ការ​ឃាត់ខ្លួន​និង​ប្រើ​ហិង្សា​យ៉ាង​អាក្រក់​លើ​សារ​ព័ត៌មាន​និង​សកម្មជន​ ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

រូបថតចេញពីវីឌីអូបង្ហោះដោយខ្មែរថាវរៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បង្ហាញសកម្មភាពមន្ត្រីកងអង្គរក្សក្នុងសម្លៀកបំពាក់ស៊ីវិលឃាត់ក្រុមអ្នកសារព័ត៌មានវីអូឌីនិងសកម្មជនដែលរួមមានលោក ហ៊ុន វណ្ណៈ ផងដែរ

ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២២ – យើងខ្ញុំ​ ​ជា​អង្គការលើ​កក​ម្ពស់​សេរីភាព​សារ​ព័ត៌មាន​ ​សិទ្ធិមនុស្ស​ ​និង​សង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​

ការប្រើប្រាស់​អំពើ​ហិង្សា​ ​ការ​ឃាត់ខ្លួន​តាមទំនើងចិត្ត​ ​និង​ការ​បំភិតបំភ័យ​អ្នក​សារ​ព័ត៌មាន​ចំនួន​៥​នាក់​និង​សកម្មជន​ចំនួន​៤​នាក់​កាលពី​ពេលថ្មីៗនេះ​ពីសំណាក់​មន្ត្រី​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​នៅ​តំបន់​ព្រៃ​ភ្នំ​តា​ម៉ៅ​។​

​អ្នក​សារ​ព័ត៌មាន​ចំនួន​៥​នាក់​មកពី​អង្គភាព​សារ​ព័ត៌មាន​ឯករាជ្យ​ ​វី​អូ​ឌី​(​V​O​D​)​និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ប្រមាណ​៧​ម៉ោង​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​តា​ម៉ៅ​កាល​ពីព្រឹក​ថ្ងៃអង្គារ​ ​ដោយ​មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី​ (B​H​Q) ​និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ​ខេត្ត​តាកែវ​។​
​អាជ្ញាធរ​បាន​ប្រាប់​អ្នកកាសែត​ ​វី​អូ​ឌី​ ​ថា​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ថតរូប​ វីដេអូ​ ​ឬ​បង្ហោះ​ដ្រូ​ន​នៅ​ភ្នំ​តា​ម៉ៅ​ទេ​ ​ដោយ​អះអាង​ថា​រូបថត​និង​វីដេអូ​ទាំងនោះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​ ​ការចោទប្រកាន់​នោះ​មិន​សម​ហេតុផល​ឡើយ​ ​ហើយ​យើងខ្ញុំ​មិន​អាច​ទទួលយក​ការ​រឹតត្បិត​តាម​អំពើ​ចិត្ត​លើ​អ្នក​សារ​ព័ត៌មាន​ឡើយ​។​

​យើងខ្ញុំ​ក៏​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ​ចំពោះ​ការប្រើអំណាច​ដោយ​ខុសច្បាប់​របស់​អាជ្ញាធរ​និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​រូបរាងកាយ​លើ​អ្នក​សារ​ព័ត៌មាន​និង​សកម្មជន​ ​ហើយ​យើង​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឥត​លម្អៀង​លើ​ហេតុការណ៍​នេះ​ ​ក៏ដូចជា​ផ្តន្ទាទោស​ចំពោះ​អាជ្ញាធរ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​និង​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។​

​អ្នក​ថត​វីដេអូ​របស់​វី​អូ​ឌី​ម្នាក់​ត្រូវ​បាន​ម​ន្រ្តី​កង​អង្គរក្ស​ទះកំផ្លៀង​នៅពេលដែល​គាត់​បដិសេធ​មិន​ប្រគល់​ទូរសព្ទ​ដែល​គាត់​ប្រើ​ដើម្បី​ថត​នៅពេលដែល​កង​អង្គរក្ស​សួរនាំ​សហការី​របស់​គាត់​។​

