សេចក្តីថ្លែងការណ៍រួម ៖ ក្រុមអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការចាប់ខ្លួន និងឃុំខ្លួនស្ត្រីបឹងកក់ ៧នាក់
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ យើងក្រុមអង្គការសង្គមស៊ីវិលមានរាយនាមខាងក្រោមថ្កោលទោសចំពោះការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់ទៅលើតំណាងសហគមន៍បឹងកក់ចំនួន៧រូប បន្ទាប់ពីការតវ៉ានៅខាងក្រៅសាលាក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។
កាលពីថ្ងៃច័ន្ទ តំណាងសហគមន៍បឹងកក់ចំនួន៧នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីធ្វើការតវ៉ានៅមុខសាលាក្រុង ដោយចោទប្រកាន់ពីការលើកឡើងនូវបញ្ហាប្រព័ន្ធលូបង្ហូរទឹកក្រោមការគ្រប់គ្រងរបស់សាលាក្រុង។
ពីមុននៅតំបន់ជិតបឹងកក់ បានទទួលរងការលិចទឹកជាខ្លាំងបន្ទាប់ពីប្រជាពលរដ្ឋជិត ២០០០០នាក់ ត្រូវបានបណ្តេញចេញដោយបង្ខំពីទីនោះក្នុងឆ្នាំ២០០៨។ បន្ទាប់ពីជួល និងចាក់ដីលុបបឹងដោយក្រុមហ៊ុន ស៊ូកាគូអ៊ីន កម្មសិទ្ធិរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាមក មានការលិចទឹកនៅជុំវិញសហគមន៍នោះកាន់តែខ្លាំងៗទៅ ដែលនាំឱ្យមានបញ្ហាសុខភាព និងបង្កឱ្យមានការខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នង និងអាជីវកម្មនៅជុំវិញសហគមន៍។
តំណាងសហគមន៍ចំនួន៧រូប ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែវិច្ឆិកា រួមមាន ៖ អ្នកស្រីង៉ែត ឃុន, ទេព វន្នី, សុង ស្រីលាភ, គង់ ចន្ថា, ផាន់ ឈុនរ៉េត, ពួកគាត់ទាំងអស់គ្នាពីមុនធ្លាប់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្នុងឆ្នាំ២០១២ ជាការសងសឹកទៅនឹងសកម្មនិយមដោយសន្តិវិធីរបស់ពួកគាត់ ព្រមទាំងអ្នកស្រី បូ ឆវី និងណង ស្រេងនោះផង។
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត មានប្រសាសន៍ថា “ការចាប់ខ្លួន ការចោទប្រកាន់ និងការកាត់ទោសទៅលើតំណាងសហគមន៍បឹងកក់ មិនបានដោះស្រាយបញ្ហាអ្វីបាននោះទេ ផ្ទុយទៅវិញ ករណីនេះនឹងកាន់តែធ្វើឱ្យសហគមន៍អន្តរជាតិបានដឹង និងកាន់តែបង្កើនសាមគ្គីដើម្បីបុព្វហេតុនោះ។ រដ្ឋាភិបាលត្រូវធ្វើឱ្យប្រាកដថា សំណើរបស់ប្រជាពលរដ្ឋបានលើកឡើងតាមរយៈការតវ៉ាដោយសន្តិវិធី គួរតែត្រូវបានដោះស្រាយ”។
បន្ទាប់ពីត្រូវឃុំខ្លួនពេញមួយយប់នៅទីស្នាក់ការកណ្តាលនគរបាលចរាចរភ្នំពេញ តំណាងសហគមន៍ទាំង៧រូបនោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ពួកគាត់ត្រូវបានសាកសួរដោយព្រះរាជអាជ្ញា សៀង សុខ។ បន្ទាប់ពីការសាកសួរ ព្រះរាជអាជ្ញាបានចោទប្រកាន់តំណាងសហគមន៍ទាំងនោះពីបទរារាំងចរាចរសាធារណៈ (មាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរផ្លូវគោក)។
បន្ទាប់ពីការសាកសួរ លោក សៀង សុខ បានធ្វើការចោទប្រកាន់ភ្លាមៗនៅសាលាដំបូងរាជធានីភ្នំពេញ ដោយពុំមានការស៊ើបអង្កេតណាមួយនោះទេ។ ការជំនុំជម្រះនេះដឹកនាំដោយប្រធានចៅក្រម ម៉ុង មុនីសោភា បានចាប់ផ្តើមនៅម៉ោង ៣:៣០នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា នៅរយៈពេលមិនដល់៥ម៉ោងផង បន្ទាប់ពីតំណាងសហគមន៍ទាំង៧រូបនោះ ត្រូវបានព្រះរាជអាជ្ញាសាកសួរ និងធ្វើការចោទប្រកាន់។ នៅម៉ោង៦ល្ងាច តំណាងសហគមន៍ទាំង៧នាក់ ត្រូវបានចោទប្រកាន់ដោយតុលាការ និងទទួលទោសជាប់ពន្ធនាគារអប្បបរមាម្នាក់ៗមួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០០ ដុល្លាក្នុងម្នាក់ៗ។
