កម្មវិធីចែកស្បៀងអាហារដល់ សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ អំឡុងពេលការរីករាលដាលនៃជំងឺ កូវីដ១៩

កាលពីថ្ងៃទី៧ ដល់១១ ខែកក្កដា ឆ្នាំ២០២០ អង្គការសមាគមធាងត្នោត បានចែកកញ្ចប់ស្បៀងអាហារ ចំនួន៥៣០កញ្ចប់ ដល់ប្រជាសហគមន៍ចំនួន ៥៣០គ្រួសារ មកពីសហគមន៍ចំនួន៦ ដែលរួមមានសហគមន៍ត្រពាំងរាំង ស្មសាន ព្រែកតាគង់៦០ម៉ែត្រ សំរោងត្បូង ជើងឯកក្រុម៣ និងជើងឯកក្រុម៤។ ស្បៀងអាហារដែលបានចែកជូនដល់ពលរដ្ឋសហគមន៍ក្រីក្រទាំងនោះរួមមានក្នុងមួយគ្រួសារៗទទួលបានអង្ករ ៤០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង និងទឹកអាល់កុលលាងដៃ១លីត្រ។

កម្មវិធីចែកស្បៀងអាហារនេះធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកទ្រទ្រង់ជីវភាព និងជំនួយសង្គ្រោះបឋមដល់គ្រួសារសហគមន៍ក្រីក្រកំពុងតែប្រឈមការខ្វះខាតផ្នែកជីវភាពគ្រួសារ និងចូលរួមចំណែកបង្ការជំងឺអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ម៉្យាងវិញទៀត អង្គការសមាគមធាងត្នោតនឹងបន្តការចែកកញ្ចប់ស្បៀងអាហារនេះជូនដល់ប្រជាពលរដ្ឋសហគមន៍ក្រីក្រដែលជាសហគមន៍គោលដៅរបស់ខ្លួនបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ។

Leave a Reply

Your email address will not be published.