កម្មវិធី

អង្គការសមាគមធាងត្នោតធ្វើការសម្រេចនូវបេសកកម្មរបស់ខ្លួនតាមរយៈកម្មវិធីសខាន់ៗពីរ :

កម្មវិធីបច្ចេកទេស

គម្រោងផែនទី: គូសផែនទីសហគមន៍ឲ្យទៅប្រជាសហគមន៍ដែលស្ថិតនៅក្រោមការគម្រាមកំហែងនៃការបណ្តេញចេញក្នុងគោលបំណងជួយពង្រឹងសន្ដិសុខកាន់កាប់ដីធ្លីរបស់ពួកគេ ឬទីតាំងដែលទាក់ទងជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឬអ្នកអភិវឌ្ឍន៍។

គម្រោងជម្រើសលំនៅឋាន និងនគរូបនីយកម្មៈ ដើម្បីផ្តល់នូវជម្រើសគាំទ្រដល់ប្រជាជនក្រីក្រ ទៅតាមផែនការអភិវឌ្ឍន៍ទីក្រុងដោយប្រើប្រាស់វិធីសាស្រ្ដតាមបែបចូលរួម។ ធ្វើការសហការជាមួយសហគមន៍ រួមមានការអន្តរាគមន៍ដូចជា ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ បំពង់បង្ហូរទឹកលូ មានផ្លូវធ្វើដំណើរគ្រប់គ្រាន់ ។

គម្រោង ស្រាវជ្រាវបច្ចេកទេសៈ ដើម្បីបង្កើតនូវប្រភពទិន្នន័យដែលល្អ និងត្រឹមត្រូវតាមរយៈ ការស្ទង់មតិ និងការគូសផែនទីនៅជុំវិញតំបន់មានបញ្ហាក្នុងទីក្រុង ដែលអាចយកទៅប្រើប្រាស់ធ្វើជាអំណះអំណាងសម្រាប់ ជាភស្តុតាងក្នុងការការតស៊ូមតិដោយសហគមន៍ អង្គការក្រៅរាជរដ្ឋាភិបាល ម្ចាស់ជំនួយ និងអ្នកស្រាវជ្រាវ ក៏ដូចជារដ្ឋាភិបាល។

គម្រោងរៀបចំផែនការកែលម្អដីធ្លី និងសិទ្ធិមនុស្សៈ

នេះជាគម្រោងរួមគ្នារវាង People in Need (PIN) និងសមាគមធាងត្នោតត្រូវបានផ្តល់មូលនិធិដោយសហគម អឺរុប ដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងទីភ្នាក់ងារអភិវឌ្ឍន៍ឆែក។ PIN គឺជាអង្គការមិនមែនរដ្ឋាភិបាលឆេកដែលផ្តល់ជំនួយសង្គ្រោះនិងជំនួយអភិវឌ្ឍន៍ ដើម្បីការពារសិទ្ធិមនុស្សនិងសេរីភាពប្រជាធិបតេយ្យនៅក្នុង ប្រទេសជាង ២០។ គម្រោងនេះរួមចំណែកដល់ការអភិវឌ្ឍនិងការពង្រឹងនីតិរដ្ឋនិងការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាតាមរយៈការពង្រឹងសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី សិទ្ធិលំនៅនិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

កម្មវិធីតស៊ូមតិ

គម្រោងសហគមន៍ៈ គាំទ្រដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់សកម្មជនសហគមន៍ដោយបង្កើនសមត្ថភាព និងផ្តល់ជាមធ្យោបាយដល់ពួកគេក្នុងការបញ្ចេញពីក្ដីព្រួយបារម្ភរបស់ពួកគេទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាការពង្រឹងបណ្តាញសហគមន៍តាមរយៈកិច្ចប្រជុំ វេទិការសាធារណ: វគ្គបណ្តុះបណ្តាល និងការផ្លាស់ប្តូរយោបល់ ។

គម្រោងប្រព័ន្ធផ្សព្វផ្សាយៈ ដើម្បីបង្ហាញពីបញ្ហាទីក្រុងដោយផ្តោតជាពិសេសទៅលើប្រជាជនក្រីក្រដែលរស់នៅក្នុងទីក្រុងនិងប្រជាជនដែលទទួលរងផលប៉ះពាល់ពីការអភិវឌ្ឍ តាមរយៈការគាំទ្រប្រជាជនក្រីក្រ ក្នុងការទទួលបានព័ត៌មានដែលពាក់ព័ន្ធអំពីការអភិវឌ្ឍទីក្រុងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញសង្គម និងតាមរយៈការទំនាក់ទំនងជាមួយសកម្មជនសហគមន៍ និងតាមដានសកម្មភាពសហគមន៍។

គម្រោងយុវជនៈ ដើម្បីអោយមានការចូលរួមពីយុវជន និងផ្តល់ព័ត៌មានដល់យុវជន ទាំងក្នុងស្រុក និងអន្តរជាតិទាក់ទងនឹងបញ្ហាដីធ្លី លំនៅដ្ឋាន និងបញ្ហានៅរាជធានីភ្នំពេញ។

គម្រោងអាយស៊ីធីៈ ដើម្បីពង្រឹងសមត្ថភាពសកម្មជនសហគមន៍ឲ្យចេះប្រើប្រាស់កុំព្យូទ័រ អ៊ិនធឺណែត បណ្តាញសង្គម និងវគ្គបណ្តុះបណ្តាលដែលពាក់ព័ន្ធនានា។ ដើម្បីធ្វើអោយប្រសើឡើងនូវវិធីសាស្ត្រស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោត ភស្តុតាងសម្រាប់ការតស៊ូមតិ និងបង្កើនសកម្មភាពរបស់អង្គការសមាគមធាងត្នោតនិងសកម្មជនសហគមន៍ ទាំងលើបណ្តាញអ៊ីនធឺណែតនិងខាងក្រៅបណ្តាញ នៅក្នុងវិស័យទីក្រុង។