report

សេចក្តីថ្លែងការណ៍ របស់អង្គការសមាគមធាងត្នោត ស្តីពី របាយការណ៍ នៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មី និងការអំពាវនាវឱ្យបញ្ឈប់ការបណ្តេញចេញក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩

Eviction and Relocation Report

គ្រួសារពលរដ្ឋក្រីក្រជាច្រើននៅតែបន្តមានការបណ្តេញចេញ បើទោះជាពួកគេស្ថិតនៅក្នុងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច និងស្ថិតក្នុងភាពងាយរងគ្រោះបំផុតដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ ខ្លាំងយ៉ាងណាក៏ដោយ។ ការបណ្តេញចេញនៅតែបន្តកើតមានក្នុងរយៈពេល៣ខែចុងក្រោយនេះ ហើយអង្គការសមាគមធាងត្នោតបានចេញផ្សាយនូវរបាយការណ៍ស្រាវជ្រាវស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី ដោយរបាយណ៍នេះធ្វើការពិនិត្យទៅលើដំណើរការនៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មីចន្លោះពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញដោយផ្អែកទៅលើគោលការណ៍សិទ្ធិមនុស្ស។

នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោតបានអំពាវនាវឱ្យបញ្ឈប់ការបណ្តេញចេញគ្រប់រូបភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ដោយលោកបានមានប្រសាសន៍ថា៖

“ពិភពលោកបច្ចុប្បន្ន កំពុងតែមានការប្រឈមយ៉ាងខ្លាំងដោយជំងឺកូវីដ ហើយមានប្រជាពរដ្ឋកម្ពុជាក្រីក្រមួយចំនួនក៏កំពុងទទួលរងនូវផលវិបាកដោយសារតែជំងឺកូវីដ១៩ នេះផងដែរ ដោយពួកគាត់ជាច្រើនបានបាត់បង់ការងារ និងប្រាក់ចំណូល។ អង្គការសមាគមធាងត្នោតអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាគិតគូរខ្វល់ខ្វាយ ជួយស្រោចស្រង់ និងបញ្ឈប់ការបណ្តេញចេញគ្រប់រូបភាពរហូតជំងឺកូវីដ១៩ ចប់ទាំងស្រុង និងផលប៉ះពាល់ដែលបង្កមកពីការរីករាលដាលនៃជំងឺកូវីដនេះត្រូវបានចូលរួមដោះស្រាយ។ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតនេះបានបញ្ចប់ យើងស្នើសុំឱ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងផ្តល់ការប្រឹក្សាយោបល់មុនពេលបណ្តេញចេញកើតឡើង។

របាយការណ៍បានរកឃើញថា ដំណើការនៃការបណ្តេញចេញភាគច្រើនមិនត្រូវបានអនុវត្តន៍ស្របតាមគោលការណ៍ណែនាំ និងបទដ្ឋានសិទ្ធិមនុស្សដែលបានចែងដោយអង្គការសហប្រជាជាតិនោះទេ។ មានករណីជាច្រើន អាជ្ញាធរពុំបានជូនដំណឹងឱ្យសមហេតុផលដល់សហគមន៍មុនពេលនៃការបណ្តេញចេញឡើយ។ មានសហគមន៍ផ្សេងជាច្រើនទៀតត្រូវបានគេកំណត់គោលដៅដោយប្រើអំពើហិង្សា ឬការបំភិតបំភ័យមុនពេល ឬអំឡុងពេលបណ្តេញដល់ពួកគេ។ លើសពីនេះទៅទៀត អ្នកផ្តល់បទសម្ភាសមកពីសហគមន៍ដែលត្រូវបានគេបណ្តេញចេញបានរាយការណ៍ថា ពួកគេចង់ទទួលបានការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានមុនពេលពួកគេត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ខ្លួន។ មានក្រុមគ្រួសារជាច្រើនបានលើកឡើងថា  ពួកគេមានការខកចិត្តយ៉ាងខ្លាំង ដែលពួកគាត់ត្រូវបានគេបណ្តេញចេញពីទីតាំងដែល​បានរស់នៅមិនស្របច្បាប់នោះ ប៉ុន្តែទីតាំងនោះត្រូវបានជួលទៅឱ្យក្រុមហ៊ុនឯកជនទៅវិញ។

