Saturday, April 20, 2024
Latest:

Human Right situation

ក្រុម​សង្គម​ស៊ីវិល​​ទទូច​ឱ្យ​ដោះ​លែង​​មន្ត្រី​៥​នាក់​​តាម​អនុសាសន៍​​អង្គការ​សហ​ប្រជាជាតិ

អង្គការ​FIDH អង្គការ​OMCT មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឃន៍​នៅ​កម្ពុជា និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ បានចេញ​សេចក្តីថ្លែងការណ៍ នៅ​​ថ្ងៃ​​ទី​១៨ ខែ​ធ្នូ ដោយ​សម្ដែង​ការស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​ឃុំឃាំង​ដោយ​ឥត​ច្បាប់​(WGAD)​។ ​

ការគាំទ្រ​នេះ ដោយសារ​តែ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ WGAD​បាន​លើកឡើង​ថា ការបន្ត​ឃុំខ្លួន​លោក​នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(​គ​.​ជ​.​ប​) និង​លោក​​នី សុខា លោក​យី សុខសាន្ត លោក​ណៃ វ៉ង់​ដា និង​លោកស្រី​លឹម មុនី ជា​មន្ត្រី​បួន​រូប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(​អាដហុក​) គឺ មិន​ត្រឹមត្រូវ​។​

ជាមួយគ្នានេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​តាម​សេចក្ដីសម្រេច​នេះ និង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៥​រូប​ជា​បន្ទាន់ ហើយ​សូម​ទម្លាក់ចោល​បទ​ចោទ​ទាំងអស់​លើ​អ្នក​ទាំងនោះ ព្រមទាំង​ផ្ដល់​សំណង​សមរម្យ​ដល់​ពួកគេ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់ថា​ «ការដកហូត​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំង​៥​នាក់ គឺជា​ការរំលោភ​បំពាន​ទៅលើ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាត្រា​២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​កម្ពុជា ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​លក្ខខណ្ឌ​នៃ​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន»។​ ​

​គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់ កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ដែល​មកទល់ពេលនេះ​មាន​រយៈពេល​២៣៤​ថ្ងៃ​ហើយ ចាប់​តាំងពី​អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែ​មេសា ឆ្នាំ​២០១៦៕

ប្រភព៖ វាយោ

គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​បំផុត ​ដែល​បាន​សន្យា​ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ ឬ​បាន​កែ​គម្រោង

អ្នកស្រី នី សុផាន់ណាក់ រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ផ្លូវ​តូច​ចង្អៀត​ខាង​ក្រោយ​វត្តថាន់ ម្តុំ​ផ្លូវ​សុធារស។ ស្រ្តី​វ័យ ៤២ ឆ្នាំ​ដែល​មាន​កូន​បី​នាក់​រូប​នេះ​បាន​ថ្លែង​ថា​អ្នកស្រី​គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍​ដីក្រហម​ដែល​នៅ​ជិត​នោះ​កាលពី​ ១០ ឆ្នាំ​មុន​ដោយ​ការ​សន្យា​មិន​ពិត​របស់​អាជ្ញាធរ។
Read More

របាយការណ៍ ដែលមានចំណងជើងថា «សន្យាខ្យល់» នឹងចេញផ្សាយនៅព្រឹកថ្ងៃស្អែក


សមាគមធាងត្នោតបានធ្វើការសិក្សាស្រាវជ្រាវពីការអភិវឌ្ឍ នឹងផលប៉ះពាល់ នៅលើ៧៧ទីតាំងដែលរងការបណ្ដេញចេញទាំងបង្ខំ ក្នុងរាជធានីភ្នំពេញ នឹងចេញផ្សាយនៅព្រឹកថ្ងៃស្អែក ដែលមានទាំងភាសារ ខ្មែរ និង អង់គ្លេស។ ការអភិវឌ្ឍ គឺជាកត្តាដែលជំរុញឲ្យមានការបណ្ដេញចេញក្នុងទីក្រុង។