​លោក​ ​ហ៊ី​ ​ឆាយ​ ​ជា​អ្នក​ថត​វីដេអូ​របស់​ ​វី​អូ​ឌី​និង​ជនរងគ្រោះ​ដោយ​កង​អង្គរក្ស​ទះកំផ្លៀង​បាន​និយាយ​ថា​ ​«​ខ្ញុំ​កំពុង​ដើរទៅ​វត្ត​ [​ក្នុង​ព្រៃ​ភ្នំ​តា​ម៉ៅ​] ​និង​ឮ​ថា​សហការី​ត្រូវ​ឃាត់ខ្លួន​។​ ​ខ្ញុំ​ក៏​ត្រលប់​ទៅ​រក​ពួកគាត់​វិញ​និង​ដក​ទូរសព្ទ​ដើម្បី​ថត​ទុកជាឯក​សារ​ ​ស្រាប់តែ​មាន​អង្គរក្ស​ម្នាក់​ដើរមក​រក​ខ្ញុំ​ ​និង​ប្រាប់​ខ្ញុំ​កុំ​ឱ្យ​ថត​ហើយ​គាត់​ចង់​យក​ទូរសព្ទ​ពី​ខ្ញុំ​ប៉ុន្តែ​ខ្ញុំ​មិន​ឱ្យ​។​ ​គាត់​ក៏​ទះកំផ្លៀង​ខ្ញុំ​និង​ឆក់​យក​ទូរសព្ទ​ពី​ដៃ​ខ្ញុំ​»​។​

​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​សកម្មជន​ខ្មែរ​ថាវរៈ​ក៏​ត្រូវ​បាន​ម​ន្រ្តី​អង្គរក្ស​វាយ​ម្តង​ហើយ​ម្តងទៀត​ខណៈ​ពួកគេ​រុញ​គាត់​ឡើង​រថយន្ត​ក្នុង​អំឡុង​ពេល​ឃាត់ខ្លួន​។​
​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​បាន​និយាយ​ក្រោយពេល​លោក​ត្រូវ​ដោះលែង​ថា​៖​ ​«​ខ្ញុំ​បដិសេធ​មិន​ឡើង​រថយន្ត​ហើយ​គាត់​បាន​ដាល់​មុខ​ខ្ញុំ​បី​ដៃ​និង​លោត​ទាត់​ក្បាល​ខ្ញុំ​»​។​

​អាជ្ញាធរ​បាន​អះអាង​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ថា​ ​អ្នក​ទាំង​៩​នាក់​បាន​ចូល​ទៅ​ក្នុង​តំបន់​ហាមឃាត់​ក្នុង​ព្រៃ​ភ្នំ​តា​ម៉ៅ​ (​ជា​ទីតាំង​ដែល​មានការ​ឈូស​ឆាយ​និង​កាប់​បំផ្លាញ​ព្រៃឈើ​ប្រមាណ​១​ភាគ​៤​នៃ​ទំហំដី​សរុប​កាលពីដើម​ខែ​)​។​ ​ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​នេះ​ ​អ្នក​សារ​ព័ត៌មាន​និង​អ្នក​ផ្សេងទៀត​អាច​រាយការណ៍​ ​ថតរូប​ ​និង​ថត​វីដេអូ​ដោយសេរី​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​ការ​ដាំ​ដើមឈើ​ឡើងវិញ​ ​និង​ការ​អភិវឌ្ឍ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​នេះ​។​ ​ការ​រឹតត្បិត​ទាំងនេះ​កើតឡើង​ភ្លាម​ៗ​តាមទំនើងចិត្ត​និង​រំលោភ​លើ​សេរីភាព​សារ​ព័ត៌មាន​។​

​លើស​ពី​នេះ​ ​អ្នកកាសែត​ទាំង​៥​នាក់​និង​សកម្មជន​ខ្មែរ​ថាវរៈ​៤​នាក់​រួម​មាន​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​អ្នកស្រី​ ​ឈឿន​ ​ដារ៉ា​វី​ ​កញ្ញា​ ​ឆែម​ ​ស្រី​គា​ ​និង​កញ្ញា​ ​សុគន្ធ​ ​តុលា​ ​ត្រូវ​បាន​ដោះលែង​កាលពី​ល្ងាច​ថ្ងៃអង្គារ​បន្ទាប់ពី​អាជ្ញាធរ​តម្រូវ​ឱ្យ​ពួកគេ​ផ្ដិ​ម​មេដៃ​លើ​ ​«​កិច្ចសន្យា​»​។​ ​កិច្ចសន្យា​នោះ​បាន​សរសេរ​ថា​ ​អ្នក​សារ​ព័ត៌មាន​បាន​បង្ហោះ​ដ្រូ​ន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​បើ​ទោះបីជា​មិន​មានច្បាប់​ណា​ចែង​ពី​កា​រហាម​មិន​ឱ្យ​បង្ហោះ​ដ្រូ​ន​នៅ​តំបន់​នោះ​ក៏ដោយ​។​ ​យើង​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​ការ​បង្ខិតបង្ខំ​ ​ការ​យាយី​ ​និង​ការ​បំភិតបំភ័យ​។​

