urban poor

ការស្ទង់មតិក្នុងរាជធានីភ្នំពេញស្តីពី ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងទីក្រុងភ្នំពេញ

របាយការណ៍នេះមានគោលបំណងបំពេញបន្ថែមទៅលើការស្រាវជ្រាវ និងព័ត៌មានស្តីពីទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញ។ មានការសិក្សាសំខាន់ៗជាច្រើនដែលបានធ្វើឡើងស្តីពីទីតាំងលំនៅឋានក្រីក្រនៅរាជធានី និងការតាំងលំនៅឋានរបស់ពួកគេនៅក្នុងខណ្ឌខាងក្នុង និងខណ្ឌខាងក្រៅនៃរាជធានីភ្នំពេញ។ ការសិក្សាទាំងនេះបានប្រើប្រាស់វិធីសាស្រ្តច្រើនដើម្បីប្រមូលទិន្នន័យពីទីតាំងលំនៅឋាន និងគ្រួសារក្រីក្រនៅរាជធានីភ្នំពេញដូចជា ព័ត៌មានពីការគំរាមកំហែងនិងការបណ្តេញចេញ  ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការចាត់ថ្នាក់ប្រភេទដីធ្លី ព្រមទាំងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ។

ចំនួនទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះពី ៤១០ ក្នុងឆ្នាំ២០០៩ មកត្រឹម ៣៤០ទីតាំង ក្នុងឆ្នាំ២០១៤ និងចុះមកត្រឹម២៧៧ទីតាំង ក្នុងឆ្នាំ២០១៨។ ទោះជាចំនួនទីតាំងក្រីក្រមានការធ្លាក់ចុះដោយហេតុផលផ្សេងៗដូចជាការអភិវឌ្ឍ និងការបណ្តេញចេញក៏ដោយ ទីតាំងក្រីក្រទាំង២៧៧ដែលនៅសល់នេះ នៅតែប្រឈមនឹងបញ្ហាជាច្រើននៅឡើយជាពិសេសលើបញ្ហាដីធ្លី ដោយភាគច្រើនគាត់មិនមានឯកសារបញ្ជាក់ពីស្ថានភាពដីធ្លី និងសិទ្ធិក្នុងការទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ។ ជាងនេះទៅទៀត ស្ទើរតែពាក់កណ្តាលនៃទីតាំងឋានក្រីក្រ គឺស្ថិតនៅតំបន់មិនសុវត្ថិភាពដែលជាដីសាធារណៈរបស់រដ្ឋដូចជានៅលើ ឬក្បែរ ប្រលាយ បឹង ទន្លេជាដើម ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ និងងាយទទួលរងការបណ្តេញចេញ ឬការផ្លាស់ប្តូរលំនៅឋាននៅថ្ងៃអនាគត។

លោកអ្នកអាចទាញយកឯកសារជា PDF នៅទីនេះ៖ ភាសាខ្មែរ | ភាសាអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

របាយការណ៍​ថ្មី​បង្ហាញ​ថា ទីតាំង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​គ្មាន​ការ​អភិវឌ្ឍ​ពេញលេញ​ដូច​ការ​សន្យា

ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​ចាស់​របស់​ខ្លួន ​ដោយ​បុព្វហេតុ​នៃ​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល បាន​និយាយ​ថា បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​ថ្មី​របស់​ពួកគេ​តែង​តែ​មាន​ទឹក​ជន​លិច ហើយ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ។​ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​ស្ដីពី​ការ​បណ្ដេញ​ចេញ​របស់​សមាគម​ធាងត្នោត​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។
Read More

