Urban Issues

ប្រជាសហគមន៍រងគ្រោះដីធ្លីខេត្តកោះកុងរកអន្តរគមន៍ពីក្រសួងដែនដីបញ្ជាក់ពីសំណង

ប្រជាសហគមន៍រងគ្រោះដីធ្លីខេត្តកោះកុងប្រមាណ៥០នាក់បានប្រមូលផ្ដុំគ្នារកកិច្ចអន្តរគមន៍ពីក្រសួងដែនដី នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោយពី ក្រសួងផ្ដល់ដីជាសំណងដល់ពួកគាត់ ប៉ុន្តែដីនោះត្រូវបានហាមឃាត់ដោយអាជ្ញាធរមូលដ្ឋាន។

អ្នកស្រី ផាវ ញឹងលើកឡើងថា៖ «ក្រសួងថាបើប្រជាជនព្រមយកដីនៅហ្នឹង នឹងដោះស្រាយលឿន ទាំងលុយនិងដី តែដល់ពេលឥឡូវពេលប្រជាជនព្រមយកបែរជាមានប្រតិកម្មពីមេឃុំជីខលើ ប្រតិកម្មពីក្រុមហ៊ុនមកថា ដីគេសោះអ្នកឯងទៅមើលអីហ្នឹង អ្នកណាអោយមកមើលដីហ្នឹង»។

តំណាងក្រសួងដែនដីដែលចេញមកជួបប្រជាសហគមន៍និយាយថា៖ ក្រសួងកំពុងតែធ្វើការលើរឿងហ្នឹងហើយ សូមឲ្យប្រជាសហគមន៍ត្រឡប់ទៅផ្ទះវិញសិន ខាងក្រសួងនឹងផ្ដល់ដំណឹងតាមក្រោយ។

ប្រជាសហគមន៍ខេត្តកោះកុងទាំង១៧៥គ្រួសារព្រមទទួលសំណង ដីបីហិចតា និងលុយពីពាន់ប្រាំរយដុល្លា ពីក្រុមហ៊ុនកោះកុងស៊ូហ្គ័រ ហើយក្រសួងដែនដីជាអ្នកសម្របសម្រួល។ ក្នុងនោះផងដែរ ប្រជាសហគមន៍ក៏បានស្នើដល់ក្រសួងជួយពន្លឿនការដោះស្រាយ ដើម្បីងាយស្រួលពួកគាត់រៀបចំដីសម្រាប់ធ្វើស្រែចំការ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រ និងកោះកុងផ្លេនថេសិន អ៊ិនដាស្រ្ទី មានចំនួន១៧៥គ្រួសារ លើផ្ទៃដីសរុប ៧៨២,១៦ ហិចតា ស្ថិតនៅក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល និង ភូមិតាធង ភូមិព្រះអង្គកែវ ឃុំដងពែង ភូមិត្រពាំងកណ្ដាល ភូមិជីខ ឃុំជីខលើ ឃុំជីខក្រោម ភូមិព្រែកជីក ភូមិកណ្ដាល ឃុំកណ្ដាល។ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះបានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ៕

អាជ្ញាធរសង្កាត់ដង្កោបានការគាំទ្រផ្នែកគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស

អង្គការសមាគមធាងត្នោង និងអង្គការដៃគូរបានធ្វើបទបង្ហាញពីសកម្មភាពនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សដល់អាជ្ញាធរមូលដ្ឋាននៃសង្កាត់ដង្កោដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការអនុវត្តគម្រោង កាលពីថ្ងៃទី២៣ ខែមិនា ២០១៧។

Read More

សហគមន៍ជ្រោយចង្វារតវ៉ាជំទាស់នឹងសេចក្តីប្រកាសរបស់សាលាក្រុង

ប្រជាសហគមន៍ដែលមានជម្លោះជាមួយក្រុមហ៊ុនអូស៊ីអាយស៊ីនៅតំបន់ជ្រោយចង្វារប្រមាណ៥០នាក់ បានលើកគ្នាមកតវ៉ាជំទាស់នឹងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលសម្រេចបែងចែកដីឲ្យពួកគេចំនួន១០ភាគរយ នៅមុខសាលាក្រុង នាព្រឹកថ្ងៃទី៦ ខែមិនានេះ។

ប្រជាពលដ្ឋស្នើរឲ្យអជ្ញាធរ៖ សូមឆ្វៀលភូមិចាស់ ចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យពលរដ្ឋ ទិញតាមទីផ្សារសេរី បញ្ឈប់ការសាងសង់ផ្លូវស្រប៦អា និងបញ្ឈប់សកម្មភាពឈូសឆាយ និងជួលដី។

កាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៧ សាលារាជធានីភ្នំពេញបានចេញសេក្ដីជូនដំណឹងអោយប្រជាពលរដ្ឋដែលមានក្បាលដីពាក់ព័ន្ធ ដែលស្ថិនៅក្នុងគំរោងអភិវឌ្ឍន៍ទីក្រុងរណប ទៅទទួលយកដី១០ភាគរយនៃផ្ទៃដីសរុបរបស់ពួកគេទៅ នៅសាលាខណ្ឌជ្រោយចង្រារ។

មន្ត្រីសាលារាជធានីភ្នំពេញ នឹងឆ្លើយតបមកពលរដ្ឋវិញក្នុងរយៈពេល១សប្ដាហ៍ ក្រោយជំនួបជាមួយតំណាងសហគមន៍។

សំណុំរឿងសកម្មជនបឹងកក់នឹងប្រកាសសាលដីកានៅថ្ងៃទី២៧ខែខែកុម្ភៈខាងមុខនេះ

នៅថ្ងៃទី១៥ ខែកុម្ភះ សាលាឧទ្ធរណ៍បានបើកសាវនាការលើបណ្ដឹងរបស់សកម្មជនដីធ្លីនៅតំបន់បឹងកក់បីនាក់ ដែលបានប្តឹង ជំទាស់ទៅនឹងសាលក្រមតុលាការដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងកាលពីឆ្នាំ២០១១។

ចៅក្រមសាលាឧទ្ធរណ៍ លោក ញូង ថុល នឹងប្រកាសសាលដីកាករណីសកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី នៅថ្ងៃទី២៧ខែខែកុម្ភៈ ឆ្នាំ២០១៧។

