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ៧៥ហិកតាត្រូវបានកាត់ និងប្រគល់ឱ្យសាលារាជធានីភ្នំពេញធ្វើសួនច្បារ និងតាមរយៈ សជណ លេខ ៣៦៩ ចុះកាលបរិច្ឆេទដូចខាងលើ ផ្ទៃបឹងចំនួន ០៨ហិកតាត្រូវបានកាត់ និងប្រគល់ឱ្យទៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
ការកែសម្រួលផ្ទៃបឹងលើកទី៥៖
តាមរយៈអនុក្រឹត្យលេខ ៨៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ១០៤ ៧៥៤ម៉ែត្រក្រឡាបន្ថែមទៀតត្រូវបានកាត់លោកទៅលោកស្រី ជា សុផាម៉ាដែន ជាកូនស្រីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការកែសម្រួលផ្ទៃបឹងលើកទី៦៖
តាមរយៈអនុក្រឹត្យលេខ ៩០ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ២ ៩៨៥ ៤៧២ម៉ែត្រក្រឡា ត្រូវបានកាត់និងប្រគល់ទៅឱ្យក្រសួងការពារជាតិ។
ការកែសម្រួលផ្ទៃបឹងលើកទី៧៖
តាមរយៈអនុក្រឹត្យលេខ ៩៤ អនក្រ.បក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ៣០ហិកតាត្រូវបានកាត់និងប្រគល់ឱ្យលោកស្រី គីម ហ៊ា ជាភរិយាលោកឧកញ៉ា លី យ៉ុងផាត់។
ការកែសម្រួលផ្ទៃបឹងលើកទី៨៖
តាមរយៈអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ៧៤ ៨៥៥ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ទៅឱ្យប្រជាជន២៣គ្រួសារ។
ការកែសម្រួលផ្ទៃបឹងលើកទី៩៖
តាមរយៈអនុក្រឹត្យលេខ ១៣៨ អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ១៥០ ៣៣០ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ និង៨០ ២៣៦ ម៉ែត្រក្រឡា ប្រគល់ឱ្យឈ្មោះ សេង វុទ្ធី។
*ចំណាំ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ តាមរយៈ សេចក្តីជូនដំណឹង លេខ០៤ រាជរដ្ឋាភិបាលបានធ្វើនិរាករណ៍ដី ១៥០ ៣៣០ ម៉ែត្រក្រឡា ដែលបានធ្លាប់បានប្រគល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទរួចហើយ។
ការកែសម្រួលផ្ទៃបឹងលើកទី១០៖
តាមរយៈអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ១៥០០០០ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។
* ចំណាំ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ តាមរយៈ សេចក្តីជូនដំណឹងលេខ០៤ រាជរដ្ឋាភិបាលបានធ្វើនិរាករណ៍ដី ១៥០ ០០០ ម៉ែត្រក្រឡា ដែលបានធ្លាប់បានប្រគល់ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនរួចហើយ។ ប៉ុន្តែ ៨ ខែបន្ទាប់ គឺតាមរយៈអនុក្រឹត្យលេខ ១៣៨ ចុះថ្ងៃទី ១២ សីហា ឆ្នាំ២០២១ ទីតាំងដដែលនេះ ត្រូវបានប្រគល់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិជំនួសវិញ(ការកែសម្រួលផ្ទៃបឹងលើកទី២៤)។
ការកែសម្រួលផ្ទៃបឹងលើកទី១១៖
តាមរយៈអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ០៨ហិកតា ត្រូវបានកាត់ និងប្រគល់ឱ្យក្រសួងយុត្តិធម៌។
ការកែសម្រួលផ្ទៃបឹងលើកទី១២៖
តាមរយៈអនុក្រឹត្យលេខ ១៧៥ អនក្រ.បក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ៧៨ ៣១៤ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ជូនឈ្មោះ សាយ សោភា។
ការកែសម្រួលផ្ទៃបឹងលើកទី១៣៖
តាមរយៈសេចក្តីជូនដំណឹងលេខ១០៩៩ សជណ.មយ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ២០ហិកតា ត្រូវបានកាត់ និងប្រគល់ឱ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ដែលជាថ្នូរនឹងដីចំនួន ១ ៥៧១,១៨៩(មួយពាន់ប្រាំរយចិតសិបមួយក្បៀសមួយរយប៉ែតសិបប្រាំបួន) ម៉ែត្រក្រឡា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