ក្នុងការសិក្សាស្រាវជ្រាវនេះបានរកឃើញថា មានតែ៣៥% នៃទីតាំងទាំង៧៧ មានការអភិវឌ្ឍពេញលេញ ៤០% មានការអភិវឌ្ឍខ្លះៗ ចំណែក ២៥% មិនទាន់មានការអភិវឌ្ឍសោះ។

កាបណ្ដេញចេញដោយបង្ខំ ត្រូវបានធ្វើឡើងនៅក្នុងទីតាំងទាំងនោះអស់រយះពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ក្រោមហេតុផល អភិវឌ្ឍន៍ និងដើម្បីសោភ័ណ្ឌភាពទីក្រុង៕

សហគមន៍​មាន​ជម្លោះ​ដីធ្លី​ក្នុងរាជធានីភ្នំពេញ​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ

សហគន៍ចំនួនបួនក្នុងរាជធានីភ្នំពេញបានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៨ស្ដីពីបញ្ហាសិទ្ធិមនុស្ស ក្រោមប្រធានបទ “យុត្តិធម៌២០១៦” ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង នឹងជម្រុញសហគមន៍ដីធ្លីអោយកាន់តែយល់ច្បាស់អំពីសិទ្ធិសេរីភាពរបស់ខ្លួន កាលពីថ្ងៃទី៤ ខែធ្នូ។

Read More

ប្រធានក្រុម​​ប្រឹក្សា​​ឃុំ​​គណបក្ស​​ជំទាស់​​ត្រូវ​​បាន​​ដោះ​លែង​​មក​​វិញ​​ហើយ

នា​ព្រឹក​នេះ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ជំទាស់​លោក​ ស៊ាង​ ចែត​ ត្រូវ​បាន​ដោះ​លែង​ពីពន្ធនាគារ​ហើយ​ បន្ទាប់​ពី​បាន​ទទួល​ការ​លើក​លែង​​ទោស​ពី​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហមុនី។ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ ២២៨ថ្ងៃ​ រួចមក​ហើយ។​​

ការ​លើក​លែង​ទោស​នេះ​ត្រូវបាន​ធ្វើ​ឡើង​រយៈពេល​ ៤៨​ម៉ោង ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ហើយ​នេះ​មាន​ន័យថា​ លោក​នឹង​មិន​ត្រូវ​បាន​ឲ្យ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​ “សូកប៉ាន់​សាក្សី”​ (សំណុំរឿង​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជារឿង​នយោបាយ)​ ដែល​បាន​ស៊ើប​អង្កេត​ដោយ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ​(ACU) នោះទេ​។

ការ​ដោះលែង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថាន​ភាព​នយោបាយ​ហាក់​បី​ដូចជា​មាន​ភាព​ធូរ​ស្រាល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ជំទាស់​ បន្ទាប់​ពី​មាន​ការ​លើកលែង​ទោស​ស្រដៀង​គ្នា​នេះដែរ​ចំពោះ​អនុ​ប្រធាន​គណបក្ស​ជំទាស់​ ឯកឧត្តម​ កឹម​ សុខា ​កាល​ពី​ថ្ងៃទី២​ ខែធ្នូ​។ ឯកឧត្តម​ កឹម​ សុខា ​បាន​ចំណាយ​ពេល​ជាង​៦ខែ ​សម្រាប់​ការ​ឃុំខ្លួន​ឯង​ក្នុង​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្រ្គោះជាតិ​។

ប្រភព៖​​​ licadho-cambodia.org

សង្គមស៊ីវិល៖ ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៦ – ចាប់​ពីថ្ងៃ​ទី​០២​ ខែ​ធ្នូ ​រហូត​ដល់​ថ្ងៃទី​១០​ ខែធ្នូ​ ​​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់នៅទូទាំង​ប្រទេស​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍ ជា​បន្ត​បន្ទាប់នៅ​៣៥​ទីតាំង​ផ្សេងគ្នា​ក្នុង​១៨​ខេត្ត-រាជធានី​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៦។​
Read More