មនុស្សរាប់ពាន់​នាក់រួមគ្នាប្រារព្វទិវាសិទ្ធិលំនៅដ្ឋានពិភពលោក

នាព្រឹកថ្ងៃ ច័ន្ទ ទី ០៥ តុលា ឆ្នាំ ២០១៥ ប្រជាពលរដ្ឋមកពីតាមសហគមន៍ ព្រះសង្ឃ កុមារ អ្នករត់រឺម៉កកង់បី និង តំណាងអង្គការសង្គមស៊ីវិលបានប្រមូលផ្តុំគ្នានៅអតីតសហគមន៍ដីក្រហមដែលរងការបណ្តេញចេញ បានដង្ហែរក្បូនទៅវិមានរដ្ឋសភា ។ ហ្វូងមនុស្សដង្ហែរក្បួនពាក់អាវពណ៍ខ្មៅ និងមួកស្លឹកត្នោតដែលជានិមិត្តរូបប្រពៃណីកម្ពុជា ។ តំណាងពីសហគមន៍នានាក្នុងទីក្រុង និងទីប្រជុំជននានា និងតំណាងអង្គការសង្គមស៊ីវិលដែលបានចូលរួមសរុបទាំងអស់ចំនួន ១១៥ ក្រុម​ ។
នៅក្រៅរបងរដ្ឋសភាជាតិ តំណាងពីសហគមន៍នានាបានថ្លែងសាររៀបរាប់ពីទុក្ខលំបាក ហើយព្រះសង្ឃនិមន្តសូត្រជយន្តោប្រទានពរជ័យបញ្ឈប់ការបណ្តេញដោយបង្ខំ ។ ប៉េងប៉ោងធំៗចងភ្ជាប់នឹងផ្ទះគម្រូប្រជាពលរដ្ឋ ត្រូវបានបង្ហោះឡើង ជាការរំលឹកពីសារៈសំខាន់ថាផ្ទះគឺជាផ្នែកនៃសិទ្ធិមនុស្ស ។ រីឯក្រុមកុមារក៏បង្ហាញផ្ទះគម្រូរបស់គេដែរ ព្រមទាំងមានលើកបដា និងច្រៀងចម្រៀងនានាផង ។

ការរាំងខ្ទប់របស់ប៉ូលីសបានបង្អាក់ដំណើរអ្នកតវ៉ាទៅដាក់ញ្ញត្តិនៅស្ថាប័ននានា ។ ផ្ទុយទៅវិញមន្ត្រីពីក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងសាលារាជធានីភ្នំពេញ បានមកទទួលញ្ញតិ្តពីប្រជាពលរដ្ឋនៅខាងក្រៅរបងរដ្ឋសភាជាតិ ។ រីឯតំណាងរដ្ឋសភាជាតិក៏បានចេញមកទទួលញ្ញត្តិដែរ ។ អាជ្ញាធរមកពីខណ្ឌចំការមនបានមកទទួលផ្ទះគម្រូប្រជាពលរដ្ឋទៅដាក់នៅសាលារាជធានីភ្នំពេញ ។

អ្នកតវ៉ារួមគឺជាអ្នករងផលប៉ះពាល់ពីការបណ្តេញចេញដោយបង្ខំ ។ ជាក់ស្តែងអ្នកចូលរួមម្នាក់បាននិយាយថា “ខ្ញុំមកទីនេះដើម្បីទាមទារសិទ្ធិលំនៅដ្ឋាន ។ ខ្ញុំត្រូវបានគេបណ្តេញចេញ ហើយឥឡូវគ្មានផ្ទះនៅទេ ចឹងខ្ញុំត្រូវបានបដិសេធមិនឲ្យទទួលបានសិទ្ធិលំនៅដ្ឋាន ។ ” អ្នកចូលរួមដទៃទៀតនិយាយពីការយល់ឃើញក្នុងព្រឹត្តិការណ៍នេះថា “ខ្ញុំសប្បាយចិត្តមកទីនេះដើម្បីទាមទារសិទ្ធិទទួលបានលំនៅដ្ឋាន” ។
“ខ្ញុំចង់ស្នើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លី កុំរំលោភសិទ្ធិប្រជាពលរដ្ឋ” ។
“ខ្ញុំចង់ស្នើរដ្ឋាភិបាលកុំបណ្តេញប្រជាពលរដ្ឋ និងបញ្ជូនពួកគាត់ទៅនៅកន្លែងឆ្ងាយអី” ។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោតមានប្រសាសន៍ជាមួយនឹងអ្នកយកព័ត៌មានពីសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ និងការបណ្តេញចេញដោយបង្ខំនៅកម្ពុជាថា៖ “ប្រជាពលរដ្ឋទាំងនេះគឺពិតជាអ្នកដែលរងផលប៉ះពាល់ដោយសារដីធ្លី និងរងនូវការបណ្តេញចេញ ជាពិសេសអ្នកដែលមកពីតាមខេត្ត ហើយពួកគាត់មកជាមួយគ្រួសារគាត់ដែលមាន ប្តី ប្រពន្ធ និងកូន ព្រោះពួកគាត់ចង់ឲ្យរដ្ឋាភិបាលដឹងលឺពីបញ្ហាដែលគាត់កំពុងពើបប្រទះ” ។