*ចំណាំ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តាមរយៈ អនុក្រឹត្យលេខ ០៨ រាជរដ្ឋាភិបាលបានធ្វើនិរាករណ៍ដី ២០ហិកតា ដែលបានធ្លាប់បានប្រគល់ឱ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី រួចហើយ។
ការកែសម្រួលផ្ទៃបឹងលើកទី១៤៖
តាមរយៈសេចក្តីជូនដំណឹង ១១០០ សជណ.មយ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ២០ហិកតា ត្រូវបានកាត់ និងប្រគល់ឱ្យក្រសួងសុខាភិបាល ដើម្បីសាងសង់មន្ទីពេទ្យកាល់ម៉ែត្រ។
ការកែសម្រួលផ្ទៃបឹងលើកទី១៥៖
តាមរយៈសេចក្តីជូនដំណឹង ១១០២ សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ១៩៦,៥៦៥៩ហិកតា ត្រូវបានកាត់កាត់ឆ្វៀលទៅឱ្យលោកស្រី អ៊ុយ បូវី និងលោកស្រី គង់ ចាន់ធី។
ការកែសម្រួលផ្ទៃបឹងលើកទី១៦៖
តាមរយៈសេចក្តីជូនដំណឹង ១១០៦ សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ២៧ ៦៥៩ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ទៅឱ្យគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ១៦គ្រួសារ។
ការកែសម្រួលផ្ទៃបឹងលើកទី១៧៖
តាមរយៈសេចក្តីជូនដំណឹង ៦៣ សជណ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៤ ហិកតា ត្រូវបានកាត់ និងផ្ដល់សម្រាប់រៀបចំសាងសង់អគារទីស្ដីការក្រសួងមុខងារសាធារណៈ។
ការកែសម្រួលផ្ទៃបឹងលើកទី១៨៖
តាមរយៈអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១០(ដប់)ហិកតា ត្រូវបានកាត់ និងប្រគល់ជូនក្រសួងសុខាភិបាលជាកម្មសិទ្ធិ។
ការកែសម្រួលផ្ទៃបឹងលើកទី១៩៖
តាមរយៈអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ០៣ (បី) ហិកតា ត្រូវបានកាត់ និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាកម្មសិទ្ធិ។
ការកែសម្រួលផ្ទៃបឹងលើកទី២០៖
តាមរយៈអនុក្រឹត្យលេខ ៧១ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១៩៩ ៣៧៥ ម៉ែត្រការ៉េ ត្រូវបានកាត់ និងប្រគល់ជូនលោកស្រី សាម ចេញ ជាកម្មសិទ្ធិ។
ការកែសម្រួលផ្ទៃបឹងលើកទី២១៖
តាមរយៈអនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៤៦៤៧៧ ម៉ែត្រការ៉េ ត្រូវបានកាត់ និងប្រគល់ជូនឈ្មោះ សាយ សោភា ជាកម្មសិទ្ធិ(លើកទី២)។
ការកែសម្រួលផ្ទៃបឹងលើកទី២២៖
តាមរយៈអនុក្រឹត្យលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១០០ ហិកតា ត្រូវបានកាត់ និងប្រគល់ជូនក្រសួងមហាផ្ទៃ។
ការកែសម្រួលផ្ទៃបឹងលើកទី២៣៖
តាមរយៈអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១៥៨ ៥៨៧ ម៉ែត្រការ៉េ ត្រូវបានកាត់ និងប្រគល់ជូនឈ្មោះ សាយ សោភា ជាកម្មសិទ្ធិ(លើកទី៣)។
ការកែសម្រួលផ្ទៃបឹងលើកទី២៤៖
តាមរយៈអនុក្រឹត្យលេខ ១៣៨ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១៥០ ៦៥១ ម៉ែត្រការ៉េ(ជាទីតាំងដីដកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនកាលពីខែមករា ឆ្នាំ២០២១) ត្រូវបានកាត់ និងប្រគល់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
ការកែសម្រួលផ្ទៃបឹងលើកទី២៥៖
តាមរយៈអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១៨២ ៣៧២ ម៉ែត្រការ៉េ ត្រូវបានកាត់ និងប្រគល់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបន្ថែម។
ការកែសម្រួលផ្ទៃបឹងលើកទី២៦៖
តាមរយៈអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៧៤ ៨៥៥ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យប្រជាពលរដ្ឋចំនួន២៣គ្រួសារ តំណាងដោយលោក ភីន ភី និងលោក ស៊ុំ ផល ជាកម្មសិទ្ធិ។
ការកែសម្រួលផ្ទៃបឹងលើកទី២៧៖
តាមរយៈអនុក្រឹត្យលេខ១៦៩អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៣៥៩ ៧២៧,៥ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ឯកឧត្តមឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ និងលោក ប៉ោ ម៉េង ជាកម្មសទ្ធិ។
ការកែសម្រួលផ្ទៃបឹងលើកទី២៩៖
តាមរយៈអនុក្រឹត្យលេខ១៧៦អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៤៣ ៩៤៦ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោកស្រី លន់ ណារី។
ការកែសម្រួលផ្ទៃបឹងលើកទី៣០៖
តាមរយៈ អនុក្រឹត្យលេខ១៧៧អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ២៨៥ ០០០ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។
ការកែសម្រូលផ្ទៃបឹងលើកទី៣១
តាមរយះអនុក្រឹត្យលេខ១៨៨អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៥៥ ហិកតា ត្រូវបានកាត់ និងប្រគល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ។
ការកែសម្រូលផ្ទៃបឹងលើកទី៣២
តាមរយះអនុក្រឹត្យលេខ១៨៩អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១០០ ហិកតា ត្រូវបានកាត់ និងប្រគល់ឱ្យក្រសួងសុខាភិបាល។
ការកែសម្រូលផ្ទៃបឹងលើកទី៣៣
តាមរយះអនុក្រឹត្យលេខ១៩៨ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១៤០ ហិកតា ត្រូវបានកាត់ និងប្រគល់ឱ្យក្រសួងយុត្តិធម៍។
ការកែសម្រូលផ្ទៃបឹងលើកទី៣៤
តាមរយះអនុក្រឹត្យលេខ១៩៩ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៥៧៨ ៧០០ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក សេង ឡុង។
ការកែសម្រូលផ្ទៃបឹងលើកទី៣៥
តាមរយះអនុក្រឹត្យលេខ២៣៥អនក្រ.បក ចុះថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៦៣ ២២១ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក ជឹម ពិសី។
ការកែសម្រូលផ្ទៃបឹងលើកទី៣៦
តាមរយះអនុក្រឹត្យលេខ២៣៦អនក្រ.បក ចុះថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១៩២ ៣០៩ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក ចេង ស្រ៊ុនហេង។
ការកែសម្រូលផ្ទៃបឹងលើកទី៣៧
តាមរយះអនុក្រឹត្យលេខ២១៣អនក្រ.បក ចុះថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៧០ហិកតា ៤១អា ៦៥សង់ទីអា ត្រូវបានកាត់ និងប្រគល់ឱ្យលោក សាយ សោភា(លើកទី៤)។
ការកែសម្រូលផ្ទៃបឹងលើកទី៣៨
តាមរយះអនុក្រឹត្យលេខ២១៨អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន៥ទីតាំងមាន៖
- ទីតាំងទី១ ទំហំ ៥៧០ ៤៦២ ម៉ែត្រក្រឡា
- ទីតាំងទី២ ទំហំ ២៣០ ៤៥៧ ម៉ែត្រក្រឡា
- ទីតាំងទី៣ ទំហំ ៣២១ ៦២៨ ម៉ែត្រក្រឡា
- ទីតាំងទី៤ ទំហំ ៥៧ ២៥៧ ម៉ែត្រក្រឡា
- ទីតាំងទី៥ ទំហំ ៣៨ ២៣៥ ម៉ែត្រក្រឡា
សរុបទំហំ ១ ២១៨ ០៣៩ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោកស្រី សោម សុខដារ៉ាមនុអេរីកា លោកស្រី សោម សូមាលីកា និងលោក សោម សុខដារ៉ារីគីអូ។
ការកែសម្រូលផ្ទៃបឹងលើកទី៣៩
តាមរយះអនុក្រឹត្យលេខ២៣០អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១ ០០០ ១៦៨ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក ជីង ធានសេង។
ការកែសម្រូលផ្ទៃបឹងលើកទី៤0
