លិខិត​ចំហ​ស្នើ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​របស់​ណា​ហ្គាវើ​ល​ដ៍ ​និង​ស្នើ​ឱ្យ​មានការ​ដោះលែង​ ​និង​ទម្លាក់​  ​ការចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​សហជីព​ទាំង​ ​៨​ ​រូប​

មើលឯកសារនេះជាភាសាខ្មែរ
មើលឯកសារនេះជាភាសាខ្មែរ

តប​តាម​កម្មវត្ថុ​ខាងលើ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ ​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​សមាគម​ ​បណ្តាញ​សហគមន៍​ ​អង្គការសង្គម​ស៊ីវិល​ ​អ្នកវិភាគ​ឯករាជ្យ​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​និង​អភិ​វ​ឌ្ឈន៍​សង្គម​ ​សកម្មជន​បរិស្ថាន​ ​ដូច​មានរាយ​នាម​ក្នុង​បញ្ជី​ឈ្មោះ​ខាងក្រោម​ ​ដែល​ធ្វើការងារ​ផ្នែក​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារ​សិទ្ធិ​ដីធ្លី​ ​បរិស្ថាន​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​សូម​ជម្រាប​ជូន​ ​សម្តេចអគ្គមហា​ពញា​ចក្រី ​ក្រឡាហោម​ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​មេត្តា​ជ្រាប​ថា​ ​យើងខ្ញុំ​ពិតជា​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​ ​និង​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​ ​៨​ ​រូប​ ​និង​ការ​បន្ត​ចាប់ខ្លួន​កូដករ​ជាបន្តបន្ទាប់​ ​ដោយ​បំពាន​ទៅលើ​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា​ ​ដោយសារតែ​ការ​អនុវត្ត​សេរីភាព​ខាង​ការ​បង្កើត​សមាគម​ ​និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ ​ដែល​សិទ្ធិ​សេរីភាព​ទាំងពីរ​នេះ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​។​

ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​លើ​ថ្នាក់​ដឹកនាំ​សហជីព​និង​សកម្មជន​ទាំងនោះ​ជា​ការ​ ​បញ្ជូន​សារ​ទៅដល់​កូដករ​ដែល​ជា​បុគ្គលិក​ ​និយោជិត​នៅ​ក្រុមហ៊ុន​ណា​ហ្គាវេ​ល​ដ៍ ​ថា​ ​សិទ្ធិ​ការងារ​របស់​ពួកគេ​អាច​ត្រូវ​បាន​រំលោភបំពាន​ដោយ​និ​ទណ្ឌ​ភាព​ ​ព្រោះថា​សូម្បី​គ្រាន់តែ​ពួកគេ​លើកឡើង​អំពី​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​នៅ​ក្រុមហ៊ុន​របស់​ខ្លួន​ ​និង​ស្វែងរក​ដំណោះស្រាយ​ ​ក៏​ត្រូវ​ប្រឈមមុខនឹង​វិធានការ​ផ្លូវច្បាប់​ដែរ​។​ ​នេះ​ជា​ករណី​ឧទាហរណ៍​ដ៏​គ្រោះថ្នាក់​ ​ដែល​ជំរុញ​ឱ្យ​និយោជក​មិន​អើពើ​នឹង​ការ​អនុវត្ត​តាម​ក្រឹត្យក្រម​នៃ​បទដ្ឋាន​ការងារ​ ​ហើយ​អាច​នាំទៅ​រកការ​វិវត្ត​ថយក្រោយ​នៃ​ការ​អនុវត្ត​សិទ្ធិ​ការងារ​នៅ​ប្រទេស​កម្ពុជា​។​

​យើងខ្ញុំ​សូម​ស្នើ​ឱ្យ​មានការ​ដោះលែង​​ថ្នាក់​ដឹកនាំ​ ​និង​សកម្មជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ទាំង​ ​៨​ ​រូប​ ​ព្រមទាំង​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​ពួកគេ​។​ ​យើងខ្ញុំ​សូម​រំឭក​រាជរដ្ឋាភិបាល​ ​ថា​សកម្មភាព​បម្រើ​ការងារ​សហជីព​មិនមែន​ជា​បទល្មើស​ទេ​ ​ហើយ​ត្រូវ​ផ្តល់​កិច្ចការពារ​ដល់​សេរីភាព​មូលដ្ឋាន​នានា​ទោះបីជា​សេរីភាព​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​ឯកភាព​ក៏ដោយ​។​ ​យើងខ្ញុំ​ក៏​សូម​ស្នើ​ដល់​រដ្ឋាភិបាល​មេត្តា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ចូលរួម​ការចរចា​ដោយ​ភាព​ស្មោះត្រង់​ជាមួយ​សហជីព​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​នៅ​ពេល​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​ ​៨​ ​រូប​ ​ត្រូវ​បាន​ដោះលែង​ក្នុង​បំណង​ស្វែងរក​ដំណោះស្រាយ​ដោយ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ចំពោះ​វិវាទ​ការងារ​របស់​ពួកគេ​។​

