development

ការស្ទង់មតិក្នុងរាជធានីភ្នំពេញស្តីពី ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងទីក្រុងភ្នំពេញ

របាយការណ៍នេះមានគោលបំណងបំពេញបន្ថែមទៅលើការស្រាវជ្រាវ និងព័ត៌មានស្តីពីទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញ។ មានការសិក្សាសំខាន់ៗជាច្រើនដែលបានធ្វើឡើងស្តីពីទីតាំងលំនៅឋានក្រីក្រនៅរាជធានី និងការតាំងលំនៅឋានរបស់ពួកគេនៅក្នុងខណ្ឌខាងក្នុង និងខណ្ឌខាងក្រៅនៃរាជធានីភ្នំពេញ។ ការសិក្សាទាំងនេះបានប្រើប្រាស់វិធីសាស្រ្តច្រើនដើម្បីប្រមូលទិន្នន័យពីទីតាំងលំនៅឋាន និងគ្រួសារក្រីក្រនៅរាជធានីភ្នំពេញដូចជា ព័ត៌មានពីការគំរាមកំហែងនិងការបណ្តេញចេញ  ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការចាត់ថ្នាក់ប្រភេទដីធ្លី ព្រមទាំងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ។

ចំនួនទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះពី ៤១០ ក្នុងឆ្នាំ២០០៩ មកត្រឹម ៣៤០ទីតាំង ក្នុងឆ្នាំ២០១៤ និងចុះមកត្រឹម២៧៧ទីតាំង ក្នុងឆ្នាំ២០១៨។ ទោះជាចំនួនទីតាំងក្រីក្រមានការធ្លាក់ចុះដោយហេតុផលផ្សេងៗដូចជាការអភិវឌ្ឍ និងការបណ្តេញចេញក៏ដោយ ទីតាំងក្រីក្រទាំង២៧៧ដែលនៅសល់នេះ នៅតែប្រឈមនឹងបញ្ហាជាច្រើននៅឡើយជាពិសេសលើបញ្ហាដីធ្លី ដោយភាគច្រើនគាត់មិនមានឯកសារបញ្ជាក់ពីស្ថានភាពដីធ្លី និងសិទ្ធិក្នុងការទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ។ ជាងនេះទៅទៀត ស្ទើរតែពាក់កណ្តាលនៃទីតាំងឋានក្រីក្រ គឺស្ថិតនៅតំបន់មិនសុវត្ថិភាពដែលជាដីសាធារណៈរបស់រដ្ឋដូចជានៅលើ ឬក្បែរ ប្រលាយ បឹង ទន្លេជាដើម ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ និងងាយទទួលរងការបណ្តេញចេញ ឬការផ្លាស់ប្តូរលំនៅឋាននៅថ្ងៃអនាគត។

លោកអ្នកអាចទាញយកឯកសារជា PDF នៅទីនេះ៖ ភាសាខ្មែរ | ភាសាអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

ប្រជាសហគមន៍តាមបណ្តោយផ្លូវរថភ្លើង ដាក់ញត្តិនៅសាលារាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍ប្រមាណជា ៥០នាក់ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ មានដូចជា សហគមន៍ភូមិ២ ភូមិ១៧ ភូមិ២១ ភូមិ២៣ សហគ​មន៍១០៤ និង១០៥ និងសហគមន៍អភិវឌ្ឍន៍ថ្មី បានមកជួបជុំគ្នានៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីដាក់ និងតាមដានញត្តិដែលពួកគេបានដាក់ជូនសាលារាជធានីភ្នំពេញកាលពីពេលកន្លងមក ដើម្បីស្នើសុំសាលារាជធានីភ្នំពេញជួយរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគេឲ្យបានឆាប់រហ័ស ។

អ្នកស្រី មាស ស្រីម៉ុម តំណាងសហគមន៍ភូមិ២៣ បានលើកឡើងអំពីគោលបំណងនៃការជួបជុំនេះថា៖ “គោលបំណងនៃមកលើកនេះគឺមាន បីសំខាន់ៗ ទី១ ស្នើសុំឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង ទី២ ស្នើសុំកម្មសិទ្ធិដីធ្លីស្របច្បាប់ និងទី៣ ស្នើសុំឲ្យមានការផ្តល់នូវទីតាំងថ្មីដែលស្ថិតនៅមិនឆ្ងាយទីកន្លែងដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃនេះ  ប្រសិនបើមានការអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះមែន។”

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះអតីតអភិបាលសាលារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានប្រកាសពីគម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវដែកចាប់ពីផ្លូវលេខ៧០ រហូតដល់ផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សី ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវនោះ មានការព្រួយបារម្ភ និងបានស្មើសុំសាលារាជធានីភ្នំពេញបង្ហាញប្លង់មេ (Master Plan) អំពីការអភិវឌ្ឍនេះ៕

តើ​អ្នក​ចង់​រស់នៅ​ក្នុង​ពិភពលោក​បែប​ណា?