ការដង្ហែរក្បួនគឺដើម្បីអបអរសាទរខួបជាសកលលើកទី ៣០ នៃទិវាលំនៅដ្ឋានពិភពលោក ដែលត្រូវបានប្រារពធ្វើដំបូងក្នុងឆ្នាំ ១៩៨៥ ។ អ្នកចូលរួមម្នាក់បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាទទួលបានការលើកទឹកចិត្តឲ្យមកទីនេះ ព្រោះថាថ្ងៃនេះគឺជាទិវាអន្តរជាតិ ។ ទិវានេះមិនមែនធ្វើតែសហគមន៍ដែលត្រូវបានរំលោភសិទ្ធិដោយ
រដ្ឋាភិបាលកម្ពុជាតែមួយនោះទេ ពោលយើងប្រារពធ្វើនៅទូទាំងសកលលោក ។ ”

សិក្ខាសាលាការៀបជម្រើសប្លង់កែលម្អសគមន៍ អ្នកក្រីក្រនៅក្នុងរាជធានីភ្នំពេញ

កាលពីថ្ងៃទី២៥-២៦ ខែកក្កដា និងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ អង្គការសមាគមធាងត្នោត បានកំពុងរៀបចំសិក្ខាសាលានិស្សិតរយៈពេល៣ថ្ងៃស្តីពី“ការៀបជម្រើសប្លង់កែលម្អសគមន៍ អ្នកក្រីក្រនៅក្នុងរាជធានីភ្នំពេញ”។នៅក្នុងសិក្ខាសាលានេះមានការចូលរួមពីក្រុមនិស្សិតស្ថាបត្យកម្មនិងវិស្វកម្មមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជននានានៅក្នុងរាជធានីភ្នំពេញ បានសហការណ៍គ្នាចុះទៅជជែកពិភាក្សាស្វែងរកបញ្ហា ដើម្បីរៀបចំផែនការកែលម្អ រួមទាំងបទបង្ហាញលទ្ធផលបានរកឃើញ ទៅកាន់សហគមន៍អភិវឌ្ឍន៍ថ្មី និងសហគមន៍ស្វាយចេកថ្មីសហគមន៍។