ការបណ្តេញចេញដែលកើតមានឡើងជាបន្តបន្ទាប់ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺវាកំពុងតែបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកំពុងបន្ត បណ្តេញគ្រួសារក្រីក្រជាច្រើន  ដែលផ្ទុយទៅនឹងបទដ្ឋានសិទ្ធិមនុស្ស និងផ្ទុយទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងទីក្រុង និងសហគមន៍ក្រីក្រនៅតាមទីជនបទ។ ការបណ្តេញចេញទាំងនេះបានកើតឡើងបន្ទាប់ពីអង្គការសមាគមធាងត្នោតបានបញ្ចប់របាយការណ៍ស្រាវជ្រាវ។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រ ឈូសឆាយលំនៅឋានរបស់ប្រជាពលរដ្ឋនៅ​សហគមន៍បឹងឈូកអេ។ ទោះបីជាសមាជិកសហគមន៍ខិតខំស្វែងរកការពិគ្រោះយោបល់យ៉ាងណាក៏ដោយ ក៏មាន១៣ គ្រួសារពុំមានការពិគ្រោះយោបល់រវាងអាជ្ញាធរ និងសហគមន៍មុនពេលគ្រឿងចក្រ មកដល់សហគមន៍ដែរ។ សមាជិកសហគមន៍ទទួលបានការជូនដំណឹងពីការបណ្តេញចេញត្រឹមតែ រយៈពេល ១៥ ថ្ងៃ ប៉ុណ្ណោះជាថ្ងៃត្រូវរុះរើចេញ ហើយចំនួន១៥ថ្ងៃនេះគឺ វាមានរយៈពេលខ្លីជាងគោលការណ៍ណែនាំស្តីពីសិទ្ធិមនុស្សស្តីពីការបណ្តេញចេញ ដែល​តម្រូវរហូតដល់ទៅរយៈពេល ៩០ថ្ងៃ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំពីទីជម្រកបស់ពួកគេនៅចំកណ្តាលបឹងតាមោក ដោយមន្រ្តីនគរបាល និងអាជ្ញាធរ​​ខណ្ឌព្រែកព្នៅ។ បន្ទាប់ពីទទួលបានលិខិតបណ្តេញចេញនៅដើមឆ្នាំ២០១៩ អាជ្ញាធរបានមកកម្ទេចទីជម្រករបស់ពួកគេទាំងព្រឹក ដោយមិនបានជូនដំណឹង ឬពិគ្រោះយោបល់អ្វីជាមុនឡើយ។ ទីជម្រកមួយចំនួនត្រូវបានដុតបំផ្លាញ មួយចំនួនទៀតត្រូវបានកម្ទេចចោល​។ ប្រជាពលរដ្ឋសហគមន៍ជាច្រើនបានប្រាប់ឱ្យដឹងថា ពួកគេកំពុងរស់នៅលើបឹងដោយពុំមានការអនុញ្ញាតត្រឹមត្រូវ            ពីជ្ញាធរមូលដ្ឋាន ហើយពួកគបានបន្ថែមថាពួកគេពុំមានកន្លែងណាដែលពួកគេអាចទៅបានទេ។ មានគ្រួសារភាគច្រើនបានផ្លាស់ទៅតំបន់នោះដើម្បីរកស៊ីដោយរបរនេសាទត្រី។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រ ទៅកន្លែងមួយនៅលើមាត់បឹងសំរោងដែល​មានប្រជាពលរដ្ឋរស់នៅចំនួន ១៨ គ្រួសារ។ គ្រួសារទាំងនោះបានអះអាងថា ពួកគេបានកាន់កាប់ដីនេះតាំងពីឆ្នាំ ១៩៧៩ មកម្លេះ​។ អាជ្ញាធរមូលដ្ឋានបានអះអាងថាគ្រួសារទាំងនោះកំពុងទាមទារដីដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែ ពួកគេមិនទាន់បានពិគ្រោះយោបល់ពីស្ថានភាពនេះនៅឡើយទេ។ បុរសម្នាក់នោះបានប្រាប់មកអង្គការសមាគមធាងត្នោតថា “ អាជ្ញាធរបានប្រើហិង្សាមកលើពួកយើងដោយពុំដឹងហេតុផលជាមុន”។