មកទល់ពេលនេះ អ្នកស្រី ទេព វន្នី លើកលែងតែ អ្នកស្រី បូ ឆវី អ្នកស្រីគង់ ចន្ថា និងអ្នកស្រីហេង មុំ ត្រូវបានសាលាដំបូង ផ្ដន្ទាទោសដាក់ពន្ធនាគារបណ្តោះអាសន្នអស់រយៈពេល៦ខែហើយ រង់ចាំការកាត់ទោសពីបទព្យាយាមរារាំងមន្រ្តីរាជការសាធារណៈនិងបទប្រមាថមន្រ្តីរាជការសាធារណៈដែលមានស្ថានទម្ងន់ទោស ក្នុងសំណុំរឿងបង្ករហិង្សានៅជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។ ទោសនេះអាចមានរយៈពេលរហូតដល់ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់១០លានរៀន។

គួរបញ្ជាក់ថា មកដល់ពេល អ្នកស្រី ទេព វន្នីវត្រូវបានឃុំខ្លួនអស់រយៈពេល៦ខែមកហើយ ហើយអ្នកស្រីមិនត្រូវបានផ្តល់សិទ្ធិអោយនៅក្រៅឃុំនោះទេ។

នៅថ្ងៃបើកសវនាការម្សិលមិញ នៅខាងមុខសាលាឧទ្ធរណ៍ មានប្រជាសហគមន៍ប្រមាណ៣០នាក់ បានជួបជុំគ្នា និងស្រែកអំពាវនាវឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ។ ពួកគេបន្តថា អ្នកស្រីមិនបានប្រព្រឹត្តខុសដូចការចោតប្រកាន់របស់សាលាដំបូងទេ។

សន្និសិទបដិសេធសំណងរបស់អ្នកបុរីកីឡា

អតីតប្រជាពលរដ្ឋបុរីកីឡាដែលមានជម្លោះដីធ្លីប្រមាណ២០នាក់ បានធ្វើសន្និសិទសារព័ត៌មានបដិសេធមិនទទួលសំណងដែលអាជ្ញាធរផ្ដល់ជូននោះទេ នៅព្រឹកថ្ងៃទី៥ ខែមករានេះ។
Read More

គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​បំផុត ​ដែល​បាន​សន្យា​ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ ឬ​បាន​កែ​គម្រោង

អ្នកស្រី នី សុផាន់ណាក់ រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ផ្លូវ​តូច​ចង្អៀត​ខាង​ក្រោយ​វត្តថាន់ ម្តុំ​ផ្លូវ​សុធារស។ ស្រ្តី​វ័យ ៤២ ឆ្នាំ​ដែល​មាន​កូន​បី​នាក់​រូប​នេះ​បាន​ថ្លែង​ថា​អ្នកស្រី​គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍​ដីក្រហម​ដែល​នៅ​ជិត​នោះ​កាលពី​ ១០ ឆ្នាំ​មុន​ដោយ​ការ​សន្យា​មិន​ពិត​របស់​អាជ្ញាធរ។
Read More

របាយការណ៍ ដែលមានចំណងជើងថា «សន្យាខ្យល់» នឹងចេញផ្សាយនៅព្រឹកថ្ងៃស្អែក


សមាគមធាងត្នោតបានធ្វើការសិក្សាស្រាវជ្រាវពីការអភិវឌ្ឍ នឹងផលប៉ះពាល់ នៅលើ៧៧ទីតាំងដែលរងការបណ្ដេញចេញទាំងបង្ខំ ក្នុងរាជធានីភ្នំពេញ នឹងចេញផ្សាយនៅព្រឹកថ្ងៃស្អែក ដែលមានទាំងភាសារ ខ្មែរ និង អង់គ្លេស។ ការអភិវឌ្ឍ គឺជាកត្តាដែលជំរុញឲ្យមានការបណ្ដេញចេញក្នុងទីក្រុង។

ក្នុងការសិក្សាស្រាវជ្រាវនេះបានរកឃើញថា មានតែ៣៥% នៃទីតាំងទាំង៧៧ មានការអភិវឌ្ឍពេញលេញ ៤០% មានការអភិវឌ្ឍខ្លះៗ ចំណែក ២៥% មិនទាន់មានការអភិវឌ្ឍសោះ។

កាបណ្ដេញចេញដោយបង្ខំ ត្រូវបានធ្វើឡើងនៅក្នុងទីតាំងទាំងនោះអស់រយះពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ក្រោមហេតុផល អភិវឌ្ឍន៍ និងដើម្បីសោភ័ណ្ឌភាពទីក្រុង៕

ពលរដ្ឋ​បដិសេធ​ចំពោះ​ការ​ដាក់​កំហិត​ ទទួល​យក​ប័ណ្ណ​ដី​ពី​សាលា​រាជធានី

ភ្នំពេញៈ ពលរដ្ឋ​ប្រហែល​ ៤០ ​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​ពី​ម្សិលមិញ​ច្រាន​ចោល​ឱសានវាទ​សាលា​រាជធានី​ភ្នំពេញ​ដែល​ដាក់​កំហិត​ ២ ​ខែ​សម្រាប់​ការ​ទទួល​យក​ប័ណ្ណ​គោលនយោបាយ​ ១០ ​ភាគរយ​នៃ​ដី​ពួកគាត់ និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​ចំពោះ​អ្វី​ដែល​ពួកគាត់​​ថា​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ។
Read More

ជម្លោះ​ដីធ្លី​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវ​ចិត្ត​ស្ត្រី

ប្រភព៖ postkhmer

ភ្នំពេញៈ ការ​រំលោភ​យក​​ដីធ្លី​ដែល​កើត​មាន​​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្លូវ​ចិត្ត​​របស់​ស្រ្តី​​​​ និង​នាំ​ឲ្យ​​អត្រា​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​​កើនឡើង​ខ្ពស់​​។ នេះ​បើ​តាម​​របាយការណ៍​​ថ្មី​មួយ​​ចេញ​កាលពី​ម្សិលមិញ​។
Read More

រដ្ឋបាលរាជធានីភ្នំពេញ៖ កំណត់ឱសានវាទនៃការឈប់ទទួលពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធដីធ្លីស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញនូវ សេចក្ដីជូនដំណឹងស្ដីពីការកំណត់ឱសានវាទនៃការឈប់ទទួលពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងដីធ្លីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

«រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីទំនាស់ពាក់ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវទាំងអស់ចូលរួមអនុវត្ដតាមខ្លឹមសារប្រកបដោយប្រសិទ្ទភាព និងស្មារតីទទួលខុសត្រូវខ្ពស់»។ នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖

14589570_627219897458766_4892090656471853061_o-copy

សហគមន៍​​ស្នើ​ដោះស្រាយ​​វិវាទ​ដីធ្លី​ដោយ​តម្លាភាព

ក្នុង​ការ​ប្រារព្ធ​ទិវា​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុងអង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ដីធ្លីនិង​ប្រជា​សហគមន៍​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញបាន​ស្នើ​ជា​ថ្មី​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធីតម្លាភាពនិង​ឈរ​លើ​គោលការណ៍​ច្បាប់ ចៀសវាង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាបសង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ។​

​ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ស្ដីពី​សេរីភាព​បញ្ចេញ​មតិ និង​ការ​អភិវឌ្ឍ​ទីក្រុង​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ក្រីក្រ​តំណាង​សហគមន៍​ជាង​៤០ និង​អង្គការ​សង្គម​ស៊ីវិល​សរុប​ប្រមាណ ២០០​នាក់​ កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង។ ​

​ប្រធាន​កម្មវិធី​បច្ចេកទេស​នៃ​សមាគម​ធាងត្នោត លោក សៅ កុសល បាន​ថ្លែង​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​កន្លង​មក បញ្ហា​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិត ៣០​ម៉ឺន​នាក់ ត្រូវ​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

លោក​ថា៖«បញ្ហា​ដីធ្លី​ភាគ​ច្រើនគឺ​នៅ​លើ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​មិន​ត្រឹមត្រូវជា​ពិសេស​ច្បាប់​ភូមិបាល​ដែល​ចែង​ច្បាស់​លាស់​ហើយ​ថាប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​ដី​របៀប​ម៉េច ផ្ទះ​របៀប​ម៉េច តែ​ផ្ទុយ​ទៅវិញ​វា​អត់​មាន​ប្រសិទ្ធភាពការ​អនុវត្ត​ច្បាប់​នៅ​មាន​ចន្លោះ​ខ្វះខាត ទន្ទឹម​នឹង​នោះ ក៏​យើង​ឃើញ​ថា ការ​ដោះស្រាយ​មាន​បញ្ហា​ពុក​រលួយ​អី​ផ្សេងៗ​ទៅ ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តែ​មន​បញ្ហា»។

​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​កត់​សម្គាល់​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី បាន​នាំ​គ្នា​តវ៉ា ដោយសារ​តែ​អាជ្ញាធរ និង​រដ្ឋាភិបាល ពុំ​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ដោះស្រាយ​នោះ បែរ​ជា​ពួក​គាត់​រង​នូវ​ការ​បង្ក្រាប ការ​ប្រើ​ហិង្សា និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅ​វិញ ដែល​នេះ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិសេរីភាព​ក្នុង​ការ​ជួប​ជុំ ការ​បញ្ចេញ​មតិ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត។

លោក​ថា៖ «ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សមរម្យ យុត្តិធម៌ ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន»។​

​ចំណែក លោក ថេង សាវឿន អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​បន្ថែម​ថា បើ​ទោះ​ជា​មាន​ការ​ដោះដូរ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ថ្មី និង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាង៣០​ក្រុមប៉ុន្តែ​យន្តការ​ដោះស្រាយ​នៅ​មាន​ភាព​យឺតយ៉ាវនិង​តំបន់​ខ្លះ​មាន​ភ្ជាប់​នឹង​រឿង​នយោបាយ។លោក​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែន​ដី ត្រូវ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទៅ​តាម​គោលការណ៍​ច្បាប់ មាន​តម្លាភាព និង​ត្រូវ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ។

​អតីត​ប្រជា​សហគមន៍​បុរី​កីឡា ដែល​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត អ្នកស្រី ខៀវ ឡៃ បាន​រៀប​រាប់​ថាពួក​គាត់​បាន​បាត់បង់​ដីធ្លីផ្ទះ​សម្បែង និង​រង​ទុក្ខ​វេទនា​ក្នុង​ជីវភាព​រស់នៅ ដោយសារ​តែ​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល យក​ដី​ពួក​គាត់​ទៅ​ក្រុម​ឈ្មួញ ឬ​ក្រុមហ៊ុន ដោយ​ពុំ​មាន​សំណង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ។

អ្នកស្រី​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល មុន​នឹង​ធ្វើការ​អភិវឌ្ឍ ត្រូវ​តែ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ មាន​សំណង​សមរម្យ ឬ​ដោះដូរ​ទីតាំង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន។​

​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ ជៀម សុផល​មករា បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល និង​ក្រសួង បាន​ខិតខំ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​ឈរ​គោលការណ៍​បម្រើ​ប្រជាពលរដ្ឋ មាន​តម្លាភាព និង​ឈរ​លើ​គោលការណ៍​ច្បាប់ ពុំ​មាន​ផ្សារ​ភ្ជាប់​នឹង​រឿង​នយោបាយ​ឡើយ។

លោក​ថា៖ «ការ​លើក​ឡើង​របស់​ពួក​គាត់ ដោយសារ​គាត់​មិន​បាន​ឃើញ​សកម្មភាព​ផ្ទាល់ ឬ​អ្វី​ដែល​ជា​ការ​ដោះស្រាយ​ថ្មីៗ​ទេ ខ្ញុំ​គិត​ថា ការ​លើក​ឡើង​របស់​ពួកគាត់ គ្រាន់​តែ​ជា​ការ​ព្រួយបារម្ភ​ទេ តែ​បើ​គាត់​ឃើញ​សកម្មភាព​នៃ​ការ​ដោះស្រាយ​របស់​ក្រុម​ការងារ​យើង នោះ​គាត់​នឹង​លែង​មាន​អារម្មណ៍​ដូច្នេះ​ហើយ ហើយ​ក្រសួង​ដែនដី​ ស្វាគមន៍​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ឲ្យ​ទាល់​តែ​អស់​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ»។​

​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា កាល​ពី​ខែ​ចុង​ខែ​សីហា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តាម​បណ្តា​រាជធានី-​ខេត្ត មក​ដល់​ពេល​នេះ នៅ​សល់​តែ​ប្រមាណ ៨០០​ករណី​ប៉ុណ្ណោះ ក្នុង​ចំណោម​វិវាទ​ជាង ៧០០០​ករណី កាល​ពី​៤​ខែ​មុន៕

ប្រភព៖ ខ្មែរថាមស៍

អ្នកភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដាក់ញាត្តិសុំអន្តរាគមន៍ ដល់ស្ថានទូតអាល្លឺម៉ង់ សហកភាពអឺរ៉ុប នឹងនៅក្រសួងរៀបចំដែនដីនឹងនគររូបនីរូបនីយកម្ម

ប្រជាពលរដ្ឋចំនួនប្រមាណ១០នាក់ តំណាងអោយ១៧ គ្រូសារ ដែលរស់នៅភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានដាក់ញាត្តិសុំអន្តរាគមន៍ ដល់ស្ថានទូតអាល្លឺម៉ង់ សហកភាពអឺរ៉ុប និងនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់  នាព្រឹកនេះថ្ងៃទី៣១ សីហា។ ដើម្បីជួយជំរុញដល់រាជរាដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន OCIC បញ្ឍប់ការរំលោបបំពាន  នឹងផ្ដល់បណ្ណកម្មសិទ្ធិដល់ពួកគាត់។ Read More