ពិភពលោក​របស់​យើង​កំពុង​ផ្លាស់ប្តូរ​យ៉ាង​លឿន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ បច្ចេកវិទ្យា ប្រជាសាស្ត្រ ការ​ផ្លាស់ប្តូរ​អាកាសធាតុ និង​សកល​ភាវូបនីយកម្ម​ហើយ​ទាំងអស់​នេះ​គឺជា​និន្នាការ​ដ៏ធំ​ និង​ហាក់​ដូចជា​កើនឡើង​នៅ​ពេល​ខាង​មុខ​ដែល​វា​អាច​បង្កើត​ឲ្យ​មាន​នូវ​ភាព​មិន​ច្បាស់លាស់​ហើយ​នៅ​ក្នុង​ករណី​មួយ​ចំនួន​ក៏​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​ផ្លាស់ប្តូរ​ទាំង​នោះ​ផង​ដែរ​។
Read More

សាសនិក​ឥស្លាម​ថា​ការ​វាយ​របង​ធ្វើ​ផ្លូវ​កាត់​វិហារ​ឥស្លាម​មិន​ពាក់ព័ន្ធ​បក្ស​ប្រឆាំង

សាសនិក​ឥស្លាម អះអាង​ថា ការ​វាយ​កម្ទេច​របង​បាំង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ នោះ មិន​មាន​ការ​ញុះញង់​របស់​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ពី​ក្រោយ​ឡើយ ប៉ុន្តែ​ដោយសារ​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​គម្រោង​របស់​សាលា​ក្រុង​ភ្នំពេញ ដែល​មិន​ព្រម​វាង​តាម​របង។ ការ​ឆ្លើយតប​នេះ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ទង្វើ​របស់​ជនជាតិ​ចាម នោះ គឺ​មាន​បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ។
Read More

ប្រាក់​ជំនួយ​បរទេស​សម្រាប់​កម្ពុជា​ថយ​ចុះ​នៅ​ឆ្នាំ​២០១៥

ទិន្នន័យ​របស់​ស្ថាប័ន​អន្តរជាតិ បង្ហាញ​ថា ជំនួយ​ថវិកា​បរទេស​សម្រាប់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៥ ថយ​ចុះ​ប្រហែល ១៤​ភាគរយ។ អ្នក​វិភាគ​សេដ្ឋកិច្ច​នយោបាយ​យល់​ថា ការ​កាត់​បន្ថយ​ជំនួយ​នេះ ទាក់ទង​នឹង​ស្ថានការណ៍​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស និង​នយោបាយ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ថយ​ជំនួយ​នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា។
Read More

គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​បំផុត ​ដែល​បាន​សន្យា​ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ ឬ​បាន​កែ​គម្រោង

អ្នកស្រី នី សុផាន់ណាក់ រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ផ្លូវ​តូច​ចង្អៀត​ខាង​ក្រោយ​វត្តថាន់ ម្តុំ​ផ្លូវ​សុធារស។ ស្រ្តី​វ័យ ៤២ ឆ្នាំ​ដែល​មាន​កូន​បី​នាក់​រូប​នេះ​បាន​ថ្លែង​ថា​អ្នកស្រី​គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍​ដីក្រហម​ដែល​នៅ​ជិត​នោះ​កាលពី​ ១០ ឆ្នាំ​មុន​ដោយ​ការ​សន្យា​មិន​ពិត​របស់​អាជ្ញាធរ។
Read More