ខណៈពេលដែលរបាយការណ៍បានរកឃើញពីនិន្នាការវិជ្ជមានមួយចំនួននាពេលថ្មីៗ ដូចជាការប្រើប្រាស់  សារាចរលេខ ០៣ ដែលជាសារាចរណែនាំក្នុងការដោះស្រាយទំនាស់ដីធ្លីតាមរយៈការពិគ្រោះយោបល់ និងភស្តុតាងផ្សេងៗទៀត “ការតាំងទីលំនៅថ្មី ឬមធ្យោបាយផ្សេងទៀត” ត្រូវបានយកមកប្រើជាវិធីសាស្រ្តក្នុងបំភិតបំភ័យសហគមន៍ឱ្យពួកគេចេញពីលំនៅឋាន​ដោយខ្លួនឯងក្នុងការបណ្តេញចេញ។ ​ការបណ្តេញចេញខ្លះមន្រ្តីនគរបាលបានគំរាមកំហែងដល់សមាជិកសហគមន៍​ ប្រសិនបើពួកគេមិនព្រមចាកចេញដោយខ្លួនឯង ហើយគំរាមទៀតថាពួកគេនឹងមិនមានការទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេឡើយ។

របាយការណ៍នេះ បានផ្តល់នូវអនុសាសន៍ដល់រាជរដ្ឋាភិបាលត្រូវអនុវត្តន៍ការងារប្រកបដោយសមធម៌លើការអនុវត្តច្បាប់ភូមិបាលឆ្នាំ២០០១ ជាពិសេសទាក់ទងទៅនឹងដីសាធារណៈរបស់រដ្ឋ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រហែលជា ៧០ ភាគរយនៃការបណ្តេញចេញ ក្រោមហេតុផលថាសហគមន៍បានរស់នៅដោយខុសច្បាប់លើទ្រព្យសម្បត្តិសាធារណៈ។ ផ្ទុយទៅវិញ ទ្រព្យសម្បត្តិសាធារណៈដែលត្រូវបានបណ្តេញប្រជាពលរដ្ឋសហគមន៍ចេញនោះ បានអនុញ្ញាតឱ្យទៅក្រុមផ្សេងទៀត មានដូចជាក្រុមហ៊ុន និងវិស័យឯកជន ដើម្បីអភិវឌ្ឍន៍ទៅវិញ ដែលនេះបានបង្កើតភាពអយុត្តិធម៌ដល់សហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានី។

បទពិសោធន៍នៃការបណ្តេញចេញជាច្រើននាពេលកន្លងមកតែងតែផ្តល់ផលអវិជ្ជមាន ហើយការរីករាលដាលនៃជំងឺកូវីដ១៩ ក៏បានបង្កឱ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរឡើងចំពោះគ្រួសារដែលត្រូវបានបណ្តេញចេញទាំងនោះ។ គ្រួសារក្រីក្រនៃពលរដ្ឋកម្ពុជាបាន​ប្រាប់ថាការធ្លាក់ចុះនៃប្រាក់ចំណូល និងការបាត់បង់ការងារដែលជាបញ្ហាចម្បងមួយដែលពួកគេកំពុងប្រឈមក្នុងអំឡុងពេល​ការរីករាលដាលនៃជំងឺកូវីដ១៩។ ការបណ្តេញចេញពួកគេពីលំនៅឋានបានធ្វើឱ្យមានបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង ហើយក៏បង្កឱ្យគ្រួសារទាំងនោះ​រស់នៅក្នុងស្ថានភាពអស់សង្ឃឹម។ រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការបញ្ឈប់រាល់សកម្មភាពនៃការបណ្តេញចេញក្នុងអំឡុងពេលពិភពលោកកំពុងមានវិបត្តិ និងផ្តល់ការពិគ្រោះយោបល់ដល់ប្រជាសហគមន៍ក្នុងស្ថានភាពមានជំងឺកូវីដ១៩នេះ​ ។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត
អ៊ីម៉ែល៖ director@teangtnaut.org

លោក Isaac Daniels ទីប្រឹក្សាផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃអង្គការសមាគមធាងត្នោត
អ៊ីម៉ែល៖ advisor1@teangtnaut.org

 

 

របាយការណ៍ស្តីពី៖ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅរាជធានីភ្នំពេញ

របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់អង្គការសមាគមធាងត្នោត ការពិត និងតួលេខទី៣៦ នេះគឺជាការគូរផែនទីផ្លូវ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅរាជធានីភ្នំពេញ ដែលមិនទាន់មានការចូលរួមគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍទីក្រុង។ ការស្រាវជ្រាវនេះប្រើប្រាស់ សូចនាករ១១.៧.១នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលផ្ដោតទៅលើការការគិតគូរ គ្រប់ជ្រុងជ្រោយសម្រាប់រាជធានីភ្នំពេញ។

អ្នកស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោតបានរកឃើញថា ផ្លូវ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅក្នុងទីក្រុងបានគណនាឃើញថាមានចំនួន១៦.៣៦%នៃផ្ទៃដីសរុបទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ផ្លូវ និងចិញ្ចើមផ្លូវមានចំនួន១៤.២៦% ដែលមិនមែនជាចំនួនទាបទេ បើប្រៀបធៀបនឹងទីក្រុងបាងកក (១៥.៩%) និងទីក្រុងម៉ានីល (១៥.២%) ប៉ុន្ដែចំនួននេះទាបជាងទីក្រុង សិង្ហបុរី (២១.៦%)។ ២.១០%នៃទីកន្លែងសាធារណៈក្នុងរាជធានីភ្នំពេញ មានដូចជាសួនច្បារ ទីកន្លែងហាត់ប្រាណ និងទីកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមបានជាដើមនោះ គឺស្ថិតិនេះស្ថិតនៅក្រោមស្ដង់ដាអន្ដរជាតិ ១០% ហើយទីកន្លែងសាធារណៈភាគច្រើន គឺត្រូវបានរកឃើញថាស្ថិតនៅក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមន៕

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

ការស្ទង់មតិក្នុងរាជធានីភ្នំពេញស្តីពី ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងទីក្រុងភ្នំពេញ

របាយការណ៍នេះមានគោលបំណងបំពេញបន្ថែមទៅលើការស្រាវជ្រាវ និងព័ត៌មានស្តីពីទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញ។ មានការសិក្សាសំខាន់ៗជាច្រើនដែលបានធ្វើឡើងស្តីពីទីតាំងលំនៅឋានក្រីក្រនៅរាជធានី និងការតាំងលំនៅឋានរបស់ពួកគេនៅក្នុងខណ្ឌខាងក្នុង និងខណ្ឌខាងក្រៅនៃរាជធានីភ្នំពេញ។ ការសិក្សាទាំងនេះបានប្រើប្រាស់វិធីសាស្រ្តច្រើនដើម្បីប្រមូលទិន្នន័យពីទីតាំងលំនៅឋាន និងគ្រួសារក្រីក្រនៅរាជធានីភ្នំពេញដូចជា ព័ត៌មានពីការគំរាមកំហែងនិងការបណ្តេញចេញ  ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការចាត់ថ្នាក់ប្រភេទដីធ្លី ព្រមទាំងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ។

ចំនួនទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះពី ៤១០ ក្នុងឆ្នាំ២០០៩ មកត្រឹម ៣៤០ទីតាំង ក្នុងឆ្នាំ២០១៤ និងចុះមកត្រឹម២៧៧ទីតាំង ក្នុងឆ្នាំ២០១៨។ ទោះជាចំនួនទីតាំងក្រីក្រមានការធ្លាក់ចុះដោយហេតុផលផ្សេងៗដូចជាការអភិវឌ្ឍ និងការបណ្តេញចេញក៏ដោយ ទីតាំងក្រីក្រទាំង២៧៧ដែលនៅសល់នេះ នៅតែប្រឈមនឹងបញ្ហាជាច្រើននៅឡើយជាពិសេសលើបញ្ហាដីធ្លី ដោយភាគច្រើនគាត់មិនមានឯកសារបញ្ជាក់ពីស្ថានភាពដីធ្លី និងសិទ្ធិក្នុងការទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ។ ជាងនេះទៅទៀត ស្ទើរតែពាក់កណ្តាលនៃទីតាំងឋានក្រីក្រ គឺស្ថិតនៅតំបន់មិនសុវត្ថិភាពដែលជាដីសាធារណៈរបស់រដ្ឋដូចជានៅលើ ឬក្បែរ ប្រលាយ បឹង ទន្លេជាដើម ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ និងងាយទទួលរងការបណ្តេញចេញ ឬការផ្លាស់ប្តូរលំនៅឋាននៅថ្ងៃអនាគត។