លិខិតរូម ជូនចំពោះលោក ចន ខេរី រដ្ឋមន្ត្រីក្រសូងការបរទេសនៃសហរដ្ឋអាមេរិក

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦

ជូនចំពោះលោក ចន ខេរី

យើង ជាក្រុមនៃសង្គមស៊ីវិលដែលបានចុះឈ្មោះនៅក្នុងបញ្ជីនៃប្រទេសកម្ពុជា ស្នើជម្រុញឱ្យលោក ក្នុងការកោះហៅទៅលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្តេជ្ញា លើកកំពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ ដាក់ជាកាតព្វកិច្ច ក្នុងនាមភាពរឹងមាំនៃទំនាក់ទំនង និងរុងរឿងជាមួយនឹងសហរដ្ឋអាមេរិក។ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោកមកកាន់រាជធានីភ្នំពេញ ក្នុងពេលជំនួបក្នុងកិច្ចប្រជុំកំពូល រវាងប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក នៅ Sunnylands យើងបានស្នើសុំលោកឱ្យពិចារណាទៅលើសកម្មភាពជាច្រើនរបស់រដ្ឋាភិបាលកម្ពុជា ដែលបានប៉ះទង្គិចទៅលើ លទ្ធិប្រជាធិបតេយ្យ ដែលជាតម្លៃនៃមូលដ្ឋានគ្រឹះរបស់សហរដ្ឋអាមេរិក និងបានធ្វើអោយប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋនិងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។Kerry Phnom Penh letter endorsed by Union_Community and NGO_Page_1 Kerry Phnom Penh letter endorsed by Union_Community and NGO_Page_2

មន្ត្រីគម្រោងផ្នែករៀបចំដីធ្លី និងសិទ្ធិមនុស្សចុះចែកបណ្ណពត៌មានស្តីពីសុវត្ថិភាពដីធ្លីដល់ប្រជាពលរដ្ឋ

នៅថ្ងៃទី ០៧ សីហា ឆ្នាំ២០១៥ ក្រុមការងារបច្ចេកទេសនៃអង្គការសមាគមធាងត្នោតបានចុះចែក សន្លឹកព័ត៌មានស្តីពីសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដល់់ប្រជាពលរដ្ឋជាង១០០ គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ការរៀបចំបណ្ណព័ត៌មាននេះគឺជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អ៊ឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍ សាធារណៈរដ្ឋឆេក និងអនុវត្តដោយអង្គការសមាគមធាងត្នោត (STT) និងអង្គការភីបផលអ៊ីននីត (PIN)។ ការរៀបចំចែកបណ្ណពត៌មាននេះ មានគោលបំណងពង្រឹងនូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋក្នុង
សហគមន៍ក្រីក្រដែលប្រឈមក្នុងការបណ្តេញចេញ។

ក្នុងឱកាសនៃការចុះចែកប័ណ្ណព័ត៌មាននេះ លោក ញឹម គីមអ៊ាង ប្រធានសម្របសម្រួលគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្ស
នៃអង្គការសមាគមធាងត្នោតបានមានប្រសាសន៍ថា ឯកសារព័ត៌មាននេះគឺជាអ្វីដែលកើតចេញពីការខិតខំប្រែងក្នុងការ
ចង់ក្រងរបស់អង្គការអស់រយៈពេលជាងមួយឆ្នាំកន្លងមក។ លោកបានបន្តទៀតថាព័ត៌មានដែលដាក់បញ្ចូលក្នុងឯកសារ
នេះគឺបានកមពីប្រភពសំខាន់ៗចំនួនបីគឺ ការផ្តល់ចម្លើយជូនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ការប្រមូលទិន្និន័យភូមិសាស្រ្ត
ដែលប្រមូលដោយបុគ្គលិករបស់អង្គការ និងបទដ្ឋានគតិយុត្តិផ្សេងៗទាក់ទងនឹងដីធ្លីដែលមានការចូលរួមពីអង្គការជា
ដៃគូរនិងអ្នកជំនាញផងដែរ។ ។ លោកបានបន្ថែមថាទោះបីយ៉ាងណាក៏ដោយឯកសារនេះគ្រាន់តែជាព័ត៌មាន និងឯកសារជំនួយផ្នែកច្បាប់ខ្លះៗប៉ុណ្ណោះដើម្បីជាប្រយោជន៍ដល់បងប្អូនរស់នៅទីតាំងនេះទាក់ទង់នឹងការកាន់កាប់ដីធ្លី ហើយវាមិនបានចង់កាតព្វកិច្ចផ្លូវច្បាប់នោះទេ ព្រោះមានតែនាយកដ្ឋានសូរិយោដីនៃអគ្គនាយកដ្ឋានសូរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តែមួយ ប៉ុណ្ណោះដែលជាអ្នកមានសិទ្ធិសម្រេចលើបញ្ហាដីធ្លី ឬការចេញប័ណ្ណកម្មសិទ្ធិដីធ្លី។

ម៉្យាងវិញទៀតដោយសាផ្ទះរបស់បងប្អូនទាំងអស់គ្នាមានទីតាំងស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៥ ដែលកំពុងនឹងត្រូវពង្រីកបន្ថែម និងស្ថិតនៅតាមបណ្តោយជាប់នឹងដងទន្លេសាប ដែលនៅក្នុងច្បាប់គេចាត់ទុកជាដីសាធារណៈរបស់រដ្ឋ ដែលអាចប្រឈមនឹងការរុះរើ ឬអភិវឌ្ឍថ្មីនាពេលអនាគត។ ដូច្នេះការយល់ដឹងអំពីពត៌មាន ទាំងនេះពិតជាមានប្រយោជន៍សំខាន់ណាស់ទាំងសម្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងការពិភាក្សា និងរកដំណោះស្រាយជាមួយគ្នា។

សូមបញ្ជាក់ថានៅក្នុងសង្កាត់ច្រាំងចំរេះគឺជាសហគមក្រីក្រដែលមានលំនៅឋានមិនទាន់រៀបរយ និងប្រជាពលរដ្ឋភាគច្រើនគឺជាជនជាតិខ្មែរ ចាម(ឥស្លាម)។