តាមរយះអនុក្រឹត្យលេខ២៣១អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១ ៥៥៣ ៨៣២ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក កុក អាន។
ការកែសម្រូលផ្ទៃបឹងលើកទី៤១
តាមរយះអនុក្រឹត្យលេខ២៣២អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៦៥៤ ៩៣៤ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោកស្រី ឈួ សុខយូ។
ការកែសម្រូលផ្ទៃបឹងលើកទី៤២
តាមរយះអនុក្រឹត្យលេខ២៣៣អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ១ ៨០៧ ៥៩៧ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោកស្រី អ៊ុំ បុប្ផា។
ការកែសម្រូលផ្ទៃបឹងលើកទី៤៣
តាមរយះអនុក្រឹត្យលេខ២៤៧អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៣ ហិកតា ត្រូវបានកាត់ និងប្រគល់ឱ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការកែសម្រួលផ្ទៃបឹងលើកទី៤៤៖
តាមរយៈអនុក្រឹត្យលេខ ២៤៩ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងចំនួន៤ទីតាំងមាន៖
– ទីតាំងទី១ ទំហំ ៧ ហិតា ២៥ អា និង៥៩ សង់ទីអា
- ទីតាំងទី២ ទំហំ ១៣ ហិកតា ៨ អា និង៨៩ សង់ទីអា
– ទីតាំងទី៣ ទំហំ ៤៣ ហិកតា ៧៥ អា និង៧៤ សង់ទីអា
– ទីតាំងទី៤ ទំហំ ១១ ហិកតា ៧៣ អា និង៦៤ សង់ទីអា
សរុបទំហំ ៧៥ ហិកតា ៨៣ អា និង៨៦ សង់ទីអា ត្រូវបានកាត់ និងប្រគល់ឱ្យឈ្មោះ សាយ សោភា។
ការកែសម្រួលផ្ទៃបឹងលើកទី៤៥៖
តាមរយៈអនុក្រឹត្យលេខ ២៥០ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ២២ ០៩៧ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក ក្រូច ផាន ។
ការកែសម្រួលផ្ទៃបឹងលើកទី៤៦៖
តាមរយៈអនុក្រឹត្យលេខ ២៧៧ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងចំនួន ៥៦ ០០០ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោកស្រី រស់ ព្រីប៊ូន។
ការកែសម្រួលផ្ទៃបឹងលើកទី៤៧៖
តាមរយៈអនុក្រឹត្យលេខ ២៧៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងចំនួន៧ទីតាំងមាន៖
– ទីតាំងទី១ ទំហំ ១ ៣១៧ ម៉ែត្រក្រឡា
– ទីតាំងទី២ ទំហំ ១៧ ៩១៥ ម៉ែត្រក្រឡា
– ទីតាំងទី៣ ទំហំ ១៤ ៣១៩ ម៉ែត្រក្រឡា
– ទីតាំងទី៤ ទំហំ ២៨ ៦៩២ ម៉ែត្រក្រឡា
– ទីតាំងទី៥ ទំហំ ៨០០៦ ម៉ែត្រក្រឡា
– ទីតាំងទី៦ ទំហំ ១៦ ១៧៦ ម៉ែត្រក្រឡា
– ទីតាំងទី៧ ទំហំ ១២៣ ១១១ ម៉ែត្រក្រឡា
សរុបទំហំ ២០៩ ៥៣៦ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោកស្រី ហ៊ុន សេងនី និងលោក ឡាញ់ ភារ៉ា។
ការកែសម្រួលផ្ទៃបឹងលើកទី៤៨៖
តាមរយៈអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃបឹងចំនួន២ទីតាំងមាន៖
– ទីតាំងទី១ ទំហំ ៣២.៣១២ ម៉ែត្រក្រឡា
- ទីតាំងទី២ ទំហំ ២៩ ៥២៤ ម៉ែត្រក្រឡា
សរុបទំហំ ៦១ ៨៣៦ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ជូនលោក សេង យូអ៊ាន់។
ការកែសម្រួលផ្ទៃបឹងលើកទី៤៩៖
តាមរយៈអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃបឹងចំនួន ២៨១.៦៣៤ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។
ការកែសម្រួលផ្ទៃបឹងលើកទី៥០៖
តាមរយៈអនុក្រឹត្យលេខ ៣២ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃបឹងចំនួន ២៦ ៥៦៥ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ជូនលោក ឈុន គីមហេង។
ការកែសម្រួលផ្ទៃបឹងលើកទី៥១៖
តាមរយៈអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃបឹងចំនួន៨ទីតាំងមាន៖
