សេចក្តីថ្លែងការណ៍៖ កំណែ​ទម្រង់​ជា​ប្រព័ន្ធ​គួរ​ត្រូវ​បាន​ធ្វើឡើង​ ​លើស​ពី​ការ​ដោះលែង​សកម្មជន​សិទិ្ធ​មនុស្ស​ដោយមាន​លក្ខខណ្

ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២១ – យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ដូច​មានរាយ​នាម​ខាងក្រោម​ ​សូមស្វាគមន៍​ចំពោះ​ការ​ដោះលែង​សកម្មជន​សិទិ្ធ ​មនុស្ស​ច្រើនជាង​ ​២​៧​ ​នាក់​ ​ដែល​បាន​ជាប់ពន្ធនាគារ​ ​និង​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អយុត្តិធម៌​នា​ពេលថ្មីៗនេះ​ ​និង​រីករាយ​នៅពេលដែល​អ្នក​ទាំងនោះ​បាន​ជួបជុំ​គ្រួសារ​របស់​ពួកគេ​វិញ​ ​។​ ​ប៉ុន្តែ​ភាគច្រើន​នៃ​សកម្មជន​ទាំងនោះ​នៅ​បន្ត​ប្រឈមមុខនឹង​ការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ ​ឬនៅ​បន្ត​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ជាមួយ​លក្ខខណ្ឌ​ដ៏​តឹង​រ៉ឺ​ង​ជាច្រើន​ ​ដោយ​គ្រាន់តែ​អ្នក​ទាំងនោះ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ សិទិ្ធ​សេរីភាព​ក្នុង​ការប្រជុំ​ ​និង​ការ​ជួបជុំ​ដោយ​អហិង្សា​តែប៉ុណ្ណោះ​ ​។​ ​មិន​មាន​ចំណាត់​ការ​ណាមួយ​ ​ត្រូវ​បាន​ធ្វើឡើង​ ​ដើម្បី​ធ្វើការ​កែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​ដែល​បណ្តាល​ឱ្យ​មានការ​ធ្វើទុក្ខបុកម្នេញ​ ​និង​បំបិទ​សិទ្ធិ​សេរីភាព​ ​និង​រឹតត្បិត​ការចូលរួម​នយោបាយ​របស់​ពលរដ្ឋ​នៅ​កម្ពុជា​នោះ​ទេ​ ​។​

​ដោយ​សកម្មជន​ជាច្រើន​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​ឬ​ត្រូវ​បាន​តុលាការ​ព្យួរទោស​សាកល្បង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ ​អ្នក​ទាំងនោះ​មិន​អាច​បំ​ពេញការ​ងារ​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ ​ឬ​បរិស្ថាន​ ​ការ​និយាយ​អំពី​ភាព​អយុត្តិធម៌ក្នុងសង្គម​ ​ឬ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នឹង​ការ​ចាប់ខ្លួន​បាន​នោះ​ទេ​ ​។​ ​ការ​ដោះលែង​នេះ​ពុំបាន​ស​បញ្ជាក់​ការពិត​ដែល​សកម្មជន​ទាំងនោះ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ​នោះ​ទេ​ ​និង​ការពិត​ដែល​ថា​សកម្មជន​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ជាង​មួយ​ឆ្នាំ​កន្លងមក​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៏​ចង្អៀត​ណែន​ ​ដោយ​ក្នុងចំណោម​ពួកគេ​ម្នាក់​បាន​និយាយ​ថា​កន្លែង​នោះ​ជា​ “​ឋាននរក​” ​។​