លោកអ្នកអាចទាញយកឯកសារជា PDF នៅទីនេះ៖ ភាសាខ្មែរ | ភាសាអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

របាយការណ៍ស្ដីពី ទីកន្លែងសាធារណៈនៅក្នុង រាជធានីភ្នំពេញ

ទីកន្លែងសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋនូវឱកាសសម្រាប់សម្មភាពផ្សេងៗដូចជា កន្លែងសម្រាប់សម្រាកលំហែ និងកសាងទំនាក់ទំនង ក៏ដូចជាវេទិកាសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ សេរីភាពក្នុងការបញ្ចេញមតិ និងការ ប្រមូលផ្ដុំដោយសន្តិវិធីជាដើម។ របាយការណ៍នេះរៀបរាប់លម្អិត និងបង្ហាញអំពីផែនទីទីកន្លែងសាធារណៈនៅក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាពីតួនាទីរបស់វានៅក្នុងទីក្រុង ព្រមជាមួយនឹងទស្សនៈរបស់ប្រជាពលរដ្ឋ និងដើម្បីឱ្យស្គាល់កាន់តែច្បាស់ថាតើទី
កន្លែងទាំងនោះស្ថិតនៅឯណា តើទីកន្លែងទាំងនោះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ តើនរណាខ្លះអាចប្រើប្រាស់ទីកន្លែងទាំងនោះបាន និងថាតើទីកន្លែងទាំងនោះប្រឈមនឹងការគំរាមកំហែងអ្វីខ្លះ។ របាយការណ៍នេះរៀបរាប់អំពីប្រវត្តិនិងគោលគំនិតនៃទីកន្លែង
សាធារណៈ រួមមានចំណាត់ថ្នាក់តាមផ្លូវច្បាប់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងអ្វីដែលបង្កើតបានជាទីកន្លែង សាធារណៈ។
ការស្រាវជ្រាវនេះមានគោលបំណង (ក) បង្ហាញទីតាំងទីកន្លែងសាធារណៈនៅក្នុងរាជធានីភ្នំពេញ (ខ) បង្កើនការយល់ឃើញ
របស់សាធារណជនអំពីទីកន្លែងសាធារណៈ និង (គ) ផ្ដល់អនុសាសន៍នានាផ្អែកលើលទ្ធផលដែលបានរកឃើញ។

សូមទាញយករបាយការណ៍ជា ភាសាខ្មែរ – អង់គ្លេស នៅទីនេះ! សូមអរគុណ!!

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

មនុស្សរាប់ពាន់​នាក់រួមគ្នាប្រារព្វទិវាសិទ្ធិលំនៅដ្ឋានពិភពលោក

នាព្រឹកថ្ងៃ ច័ន្ទ ទី ០៥ តុលា ឆ្នាំ ២០១៥ ប្រជាពលរដ្ឋមកពីតាមសហគមន៍ ព្រះសង្ឃ កុមារ អ្នករត់រឺម៉កកង់បី និង តំណាងអង្គការសង្គមស៊ីវិលបានប្រមូលផ្តុំគ្នានៅអតីតសហគមន៍ដីក្រហមដែលរងការបណ្តេញចេញ បានដង្ហែរក្បូនទៅវិមានរដ្ឋសភា ។ ហ្វូងមនុស្សដង្ហែរក្បួនពាក់អាវពណ៍ខ្មៅ និងមួកស្លឹកត្នោតដែលជានិមិត្តរូបប្រពៃណីកម្ពុជា ។ តំណាងពីសហគមន៍នានាក្នុងទីក្រុង និងទីប្រជុំជននានា និងតំណាងអង្គការសង្គមស៊ីវិលដែលបានចូលរួមសរុបទាំងអស់ចំនួន ១១៥ ក្រុម​ ។
នៅក្រៅរបងរដ្ឋសភាជាតិ តំណាងពីសហគមន៍នានាបានថ្លែងសាររៀបរាប់ពីទុក្ខលំបាក ហើយព្រះសង្ឃនិមន្តសូត្រជយន្តោប្រទានពរជ័យបញ្ឈប់ការបណ្តេញដោយបង្ខំ ។ ប៉េងប៉ោងធំៗចងភ្ជាប់នឹងផ្ទះគម្រូប្រជាពលរដ្ឋ ត្រូវបានបង្ហោះឡើង ជាការរំលឹកពីសារៈសំខាន់ថាផ្ទះគឺជាផ្នែកនៃសិទ្ធិមនុស្ស ។ រីឯក្រុមកុមារក៏បង្ហាញផ្ទះគម្រូរបស់គេដែរ ព្រមទាំងមានលើកបដា និងច្រៀងចម្រៀងនានាផង ។