នាយក​រដ្ឋមន្ត្រី​វាយប្រហារ​លោក​ខាង​លិច​​​ ខណៈ​​ទិវា​សិទ្ធិ​មនុស្ស​ចាប់​ផ្តើម​​

ស្របពេលរដ្ឋាភិបាលព្យាយាមឃាឃាំងមិនឲ្យបរទេសលូកដៃចូលក្នុងកិច្ចការអធិប តេយ្យភាពរបស់ខ្លួន រដ្ឋាភិបាលបានបញ្ចេញខ្សែវីដេអូមួយកាលពីម្សិលមិញ ដែលមានចំណងជើងថា ”សម្តេច ហ៊ុន សែន វាយប្រហារ យ៉ាងខ្លាំងលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសតំបន់អឺរ៉ុបជុំវិញបដិវត្តន៍ពណ៌និងសង្គ្រាមនៅមជ្ឈិមបូពា៌”។
Read More

អ្នកទោសនយោបាយនៅកម្ពុជា

អ្នកទោសដែលជាប់ឃុំដោយសារការរិះគន់រដ្ឋាភិបាលបានមានការកើនឡើងបើគិតពីខែឧសភា ឆ្នាំ២០១៥ មកដល់ ចុងឆ្នាំ២០១៦នេះ។ ​ក្នុងចំណោម​អ្នកទាំង​អស់​នោះ មនុស្ស​មួយចំនួន​គឺជាអ្នកធ្វើ​យុទ្ធនាការ​ផ្នែក​បរិស្ថាន ព្រះសង្ឃ សិស្ស​និស្សិត សកម្មជន​ សមាជិករដ្ឋសភា និង​ព្រឹទ្ធសភា​មកពី​គណបក្ស​ជំទាស់ និង​អ្នកធ្វើការងារ​ផ្នែក​សិទិ្ធ​មនុស្ស។ អ្នកទាំងអស់នោះ ត្រូវបាន​គេឃុំ​ដោយផ្អែក​លើបទ​ល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ខុសៗគ្នា ប៉ុន្តែជារួម ការជាប់ឃុំ​របស់អ្នក​ទាំងនោះ បង្ហាញ​ពីការរឹត​បន្តឹង​លើផ្នែក​នយោបាយ​​ក្នុងប្រទេស​កម្ពុជា។​ ភាគតិចណាសដែលអ្នកទោសនយោបាយទាំងនោះត្រូវបានដោះលែង

«ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ ការបំភិតបំភ័យ​របស់​រាជរដ្ឋាភិបាល​មកលើ​អ្នករិះគន់ គឺមាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ហើយ​ចំនួន​អ្នកទោស​នយោបាយ​ដែលបាន​ជាប់​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា កាន់​តែ​មានការ​កើនឡើង​យ៉ាងខ្លាំង នៅពេល​ដែល​អាជ្ញាធរ​កាន់តែ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ដើម្បីបំបិទ​សំឡេង​​មតិរិះគន់»។​​ យោងតាមរបាយការណ៍របស់លីកាដូ។

ខាងក្រោម​នេះ គឺជាព័ត៌មាន​នៃអ្នកទោសនយោបាយ​នាពេល​បច្ចុប្បន្ន៖

ចុះត្រង់នេះ៖ ចំនួន​អ្នក​ទោស​នយោបាយ ២៧​នាក់​

តុលាការ​កំពូលច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់​មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ

បណ្ដឺងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្ស (អាដហុក) និងមន្ត្រី គ.ជ.ប ត្រូវបានតុលាការកំពូលបដិសេធ​ចោល​ កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ដែល​បាន​ជំនុំ​ជម្រះ​ដោយ​លោក​ចៅក្រម​ គីម​ សូថាវី​ កាល​ពី​សប្ដាហ៍​មុន​។
Read More