​លើស​ពីនេះទៅ​ទៀត​ ​មនុស្ស​ច្រើនជាង​ ​៦​០​នាក់​ផ្សេងទៀត​ ​ដែល​រួម​មាន​ ​អ្នក​សារ​ព័ត៌មាន​ ​សកម្មជន​នយោបាយ​ ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ ​និង​សកម្មជន​ដីធ្លី​ជាង​ ​១​០​នាក់​ទៀត​នោះ​ ​កំពុងតែ​ជាប់ពន្ធនាគារ​ដោយសារ​ការងារ​ ​និង​ភាព​សកម្ម​និយម​របស់​ពួកគេ​ ​។​ ​ការចោទប្រកាន់​ពី​បទ​ញុះញង់​ ​និង​បទ​រួមគំនិតក្បត់​នៅតែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ ​ទៅលើ​ជន​ណា​ដែល​ហ៊ាន​និយាយ​តវ៉ា​ ​ឬ​រិះគន់​ទៅលើ​អាជ្ញាធរ​រដ្ឋ​ ​ហើយ​ភាព​ញឹកញាប់​នៃ​ការប្រើប្រាស់​វិធីសាស្ត្រ​ខាងលើ​និង​ការ​កើន​ឡើង​នៃ​ការ​ត្រួតពិនិត្យ​ចាប់​ពិរុទ្ធ​ខ្លួនឯង​ ​គឺជា​ការ​គំរាមកំហែង​មួយ​ដែល​កំពុង​កើន​ឡើង​ ​។​

​ការ​ដោះលែង​ទាំងនេះ​មិន​អាច​ជំនួស​កំណែ​ទម្រង់​ជា​មូលដ្ឋាន​ទៅលើ​ច្បាប់​ ​និង​ស្ថាប័ន​នានា​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​ ​។​ ​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​បន្ត​ប្រឈម​នឹង​ការ​រឹតត្បិត​ជាបន្តបន្ទាប់​ ​ទៅលើ​សិទ្ធិ​សេរីភាព​ក្នុង​ការចូលរួម​ដោយសេរី​ក្នុង​ជីវិត​នយោបាយ​ ​និង​ការ​ជ្រើសរើស​អ្នកដឹកនាំ​របស់​ពួកគេ​ ​។​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​រំលាយ​ ​គណបក្ស​ដទៃទៀត​ត្រូវ​បាន​គេ​បដិសេធ​សិទ្ធិ​ក្នុង​ការ​បង្កើត​ ​ហើយ​គណបក្ស​ទាំងអស់​ត្រូវ​ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ ​និង​ក្រសួងមហាផ្ទៃ​ដែល​មាន​សិទិ្ធ​អំណាច​ត្រួតពិនិត្យ​និង​សម្រេច​ថា​តើ​ ​គណបក្ស​ទាំងនោះ​អាច​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នា​ពេល​ខាងមុខនេះ​បាន​ឬទេ​ ​។​

​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ​នៅតែ​បន្ត​សិ្ថ​ត​ក្រោម​ការ​គំរាម​គំ​ហែង​ឥតឈប់ឈរ​ពី​ប្រព័ន្ធ​តុលាការ​ដែល​លម្អៀង​ផ្នែក​នយោបាយ​ ​និង​ច្បាប់​ដែល​មាន​លក្ខណៈ​គាប​ស​ង្គត់ ​។​ ​ច្បាប់​ទាំងនេះ​រួម​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​ ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ ​ក៏ដូចជា​ច្បាប់​សហជីព​ ​ច្បាប់​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ច្បាប់​ស្តីពី​ការ​ការពារ​ជំងឺ​កូ​វីត​-​១​៩​ ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ ​និង​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ី​ន​ធឺ​ណិ​ត​ជាតិ​ ​។​ ​វិសោធនកម្ម​ច្បាប់​ ​និង​ច្បាប់​ថ្មីៗ​ទាំងនេះ​ ​គួរតែ​បាន​លុបចោល​ដើម្បី​ស្តារ​លំហ​សេរីភាព​របស់​ពលរដ្ឋ​ ​និង​សេរីភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ឡើងវិញ​ ​។​