ការរាំងខ្ទប់របស់ប៉ូលីសបានបង្អាក់ដំណើរអ្នកតវ៉ាទៅដាក់ញ្ញត្តិនៅស្ថាប័ននានា ។ ផ្ទុយទៅវិញមន្ត្រីពីក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងសាលារាជធានីភ្នំពេញ បានមកទទួលញ្ញតិ្តពីប្រជាពលរដ្ឋនៅខាងក្រៅរបងរដ្ឋសភាជាតិ ។ រីឯតំណាងរដ្ឋសភាជាតិក៏បានចេញមកទទួលញ្ញត្តិដែរ ។ អាជ្ញាធរមកពីខណ្ឌចំការមនបានមកទទួលផ្ទះគម្រូប្រជាពលរដ្ឋទៅដាក់នៅសាលារាជធានីភ្នំពេញ ។

អ្នកតវ៉ារួមគឺជាអ្នករងផលប៉ះពាល់ពីការបណ្តេញចេញដោយបង្ខំ ។ ជាក់ស្តែងអ្នកចូលរួមម្នាក់បាននិយាយថា “ខ្ញុំមកទីនេះដើម្បីទាមទារសិទ្ធិលំនៅដ្ឋាន ។ ខ្ញុំត្រូវបានគេបណ្តេញចេញ ហើយឥឡូវគ្មានផ្ទះនៅទេ ចឹងខ្ញុំត្រូវបានបដិសេធមិនឲ្យទទួលបានសិទ្ធិលំនៅដ្ឋាន ។ ” អ្នកចូលរួមដទៃទៀតនិយាយពីការយល់ឃើញក្នុងព្រឹត្តិការណ៍នេះថា “ខ្ញុំសប្បាយចិត្តមកទីនេះដើម្បីទាមទារសិទ្ធិទទួលបានលំនៅដ្ឋាន” ។
“ខ្ញុំចង់ស្នើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លី កុំរំលោភសិទ្ធិប្រជាពលរដ្ឋ” ។
“ខ្ញុំចង់ស្នើរដ្ឋាភិបាលកុំបណ្តេញប្រជាពលរដ្ឋ និងបញ្ជូនពួកគាត់ទៅនៅកន្លែងឆ្ងាយអី” ។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោតមានប្រសាសន៍ជាមួយនឹងអ្នកយកព័ត៌មានពីសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ និងការបណ្តេញចេញដោយបង្ខំនៅកម្ពុជាថា៖ “ប្រជាពលរដ្ឋទាំងនេះគឺពិតជាអ្នកដែលរងផលប៉ះពាល់ដោយសារដីធ្លី និងរងនូវការបណ្តេញចេញ ជាពិសេសអ្នកដែលមកពីតាមខេត្ត ហើយពួកគាត់មកជាមួយគ្រួសារគាត់ដែលមាន ប្តី ប្រពន្ធ និងកូន ព្រោះពួកគាត់ចង់ឲ្យរដ្ឋាភិបាលដឹងលឺពីបញ្ហាដែលគាត់កំពុងពើបប្រទះ” ។

ការដង្ហែរក្បួនគឺដើម្បីអបអរសាទរខួបជាសកលលើកទី ៣០ នៃទិវាលំនៅដ្ឋានពិភពលោក ដែលត្រូវបានប្រារពធ្វើដំបូងក្នុងឆ្នាំ ១៩៨៥ ។ អ្នកចូលរួមម្នាក់បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាទទួលបានការលើកទឹកចិត្តឲ្យមកទីនេះ ព្រោះថាថ្ងៃនេះគឺជាទិវាអន្តរជាតិ ។ ទិវានេះមិនមែនធ្វើតែសហគមន៍ដែលត្រូវបានរំលោភសិទ្ធិដោយ
រដ្ឋាភិបាលកម្ពុជាតែមួយនោះទេ ពោលយើងប្រារពធ្វើនៅទូទាំងសកលលោក ។ ”