ក្រោយកែម ឡី ស្លាប់ ស្ងាត់អ្នករិះគន់បញ្ហាអសកម្មរបស់រដ្ឋាភិបាលដោយនិយាយចំៗ

បច្ចុប្បន្នអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ហាក់បន្ទន់ឥរិយាបទចំពោះការរិះគន់ដោយនិយាយត្រង់ត្រង់ ពីអំពើពុករលួយ បក្សពួកនិយម ការដឹកនាំខ្វះទន្សនៈនយោបាយត្រឹមត្រូវ ហើយស្នេហាជាតិពិតប្រាកដ និងការកៀបសង្កត់សកម្មជនការពារសិទ្ធិក្នុងការទាមទារសិទ្ធិសេរីភាពនៃការបញ្ចេញមតិជាដើម មកជាការរិះគន់តាមរយៈសំនេរប្រៀបធៀបន័យ ឬមិនចំចំណុចមិនល្អរបស់រដ្ឋាភិបាលនោះទេ។ ពួកគេហាក់បាក់ ស្បាតចំពោះការរិះគន់នូវចំណុចអាក្រក់របស់រដ្ឋាភិបាល បន្ទាប់ពីបណ្ឌិត កែម ឡី ត្រូវបានគេបាញ់សម្លាប់ អស់រយៈពេលជាងបួនខែទៅហើយនោះ។
Read More

សង្គមស៊ីវិលខកចិត្តចំពោះអាជ្ញាធរដែលមិនឲ្យយកទីធ្លារមុខវត្តបុទុមវតីប្រារព្ធទិវាសិទ្ធិមនុស្ស

ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួនជាង៦០ស្ថាប័ន បានសម្ដែងការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលមិនឲ្យយកទីតាំងនៅមុខវត្តបុទុមវតី ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ខែធ្នូ ខាងមុខ។
Read More

បទវិភាគ៖ អ្នក​នយោបាយ​ខ្មែរ​សម្បូរ​ដោយ​ជំងឺ​ដោះ​សារ…..

ជំងឺដោះសារជាច្រើនបានដុះស្ថិតជាប់ក្នុងខួរក្បាលរបស់អ្នកនយោបាយខ្មែរ និងរួមទាំងមន្ដ្រីក្រោមឱវាទដែលបានស៊ីបានចុកតិចតួច។
Read More

សង្គម​ស៊ីវិល​៖ ​ការឃុំ​ខ្លួន​​មន្ត្រី​សិទ្ធិ​មនុស្ស​​ទាំង​៥ ​បាន​រំលោភ​​ច្បាប់​ជាតិ ​និង​អន្តរជាតិ​​

តាមរយៈ​ការធ្វើ​វិភាគ​ផ្នែក​ច្បាប់ របស់​សង្គម​ស៊ីវិល​ទាំង​១២​ស្ថាប័ន បាន​មើលឃើញ​ថា តុលាការ​កម្ពុជា​ពុំ​បាន​អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នោះទេ ដោយ​បាន​រំលោភ​ទាំង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​។ សង្គម​ស៊ីវិល​បាន​លើកឡើង​ថា បើទោះបីជា​វា​មាន​ពេល​ចាំបាច់​សម្រាប់​ការឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​យុត្តិធម៌ និង​ការពារ​ជនរងគ្រោះ និង​សាក្សី​ក៏ដោយ ក៏​ការអនុវត្ត​ការឃុំខ្លួន​បណ្ដោះអាសន្ន​ហួសប្រមាណ ឬ​មិន​ត្រឹមត្រូវ​ធ្វើឲ្យ​មាន​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព និង​ការ​សន្មត​ទុក​ថា​គ្មាន​ទោស​។

កំណត់​ត្រា​របស់​សង្គម​ស៊ីវិល​ដែល​ចេញ​នា​ថ្ងៃទី ២១ វិច្ឆិកា បាន​សម្ដែង​ការសោកស្ដាយ ដែល​កម្ពុជា​នៅតែ​បន្ត​មាន​អត្រា​នៃ​ការឃុំខ្លួន​បណ្ដោះអាសន្ន​ខ្ពស់​នៅឡើយ​។ តួលេខ​ថ្មីៗ​ដែល​ចេញផ្សាយ​ដោយ  អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​កាលពី​ឆ្នាំ​២០១២ បាន​ផ្ដល់​តួលេខ​អ្នក​ជាប់​ពន្ធនាគារ​មាន​ចំនួន​ជាង​២​ម៉ឺន នាក់ ដែល​ចំនួន​នេះ​មាន​ការកើនឡើង​១២៥​ភាគរយ នៃ​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​នៃ​តួលេខ​ឆ្នាំ​២០០៦ ដែល​មាន​តែ​ជាង ៩​ពាន់​នាក់​។