Satrei Samaki Meanchey community members

សហគមន៍ស្ត្រីសាមគ្គីមានជ័យ៖ តវ៉ានឹងការគម្រាមកំហែងបណ្តេញចេញ

សហគមន៍ស្រ្តីសាមគ្គីមានជ័យ គឺជាសហគមន៍មួយនៅក្នុងចំណោម សហគមន៍ជាច្រើនទៀតនៅក្នុងភ្នំពេញដែលបានកំពុងរងការបង្ខិតបង្ខំអោយ ចាកចេញពីលំនៅស្ថានរបស់ពួកគេ និងធ្វើការផ្លាស់ប្តូរទៅតំបន់ផ្សេងទៀត ដោយសារអជ្ញាធរ។ បង្កើតឡើងនៅក្នុងឆ្នាំ១៩៨២សមាជិកសហគមន៍បានរស់នៅក្នុងតំបន់នេះរហូតដល់បច្ចុប្បន្ន។ ការចាប់ផ្តើមពី៣២គ្រួសារ សហគមន៍ស្រ្តីសាមគ្គីមានជ័យ ឥឡូវនេះមាន ៤៦គ្រួសារ ចាប់តាងពីឆ្នាំ ២០១៤​មក។

View of houses in Satrei Samaki Meanchey
ទិដ្ខភាពនៃលំនៅស្ថាន នៅក្នុងសហគមន៍ស្រី្តសាមគ្គីមានជ័យ

 

ជាមួយនឹងករណីជាច្រើន នៃសហគមន៍ក្រីក្រ ដែលស្ថិតនៅក្រោមការគំរាមកំហែង បណ្តេញចេញ ដីដែលសហគមន៍ស្រ្តីសាមគ្គីមានជ័យ កំពុងតាំងទីលំនៅនោះ គឺបានទិញដោយ ប្រជាពលរដ្ឋទាំងនោះ ដែលមានលិខិតកម្មសិទ្ធច្បាស់លាស់ រវាងម្ចាស់កម្មសិទ្ធមុន និងមានប្រធានសហគមន៍បច្ចុបន្នជាសាក្សីដឹងលឺផងដែរ។ រាល់លំនៅស្ថានទាំងអស់ នៅក្នុងសហគមន៍នេះ ត្រូវបានធ្វើត្រូវបានសាងសង់ឡើងពីបាតដៃទទេ ពីប្រាក់របស់ប្រជាពលរដ្ឋ។ បច្ចុបន្ននេះ, លិខិតកម្មសិទ្ធិទាំងនោះ គឺពិបាកនឹងទទួលស្គាល់ ជាឯកសារស្របច្បាប់ ណាស់ និងដីទាំងអស់នោះជាកម្មសិទ្ធិស្របច្បាប់របស់រដ្ឋ។

ដូចដែល អជ្ញាធរក្រុងបានកំពុងចាប់ផ្តើមអភិវឌ្ឃ ផ្នែកខាងក្រោយនៃបឹងកក់ ដែលជាកន្លែងដែល ស្រ្តីសាមគ្គីមានជ័យ កំពុងតាំងទីលំនៅ, សេចក្តីជូនដំណឹងបណ្តេញចេញ បានផ្តល់ទៅដល់ដៃប្រជាពលរដ្ឋទាំងនោះហើយ ដើម្បីរៀបចំដីទាំងនោះ។ នៅលើផ្ទះរបស់ ប្រធានសហគមន៍ និង ផ្ទះរបស់ប្រជាពលរដ្ឋដទៃទៀត ត្រូវបានបាញ់ថ្នាំនៅលើទ្វា ដែលជាសញ្ញាបញ្ជាក់ ពីការបណ្តេញចេញ។

Eviction code painted onto a house
លេខកូដបណ្តេញចេញ ដែលបានសរសេរនៅលើ ជញ្ជាំងផ្ទះ

ប្រធានសហគម ពូ គុន ជួបប្រជុំជាមួយ ប្រជាពលរដ្ឋ បន្ទាប់ពីសេចក្តីប្រកាសនៃការបណ្តេញចេញ ដើម្បីពិភាក្សាពី ជម្រើស និងដំណោះស្រាយសមស្របផ្សេងៗ។ កាលពីមួយខែកន្លងទៅ គាត់បានធ្វើការទាក់ទងទៅកាន់ អជ្ញាធរ ក៏ដូចជា ក្រសួងធនធានទឹក ក្រសួងសាធារណការ និងអង្គការដែលធ្វើការលើបញ្ហាសិទ្ធិដីធ្លី ដើម្បីសុំជំនួយ។ អង្គការខ្លះក្នុងចំណោមអង្គការទាំងនេះ ក្នុងនោះការមាន អង្គការសមាគមធាងត្នោត ផងដែរ ត្រូវបានទំនាក់ទំនង ដើម្បីធ្វើការតស៊ូមតិ ដើម្បីផ្ទះរបស់ពួកគេ និងអង្គការ មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ផ្តល់នូវ មេធាវី សម្រាប់ផ្តល់ព័ត៌មានដល់ពួកគេ អំពីច្បាប់ និងអប់រំប្រជាពលរដ្ឋ ក្នុងករណីមានសកម្មភាពខុសច្បាប់ដែលកំពុងកើតឡើង។

Meeting with Pu Kun, the community leader in Satrei Samaki Meanchey
ការជួបជាមួយលោក ពូ ឃុន  ប្រធានសហគមន័ស្ត្រីសាមគ្គីមានជ័យ

អជ្ញាធរក្រុងភ្នំពេញ ថ្មីៗនេះ បានមកកាន់ សហគមន៍ស្រ្តីសាមគ្គីមានជ័យ ដើម្បីធ្វើការវាស់វែង ពីផ្ទៃដីដែលពួកគេបម្រុងនឹង ទាមទារ និងនៅពេលអនាគត នឹងផ្តល់ព័ត៌មានបន្ថែមពី តំបន់ណាដែលច្បាស់ថា នឹងត្រូវបណ្តេញចេញ។ សមាជិកសហគមន៍ កំពុងខ្វះភាពជឿទុកចិត្ត លើភាពស្របច្បាប់នៃការទាមទាររបស់អជ្ញាធរ បានសាកសារទៅកាន់ អង្គការសមធម៌កម្ពុជា និងអង្គការទស្សនៈពិភពលោក ដើម្បីធ្វើការវាស់វែងបន្ថែម ដើម្បីដឹងអោយបានច្បាស់ថា ទិន្នន័យទាំងនោះគឺត្រឹមត្រូវ។ ពុំមានសេចក្តីប្រកាសណាមួយ បញ្ជាក់ពីបរិមាណផ្ទៃដីដែលត្រូវបានយកនោះទេ។