​យើងខ្ញុំ​សូម​អប​អរសាទរ​លើ​ការ​ដោះលែង​សកម្មជន​ទាំងនេះ​ ​ប៉ុន្តែ​យើងខ្ញុំ​សូម​បញ្ជាក់​ថា​ ​ការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ​មិន​អាច​ដោះស្រាយ​ភាព​អយុត្តិធម៌​ជា​ប្រព័ន្ធ​ដែល​អ្នក​ទាំងនោះ​បាន​លើកឡើង​ជា​សា​ធា​ណៈ ​មុន​ពេល​មានការ​ចាប់​របស់​ពួកគេ​នោះ​ទេ​ ​ហើយក៏​សូម​បញ្ជាក់​ដែរ​ថា​ទោះ​ជា​ពួកគេ​ត្រូវ​បាន​ដោះលែង​ក៏ដោយ​ ​ក៏​អ្នក​ទាំងនោះ​និង​អ្នកដទៃ​ទៀត​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​គំរាម​គំ​ហែង​ដដែល​ ​។​ ​យើងខ្ញុំ​ស្នើ​ដល់​អាជ្ញាធរ​ ​មេត្តា​ចាត់វិធានការ​ជា​ប្រព័ន្ធ​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ ​និង​លំហ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ឡើងវិញ​ ​ហើយនិង​ស្តារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឡើងវិញ​ទាំងអស់​ ​មុន​ពេល​ការ​ឈាន​មកដល់​នៃ​ការបោះឆ្នោត​ខាងមុខ​ ​។​ ​ជាង​នេះ​ទៅទៀត​ ​យើងខ្ញុំ​សូម​ស្នើ​ដល់​អាជ្ញាធរ​ ​មេត្តា​ដោះលែង​អ្នកទោស​នយោបាយ​ ​និង​សកម្មជន​ទាំងអស់​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ​ ​ហើយ​សូម​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ពី​សកម្មជន​ទាំងនោះ​ ​៕​

​អង្គការ​ ​សមាគម​ ​សហជីព​ ​សហគមន៍​ ​ដែល​ចូលរួម​គាំទ្រ​សេចក្តីថ្លែង​ការណ៍​៖​
1. ​សហគមន៍​ដីធ្លី​ ​១​៩​៧​ (​កោះ​កុង​)
2. ​សហគមន៍​អម​លាំង​ (​កំពង់ស្ពឺ​)
3. ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (​ACT​)
4. ​សកម្មភាព​ដើម្បី​បរិស្ថាន​ ​និង​សហគមន៍​ (​A​E​C)
5. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​អា​រ៉ែ​ង​ (​កោះ​កុង​)
6. ​សហគមន៍​បឹង​ប្រាំ​ (​បាត់​ដំបង​)
7. ​អង្គការ​អភិវឌ្ឍន៍​សំ​លេង​សហគមន៍​ (BC​V​)
8. ​អង្គការ​ព្រះពុទ្ធសាសនា​សម្រាប់​សន្តិភាព​ (B​P​O)
9. ​ស​ម្ព័ន្ធ​សហជីព​កម្ពុជា​ (​CAT​U)
10. ​សហភាព​ការងារ​កម្ពុជា​ (C​L​C)
11. ​សហ​ព័ន្ធ​សហជីព​ ​កម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​កម្ពុជា​ (C​F​S​W​F​)
12. ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​A​D​H​OC)
13. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CC​H​R)
14. ​អង្គការ​ស​ម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ (C​H​R​A​C)
15. ​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា​ (C​I​CA​)
16. ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (C​IT​A​)
17.  ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ (C​I​D​)
18. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)
19. ​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​)
20. ​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N)
21. ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​CENTRAL​)
22. ​សហគមន៍​ដីធ្លី​ជី​ខ​ក្រោម​ (​កោះ​កុង​)
23. ​សហគមន៍​ដីធ្លី​ជី​ខ​លើ​ (​កោះ​កុង​)
24. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​ចារ៉ាយ​ (​រតនគិរី​)
25. ​សហគមន៍​ជាំ​ក្រវៀន​ (​ត្បូងឃ្មុំ​)
26. ​ស​ម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​ ​និង​គណនេយ្យ​ភាព​សង្គម​ (C​I​S​A​)
27. ​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C)
28. ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (​CO​M​F​R​E​L​)
29. ​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ (C​P​N)
30. ​សហគមន៍​ទ្រទ្រង់​ធម្មជាតិ​ (​ពោធិ៍សាត់​)
31. ​សហគមន៍​ដកព​រ​ (​កំពង់ស្ពឺ​)
32. ​អង្គការ​សមធម៌​កម្ពុជា​ (​E​C)
33. ​អង្គការ​យេ​ន​ឌ​័​រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (​GAD​C)
34. ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​)
35. ​បណ្តាញ​ព្រះសង្ឃ​ ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ (​I​M​NSJ)
36. ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ (KKK​H​R​D​A​)
37. ​សហគមន៍​ជនជាតិ​ភាគតិច​គួយ​ (​ព្រះវិហារ​)
38. ​សហគមន៍​ឃ្លាំង​ទឹក​៧​៨​ (​សៀមរាប​)
39. ​សហគមន៍​នេសាទ​កោះ​ស្រឡៅ​ (​កោះ​កុង​)
40. ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​
41. ​សហគមន៍​ដីធ្លី​ខេត្ត​ប៉ៃលិន​
42. ​សហគមន៍​ឡ​ពាង​ (​កំពង់ឆ្នាំង​)
43. ​សហគមន៍​មានជ័យ​ (​ស្វាយរៀង​)
44. ​អង្គការ​ស្ពាន​សន្តិភាព​ (​P​BO)
45. ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ (​P​D​P​-​Center​)
46. ​សហគមន៍​ដីធ្លី​ភូមិ​សិលា​ខ្មែរ​ (​បន្ទាយ​មានជ័យ​)
47. ​អង្គការ​ពន្លក​ខ្មែរ​ (​P​K​H​)
48. ​សហគមន៍​ដីធ្លី​ព្រែក​ខ្សាច់​ (​កោះ​កុង​)
49. ​សហគមន៍​ដីធ្លី​ព្រៃ​ពាយ​ (​កំពត​)
50. ​សហគមន៍​ព្រៃឈើ​ពេជ្រ​ចង្វា​រ​ល្អឆើត​ (​កំពង់ឆ្នាំង​)
51. ​សហគមន៍​ព្រៃ​ឡង់​ (​កំពង់ធំ​)
52. ​សហគមន៍​ព្រៃឈើ​រតនៈ​រុក្ខា​ (​ឧត្តរមានជ័យ​)
53. ​អង្គការ​សមាគម​ធាងត្នោត​ (​ស​ធ​ត​)
54. ​សហគមន៍​សាមគ្គី​ចេកមាស​ (​ស្វាយរៀង​)
55. ​សហគមន៍​សាមគ្គី​រមាស​ហែក​ (​ស្វាយរៀង​)
56. ​សហគមន៍​សាមគ្គី​សង្កែ​ពីរ​មាន​រឹទ្ធិ​ (​ព្រះវិហារ​)
57. ​សហគមន៍​ព្រៃឈើ​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​ (​កំពង់ឆ្នាំង​)
58. ​សហគមន៍​ស្រែប្រាំង​ (​ត្បូងឃ្មុំ​)
59. ​សហគមន៍​ធនធាន​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស​ (​កំពង់ឆ្នាំង​)
60. ​សហគមន៍​ដីធ្លី​តា​នី​ (​សៀមរាប​)
61. ​សហគមន៍​ដីធ្លី​តា​នូន​ (​កោះ​កុង​)
62. ​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី​ភេទ​ (N​GO​-C​E​D​A​W​)
63. ​សហគមន៍​ទ​ន្លូ​ង​ (​ត្បូងឃ្មុំ​)
64. ​សហគមន៍​ត្រពាំង​ជោ (​កំពង់ស្ពឺ​)
65. ​អង្គការ​តម្លា​ភាព​កម្ពុជា​ (​TIC​)
66. ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (​Y​R​D​P​)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

Comments