ពិព័រណ៍រូបថត ស្តីពីស្ថានភាពសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ

ការតាំងពិព័រណ៍រូបថត គឺជាសកម្មភាពមួយនៃអង្គការសមាគមធាងត្នោត ដែលត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីស្ថានភាពរបស់សហគមន៍ក្នុងរាជធានីភ្នំពេញ។ រូបថតទាំងនេះត្រូវបានថតដោយសមាជិកសហគមន៍ខ្លួនឯង និងបុគ្គលិកអង្គការសមាគមធាងត្នោត ក្នុងអំឡុងពេលអនុវត្តសកម្មភាពគម្រោងនៅចន្លោះឆ្នាំ២០១៦ ដល់ ២០២០ ។

រូបថតទាំងនេះ បានបង្ហាញពីបញ្ហាប្រឈមនានា របស់សហគមន៍ក្នុងរាជធានីភ្នំពេញដូចជា ការមិនមាន ប័ណ្ណកម្មសិទ្ធិ ការប្រឈមនឹងការបណ្តេញចេញ លំនៅឋានមិនទាន់សមរម្យ កង្វះហេដ្ឋារចនាសម្ព័ន្ធ បញ្ហាសុខភាព អនាម័យ ជាដើម។ បន្ថែមពីនេះ ការតាំងពិព័រណ៌ ក៏បានបង្ហាញពីការអភិវឌ្ឍរបស់ឯកជនលើបឹងមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលអាចប៉ះពាល់ដល់សហគមន៍ផងដែរ។

យើងសង្ឃឹមថារូបថតទាំងនេះ មានសារៈប្រយោជន៍សម្រាប់សាធារណជន និងចូលរួមបង្កើនការយល់ដឹងអំពីស្ថានភាពរបស់សហគមន៍ក្រីក្រ ព្រមទាំងការអភិវឌ្ឍទីក្រុងទាំងមូលផងដែរ។
អង្គការសមាគមធាងត្នោត សូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការដៃគូ សហគមន៍នៅក្នុងរាជធានីភ្នំពេញសម្រាប់កិច្ចសហប្រតិបត្តិការ និងបានរួមចំណែកឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរហូន ។
សូមរីករាយក្នុងការទស្សនា!

សូមអរគុណពីបុគ្គលិកអង្គការសមាគមធាងត្នោត!

Comments