សន្យាខ្យល់៖ ការសិក្សាពីការអភិវឌ្ឍលើទីតាំងបណ្តេញចេញទាំង៧៧ ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាមរយៈការអភិវឌ្ឍទីក្រុង។ ក្នុងឆ្នាំ ១៩៩៨ មានប្រជាជនកម្ពុជាចំនួនម្នាក់ក្នុងចំណោមមនុស្ស២០នាក់បានមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ ក្នុងរយៈពេលបួនឆ្នាំ ស្ថិតិនេះបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់បានមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ នៅចន្លោះឆ្នាំ ១៩៩៨ និងឆ្នាំ២០០៨ ចំនួនប្រជាជនក្នុងជាធានីភ្នំពេញបានកើនឡើងជាងពីរដង គឺកើនឡើងពី ៥៦៧, ៨៦០ នាក់ ទៅ ១,២៣៧, ៦០០ នាក់។ ទីក្រុងរណបចំនួនប្រាំមួយកំពុងត្រូវបានអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ ហើយអគារខ្ពស់ៗជាច្រើនកំពុងរីកដូចផ្សិត ខណៈអគារខ្លះកំពុងត្រូវបានសាងសង់បន្ថែម។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក ព្រំប្រទល់ខណ្ឌត្រូវបានផ្លាស់ប្តូរនៅក្នុងគោលបំណងដើម្បីបន្ធូរបន្ថយបន្ទុករដ្ឋបាលដែលបណ្តាលមកពីការពង្រីកទីក្រុង ជាមួយនឹងការកើនឡើងចំនួនខណ្ឌពី៨ទៅ១២ខណ្ឌ។ លើសពីនេះទៅទៀត មានព័ត៌មានជាច្រើនបានបញ្ជាក់ថានឹងមានផែនការពង្រីកព្រំប្រទល់ទីក្រុងបន្ថែមទៀត។ ខណៈពេលដែលទីក្រុងនេះកំពុងតែមានការអភិវឌ្ឍបែបនេះ វាបានជម្រុញឱ្យមានតម្រូវការដីធ្លីកើនឡើងសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសាធារណៈ។ ទន្ទឹមនឹងនេះរាជធានីភ្នំពេញ ក៏ឃើញមានការកើនឡើងនៃការបណ្តេញចេញពីដីធ្លីនៅជុំវិញទីក្រុងផងដែរ ជាពិសេសតំបន់ដែលប្រជាសហគមន៍ក្រីក្ររស់នៅ។ ទោះបីជាមានការផ្សព្វផ្សាយជាច្រើនទាក់ទងទៅនឹងកាបណ្តេញចេញនៅក្នុងសហគមន៍បុរីកីឡា ឬសហគមន៍បឹងកក់ក៏ដោយ តែតាមការពិតមានសហគមន៍ជាច្រើនផ្សេងទៀតទទួលរងការបណ្តេញចេញដោយបង្ខំ។

អ្នកអាចទាញយកឯកសារដើមជាភាសា Khmer និង English

ទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣

អ្នកភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដាក់ញាត្តិសុំអន្តរាគមន៍ ដល់ស្ថានទូតអាល្លឺម៉ង់ សហកភាពអឺរ៉ុប នឹងនៅក្រសួងរៀបចំដែនដីនឹងនគររូបនីរូបនីយកម្ម

ប្រជាពលរដ្ឋចំនួនប្រមាណ១០នាក់ តំណាងអោយ១៧ គ្រូសារ ដែលរស់នៅភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានដាក់ញាត្តិសុំអន្តរាគមន៍ ដល់ស្ថានទូតអាល្លឺម៉ង់ សហកភាពអឺរ៉ុប និងនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់  នាព្រឹកនេះថ្ងៃទី៣១ សីហា។ ដើម្បីជួយជំរុញដល់រាជរាដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន OCIC បញ្ឍប់ការរំលោបបំពាន  នឹងផ្ដល់បណ្ណកម្មសិទ្ធិដល់ពួកគាត់។ Read More

Hands on training at the STT computer lab

គម្រោង បណ្តុះបណ្តាល បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា ចាប់ផ្តើម