​សិទ្ធិ​របស់​អ្នកកាសែត​ឯករាជ្យ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ដោយសេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​មានការ​ការពារ​ជាពិសេស​នៅ​ពេល​រាយការណ៍​អំពី​បញ្ហា​ផល​ប្រយោជន៍សាធារណៈ​ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ភ្នំ​តា​ម៉ៅ​អស់​ជាច្រើន​ហិកតា​នា​ពេលថ្មីៗនេះ​។​ ​ច្បាប់​ស្តីពី​សារ​ព័ត៌មាន​ឆ្នាំ​១​៩​៩​៥​ ​របស់​កម្ពុជា​ដែល​នៅ​ធរមាន​នៅឡើយ​ ​បាន​ហាមប្រាម​ចំពោះ​ការ​ត្រួតពិនិត្យ​មុន​បោះពុម្ពផ្សាយ​ ​ដូច​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១​៦​ខែ​សីហា​នៅពេលដែល​អាជ្ញាធរ​បាន​ប្រាប់​អ្នកកាសែត​ថា​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ថតរូប​ឬ​ថត​វីដេអូ​នៅ​ក្នុង​តំបន់​នោះ​ឡើយ​ដោយ​គ្មាន​ការ​អនុម័ត​ជាមុន​ឡើយ​ ​និង​នៅពេលដែល​ម​ន្រ្តី​អង្គរក្ស​រឹបអូស​យក​ឧបករណ៍​របស់​ពួកគេ​រួម​មាន​ទូរសព្ទ​ ​កា​មេ​រ៉ា​ ​និង​ដ្រូ​ន​ជាដើម​។​

​ដូចគ្នា​នេះ​ដែរ​ ​អ្នក​សារ​ព័ត៌មាន​និង​សកម្មជន​ ​មាន​សិទ្ធិ​ក្នុង​ការ​ចងក្រង​ឯកសារ​និង​ត្រួតពិនិត្យ​ដោយសេរី​អំពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​និង​ការរំលោភ​សិទ្ធិ​ ​និង​បញ្ចេញមតិ​ជា​សាធារណៈ​ដែល​ជា​សិទ្ធិ​ត្រូវ​បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​និង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​យើង​ឈរ​ដោយ​សាមគ្គីភាព​ជាមួយ​សហការី​របស់យើង​ដែល​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ប្រឆាំង​នឹង​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ ​ការ​ឃាត់ខ្លួន​តាមទំនើងចិត្ត​ ​ការ​យាយី​ ​និង​ការ​បំភិតបំភ័យ​។​ ​យើងខ្ញុំ​សូម​ស្នើសុំ​ដោយ​ទទូច​ដល់​អាជ្ញាធរ​ជាតិ​ឱ្យ​គោរពច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ ​រដ្ឋធម្មនុញ្ញ​ ​ព្រមទាំង​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ទាំងអស់​ដែល​ធានា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​សិទ្ធិ​របស់​អ្នក​សារ​ព័ត៌មាន​និង​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់​ក្នុង​ការ​ចងក្រង​ឯកសារ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​សកម្មភាព​របស់​រដ្ឋ​និង​បម្រើ​សង្គម​។​