​ម្យ៉ាងទៀត​ ​រដ្ឋាភិបាល​គប្បី​​បញ្ឈប់​ការចោទប្រកាន់​ ​ឬ​លាប​ពណ៌​សហជីព​ ​សមាគម​ ​និង​អង្គការសង្គម​ស៊ីវិល​ថា​មាន​ចេតនា​ផ្តួល​រម្លំ​រដ្ឋាភិបាល​តាមរយៈ​ ​«​បដិវត្តន៍​ពណ៌​»​ ​នៅ​ពេល​ពួកគេ​អនុវត្ត​សេរីភាព​មូលដ្ឋាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ ​ដើម្បី​ឱ្យ​ពួកគេ​លើកឡើង​នូវ​ក្តី​បារម្ភ​ ​និង​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​បាន​ល្អ​ប្រសើរ​។​ ​រដ្ឋាភិបាល​គួរណា​តែ​លើកទឹកចិត្ត​ដល់​អង្គការសង្គម​ស៊ីវិល​ដែល​បាន​បំពេញ​តួនាទី​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ ​និង​ការ​លើក​ក​ម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ​និង​ធានា​ឱ្យ​មាន​បរិយាកាស​អំណោយផល​សម្រាប់​ប្រជាពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​ដោយសេរី​ពុំ​មានការ​រឹតត្បិត​។​

អាស្រ័យហេតុនេះ​យើងខ្ញុំ​ជាស​ហ​ព័ន្ធ​​សហជីព​ ​សមាគម​ ​និង​អង្គការសង្គម​ស៊ីវិល​ ​សូម​ស្នើ​ ​សម្តេច និង​ឯក​ឧត្តម​រដ្ឋ​មន្ត្រី ​មេត្តា​អន្តរាគមន៍​ឱ្យ​មានការ​ដោះលែង​ ​និង​ទម្លាក់​ការចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​សហជីព​ទាំង​ ​៨​ ​រូប​ ​និង​ការ​ដោះស្រាយ​ឈាន​ទៅ​រកការ​បញ្ចប់​វិវាទ​ការងារ​នេះ​។​

សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ ​អ្នកវិភាគ​ឯករាជ្យ​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​និង​អភិ​វ​ឌ្ឈន៍​សង្គម​ ​សកម្មជន​បរិស្ថាន​ ​ដែល​គាំទ្រ​លិខិត​ចំហ​នេះ​មានរាយ​នាម​ដូច​ខាងក្រោម​៖​