បើទោះបីជា​មាន​ទឡ្ហីករណ៍​ផ្សេងៗ​គ្នា​ជា​ច្រើន​ត្រូវបាន​លើកឡើង​នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន សវនាការ និងសេចក្ដីសម្រេច​យ៉ាងណាក្ដី តាម​ការវិភាគ​ទៅលើ​អង្គហេតុ​ជុំវិញ​ការចាប់ខ្លួន និង​ការចោទប្រកាន់​អ្នក​ទាំង​៥ បង្ហាញថា ពុំ​មាន​លក្ខណៈ​វិនិច្ឆ័យ​ណាមួយ​សម្រាប់​ការឃុំខ្លួន​នោះ​ឡើយ​។

សង្គម​ស៊ីវិល​ទាំង​១២​ស្ថាប័ន ចាត់ទុក​ថា​ការ​បន្ត​ឃុំខ្លួន​នេះ ជា​ការសម្រេច​តាម​អំពើ​ចិត្ត និង​មិន​ស្រប​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត ថា​ត្រូវតែ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​៥​នាក់​នោះ​ជាបន្ទាន់​។

គិត​មក​ទល់​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ​២០១៦ ការឃុំខ្លួន​បណ្ដោះអាសន្ន​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៥​រូប ដែល​៤​នាក់​ជា​មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក និង​ម្នាក់​ជា​អគ្គលេខាធិការរង​នៃ គ​.​ជ​.​ប មាន​រយៈពេល​២០៨​ថ្ងៃ​ហើយ ដែល​អ្នក​ទាំង​៥​ត្រូវបាន​ឃុំខ្លួន​តាំងពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ​២០១៦​។ ការសម្រេច​ឃុំខ្លួន​ក្រោម​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​ទៅនឹង​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជុំវិញ ទំនាក់ទំនង​ស្នេហា​រវាង​លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង​ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​៕

ប្រភព៖ http://vayofm.com/

តុលាការកំពូលនឹងប្រកាសសាលដីកាលើករណីសុំនៅក្រៅឃុំបណ្ដោះអាសន្ន របស់មន្ត្រីសិទ្ធិមនុស្សនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ

តុលាការកំពូលនឹងប្រកាសសាលដីកាលើករណីសុំនៅក្រៅឃុំបណ្ដោះអាសន្ន របស់មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងមន្ត្រីគ.ជ.ប នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។

នៅថ្ងៃទី២៣ វិច្ឆិកា នេះ តុលាការកំពូល បានបញ្ចប់សវនាការជំនុំជម្រះក្ដីករណីរបស់ពួកគេហើយបន្ទាប់ពីត្រូវបានសាលាឧទ្ធរណ៍បដិសេធនឹងការសុំនៅក្រៅឃុំនេះ រួចហើយ ដោយចាត់ទុកសាលក្រមតុលាការក្រុងភ្នំពេញ ថាជាបានការ។ ។ ដោយលើកហេតុផលបីយ៉ាងមកសំអាង។ ទី១ សាលាឧទ្ធរណ៍ចាត់ទុកថា ករណីសូកប៉ាន់សាក្សីជាបទឧក្រិដ្ឋ ទី២ ខ្លាចអ្នកទាំង ៥នាក់ ត្រូវរ៉ូវគ្នាជាមួយសាក្សីធ្វើឲ្យរំខានដល់ការស៊ើបសួរ ពេលពួកគេនៅក្រៅឃុំ និងទី៣ ដោយសារករណីនេះស្ថិតក្នុងការស៊ើបអង្កេត។

មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ៤រូប គឺអ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត រួមនឹងអតីតមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក និងជាមន្ត្រី គ.ជ.ប ១រូបទៀត គឺលោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅមកសាកសួរ និងឃាត់ខ្លួនកាលពីចុងខែមេសា រួចបញ្ជូនមកតុលាការ ហើយតុលាការចោទប្រកាន់ពីបទសមគំនិត និងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងអំពើពុករលួយជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនិងអ្នកតស៊ូមតិមួយចំនួន ហៅការចោទប្រកាន់នេះថា ជាការបិទសំឡេងអ្នករិះគន់ ព្រោះអ្នកទាំងនោះជាអ្នកដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលដើម្បីស្ថាបនា។