០៦ តុលា ២០១៥៖ របាយការណ៍សង្ខេបព័ត៍មាននៃទិវា “សិទ្ធិលំនៅដ្ឋានពិភពលោក ២០១៥

០៦ តុលា ២០១៥/ 06 Oct 2015, របាយការណ៍សង្ខេបព័ត៍មាននៃទិវា “សិទ្ធិលំនៅដ្ឋានពិភពលោក ២០១៥” News Coverage on the “World Habitat Day 2015”

១.ប៉ូលីសរាំងខ្ទប់អ្នកហែក្បួនដាក់ញ្ញត្តិក្នុងទិវាសិទ្ធិលំនៅដ្ឋាន
ពិភពលោក (Cambodia Daily)
អ្នកតវ៉ាប្រមាណជាង ១០០០ នាក់មកពីបណ្តាសហគមន៍ ៥០មកពីទូទាំងប្រទេសបានប្រមូលផ្តុំគ្នាដើម្បីប្រារព្វទិវាសិទ្ធិលំនៅដ្ឋាន
ពិភពលោក និងតវ៉ាប្រឆាំងការបណ្តេញចេញដោយបង្ខំ ប៉ុន្តៃត្រូវ
បានរាំងខ្ទប់ដោយអាជ្ញាធររាជធានីភ្នំពេញក្រោមហេតុផលសន្តិសុខ ។ https://goo.gl/CFhVqM

២.ពលរដ្ឋមានជម្លោះដីធ្លីនិងសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ
ពលរដ្ឋមានជម្លោះដីធ្លី និងពលរដ្ឋរងការបណ្ដេញចេញមកពី ២៥ខេត្ត-រាជធានី ប្រមូលផ្តុំគ្នាដើម្បីប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ និងហែក្បួនដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធនានា។ ប៉ុន្តែក្រុមសមត្ថកិច្ចចម្រុះ ពុំអនុញ្ញាតឲ្យអ្នកចូលរួមដង្ហែចេញទៅណា ក្រៅពីនៅមុខរដ្ឋសភានោះទេ។ (RFA) http://www.rfa.org/khmer/video

៣. ក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ ជនរងគ្រោះទំនាស់
ដីធ្លីត្អូញត្អែរអំពីទុក្ខលំបាក (VOA)
យ៉ាងហោចណាស់មានសកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ ជនរងគ្រោះដោយសារទំនាស់ដីធ្លី និងការបណ្តេញ
ពីលំនៅដ្ឋាន១.០០០នាក់ បានចូលរួមប្រារព្ធ
ទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ នារាជធានីភ្នំពេញ។ http://goo.gl/jk9fGu

៤.ពលរដ្ឋជិត១០០សហគមន៍ឡើងមកភ្នំពេញជួបជុំដាក់ញត្តិរកដំណោះស្រាយដីធ្លី (RFI)
ពលរដ្ឋមកពីសហគមន៍ជិត១០០នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាលខេត្តបានជួបជុំគ្នានៅព្រឹកថ្ងៃចន្ទទី០៥តុលានេះ បំណងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធដើម្បីជួយរកដំណោះស្រាយដីធ្លីជូនពួកគាត់ ក្នុងឱកាសទិវាសិទ្ធលំនៅដ្ឋានពិភពលោក។ http://goo.gl/9v6KIB

៥. ប្រជាពលរដ្ឋតវ៉ាទាមទារឲ្យបញ្ឈប់ការបណ្តេញចេញ (VOD)
ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្តុំគ្នា
ប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិដោយជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការរឹបអូសយកដីមិនផ្តល់សំណងសមរម្យ។http://goo.gl/ALAie9

ការវាស់ស្ទង់ ការជួលលំនៅស្ថាន នៅក្នុងរាជធានីភ្នំពេញ

អង្គការទីក្រុង សមាគមធាងត្នោត (STT) បានចេញផ្សាយនៅ របាយការណ៍ចុងក្រោយរបស់ខ្លួន «ការស្រាវជ្រាវ ការជួលលំនៅស្ថាន នៅក្នុងរាជធានីភ្នំពេញ»​ ដែលបានធ្វើការស៊ើបអង្កេតលើ ស្ថានភាពនៃអ្នកជួលផ្ទះ នៅក្នុងរាជធានីភ្នំពេញ។

Read More