អនុក្រឹត្យស្តីពី ការដាក់អោយអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥។
អនុក្រឹត្យនេះមានគោលបំណង ដើម្បី៖
- តម្រង់ទិសដៅប្រើប្រាស់ដីធ្លី និងធានាតម្លៃសក្តានុពល ដែលមានក្នុងទីក្រុងប្រកបដោយប្រសិទ្ធិភាព ចិរភាព និងសមធម៌ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការធានាសន្តិសុខស្បៀងសោភណភាព និងគុណភាពបរិស្ថាន។
- តម្រង់ទិសនៃការអភិវឌ្ឍដោយតុល្យភាព សមភាព និងភាពស៊ីចង្វាក់គ្នា រវាងរាជធានី ទីក្រុងតូចបន្ទាប់ ខេត្តរបស់ប្រទេស និងទីក្រុងប្រទេសនានា។
- ធានាការលើកស្ទួយអត្តសញ្ញាណរាជធានីភ្នំពេញ ដើម្បីសមាហរណកម្មទៅក្នុងតំបន់ និងប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់ សម្រាប់ការអភិវឌ្ឍក្នុងបរិបទដែលផ្តល់នូវលទ្ធភាពធំជាងមុុន ទាំងលើផ្នែកបច្ចេកទេស និងផ្នែកហរិញ្ញវត្ថុ។
លោកអ្នកអាចទាញយកឯកសារទាំងនេះ តាមរយតំណភ្ជាប់ខាងក្រោម៖
Sub-degree of Phnom Penh Master Plan_vs2