នាថ្ងៃទី ១៧ មករា ២០១៧ ប្រជាសហគមន៍និរោធន៍បឹងឈូកបានមានសេចក្តីសោមនស្សយ៉ាងខ្លាំង ក្នុងការចាប់ផ្តើមដំណើរការសាងសង់ស្ពានឈើមួយខ្សែ។
សហគមន៍និរោធន៍បឹងឈូក ជាសហគមន៍មួយក្នុងចំនោមសហគមន៍ប្រាំដ៏ទៃផ្សែងទៀត ដែលបានជាប់គម្រោង ផ្តល់ជំនួយខ្នាតតូចដល់សហគមន៍។ ក្នុងនោះ សហគមន៍និរោធន៍បឹងឈូកទទួលមានស្ពានឈើមួយខ្សែ ដែលមានប្រវែង ៨២ម៉ែត្រ និងទទឹង ២ម៉ែត្រ។
ការផ្តល់ជំនួយខ្នាតតូចដល់សហគមន៍ជា សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់ គម្រោងទីក្រុងដើម្បីទាំងអស់គ្នា ដែលឧបត្ថម្ភដោយ សហគមន៍អឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍ សាធារណៈរដ្ឋឆែក។ គម្រោងនេះមានគោលបំណងគាំទ្រដល់សង្គមស៊ីវិល សហគមន៍ក្រីក្រ ក្នុងទីក្រុង និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តដំណោះស្រាយឈ្នះ ឈ្នះក្នុងតំបន់ដែលរងនូវ ការប៉ះពាល់ដោយការបណ្តេញចេញ និងគាំទ្រដល់ដំណោះស្រាយជម្លោះដីធ្លីដោយសន្តិវិធី ក្នុងទីក្រុងភ្នំពេញ។ គោលការណ៍ណែនាំនេះត្រូវបានធ្វើឡើងដៃគូរអនុវត្តគម្រោងទីក្រុងដើម្បីទាំងអស់គ្នា មានដូចជាអង្គការ ភីពផលអ៊ីននីត (PIN) អង្គការសមាគមធាងត្នោត (STT) វិទ្យាស្ថានបើកទូលាយ (OI) និងអង្គអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD)។