មន្ត្រីសិទ្ធិមនុស្សថាពួកគាត់អាចនៅក្រៅឃុំបាន បើតុលាការឯករាជ្យ« បើសិនជាតុលាការធ្វើការដោយឯករាជ្យ ដោយប្រសិទ្ធភាព ខ្ញុំមានសង្ឃឹម ហើយខ្ញុំសង្ឃឹមថាតុលាការនឹងផ្ដល់យុត្តិធម៍ ដល់ពួកខ្ញុំដែលជាអ្នកធ្វើការ ត្រឹមត្រូវតាមផ្លូវច្បាប់ ត្រឹមត្រូវតាមផ្លូវច្បាប់» លោក ណៃ វ៉ង់ដា និយាយពេលចេញពីតុលាការកំពូល៕
_mg_0555

_mg_0549

_mg_0576

ក្រសួងមហាផ្ទៃ​ច្រានចោល​សំណើសុំ​លុបបំបាត់​ការប្រើប្រាស់​កងសន្តិសុខខណ្ឌ

ជាការឆ្លើយតបនឹងលិខិតរបស់តំណាងរាស្ត្រគណបក្សសង្ក្រោះជាតិដែលស្នើសុំឱ្យរដ្ឋាភិបាលឈប់ប្រើប្រាស់កងសន្តិសុខខណ្ឌដែលល្បីខាងប្រើអំពើហិង្សាដើម្បីបង្ក្រាបលើការតវ៉ា ក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងនឹងពិនិត្យមើលភាពស្របច្បាប់របស់ក្រុមសន្តិសុខគណបក្សសង្គ្រោះជាតិជំនួសវិញ។
Read More

សាលាឧទ្ធរណ៍បានសម្រេចបន្តរឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស នឹងមន្រ្តី គ ជ ប

ភ្នំពេញ៖ សំណើសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប ត្រូវបានសាលាឧទ្ធរណ៍បដិសេធ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ។
Read More

រដ្ឋាភិបាល​ចោទ​មន្ត្រី​អ.ស.ប​ផ្នែក​សិទ្ធិមនុស្ស​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

ប្រភព៖​​ rfa.org

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស ចោទ​ប្រកាន់​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) ថា​បាន​រំលោភ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដោយសារ​តែ​អ្នកស្រី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បក​ស្រាយ​ពន្យល់​ជា​បន្ទាន់​លើ​ចំណាត់​ការ​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។
Read More

និទ្ទណ្ឌភាព ​ធ្វើឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ខ្លះ​ក្លាយ​ជា​ជើងកាង​អាង​មេ

ប្រភព៖ postkhmer.com

ដោយសារ​តែ​រឿង​អាងកោង​ អាងកាច អាងកាប់ចាក់ អាងបាញ់​បោះ​អាង​គេច​ចេញ​ពី​គុក​ទៅ​ពួន​នៅ​ផ្ទះ​មេៗ​របស់​ខ្លួន​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​ចេះ​តែ​អាង​ខ្នង​មេៗ​ដើរ​រំលោភ​សិទ្ធិ​លើ​គេ​តាមរយៈ​ការ​ប្រើ​អំពើ​ហិង្សា ឬ​ក៏​បាញ់​បោះ​សេរី សម្លុត​គំរាម​កំហែង​គេ​ឲ្យ​តែ​គូ​បដិបក្ខ​អន់​ជាង ឬ​ក៏​ស្មើ​តែ​បន្តិច​ហើយ​ពេល​ខ្លះ​ទម្រាំ​តែ​ចាប់​បាន ឬ​ក៏​ចូល​ខ្លួន​មក​សារភាព​នោះ​ទាល់​តែ​មហាជន​រិះគន់​ធ្ងន់ៗ​ និង​ឮ​ដល់​ថ្នាក់​ដឹកនាំ​ទើប​សម្រេច​ឲ្យ​​ចាប់​ខ្លួន​ចូល​តុលាការ​។
Read More