ឆ្នាំថ្មី បញ្ហាដដែល

កាលពីខែមុន លោក Surya Subedi បានបញ្ចប់អាណត្តិ ប្រាំមួយឆ្នាំ របស់គាត់ដែលជា អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ សម្រាប់សិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងសន្និសីទ សារព័ត៌មាន ចុងបញ្ចប់របស់គាត់ បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី ធ្វើឱ្យស្ថាប័នរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន ប្រព័ន្ធតុលាមានឯករាជ្យភាព។ «ស្ថាប័នរបស់រដ្ឋភាគច្រើន ទទួលខុសត្រូវចំពោះ ការលើកកំពស់សិទ្ធិមនុស្ស គណនេយ្យភាពនិងតម្លាភាពដែលចាំបាច់នោះត្រូវតែអោយមានការជឿទុកចិត្តនិងទំនុកចិត្តពីប្រជាជន»។ទោះជាយ៉ាងនេះក្តីខ្ញុំបានមើលឃើញថាការរីកចម្រើនស្ដីអំពីតម្រូវសិទិ្ធជាសាធារណៈរបស់ពួកគេមានការកើនឡើង។ប្រជាពលរដ្ឋបានក្រោកឡើង … ហើយពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធប្រឆាំងដើម្បីទាមទាសិទ្ធិរបស់ពួកគេ … រហូតមកដល់ពេលតុលាការនៃប្រទេសកម្ពុជាមិនបានប្រគល់ភាពយុត្ដិធម៌ជូនដល់ប្រជាពលរដ្ឋកម្ពុជានោះទេ “។(សារព័ត៌មាន Reuters ថ្ងៃទី ២៣ ខែ​ មករា)

ថ្មីៗនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ទើបតែបានចេញផ្សាយរបាយការណ៍របស់ខ្លួន។ពួកគេបានរកឃើញថា ជាឆ្នាំមួយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីរបស់ប្រទេសកម្ពុជាស្ដីពីការរំលោភសិទ្ធិមនុស្ស នឹងឈានដល់ការសម្លាប់ប្រជាពលរដ្ឋដោយកងកម្លាំងសន្តិសុខ  ការចាប់ខ្លួនសកម្មជននិងអ្នកនយោបាយគណបក្សប្រឆាំងនិងការបង្ក្រាបយ៉ាងជំនុំជម្រះទៅលើការតវ៉ាដោយសន្តិវិធី។ (ភ្នំពេញប៉ុស្តិ៍  ថ្ងៃទី 30 ខែ មករា)

នៅក្នុងខែវិច្ឆិកាឆ្នាំមុន សកម្មជនដីធ្លី១៩នាក់ត្រូវបានចាប់ខ្លួនដែលមានភាពចម្រូងចម្រាស់និង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារដោយតុលាការ នៅថ្ងៃបន្ទាប់។ សកម្មជនទាំងនេះ (រួមមាន ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ ថ្មគោល និងសហគមន៍ទួលគោក ព្រះសង្ឃនិងសមាជិកគណបក្សសង្គ្រោះជាតិ)

ថ្មីៗនេះ សាលក្រមរបស់ពួកត្រូវបានបដិសេធដោយសាលាឧទ្ធរណ៍ ដែលគួរឱ្យកត់សម្គាល់ថាកិច្ចដំណើរការនីតិវិធីនៃមិនបានទៅតាមក្រិតក្រមនៃតុលាការ។

រំលងទៅមុខនៅក្នុងឆ្នាំនេះ នៅថ្ងៃទី ៤ ខែកុម្ភៈ ភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថាអាជ្ញាធរនៅក្នុងខេត្ត បាត់ដំបង បានបញ្ជាក់គ្រួសារដែលរស់នៅក្នុងឃុំ ព្រែកព្រះស្តេច ចំនួន ៦០០គ្រួសារថាពួកគេត្រូវផ្លាស់ប្តូរទីលំនៅដើម្បីយកទីតាំងដែលពួកគេស្នាក់បច្ចុប្បន្នធ្វើជាដីសម្រាប់ការសាងសង់សួនសាធារណៈដ៏ធំមួយ។អ្នកភូមិត្រូវបានប្រាប់ថា ពួកគេបានរស់នៅទីនោះដោយខុសច្បាប់ហើយត្រូវអោយចាកចេញពីទីនោះអោយបានឆាប់តាមដែលអាចធ្វើបាន។គ្រួសារមួយចំនួនដែលបានរស់នៅទីនោះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ បានប្រាប់ថាពួកគាត់មានសង្ឃឹមតិចតួចណាស់ពីការទទួលសំណងដ៏សមរម្យមួយសំរាប់ពូកគាត់។

 