កាល​ពី​ម្សិល​មិញ​ នៅ​ថ្ងៃ​ទី 18 ខែ​មីនា​ឆ្នាំ 201​​5 សមាគម​ធាងត្នោត​ បាន​ធ្វើ​ការ​ហ្វឹកហាត់​ ជា​លើក​ដំបូង​របស់​ពួក​គេ​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​បណ្តុះបណ្តាល​សហ​គម​ន៍​វិស័យ ICT ។ សកម្មជន​សហគមន៍​ចំនួន​​ ១០នាក់បាន​មកបន្ទប់​​កុំព្យូទ័រ​ សមាគម​ធាងត្នោត​ក្នុង​ គោល​បំណង​ដើម្បី​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​ជំនាញ​ប​ច្ចេ​ក​វិទ្យា​ជា​ចាំបាច់​ដូច​ជា​របៀប​ក្នុង​ការ​ប្រើ​កម្មវិធី​​ស្តង់ដាររបស់កុំព្យូទ័រ​ ​។ ក្នុងវគ្គបណ្តុះបណ្តាលពេលខាងមុខ​នឹង​ដាក់បញ្ចូល​ពី​របៀប​ប្រើ​ស្មា​ត​ហ្វូ​ន​និង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេង​គ្នា​។ គម្រោង​នេះ​នឹង​កើត​ឡើង​ជា​ទៀង​ទាត់​រៀង​រាល់​ខែ​រហូត​ដល់​ខែ​ធ្នូ​នៃ​ឆ្នាំ​នេះ​។

គោល​បំណង​នៃ​ការ​ធ្វើ​ជា​វគ្គ​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់ការប្រើប្រាស់​ឧបករណ៍​ 3Gរបស់សមាជិក​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ដែល​នឹង​អនុញ្ញាត​ឱ្យ​សំ​ឡេង​និង​ទស្សនៈ​របស់​ពួក​គេ​ត្រូវ​បាន​ឮ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ នៅ​ក្នុង​រយៈពេលវែង​, គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គឺ​ដើម្បី​ឱ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សកម្មជន​សហគមន៍​ក្នុង​ការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​ ការ​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​ដើម្បី​រាយការណ៍​ភ្លាម​, ដោយ​សុវត្ថិភាព​, និង​ត្រឹមត្រូវ​។

តាមរយៈ​យន្តការ​នេះ​ ​អ្នក​ចូលរួម​ត្រូវ​ទទួលបានចំណេះ​ដឹង​និង​ ​ដើម្បី​បង្កើន​ការ​ជូន​ដំណឹង​ណា​មួយ​នៅ​ពេលមានការ​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

Task Force Meeting to poor community at Prek Takong, Phnom Penh

On Friday, July 18th, 2014, the Urban Voice team conducted its 5th “Task Force Meeting” and visited a poor community in Prek Takong, Phnom Penh.The program was run from 7:30am to 5:00pm, with 35 eager participants.​​ The meeting began in the STT office where the Urban Voice team introduced all the participants to the full purpose of their visit before heading over to the poor community.Mr. My Sovann gave a presentation on the Urban Voice project and described some of their urban development activities to the participants.There was also a slideshow presentation of the last Task Force Meeting that depicted some challenges poor communities face in the city.

Media coverage of these challenges is very limited which is why STT has created the Urban Voice project.UrbanVoice is dedicated to helping poor communities address a number of issues such as: garbage collection, traveling, flooding, potholes, blackouts, and many others.All of these issues have affect poor communities in the city and Urban Voice tries to spread awareness of the problems faced by Cambodians everyday.It does not just focus on the challenges; Urban Voice also circulates information about safe and developed areas.

The Urban Voice program aimed to show participants how residents in Prek Takong lived and what challenges that they have faced. In addition, participants were trained on how to submit reports to the organization regarding their own problems. They also recommended that all participants become familiar with the website so that they may share development-related information through other social networks.

Participation and Understanding: How to work as a team and be more effective

After the visiting the poor community, participants had a better understanding of the consequences that the impoverished faced while living in the city.The toiling all the morning at Prek Takong poor region was ended, destitute has situated in the heart of Urban Voice teamwork.The Urban Voice team encouraged discussion among the participants so that they could express their feelings and develop solutions together.These discussions were very productive and continued through until lunchtime.

After a quick lunch break, the Task Force went back to STT for their final meeting.After spending the entire morning working with the poor community, participants were asked to share their ideas at the meeting.Those who made a contribution to the discussion showed an extensive understanding of the issues and the program leaders were very pleased with what they heard. The participants were also very happy to contribute to the development of our city.Their continued commitment and support of the Urban Voice project will definitely speed up the process of finding better solutions for impoverished residents in the city.

IMG_3019

 

IMG_7694

 

IMG_7835