Thursday, February 22, 2024
Latest:

លិខិតចំហ៖ ក្នុងនៃទិវាពលកម្មអន្តរជាតិគម្រប់ខួបលើកទី១៣៥

លិខិតចំហ

យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល ធ្វើការលើកកម្ពស់សិទ្ធិការងារ​ និងសិទ្ធិជាមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមគោរពជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងគម្រប់ខួបលើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ

កម្មវត្ថុ៖សំណើសុំរាជរដ្ឋាភិបាលបន្តជំរុញការលើកកម្ពស់សិទ្ធិការងារ និងកិច្ចគាំពារសង្គម ដើម្បីធានាឲ្យបាននូវជីវភាពរស់នៅសមរម្យសម្រាប់កម្មករ។

ក្នុងគម្រប់ខួបលើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ យើងខ្ញុំដែលជាតំណាងសហព័ន្ធសហជីព សហព័ន្ធ និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិការងារ​ និងសេរីភាពមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា សូមឆ្លៀតយក ឱកាសរំលឹកទិវាដ៏មានសារៈសំខាន់នេះ។ ទោះបីជាយើងមិនអាចប្រមូលផ្តុំគ្នាដូចអ្វីដែលយើងកំពុងជួបប្រទះសព្វថ្ងៃ នេះក៏ដោយ ក៏យើងនៅតែរក្សាទុកស្មារតីនៃថ្ងៃនេះ និងសារៈសំខាន់ដែលធ្លាប់មានចំពោះកម្មករ​មិនត្រឹមតែនៅក្នុង ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកផង។

ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសការផ្ទុះឡើងវិញនាពេលថ្មីៗនេះបាននឹងកំពុងតែជះឥទ្ធិពលយ៉ាងធ្ងន់ ធ្ងរសម្រាប់កម្មករនៅទូទាំងប្រទេស កម្ពុជា។ កម្មករកាត់ដេរនៅក្នុងរោងចក្រជាង ២០០ បានធ្វើតេស្តរកឃើញមេរោគ នេះ។ កម្មករក្នុងវិស័យទេសចរណ៍នៅតាមបណ្ដាខេត្ត ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង ជាដើម ត្រូវបានគេដកចេញពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាលបើទោះបីជា ក្រសួងទេសចរណ៍ទទួលស្គាល់ យ៉ាងច្បាស់អំពីការលំបាកដែលពួកគេបានជួបប្រទះក៏ដោយ។ បម្រាមគោចរ និងការរឹតត្បិតការជួបជុំនាពេលបច្ចុប្បន្ន នេះ ក៏បង្ករជាបញ្ហាប្រឈមខ្លាំងសម្រាប់កម្មករ ក្នុងការបំពេញតម្រូវការដោយមានការរាយការណ៍ អំពីការលំបាក ក្នុងការចំណាយលើថ្លៃទឹកភ្លើង និងថ្លៃកន្លែងស្នាក់នៅ(ផ្ទះជួល) ព្រោះលទ្ធភាព នៃប្រាក់ចំណូលរបស់ពួកគេទទួល បានទាបក្នុងអំឡុងពេលបិទខ្ទប់។ ខណៈពេលដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានអនុវត្ត វិធានការណ៍ ដើម្បកាត់បន្ថយការប្រឈមផ្នែកហិរញ្ញវត្ថុរបស់កម្មករ យើងនៅតែសង្កេតឃើញថាករណីកម្មករ និយោជិត ដែលត្រូវបានបញ្ឈប់និងព្យួរការងារនៅតែតម្រូវឲ្យសងបំណុល បើទោះជាពួកគេមិនអាចមានលទ្ធភាព បំពេញក្នុងអំឡុងពេល ដែលពួកគេគ្មានការងារ កាត់បន្ថយការងារ ឬគ្មានចំណូល។ ចំពោះបញ្ហាទាំងនេះ រដ្ឋាភិបាលអាចនឹងត្រូវតែ ចាត់វិធានការបន្ថែមទៀត។

ទោះជាយ៉ាងណាក្ដី ការខកចិត្តខ្លាំងបំផុតគឺការឆ្លើយតបរបស់និយោជក និងអ្នកបញ្ជាទិញអន្តរជាតិនៅក្នុង វិស័យឧស្សាហកម្មវាយនភ័ណ្ឌទៅនឹងការរាតត្បាត។ ជារឿយៗនិយោជកបានទាញយកផលប្រយោជន៍ពីវិបត្តិនេះ ដោយអំពាវនាវនិងអនុវត្តការកាត់បន្ថយប្រាក់ឈ្នួល ធ្វើការបញ្ឈប់ទ្រង់ទ្រាយធំនិងកំណត់គោលដៅទៅលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពឯករាជ្យ។ អ្នកបញ្ជាទិញ(ប្រេន)នេះ បានលុបចោលការបញ្ជាទិញហើយទាមទារទាំងការបញ្ចុះ តម្លៃ និងពន្យារពេលលក្ខខណ្ឌទូទាត់ផងដែរ។ នៅក្នុងឆ្នាំ២០២០ និង២០២១ សហព័ន្ធសហជីពវាយនភ័ណ្ឌកម្ពុជា ចំនួន​ ៧ បានផ្ញើលិខិតទៅក្រុមហ៊ុនអ្នកបញ្ជាទិញអន្តរជាតិជាង ៤០ ដោយអំពាវនាវឲ្យពួកគេជួយគាំទ្រដល់កម្មករ ឲ្យបានប្រសើរក្នុងអំឡុងពេលមានវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបាន​បដិសេធចោលទាំងស្រុង។