អ្នកនាង ណាលី ពីឡូក នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) មានប្រសាសន៍ថា “នេះបង្ហាញជាថ្មីម្តងទៀតពីប្រព័ន្ធតុលាការ ត្រូវបានគេបន្តបំពាន ក្នុងគោលបំណងដើម្បីគំរាមកំហែងសកម្មជន ដោយកង្វះគណនេយ្យភាពទាំងស្រុង។ ការចាប់ខ្លួនតំណាងសហគមន៍ទាំង៧រូប នៅថ្ងៃនេះ គឺជាការគួរឱ្យព្រួយបារម្ភខ្លាំង ជាពិសេស នៅពេលពិនិត្យមើលទៅលើអង្គហេតុ ដែលមានតំណាង៥រូបក្នុងចំណោមពួកគេ ត្រូវបានដាក់ពន្ធនាគារកាលពីមុន ដោយសារតែភាពសកម្មនិយមដោយសន្តិវិធីរបស់ពួកគេ”។
ក្រុមអង្គការសង្គមស៊ីវិលរាយនាមខាងក្រោម យល់ព្រមគាំទ្រសេចក្តីថ្លែងការណ៍នេះ ៖
1. Banteay Srey Community (BS)
2. Boeung Kak Lake Community (BKL)
3. Borei Keila Community (BK)
4. Building Community Voices (BCV)
5. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
6. Cambodia’s Independent Civil Servants Association (CICA)
7. Cambodian Center for Human Rights (CCHR)
8. Cambodian Center for Independent Media (CCIM)
9. Cambodian Committee for Women (CAMBOW)
10. Cambodian Food and Service Worker Federation (CFSWF)
11. Cambodian Human Rights Action Committee (CHRAC)
12. Cambodian Human Rights and Development Association (ADHOC)
13. Cambodian Independent Teachers Association (CITA)
14. Cambodian Labour Confederation (CLC)
15. Cambodian League for the Promotion and Defense of Human Rights (LICADHO)
16. Cambodian NGO Committee on CEDAW (NGO-CEDAW)
17. Cambodian Youth Network (CYN)
18. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
19. Coalition of Cambodian Farmer Community (CCFC)
20. Community Legal Education Centre (CLEC)
21. Community Peace-Building Network (CPN)
22. Equitable Cambodia (EC)
23. Farmers Association for Peace and Development (FAPD)
24. Gender and Development for Cambodia (GADC)
25. Housing Rights Task Force (HRTF)
26. Independent Democracy of Informal Economy Association (IDEA)
27. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
28. Sahmakum Teang Tnaut (STT)
29. Thmor Kol Community (TK)
30. The NGO Forum on Cambodia
For more information, please contact:
• Mr. Chan PuthiSak, Boeung Kak Representative, 012-910-023 (Khmer only)
• Mr. Am Sam Ath, LICADHO Technical Coordinator, 012-327-770
• Ms. Chay Kimhorn, Borei Keila Representative, 017-522-303 (Khmer only)
Download full statement in English