Tuesday, March 19, 2024
Latest:

ឆ្នាំថ្មី បញ្ហាដដែល

កាលពីខែមុន លោក Surya Subedi បានបញ្ចប់អាណត្តិ ប្រាំមួយឆ្នាំ របស់គាត់ដែលជា អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ សម្រាប់សិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងសន្និសីទ សារព័ត៌មាន ចុងបញ្ចប់របស់គាត់ បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី ធ្វើឱ្យស្ថាប័នរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន ប្រព័ន្ធតុលាមានឯករាជ្យភាព។ «ស្ថាប័នរបស់រដ្ឋភាគច្រើន ទទួលខុសត្រូវចំពោះ ការលើកកំពស់សិទ្ធិមនុស្ស គណនេយ្យភាពនិងតម្លាភាពដែលចាំបាច់នោះត្រូវតែអោយមានការជឿទុកចិត្តនិងទំនុកចិត្តពីប្រជាជន»។ទោះជាយ៉ាងនេះក្តីខ្ញុំបានមើលឃើញថាការរីកចម្រើនស្ដីអំពីតម្រូវសិទិ្ធជាសាធារណៈរបស់ពួកគេមានការកើនឡើង។ប្រជាពលរដ្ឋបានក្រោកឡើង … ហើយពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធប្រឆាំងដើម្បីទាមទាសិទ្ធិរបស់ពួកគេ … រហូតមកដល់ពេលតុលាការនៃប្រទេសកម្ពុជាមិនបានប្រគល់ភាពយុត្ដិធម៌ជូនដល់ប្រជាពលរដ្ឋកម្ពុជានោះទេ “។(សារព័ត៌មាន Reuters ថ្ងៃទី ២៣ ខែ​ មករា)

ថ្មីៗនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ទើបតែបានចេញផ្សាយរបាយការណ៍របស់ខ្លួន។ពួកគេបានរកឃើញថា ជាឆ្នាំមួយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីរបស់ប្រទេសកម្ពុជាស្ដីពីការរំលោភសិទ្ធិមនុស្ស នឹងឈានដល់ការសម្លាប់ប្រជាពលរដ្ឋដោយកងកម្លាំងសន្តិសុខ  ការចាប់ខ្លួនសកម្មជននិងអ្នកនយោបាយគណបក្សប្រឆាំងនិងការបង្ក្រាបយ៉ាងជំនុំជម្រះទៅលើការតវ៉ាដោយសន្តិវិធី។ (ភ្នំពេញប៉ុស្តិ៍  ថ្ងៃទី 30 ខែ មករា)

នៅក្នុងខែវិច្ឆិកាឆ្នាំមុន សកម្មជនដីធ្លី១៩នាក់ត្រូវបានចាប់ខ្លួនដែលមានភាពចម្រូងចម្រាស់និង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារដោយតុលាការ នៅថ្ងៃបន្ទាប់។ សកម្មជនទាំងនេះ (រួមមាន ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ ថ្មគោល និងសហគមន៍ទួលគោក ព្រះសង្ឃនិងសមាជិកគណបក្សសង្គ្រោះជាតិ)

ថ្មីៗនេះ សាលក្រមរបស់ពួកត្រូវបានបដិសេធដោយសាលាឧទ្ធរណ៍ ដែលគួរឱ្យកត់សម្គាល់ថាកិច្ចដំណើរការនីតិវិធីនៃមិនបានទៅតាមក្រិតក្រមនៃតុលាការ។

រំលងទៅមុខនៅក្នុងឆ្នាំនេះ នៅថ្ងៃទី ៤ ខែកុម្ភៈ ភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថាអាជ្ញាធរនៅក្នុងខេត្ត បាត់ដំបង បានបញ្ជាក់គ្រួសារដែលរស់នៅក្នុងឃុំ ព្រែកព្រះស្តេច ចំនួន ៦០០គ្រួសារថាពួកគេត្រូវផ្លាស់ប្តូរទីលំនៅដើម្បីយកទីតាំងដែលពួកគេស្នាក់បច្ចុប្បន្នធ្វើជាដីសម្រាប់ការសាងសង់សួនសាធារណៈដ៏ធំមួយ។អ្នកភូមិត្រូវបានប្រាប់ថា ពួកគេបានរស់នៅទីនោះដោយខុសច្បាប់ហើយត្រូវអោយចាកចេញពីទីនោះអោយបានឆាប់តាមដែលអាចធ្វើបាន។គ្រួសារមួយចំនួនដែលបានរស់នៅទីនោះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ បានប្រាប់ថាពួកគាត់មានសង្ឃឹមតិចតួចណាស់ពីការទទួលសំណងដ៏សមរម្យមួយសំរាប់ពូកគាត់។

 

នៅថ្ងៃដដែលនោះ មានគ្រួសារជាង ១០០ គ្រួសារ នៅក្នុងស្រុកអូរជុំ ខេត្ត រតនៈគីរី បានធ្វើការទាមទារឱ្យមានដំណោះស្រាយមួយ បន្ទាប់ពីក្រុមហ៊ុនចិនមួយបាន ឈូសឆាយដីរបស់ពួកគាត់ (ប្រហែល ៣០០) ផ្នូរក្រុមគ្រួសារដែលនៅក្បែរនោះដើម្បីយកដីធ្វើជាចំការកៅស៊ូ(ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ៤ ខែកុម្ភៈ) ។ការឈូសឆាយនេះបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ថ្ងៃទី ១ ខែ កុម្ភៈនិងត្រូវបានផ្អាកទៅវិញនៅពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ានៅខាងមុខគ្រឿងចក្រ។តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថាពួកគេបានទទួលការអនុញ្ញាតរួចហើយពីរដ្ឋាភិបាលក្នុងការកាប់ឆ្ការដីនោះ។គាត់ថែមទាំងបានធ្វើការអះអាងទៀតថា អ្នកភូមិ ចង់ចាប់យកដីធ្លីរបស់រដ្ឋនិងយកវាជាកម្មសិទ្ឋិផ្ទាល់ខ្លួន “។

ទោះបីជាមានការព្រមានពីបេសកជនរបស់អង្គការសហប្រជាជាតិចំពោះប្រទេសកម្ពុជានិងរាយការណ៍ពីការបាត់បង់ ពីអង្គការអន្តរជាតិយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនៅតែព្រងើយកណ្តើយចំពោះសិទ្ធិមនុរបស់ប្រជាជនដែលបានសន្មត់ថាត្រូវបានការពារ។នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលដ៏រឹងមាំ មិនមានន័យថា “អភិបាលកិច្ចល្អ”នោះទេ។រំពឹងថានឹងមានការវាយតម្លៃដូចគ្នានេះដែរនៅក្នុងរបាយការណ៍ ឆ្នាំក្រោយពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស។