ប្រជាពលរដ្ឋក្នុងសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ បានទទួលស័ង្កសីក្រោមគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ពីសមាគមធាងត្នោត

០៩ ធ្នូ ២០១៥ / 09 Dec 2015 នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥

ក្រុមការងារសមាគមធាងត្នោត បានចុះទៅសហគមន៍ច្រាំងចំរេះ ដែលមានចំនួន៤ភូមិ ដែលសរុបមានចំនួន៣៤គ្រួសារ មកពី ភូមិឃ ក្នុងសង្កាត់ច្រាំងចំរេះ២ និងភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ដែលជាឧបករណ៍ផ្សព្វផ្សាយពីសុវត្ថិភាពដីធ្លីលើក្រុមងាយរងគ្រោះ ក្នុងគោលបំណងដើម្បីចែកជូនស័ង្កសីសរុបទាំងអស់មានចំនួន ៦៦២សន្លឹក សំរាប់ជួយដល់សហគមន៍ក្នុងការយកទៅជួសជុលលំនៅដ្ឋាន ដែលជាផ្នែកមួយនៃការកែលម្អសហគមន៍។ ក្នុងនោះភូមិនីមួយៗបានទទួលស័ង្កសីចំនួន៖

  • ភូមិ ឃ សង្កាត់ច្រាំងចំរេះ២ ចំនួនស័ង្កសីសរុប ៣០៣ សន្លឹក (១៣គ្រួសារ)
  • ភូមិ ១ សង្កាត់ច្រាំងចំរេះ១ ចំនួនស័ង្កសីសរុប ១៣៥សន្លឹក (៩គ្រួសារ)
  • ភូមិ ២ សង្កាត់ច្រាំងចំរេះ១ ចំនួនស័ង្កសីសរុប ១០៥សន្លឹក (៦គ្រួសារ)
  • ភូមិ ៣ សង្កាត់ច្រាំងចំរេះ១ ចំនួនស័ង្កសីសរុប ១១៩សន្លឹក (៦គ្រួសារ)

សកម្មភាពចែកស័ង្កសីជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អ៊ឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍ សាធារណៈរដ្ឋឆេក និងអនុវត្តដោយអង្គការសមាគមធាងត្នោត (STT) និងអង្គការភីបផលអ៊ីននីត (PIN)។