ជាសេចក្តីបន្ថែម អជ្ញាធរខ័ណ្ឌ បានធ្វើការទាក់ទងជាមួយ ប្រជាពលរដ្ឋ។ ពួកគេបានប្រាប់ ប្រជាពលរដ្ឋសហគមន៍ថា ពួកគេកំពុងឆ្ពោះទៅកាន់ដំណោះស្រាយ នៅពេលដែលបឹងនោះត្រូវបានអភិវឌ្ឍរួចហើយ ពួកគេអាចទទួលបានដីដែលនៅសល់។ បើសិនជា សេចក្តីប្រកាសពីការបណ្តេញចេញភ្លាមៗផ្លូវការ ត្រូវបានប្រកាស ពូ ឃុន នឹងធ្វើការដោះដូវថ្មីមួយគឺ ប្រជាពលរដ្ឋទាំងអស់ នឹងធ្វើការផ្លាស់ប្តូរនៅពេលដែល ការសងជំងឺចិត្តបានធ្វើឡើង។ ជាអកុសល ប្រជាពលរដ្ឋបានដឹងពី និន្នាការរបស់ អជ្ញាធរកម្ពុជា ថានឹងបញ្ជូនពួកគេទៅកាន់តំបន់ដែលនៅឆ្ងាយពីទីក្រុង ហើយនិងមិនមានហេដ្ឋារចនាត្រឹមត្រូវ និងសេវកម្មផ្សេងៗ។ នៅពេលបច្ចុប្បន្ននេះ សហគមន៍បានតភ្ជាប់ជាមួយបណ្តាញទឹក និងភ្លើង សាលារៀននៅក្បែរ និងត្រូវបានចាត់ទុកពីប្រជាពលរដ្ឋថា មានសុវត្ថិភាពគ្រប់គ្រាន់។

អាជ្ញាធររាជធានីភ្នំពេញបានទើបបានចូលមកក្នុង ស្ត្រីសាមគ្គីមានជ័យដើម្បីទទួលយកការវាស់វែងដីដែលពួកគេកំពុងរៀបចំផែនការនិងផ្តល់ព័ត៌មានតំបន់ណានឹងត្រូវបណ្តេញចេញការពិតប្រាកដនោះ។សមាជិកសហគមន៍ កំពុងខ្វះភាពជឿទុកចិត្ត លើភាពស្របច្បាប់នៃការអះអាងរបស់អជ្ញាធរ បានសាកសារទៅកាន់ អង្គការសមធម៌កម្ពុជា និងអង្គការទស្សនៈពិភពលោក ដើម្បីធ្វើការវាស់វែងបន្ថែម ដើម្បីដឹងអោយបានច្បាស់ថា ទិន្នន័យទាំងនោះគឺត្រឹមត្រូវ។ ពុំមានសេចក្តីប្រកាសណាមួយ បញ្ជាក់ពីបរិមាណផ្ទៃដីដែលត្រូវបានយកនោះទេ។

ជាសេចក្តីបន្ថែម អជ្ញាធរខ័ណ្ឌ បានធ្វើការទាក់ទងជាមួយ ប្រជាពលរដ្ឋ។ ពួកគេបានប្រាប់ ប្រជាពលរដ្ឋសហគមន៍ថា ពួកគេកំពុងរកដំណោះស្រាយ នៅពេលដែលបឹងនោះត្រូវបានអភិវឌ្ឍរួចហើយ ពួកគេអាចទទួលបានដីដែលនៅសល់។ បើសិនជា សេចក្តីប្រកាសពីការបណ្តេញចេញភ្លាមៗផ្លូវការ ត្រូវបានប្រកាស ពូ ឃុន នឹងបានទទួលនូវជម្រើសថ្មីគឺ ប្រជាពលរដ្ឋទាំងអស់ នឹងធ្វើការផ្លាស់ប្តូរទៅកន្លែងថ្មី ព្រមទាំងទទួលបានសំណងសមរម្យ ។ ជាអកុសល ប្រជាពលរដ្ឋបានដឹងពី និន្នាការរបស់ អជ្ញាធរកម្ពុជា ថានឹងបញ្ជូនពួកគេទៅកាន់តំបន់ដែលនៅឆ្ងាយពីទីក្រុង ហើយនិងមិនមានហេដ្ឋារចនាត្រឹមត្រូវ និងសេវកម្មផ្សេងៗ។សហគមន៍បច្ចុប្បន្ននេះ មានបណ្តាញទឹក និងភ្លើង សាលារៀននៅក្បែរ ហើយពួកគាត់ចាត់ទុកថា មានសុវត្ថិភាពគ្រប់គ្រាន់។

វាពិតជាងាយស្រួលណាស់ដើម្បីដឹងពីមូលហេតុ ដែលសមាជិកនៅក្នុងសហគមន៍ ស្ទាក់ស្ទើរនៅក្នុងការ ចាកចេញពីដី ដែលពួកគេបានទិញ និងបានកសាងកន្លែងរស់នៅរបស់ពួកគេ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋកំពុងប្រយុទ្ធប្រឆាំងការជូនដំណឹងបណ្តេញចេញតាមរយៈជម្រើសដែលអាចធ្វើទៅបានសម្រាប់ពួកគេ។

 

Satrei Samaki Meanchey community members
សមាជិកសហគមន៍ ស្ត្រីសាមគ្គីមានជ័យ
Speaking with community residents
ការជួបនិយាយជាមួយ ប្រជាពលរដ្ឋ

ឆ្នាំថ្មី បញ្ហាដដែល

កាលពីខែមុន លោក Surya Subedi បានបញ្ចប់អាណត្តិ ប្រាំមួយឆ្នាំ របស់គាត់ដែលជា អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ សម្រាប់សិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងសន្និសីទ សារព័ត៌មាន ចុងបញ្ចប់របស់គាត់ បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី ធ្វើឱ្យស្ថាប័នរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន ប្រព័ន្ធតុលាមានឯករាជ្យភាព។ «ស្ថាប័នរបស់រដ្ឋភាគច្រើន ទទួលខុសត្រូវចំពោះ ការលើកកំពស់សិទ្ធិមនុស្ស គណនេយ្យភាពនិងតម្លាភាពដែលចាំបាច់នោះត្រូវតែអោយមានការជឿទុកចិត្តនិងទំនុកចិត្តពីប្រជាជន»។ទោះជាយ៉ាងនេះក្តីខ្ញុំបានមើលឃើញថាការរីកចម្រើនស្ដីអំពីតម្រូវសិទិ្ធជាសាធារណៈរបស់ពួកគេមានការកើនឡើង។ប្រជាពលរដ្ឋបានក្រោកឡើង … ហើយពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធប្រឆាំងដើម្បីទាមទាសិទ្ធិរបស់ពួកគេ … រហូតមកដល់ពេលតុលាការនៃប្រទេសកម្ពុជាមិនបានប្រគល់ភាពយុត្ដិធម៌ជូនដល់ប្រជាពលរដ្ឋកម្ពុជានោះទេ “។(សារព័ត៌មាន Reuters ថ្ងៃទី ២៣ ខែ​ មករា)