នៅថ្ងៃដដែលនោះ មានគ្រួសារជាង ១០០ គ្រួសារ នៅក្នុងស្រុកអូរជុំ ខេត្ត រតនៈគីរី បានធ្វើការទាមទារឱ្យមានដំណោះស្រាយមួយ បន្ទាប់ពីក្រុមហ៊ុនចិនមួយបាន ឈូសឆាយដីរបស់ពួកគាត់ (ប្រហែល ៣០០) ផ្នូរក្រុមគ្រួសារដែលនៅក្បែរនោះដើម្បីយកដីធ្វើជាចំការកៅស៊ូ(ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ៤ ខែកុម្ភៈ) ។ការឈូសឆាយនេះបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ថ្ងៃទី ១ ខែ កុម្ភៈនិងត្រូវបានផ្អាកទៅវិញនៅពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ានៅខាងមុខគ្រឿងចក្រ។តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថាពួកគេបានទទួលការអនុញ្ញាតរួចហើយពីរដ្ឋាភិបាលក្នុងការកាប់ឆ្ការដីនោះ។គាត់ថែមទាំងបានធ្វើការអះអាងទៀតថា អ្នកភូមិ ចង់ចាប់យកដីធ្លីរបស់រដ្ឋនិងយកវាជាកម្មសិទ្ឋិផ្ទាល់ខ្លួន “។

ទោះបីជាមានការព្រមានពីបេសកជនរបស់អង្គការសហប្រជាជាតិចំពោះប្រទេសកម្ពុជានិងរាយការណ៍ពីការបាត់បង់ ពីអង្គការអន្តរជាតិយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនៅតែព្រងើយកណ្តើយចំពោះសិទ្ធិមនុរបស់ប្រជាជនដែលបានសន្មត់ថាត្រូវបានការពារ។នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលដ៏រឹងមាំ មិនមានន័យថា “អភិបាលកិច្ចល្អ”នោះទេ។រំពឹងថានឹងមានការវាយតម្លៃដូចគ្នានេះដែរនៅក្នុងរបាយការណ៍ ឆ្នាំក្រោយពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស។

ការវាស់ស្ទង់ ការជួលលំនៅស្ថាន នៅក្នុងរាជធានីភ្នំពេញ

អង្គការទីក្រុង សមាគមធាងត្នោត (STT) បានចេញផ្សាយនៅ របាយការណ៍ចុងក្រោយរបស់ខ្លួន «ការស្រាវជ្រាវ ការជួលលំនៅស្ថាន នៅក្នុងរាជធានីភ្នំពេញ»​ ដែលបានធ្វើការស៊ើបអង្កេតលើ ស្ថានភាពនៃអ្នកជួលផ្ទះ នៅក្នុងរាជធានីភ្នំពេញ។

Read More

World Habitat Day March

On October 6th, more than 1,500 people—community members, monks, students, tuk-tuk drivers, CSOs, and other civilians—gathered near the former Dey Krahorm neighborhood for the World Habitat Day March. At 10am, the procession headed for the National Assembly to deliver a petition calling for the government to stop land and housing evictions and properly compensate those who have already been evicted. At 12:30pm the demonstration moved on to deliver the second petition in front of Wat Botum. At 2:30pm, a meeting was held at the CLEC office to reflect on the event.

STTIMG_6041 IMG_6045 IMG_5958

1st Community Exchange Visit

Community Project Team of STT conducted his first community exchange visit in 3 communities, such as Anlong Korng Thmey, Chey Chomnas and Samaki 4, on February 22nd, 2014.

The objectives of the exchange visit were to strengthen relationships and networks between relocation site communities and to encourage learning across relocated households. At the outset, we met together at STT’s Office, to remind participants to knowing, preparing and focusing on the topics of exchange visit which we will bring to discuss at the fields.

Following are the four key activities during the visit:

  • All participants met the 3 chiefs of community we visited.
  • The each community’s chief has presented about their community background such as forming of community, successes and challenges, employments and household income, land registration, infrastructure and future plan of each community so on.
  • Participants and STT’s staffs had asked many questions to those community chiefs related to the topics of the exchange visit.
  • Participants walked around community sites in order to see what the real situation going is on and they also spoke more with community representatives while they were walking.