ពលរដ្ឋ​បដិសេធ​ចំពោះ​ការ​ដាក់​កំហិត​ ទទួល​យក​ប័ណ្ណ​ដី​ពី​សាលា​រាជធានី

ភ្នំពេញៈ ពលរដ្ឋ​ប្រហែល​ ៤០ ​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​ពី​ម្សិលមិញ​ច្រាន​ចោល​ឱសានវាទ​សាលា​រាជធានី​ភ្នំពេញ​ដែល​ដាក់​កំហិត​ ២ ​ខែ​សម្រាប់​ការ​ទទួល​យក​ប័ណ្ណ​គោលនយោបាយ​ ១០ ​ភាគរយ​នៃ​ដី​ពួកគាត់ និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​ចំពោះ​អ្វី​ដែល​ពួកគាត់​​ថា​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ។
Read More

អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ថា​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​តែ​មាន​នៅ​កម្ពុជា

ប្រភព៖ rfa.org/khmer

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ក្នុង​បេសកកម្ម​រយៈពេល ១០​ថ្ងៃ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​សង្គម​ជា​ច្រើន​ទៀត​ដែល​ជា​ក្តីកង្វល់​របស់​អ្នកស្រី និង​សហគមន៍​អន្តរជាតិ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា គេ​មិន​គួរ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ផ្តោត​តែ​ទៅ​លើ​បញ្ហា​នយោបាយ​មួយ​មុខ​ទេ។
Read More

ឯកឧត្តម ប៉ា សុជាតិវង្ស ៖ «គ្មានខ្មែរឯណាធ្វើបាបខ្មែរខ្លួនឯងនោះទេ»

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។
Read More

ជម្លោះ​ដីធ្លី​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវ​ចិត្ត​ស្ត្រី

ប្រភព៖ postkhmer

ភ្នំពេញៈ ការ​រំលោភ​យក​​ដីធ្លី​ដែល​កើត​មាន​​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្លូវ​ចិត្ត​​របស់​ស្រ្តី​​​​ និង​នាំ​ឲ្យ​​អត្រា​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​​កើនឡើង​ខ្ពស់​​។ នេះ​បើ​តាម​​របាយការណ៍​​ថ្មី​មួយ​​ចេញ​កាលពី​ម្សិលមិញ​។
Read More

តំណាង​ពិសេស​ក្រសួង​ការ​បរទេស​អាមេរិក​សង្កត់​ធ្ងន់​លើ​ការ​លើក​កម្ពស់​សិទ្ធិ​សហជីព

ប្រភព៖ rfa.org

តំណាង​ពិសេស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) នៅ​ថ្ងៃ​អង្គារ ទី​៤ តុលា ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ១០​នាក់​នៅ​ស្ថានទូត​អាមេរិក ទីក្រុង​ភ្នំពេញ ជុំវិញ​រឿង​ច្បាប់​ការងារ​នៅ​កម្ពុជា។
Read More

អង្កការលើកលែងទោសអន្តរជាតិមានការព្រួយបារម្ភ លើតុលាការកម្ពុជា

អង្កការលើកលែងទោសអន្តរជាតិមានការព្រួយបារម្ភ ក្រោពីតុលាការផ្តន្ទាទោសស្ត្រីសកម្មជនបឹងកក់ ៤រូប កាលពីថ្ងៃទី១៩ ខែកញ្ញា។

សេចក្ដីថ្លែងការណ៍ ផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ចាត់ទុកថា ការផ្ដន្ទាទោសនេះកាន់តែបង្កើតឲ្យមានបញ្ហាច្រើនឡើង បន្ថែមលើបញ្ហាដែលមានស្រាប់ពាក់ព័ន្ធនឹងភាពគ្មានឯករាជ្យ និងភាពខ្វះសុចរិតភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។ អ្នកស្រី ហេង មុំ ទេព វន្នី គង់ ចន្ថា និង បូ ឆវី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ៦ខែ ពាក់ព័ន្ធនឹងរឿងក្តីដែលកប់បាត់តាំងពី ៥ឆ្នាំមុន។

ស្ត្រីសកម្មជនបឹងកក់៤នាក់ជាប់ពន្ធនាគារ៦ខែពីបទប្រមាថមន្ត្រីរាជការ

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ពីបទ ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ។
Read More