ថ្មីៗនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ទើបតែបានចេញផ្សាយរបាយការណ៍របស់ខ្លួន។ពួកគេបានរកឃើញថា ជាឆ្នាំមួយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីរបស់ប្រទេសកម្ពុជាស្ដីពីការរំលោភសិទ្ធិមនុស្ស នឹងឈានដល់ការសម្លាប់ប្រជាពលរដ្ឋដោយកងកម្លាំងសន្តិសុខ  ការចាប់ខ្លួនសកម្មជននិងអ្នកនយោបាយគណបក្សប្រឆាំងនិងការបង្ក្រាបយ៉ាងជំនុំជម្រះទៅលើការតវ៉ាដោយសន្តិវិធី។ (ភ្នំពេញប៉ុស្តិ៍  ថ្ងៃទី 30 ខែ មករា)

នៅក្នុងខែវិច្ឆិកាឆ្នាំមុន សកម្មជនដីធ្លី១៩នាក់ត្រូវបានចាប់ខ្លួនដែលមានភាពចម្រូងចម្រាស់និង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារដោយតុលាការ នៅថ្ងៃបន្ទាប់។ សកម្មជនទាំងនេះ (រួមមាន ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ ថ្មគោល និងសហគមន៍ទួលគោក ព្រះសង្ឃនិងសមាជិកគណបក្សសង្គ្រោះជាតិ)

ថ្មីៗនេះ សាលក្រមរបស់ពួកត្រូវបានបដិសេធដោយសាលាឧទ្ធរណ៍ ដែលគួរឱ្យកត់សម្គាល់ថាកិច្ចដំណើរការនីតិវិធីនៃមិនបានទៅតាមក្រិតក្រមនៃតុលាការ។

រំលងទៅមុខនៅក្នុងឆ្នាំនេះ នៅថ្ងៃទី ៤ ខែកុម្ភៈ ភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថាអាជ្ញាធរនៅក្នុងខេត្ត បាត់ដំបង បានបញ្ជាក់គ្រួសារដែលរស់នៅក្នុងឃុំ ព្រែកព្រះស្តេច ចំនួន ៦០០គ្រួសារថាពួកគេត្រូវផ្លាស់ប្តូរទីលំនៅដើម្បីយកទីតាំងដែលពួកគេស្នាក់បច្ចុប្បន្នធ្វើជាដីសម្រាប់ការសាងសង់សួនសាធារណៈដ៏ធំមួយ។អ្នកភូមិត្រូវបានប្រាប់ថា ពួកគេបានរស់នៅទីនោះដោយខុសច្បាប់ហើយត្រូវអោយចាកចេញពីទីនោះអោយបានឆាប់តាមដែលអាចធ្វើបាន។គ្រួសារមួយចំនួនដែលបានរស់នៅទីនោះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ បានប្រាប់ថាពួកគាត់មានសង្ឃឹមតិចតួចណាស់ពីការទទួលសំណងដ៏សមរម្យមួយសំរាប់ពូកគាត់។

 

នៅថ្ងៃដដែលនោះ មានគ្រួសារជាង ១០០ គ្រួសារ នៅក្នុងស្រុកអូរជុំ ខេត្ត រតនៈគីរី បានធ្វើការទាមទារឱ្យមានដំណោះស្រាយមួយ បន្ទាប់ពីក្រុមហ៊ុនចិនមួយបាន ឈូសឆាយដីរបស់ពួកគាត់ (ប្រហែល ៣០០) ផ្នូរក្រុមគ្រួសារដែលនៅក្បែរនោះដើម្បីយកដីធ្វើជាចំការកៅស៊ូ(ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ៤ ខែកុម្ភៈ) ។ការឈូសឆាយនេះបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ថ្ងៃទី ១ ខែ កុម្ភៈនិងត្រូវបានផ្អាកទៅវិញនៅពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ានៅខាងមុខគ្រឿងចក្រ។តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថាពួកគេបានទទួលការអនុញ្ញាតរួចហើយពីរដ្ឋាភិបាលក្នុងការកាប់ឆ្ការដីនោះ។គាត់ថែមទាំងបានធ្វើការអះអាងទៀតថា អ្នកភូមិ ចង់ចាប់យកដីធ្លីរបស់រដ្ឋនិងយកវាជាកម្មសិទ្ឋិផ្ទាល់ខ្លួន “។

ទោះបីជាមានការព្រមានពីបេសកជនរបស់អង្គការសហប្រជាជាតិចំពោះប្រទេសកម្ពុជានិងរាយការណ៍ពីការបាត់បង់ ពីអង្គការអន្តរជាតិយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនៅតែព្រងើយកណ្តើយចំពោះសិទ្ធិមនុរបស់ប្រជាជនដែលបានសន្មត់ថាត្រូវបានការពារ។នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលដ៏រឹងមាំ មិនមានន័យថា “អភិបាលកិច្ចល្អ”នោះទេ។រំពឹងថានឹងមានការវាយតម្លៃដូចគ្នានេះដែរនៅក្នុងរបាយការណ៍ ឆ្នាំក្រោយពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស។

The hearing for the 23 continues while violence occurred outside the courthouse

At 8:00 am, May 20, 2014, over 300 peoples from land and housing affected communities, farmers and monks were gathering in front of Phnom Penh Municipal Court to call for justice and release Mr. Vorn Poa, Mr. Chan Puthisak, Mr. Teng Savouen, and others 18 victims who were arrested since early January 2014, while a number of Human Right observers from different NGOs monitored the case very closely.

protest

While the hearing is ongoing at municipal court, the violence occurred outside the courthouse where the barricades and riots police blocked the rallied from moving forward to the courthouse. The security guards of the City Hall tried to push the protesters back and far from the barricades, with kicking the monks and protesters caused the situation tension between the protesters and polices. However, there were no serious violence after the protesters moved up together to protect the monks from being beaten from the security guards.

There were many polices with 3 Fire Trucks, blocking the road in front of the Municipal Court while the trial of the 23 was in the process.

The trial has started again at 2:00 pm and ended up at 4 pm. It will be continued to tomorrow at 8 am, as promised by the court.