1. ហ៊ុន វណ្ណៈ (ខ្មែរថាវរៈ)
2. ឈឿន ដារ៉ាវី (ខ្មែរថាវរៈ)
3. អេង ម៉ាឡៃ (ខ្មែរថាវរៈ)
4. អេង វ៉ាន់ឌី (ខ្មែរថាវរៈ)
5. ស្វាយ សំណាង (ខ្មែរថាវរៈ)
6. បណ្ឌិត ឡៅ ម៉ុងហៃ
7. បណ្ឌិត សេង សារី
8. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
9. អង្គការអាក់សិនអេតកម្ពុជា
10. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
11. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
12. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
13. សហគមន៍បឹងប្រាំ (បាត់ដំបង)
14. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
15. សម្ព័ន្ធសហជីពកម្ពុជា (CATU)
16. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
17. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
18. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
19. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
20. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
21. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
22. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
23. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)
24. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
25. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
26. បណ្តាញយុវជនកម្ពុជា (CYN)
27. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
28. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
29. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
30. សហភាពការងារកម្ពុជា (CLC)
31. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
32. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
33. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
34. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
35. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
36. សហគមន៍ដកពរ (កំពង់ស្ពឺ)
37. អង្គការសមធម៌កម្ពុជា (EC)
38. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
39. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
40. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
41. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
42. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
43. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
44. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
45. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
46. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
47. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
48. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
49. សហគមន៍ដីធ្លីខេត្តប៉ៃលិន
50. សហគមន៍មានជ័យ (ស្វាយរៀង)
51. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)
52. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
53. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
54. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
55. សហគមន៍ភ្នំក្រោម (សៀមរាប)
56. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
57. សហគមន៍ព្រៃឡង់ (កំពង់ធំ)
58. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
59. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
60. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
61. អង្គការសមាគមធាងត្នោត (សធត)
62. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
63. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
64. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
65. ផ្ទះសាមគ្គី (SH)
66. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
67. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
68. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
69. សហគមន៍ដីធ្លីតានូន (កោះកុង)
70. សហភាពសហជីពកម្ពុជា (CCU)
71. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
72. សហគមន៍ថ្មដា (ពោធិ៍សាត់)
73. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
74. អង្គការតម្លាភាពកម្ពុជា (TI)
75. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)
76. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
77. សហគមន៍ចង្កុំទី១ (ត្បូងឃ្មុំ)
78. សហគមន៍ខ្នងក្រពើលិច (ត្បូងឃ្មុំ)
79. សហគមន៍កសិករមូលដ្ឋាន (ត្បូងឃ្មុំ)
80. សហគមន៍យើងខ្ញុំ (ត្បូងឃ្មុំ)
81. សហគមន៍ចង្គុំកណ្តាល (ត្បូងឃ្មុំ)
82. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
83. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
84. សហគមន៍ប្រឡោះ (ត្បូងឃ្មុំ)
85. សហគមន៍ប្រម៉ារួបរួម (ក្រចេះ)
86. សហគមន៍សំបុក (ក្រចេះ)
87. បណ្ដាញក្រុមស្រ្តីដើម្បីសហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
88. បណ្ដាញសហគមន៍ស្រី្តជនបទរមាសហែក (ស្វាយរៀង)
89. បណ្ដាញសហគមន៍ស្រី្តចេកមាស (ស្វាយរៀង)
90. សហគមន៍ក្រុមស្រ្តីដកពរ (តាកែវ)
91. សហគមន៍ក្រុមស្រ្តីជោគជ័យ (តាកែវ)
92. ក្រុមស្រ្តីរួមគ្នាដើម្បីស្រ្តីស្ពានឆេះ (ព្រះសីហនុ)
93. សម្ព័ន្ធចលនាក្រុមស្រ្តី៨៤៣ (កោះកុង)
94. សម្ព័ន្ធយុវកសិករជនបទ កោះកុង)
95. ក្រុមយុវកសិករព្រះវិហារ (ព្រះវិហារ)
96. បណ្ដាញយុវជនតំបែមានជ័យ (ត្បូងឃ្មុំ)
97. សហគមន៍អភិរក្សព្រៃកំពង់អំពិល (ស្វាយរៀង)
98. សហគមន៍សិទ្ធិប្រស្រែ (ព្រៃវែង)
99. សហគមន៍ដីធ្លីចុងអំពិល (ព្រៃវែង)
100. សហគមន៍ស៊ាងឃ្វាង (ព្រៃវែង)
101. សហគមន៍កសិករជ្រៃឡើង (ព្រៃវែង)
102. សហគមន៍ភូមិខ្ញុំ (កណ្ដាល)
103. សហគមន៍ថ្មធំអណ្ដូងទឹកព្រែកត្របែក (ព្រះសីហនុ)
104. សហគមន៍អូរកម្ពុជា (ព្រះសីហនុ)
105. សហគមន៍ក្បាលហុងទឹក (ព្រះសីហនុ)
106. សហគមន៍ព្រែកត្រែង (ព្រះសីហនុ)
107. សហគមន៍ពង្រក់ (កំពត)
108. សហគមន៍វាលវែង (កំពត)
109. សហគមន៍កសិករអង់ស្វាយ (កំពត)
110. សហគមន៍កសិករការពារសិទ្ធិដីធ្លី ១២៩ (កោះកុង)
111. សហគមន៍កសិករការពារសិទ្ធិដីធ្លី៨៤៣ (កោះកុង)
112. សហគមន៍កសិករក្រីក្រ៧៦៦ (កោះកុង)
113. សហគមន៍កសិករការពារសិទ្ធិដីធ្លីនាពិស្សី (កោះកុង)
114. សហគមន៍កសិករការពារសិទ្ធិដីធ្លីចំបកត្រាង (កំពង់ស្ពឺ)
115. សហគមន៍កសិករការពារដីព្រៃឈើឧត្តមស្រែខ្ពស់ (កំពង់ស្ពឺ)
116. សហគមន៍ដីធ្លីលើកស្ទួយសិទ្ធមនុស្ស (កណ្ដាល)
117. សហគមន៍ត្រើយស្លា ខេត្តកណ្ដាល
118. សហគមន៍តទល់ (កណ្ដាល)
119. សហគមន៍អំពៅព្រៃ (កណ្ដាល)
120. សហគមន៍កុតារៀ (តាកែវ)
121. សហគមន៍សាមគ្គី (តាកែវ)
122. សហគមន៍ភូមិកណ្តាល (តាកែវ)
123. សហគមន៍ត្រពាំងក្រសាំង (តាកែវ)
124. សហគមន៍កន្លែងខ្លា (តាកែវ)
125. សហគមន៍សំបូរ (ព្រះវិហារ)
126. សហគមន៍ឬស្សីស្រុក (ព្រះវិហារ)
127. សហគមន៍ជោគជ័យ (ព្រះវិហារ)
128. សហគមន៍កាឡោត (ព្រះវិហារ)
129. សហគមន៍ដីធ្លីអូររំដួល (ព្រះវិហារ)
130. សហគមន៍ភ្នំកេរ្តិ៍សាមគ្គី (ព្រះវិហារ)
131. សហគមន៍បុស្ស (ព្រះវិហារ)
132. សហគមន៍តស៊ូមានរិទ្ធ (ព្រះវិហារ)
133. សហគមន៍ត្រពាំងរលួស (ព្រៃវែង)

Comments