សាវតារ​
​អំពើ​ហិង្សា​និង​ការ​ឃាត់ខ្លួន​អ្នកកាសែត​វី​អូ​ឌី​៥​នាក់​និង​សកម្មជន​ខ្មែរ​ថាវរៈ​ចំនួន​៤​នាក់​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ព្រៃ​ភ្នំ​តា​ម៉ៅ​រង​ការ​កាប់​បំផ្លាញ​អស់​ជាច្រើន​ហិកតា​ដោយ​បាន​បាត់បង់​ព្រៃឈើ​ប្រមាណ​៥​០​០​ហិកតា​លើ​ផ្ទៃដី​ប្រមាណ​២​០​០​០​ហិកតា​ក្នុងរយៈពេល​ប្រហែល​មួយ​ស​ប្តាហ៍​។​ ​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ឱ្យ​ដាំ​ដើមឈើ​វិញ​នៅ​ថ្ងៃ​ទី​៧​ ​ខែ​សីហា​ ​ដោយ​លុបចោល​សម្បទាន​ដែល​រដ្ឋាភិបាល​របស់​លោក​ផ្តល់​ឱ្យ​ពាណិជ្ជករ​មួយ​ចំនួន​រួម​មាន​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​និង​ឧកញ៉ា​ ​ឃុន​ ​សៀ​។​ ​ការលុបចោល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អត្ថបទ​របស់​ ​វី​អូ​ឌី​ ​រួម​ជាមួយនឹង​រូបថត​និង​វីដេអូ​ថត​ដោយ​ដ្រូ​ន​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ឆាប់រហ័ស​។​ ​អត្ថបទ​ព័ត៌មាន​ផ្សេងទៀត​និង​រូបភាព​ថត​ដោយ​ដ្រូ​ន​នៃ​ការ​ឈូស​ឆាយ​បាន​ធ្វើ​ឱ្យ​សាធារណជន​ផ្ទុះ​កំហឹង​នៅ​លើ​បណ្តាញ​សង្គម​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​។​

​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​៥​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃអង្គារ​ ​ពេល​នោះ​កំពុង​តាមដាន​បន្ត​អំពី​ស្ថានការណ៍​នៅ​ទីនោះ​ ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​សម្ភាស​ ​ថតរូប​ ​និង​ថត​វីដេអូ​ដោយ​ប្រើ​ដ្រូ​ន​ជាដើម​។​

​សកម្មជន​ខ្មែរ​ថាវរៈ​ត្រូវ​បាន​ឃាត់ខ្លួន​ ​បន្ទាប់ពី​សមាជិក​ម្នាក់​របស់​ខ្លួន​កំពុង​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​ពី​ភ្នំ​តា​ម៉ៅ​ ​ហើយ​ក្រុមសកម្ម​ជន​នេះ​ក៏បាន​ដាក់​ញត្តិ​អំពី​ព្រៃ​ភ្នំ​តា​ម៉ៅ​ទៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​តាកែវ​ផង​ដែរ​។​ ​មាន​កា​របាយការណ៍​ថា​ ​អាជ្ញាធរ​បាន​ចាប់ផ្តើម​បោះបង្គោល​នៅ​តំបន់​ដី​ព្រៃ​ន​នោះ​ ​ដោយធ្វើ​ឱ្យ​អ្នកភូមិ​មានការ​ងឿងឆ្ងល់​និង​ជំរុញ​ឱ្យ​ក្រុមសកម្ម​ជន​ខ្មែរ​ថាវរៈ​ចុះទៅ​មើល​។​

​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃអង្គារ​ថា​ ​ឥលូវ​នេះ​ ​កង​អង្គរក្ស​របស់​គាត់​ទទួលខុសត្រូវ​ក្នុង​ការ​យក​ឈើ​ដែល​បាន​កាប់​រួ​ចចេញ​ ​រៀបចំ​ដី​ ​និង​ដាំ​ដើមឈើ​ឡើងវិញ​នៅ​ភ្នំ​តា​ម៉ៅ​ ​បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​កាលពីមុន​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​និង​ឈូស​ឆាយ​ផ្នែក​ខ្លះ​នៃ​ព្រៃឈើ​ភ្នំ​តា​ម៉ៅ​។​ ​នាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​កសិកម្ម​រៀបចំ​ភ្នំ​តា​ម៉ៅ​ឡើងវិញ​ជា​តំបន់​ព្រៃ​ការពារ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​៖​
• ​លោក​ អ៊ិ​ត​ ​សូ​ធឿ​ត​ ​នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CC​I​M​) ​លេខ​មាន​បណ្តាញ​ ​Signal​ ​លេខ​ (+​៨​៥​៥​) ​១​២​៨​១​៩​៥​៤​៥​ (​ភាសាខ្មែរ​និង​អង់គ្លេស​)
• ​អ្នកស្រី​ ​ឈឿន​ ​ដារ៉ា​វី​ ​សមាជិក​ខ្មែរ​ថា​វៈ​ ​Signal​ ​លេខ​ (+​៨​៥​៥​) ​១​២​ ​២​០​៩​ ​៣​១​១​ (​ភាសាខ្មែរ​)
• ​លោក​ ​ណុប​ ​វី​ ​នាយក​ប្រតិបត្តិ​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (​Cam​boJ​a​) ​លេខ​មាន​បណ្តាញ​Signal​ ​លេខ​(+​៨​៥​៥​) ​១​២​៥​១​៩​២​៦​១​ (​ភាសាខ្មែរ​និង​អង់គ្លេស​)
• ​លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​លេខ​មាន​បណ្តាញ​ ​Signal​ (+​៨​៥​៥​) ​១​០​៣​២​៧​៧​៧​០​ (​ភាសាខ្មែរ​)
• ​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​លេខ​មាន​បណ្តាញ​Signal​ (+​៨​៥​៥​) ​១​២​២​១​៤​៤​៥​៤​ (​ភាសា​អង់គ្លេស​)
• ​លោក​ ​ដានី​ញែ​ល​ ​បា​ស្តា​ត​ ​នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ ​តាម​អ៊ី​មែ​ល​ ​d​bastard​@rs​f​.or​g​ (​ភាសា​អង់គ្លេស​)

សេចក្ដីថ្លែង​ការណ៍​នេះ​ ​ចូលរួម​គាំទ្រ​ដោយ​៖​

1. ​អង្គការ​អាក់​សិន​អេ​ដ​កម្ពុជា​
2. ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​
3. ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (​ក​.​ដ​.​ទ​.)
4. ​អង្គការ​អភិវឌ្ឍន៍​សំ​លេង​សហគមន៍​
5. ​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត​
6. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​
7. ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​
8. ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​
9. ​ស​ម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ (C​H​R​A​C)
10. ​សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​អា​ដ​ហុ​ក​)
11. ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​
12. ​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (ខេ​ម​បូ​ចា)
13. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ)
14. ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​
15. ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស​ (​សង់​ត្រា​ល់)
16. ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុ​ម​ហ្វ្រែ​ល​)
17. ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហ​គម​ន​ (​ម​.​អ​.​ច​.​ស​.)
18. ​អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (​GAD​C)
19. ​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ​ (​IF​J)
20. ក្លិ​ប​អ្នក​សារ​ព័ត៌មាន​បរទេស​នៃ​កម្ពុជា​ (O​P​CC)
21. ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​
22. ​អង្គការសមាគម​ធាងត្នោត​
23. ​អង្គការ​តម្លា​ភាព​អន្តរជាតិ​កម្ពុជា​
24. ​អង្គការ​ទ្រទ្រង់​ភូមិ​
25. ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​
26. ​សហគមន៍​ដីធ្លី​ ​១​៩​៧​ (​កោះ​កុង​)
27. ​សហគមន៍​ដីធ្លី​អណ្តូង​ត្របែក​ (​ស្វាយរៀង​)
28. ​សហគមន៍​ដីធ្លី​ជី​ខ​ក្រោម​ (​កោះ​កុង​)
29. ​សហគមន៍​ជនជាតិ​ភាគតិច​គួយ​ (​ព្រះវិហារ​)
30. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឃុំ​ប្រមេ​រុ​ខេត្ត​ព្រះវិហារ​
31. ​សហគមន៍​មានជ័យ​ (​ស្វាយរៀង​)
32. ​សហគមន៍​ភ្នំ​ក្រោម​ (​សៀមរាប​)
33. ​សហគមន៍​ព្រៃឈើ​ពេជ្រ​ចង្វា​រ​ល្អឆើត​ (​កំពង់ឆ្នាំង​)
34. ​សហគមន៍​ដីធ្លី​ព្រៃ​ពាយ​ (​កំពត​)
35. ​សហគមន៍​សាមគ្គី​ចេកមាស​ (​ស្វាយរៀង​)
36. ​សហគមន៍​សាមគ្គី​រមាស​ហែក​ (​ស្វាយរៀង​)
37. ​សហគមន៍​សាមគ្គី​សង្កែ​ពីរ​មាន​រិទ្ធិ​ (​ព្រះវិហារ​)
38. ​សហគមន៍​ស្រែប្រាំង​ (​ត្បូងឃ្មុំ​)
39. ​សហគមន៍​ធនធាន​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស​ (​កំពង់ឆ្នាំង​)
40. ​សហគមន៍​ត្រពាំង​ជោ (​កំពង់ស្ពឺ​)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

Comments