ការកែតម្រូវផែនទីដីធ្លីជាមួយសហគមន៍

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បុគ្គលិកអង្គការសមាគមធាងត្នោតដែលកំពុងធ្វើការលើគម្រោងរៀបចំផែនការកែលម្អដីធ្លី និងសិទ្ធិមនុស្ស (វគ្គ២) បានរៀបចំការប្រជុំមួយជាមួយសហគមន៍ញភូមិ ក ដើម្បីសុំមតិកែលម្អមកវិញ។ នៅក្នុងការប្រជុំផងដែរក៏មានការចូលរួមពី សមាជិកគណៈកម្មាធិការ​សង្កាត់ ប្រធានភូមិ អ្នកដឹកនាំសហគមន៍ សមាជិកសហគមន៍ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិ ក ដ៏ទៃទៀត។

គោលបំណងនៃការប្រជុំនេះគឺដើម្បីបង្ហាញឲ្យប្រជាហសគមន៍យល់ដឹងអំពីសារៈប្រយោជន៍នៃការធ្វើផែនទីសហគមន៍ ផ្តល់ជំនាញគូរផ្លង់ និងចេះបញ្ជាក់ឈ្មោះសមាជិកគ្រួសារអោយបានត្រឹមត្រូវ។ នេះជាកិច្ចការមួយក្រោមគម្រោងរៀបចំផែនការកែលម្អដីធ្លី និងសិទ្ធិមនុស្ស (វគ្គ២) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវដ្ឍន៍ឆែក។