– ទីតាំងទី១ ទំហំ ២១១ ៣៧១ ម៉ែត្រក្រឡា
- ទីតាំងទី២ ទំហំ ៧៩ ៥១៧ ម៉ែត្រក្រឡា
– ទីតាំងទី៣ ទំហំ ១០ ៧៩៦ ម៉ែត្រក្រឡា
– ទីតាំងទី៤ ទំហំ ១៥ ៥៩៩ ម៉ែត្រក្រឡា
– ទីតាំងទី៥ ទំហំ ១១ ៥៧៣ ម៉ែត្រក្រឡា
– ទីតាំងទី៦ ទំហំ ២ ២១១ ម៉ែត្រក្រឡា
– ទីតាំងទី៧ ទំហំ ៣៣ ៩៩៦ ម៉ែត្រក្រឡា
– ទីតាំងទី៨ ទំហំ ២០ ៧០៥ ម៉ែត្រក្រឡា
សរុបទំហំ ៣៨៥ ៧៦៨ ម៉ែត្រក្រឡាត្រូវបានកាត់ និងប្រគល់ឱ្យលោក ហូ សិទ្ធីវ័ន្ត និងលោកស្រី សេង សុជាតិតា។
ការកែសម្រួលផ្ទៃបឹងលើកទី៥២៖
តាមរយៈអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន ៣៤ ៥១៩ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក ចេង ស្រ៊ុនហេង។
ការកែសម្រួលផ្ទៃបឹងលើកទី៥៣៖
តាមរយៈអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន ៤៧ ២១៧ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោកស្រី ស្រី រស់ស៊ីថា និងលោកស្រី អ៊ួ វូចលីន។
ការកែសម្រួលផ្ទៃបឹងលើកទី៥៤៖
តាមរយៈអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន ២៦ ២៥៩ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក គី សេង។
ការកែសម្រួលផ្ទៃបឹងលើកទី៥៥៖
តាមរយៈអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន៤ទីតាំងមាន៖
– ទីតាំងទី១ ទំហំ ២៦ ៥៩៣ ម៉ែត្រក្រឡា
– ទីតាំងទី២ ទំហំ ២ ០០០ ម៉ែត្រក្រឡា
– ទីតាំងទី៣ ទំហំ ៥៧ មែត្រក្រឡា
– ទីតាំងទី៤ ទំហំ ១ ១៦៤ ម៉ែត្រក្រឡា
សរុបទំហំ ២៩ ៨១៤ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក ព្រាប សុវត្ថិ។
ការកែសម្រួលផ្ទៃបឹងលើកទី៥៦៖
តាមរយៈអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន២ទីតាំងមាន៖
– ទីតាំងទី១ ទំហំ ២៩ ៣០០ ម៉ែត្រក្រឡា
– ទីតាំងទី២ ទំហំ ១២៦ ៩៩៩ ម៉ែត្រក្រឡា
សរុបទំហំ ១៥៦ ២៩៩ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក ថៃ អ៊ុយ និងលោកស្រី តាំង គីម។
ការកែសម្រួលផ្ទៃបឹងលើកទី៥៧៖
តាមរយៈអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន ៦៦៧ ០២៩ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក នុត តុន។
ការកែសម្រួលផ្ទៃបឹងលើកទី៥៨៖
តាមរយៈអនុក្រឹត្យលេខ ៩៩ អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន ២៨ ៥៨៩ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោក តាន់ វណ្ណា។
ការកែសម្រួលផ្ទៃបឹងលើកទី៥៩៖
តាមរយៈអនុក្រឹត្យលេខ ១០០ អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន៦ទីតាំងមាន៖
– ទីតាំងទី១ ទំហំ ៤ ៩០៦ ម៉ែត្រក្រឡា
– ទីតាំងទី២ ទំហំ ១ ៩៤០ ម៉ែត្រក្រឡា
– ទីតាំងទី៣ ទំហំ ៧ ៩៣០ ម៉ែត្រក្រឡា
– ទីតាំងទី៤ ទំហំ ៥២ ០៥១ ម៉ែត្រក្រឡា
– ទីតាំងទី៥ ទំហំ ៥ ១៥៧ ម៉ែត្រក្រឡា
– ទីតាំងទី៦ ទំហំ ១១ ៤៩៦ ម៉ែត្រក្រឡា
សរុបទំហំ ៨៣ ៤៨០ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យលោកស្រី តាំង ច័ន្ទពុទ្ធាវី។
ការកែសម្រួលផ្ទៃបឹងលើកទី៦០៖
តាមរយៈអនុក្រឹត្យលេខ ១៣៦ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ផ្ទៃបឹងចំនួន ៧០ ៤៥២ ម៉ែត្រក្រឡា ត្រូវបានកាត់ និងប្រគល់ឱ្យអគ្គិសនីកម្ពុជា។
បើផ្អែកតាមប្លង់គោលប្រើប្រាស់ដីរបស់សាលារាជធានីភ្នំពេញឆ្នាំ២០៣៥ ផ្ទៃបឹងដែលត្រូវរក្សាទុកមានប្រមាណតែ ២១៤០ហិកតា ក៏ប៉ុន្តែបច្ចុប្បន្នការកាត់ផ្ទះបឹងបានលើសពីទំហំដែលត្រូវរក្សានេះហើយ។