 

 

របាយការណ៍ ការស្ទង់មតិពីភ្នំពេញ៖ ការសិក្សាទៅលើការតាំងទីលំនៅរបស់ប្រជាជនក្រីក្រ នៅភ្នំពេញ

សមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍ថ្មីមួយ អំពីការស្ទង់មតិនៅក្នងរាជធានីភ្នំពេញដើម្បីធ្វើបច្ចុប្បន្នភាពនិងបន្ថែមទិន្នន័យថ្មីទៅនឹងការស្រាវជ្រាវពីមុន លើការតាំងទីលំនៅរបស់ប្រជាជនក្រីក្រនៅតាមទីប្រជុំជន​​​​​​​​នៅក្នុងទីក្រុង  ហើយនិងបោះពុម្ភផែនទីដ៍ត្រឹមត្រូវថ្មីមួយ ​នៅគ្រប់ទីតាំងនៃការតាំងទីលំនៅរបស់ប្រជាជន និងផ្តល់នូវការរកឃើញ ដែលនឹងជួយនាំឱ្យមានលទ្ធផលជាវិជ្ជមានសម្រាប់ប្រជាជនក្រីក្រនៅតំបន់ទីក្រុង។ របាយការណ៍ រកឃើញនូវបញ្ហានានាដែលជាប់ទាក់ទងទៅនឹងការតាំងទីលំនៅនៅតំបន់ក្រីក្រ  នៅទីក្រុងរួមទាំងបញ្ហាដែលទាក់ទងទៅនឹងសន្តិសុខ ការគំរាមកំហែងបណ្តេញចេញ ការកាន់កាប់ដីធ្លីនិងការចេញប័ណ្ណកម្មសិទ្ធិ និងការអនុវត្តន៍សារាចរ០៣។ វាក៏មើលទៅលើការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្មមិនគ្រប់គ្រាន់ នូវប្រព័ន្ធធារាសាស្ត្រ ការប្រមូលសំរាម និងការផ្តល់សេវាកម្មសាធារណៈមានតម្លៃសមរម្យ។ វាបង្ហាញពីការបែងចែករវាងអ្នកតាំងទីលំនៅខណ្ឌខាងក្នុងនិងខាងក្រៅ  ដោយអ្នកដែលស្ថិតក្នុងខណ្ឌខាងក្រៅមិនបានទទួលហេដ្ឋារចនាសម្ព័ន្ធនិងផ្នែកសេវាកម្ម​​​​។ វាបានបញ្ចប់ជាមួយនឹងអនុសាសន៍សម្រាប់ភាគីពាក់ព័ន្ធសំខាន់ៗរួមទាំងសាលារាជធានីភ្នំពេញ (MPP) ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) និងដៃគូអភិវឌ្ឍន៍។

ទាញយករបាយការណ៍៖​​  របាយការណ៌ភ្នំពេញ (០២/២០១៤)

ទំនាក់ទំនង៖

លោក អ៊ី សារ៉ុម​ (ភាសា ខ្មែរ និង អង់គ្លេស)
sarom@teangtnaut.org
+855 89 666 036

 

Losing the Plot: Rapid Assessment of Household Debt in Trapeang Anhchanh

Local urban NGO Sahmakum Teang Tnaut (STT) has released a new report entitled Losing the Plot: Rapid Assessment of Household Debt in Trapeang Anhchanh. Based on interviews with 12 households relocated to Trapeang Anhchanh site as part

of the ADB and AusAID-funded railways rehabilitation, the report sheds light on one of the most tragic outcomes of what has been presented as an aid project: the unmanageable debts taken on by relocated households.

Read More

ការប្តូរទីតាំងថ្មីនៃសហគមន៍ផ្លូវរថភ្លើង: ស្ត្រីប្រាំមួយនាក់បានរៀបរាប់ពីរឿងរ៉ាវរបស់ពួកគេ

សមាគមធាងត្នោតបានធ្វើការបោះពុម្ពផ្សាយរបាយការណ៍ចុងក្រោយ​ ​ដែលមានចំណងជើងថាការផ្លាស់ប្តូរទីតាំងថ្មីនៃសហគមន៍ផ្លូវរថភ្លើងនៅក្នុងរាជធានីភ្នំពេញ: ស្ត្រីប្រាំមួយនាក់បានរៀបរាប់ពីរឿងរ៉ាវរបស់ពួកគេ។ ការបោះពុម្ភផ្សាយនេះបានបង្ហាញពី ពណ៌នាដោយផ្ទាល់ដោយស្ត្រីមេម៉ាយ ​​ អំពីរគម្រោងការផ្លាស់ប្តូរទីតាំងថ្មី នៅភ្នំពេញ​​​​​​ ទីតាំងថ្មីដែលត្រូវផ្លាស់ប្តូរស្ថិតនៅត្រពាំងអញ្ចាញ, ប្រមាណជា ២០-២៥​គីឡូម៉ែត នៅខាងក្រៅទីក្រុងវាបានធ្វើឲ្យមានប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។

ក្នុងពេលនោះ ធនាគារអភិវឌ្ឍន៍អាស៊ីបានអះអាងថា អត្រាការប្រាក់សំណង – កំណត់នៅក្នុងឆ្នាំ ២០០៦ – បានឆ្លុះបញ្ចាំងពីអត្រាទីផ្សារនាពេលបច្ចុប្បន្ន ហើយគ្រប់ទីតាំងថ្មីគួរត្រូវបានផ្តល់ឲ្យនូវ​ ផ្ទះ រួមជាមួយបង្គន់អនាម័យ ថាមពលអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត”។

អ្នកអាចរករបាយការណ៍នៅទីនេះ

Urban Lecture: Water & the City

Manolis House in collaboration with architect and researcher Shelby Doyle have a symposium entitled Water & the City on Saturday 31st March at 5pm at Reyum (#47, Street 178, north of National Museum,1st Flr). It aims to explore questions such as ‘what water management systems are operating in Phnom Penh and who is responsible for them?’

 

Open Discussion: ‘Rapid Urbanisation’

 

Open invitation from students at Passau University to a discussion Friday 23rd March on ‘Rapid Urbanisation’. Event organised by Manolis House and the University of Passauat Botanic Gallery Cafe (126 Street 19, back of Wat Sarawon)

Public Transport System: ‘decades away’

The Japan International Cooperation Agency (JICA) has been working with Cambodia’s government since 2001 on an urban transport master plan and say further feasibility and data studies being undertaken will not be completed until 2014 . Despite traffic woes, it might take until 2035 for a public transport system to be operational. http://www.phnompenhpost.com/index.php/2012022854751/National-news/gridlock-going-nowhere-fast.html

The Japan International Cooperation Agency (JICA) has been working with Cambodia’s government since 2001 on an urban transport master plan and say further feasibility and data studies being undertaken will not be completed until 2014 . Despite traffic woes, it might take until 2035 for a public transport system to be operational. http://www.phnompenhpost.com/index.php/2012022854751/National-news/gridlock-going-nowhere-fast.html