Here are some feature achievements or lesson learnt from the exchange visit:

–          STT’s staff presented on the 7 components of the rights to adequate housing stating in UN-OHCHR’s Fact Sheet number 21.

–          Participants knew new communities and gained new experiences after sharing from community reps such as how to advocate to demanding land titling and public services from authority/government.

–          Community participants saw what the real situation of the sites visit going on are in those communities we visited such as infrastructure, living standards etc.

–          Participants knew what successes and challenges of those communities such as community’s improvement, employment opportunity, household income and community’s future plan etc.

20140318_114152 20140318_112834 20140318_112439 20140318_112429 20140318_112125 20140318_102255 20140318_103014 20140318_103704 20140318_111205

របាយការណ៍ ការស្ទង់មតិពីភ្នំពេញ៖ ការសិក្សាទៅលើការតាំងទីលំនៅរបស់ប្រជាជនក្រីក្រ នៅភ្នំពេញ

សមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍ថ្មីមួយ អំពីការស្ទង់មតិនៅក្នងរាជធានីភ្នំពេញដើម្បីធ្វើបច្ចុប្បន្នភាពនិងបន្ថែមទិន្នន័យថ្មីទៅនឹងការស្រាវជ្រាវពីមុន លើការតាំងទីលំនៅរបស់ប្រជាជនក្រីក្រនៅតាមទីប្រជុំជន​​​​​​​​នៅក្នុងទីក្រុង  ហើយនិងបោះពុម្ភផែនទីដ៍ត្រឹមត្រូវថ្មីមួយ ​នៅគ្រប់ទីតាំងនៃការតាំងទីលំនៅរបស់ប្រជាជន និងផ្តល់នូវការរកឃើញ ដែលនឹងជួយនាំឱ្យមានលទ្ធផលជាវិជ្ជមានសម្រាប់ប្រជាជនក្រីក្រនៅតំបន់ទីក្រុង។ របាយការណ៍ រកឃើញនូវបញ្ហានានាដែលជាប់ទាក់ទងទៅនឹងការតាំងទីលំនៅនៅតំបន់ក្រីក្រ  នៅទីក្រុងរួមទាំងបញ្ហាដែលទាក់ទងទៅនឹងសន្តិសុខ ការគំរាមកំហែងបណ្តេញចេញ ការកាន់កាប់ដីធ្លីនិងការចេញប័ណ្ណកម្មសិទ្ធិ និងការអនុវត្តន៍សារាចរ០៣។ វាក៏មើលទៅលើការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្មមិនគ្រប់គ្រាន់ នូវប្រព័ន្ធធារាសាស្ត្រ ការប្រមូលសំរាម និងការផ្តល់សេវាកម្មសាធារណៈមានតម្លៃសមរម្យ។ វាបង្ហាញពីការបែងចែករវាងអ្នកតាំងទីលំនៅខណ្ឌខាងក្នុងនិងខាងក្រៅ  ដោយអ្នកដែលស្ថិតក្នុងខណ្ឌខាងក្រៅមិនបានទទួលហេដ្ឋារចនាសម្ព័ន្ធនិងផ្នែកសេវាកម្ម​​​​។ វាបានបញ្ចប់ជាមួយនឹងអនុសាសន៍សម្រាប់ភាគីពាក់ព័ន្ធសំខាន់ៗរួមទាំងសាលារាជធានីភ្នំពេញ (MPP) ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) និងដៃគូអភិវឌ្ឍន៍។

ទាញយករបាយការណ៍៖​​  របាយការណ៌ភ្នំពេញ (០២/២០១៤)

ទំនាក់ទំនង៖

លោក អ៊ី សារ៉ុម​ (ភាសា ខ្មែរ និង អង់គ្លេស)
sarom@teangtnaut.org
+855 89 666 036