ការបដិសេធរបស់អ្នកបញ្ជាទិញអន្តរជាតិក្នុងវិស័យវាយនភ័ណ្ឌ ក្នុងការផ្តល់ជំនួយជូនកម្មករនិយោជិតនៅក្នុង ប្រទេសកម្ពុជា គឺវាបានឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយនៃភាពអសកម្មរបស់អ្នកបញ្ជាទិញក្នុងអំឡុងពេល មានជំងឺរាតត្បាត។ ពួកគេបានខកខានមិនធ្វើអន្តរាគមន៍ក្នុងករណីពាក់ព័ន្ធនឹងការបណ្តេញចេញ ការរើសអើង ឬការយាយីថ្នាក់ដឹកនាំ សកម្មជន និងសមាជិកសហជីពឯករាជ្យ។ ទាក់ទងទៅនឹងបញ្ហានេះ គោលគំនិតរបស់យើង នៅតែស្ថិតនៅជាមួយបងប្អូនកម្មករប្រុសស្រីដ៏អង់អាចរបស់យើងនៅក្នុង ក្រុមហ៊ុនត្រីប៉ូសអ៊ិនធើណេសិនណល (ខេមបូឌា) ខូអិលធីឌី ដែលត្រូវបានក្រុមហ៊ុនបានគំរាមកំហែង និងធ្វើទុក្ខបុកម្នេញតាំងពីការបង្កើតសហជីព ដូចគ្នាទៅនឹងបងប្អូនកម្មកររបស់យើងនៅក្នុងរោងចក្រ រ៉ូស៊ីង ខូអិល​ធីឌី ដែលត្រូវបានបណ្ដេញចេញដោយអយុត្តិធម៌ អស់រយៈពេលជាងមួយឆ្នាំមកហើយ រហូតមកដល់ឥឡូវនេះ។ ចលនាសហជីពកម្ពុជានឹងចងចាំ ក្រុមហ៊ុន H&M និង Clarks ចំពោះការមិនទទួលខុសត្រូវក្នុងការធ្វើអន្តរាគមន៍ ជំនួសឲ្យកម្មករទាំងអស់នេះ។

ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតគួរតែត្រូវបានកត់សម្គាល់ផងដែរ។ កម្មករនិយោជិតជាង ៣២០,០០០នាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុងអំឡុងពេលនៃការព្យួរការងារជាបណ្ដោះ​អាសន្ន ដែលជា កម្មវិធីមួយដែលអាចត្រូវបានប្រើប្រាស់ជាគំរូសម្រាប់កម្មវិធីគាំពារសង្គមបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនជាង ១លាននាក់ ត្រូវបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ហើយការងារដែលបានធ្វើដោយរដ្ឋាភិបាល ទៅលើចំណុចទាំងពីរនេះ គួតែត្រូវទទួលស្គាល់ជាពិសេស។ ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលបានខកខានអនុវត្តដូចគ្នា ចំពោះកម្មករនិយោជិតនៅក្នុងវិស័យអាទិភាពមួយចំនួនទៀត។ ការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនឹងកាត់ បន្ថយប្រាក់ឈ្នួលរបស់កម្មករវេនយប់ ក៏ដូចជាការដកចេញថ្ងៃឈប់ សម្រាកប្រចាំឆ្នាំបន្ថែមទៀតសម្រាប់កម្មករ និយោជិតទាំងអស់។ លើសពីនេះទៅទៀត ចំនួនករណីដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានទម្លាក់ចោល ច្រើនជាង ៤០% ពីព្រោះថាមន្ត្រីក្រសួងការងារធ្វើលើសពីកាតព្វកិច្ចរបស់ខ្លួនដូចបានចែងក្នុងច្បាប់ដោយបដិសេធមិនបញ្ជូន វិវាទការងាររួមទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ សេចក្តីប្រកាសនាពេលថ្មីៗនេះជុំវិញការបង្កើត តុលាការការងារ បន្ថែមទម្ងន់ដល់ទស្សនដែលថា រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមធ្វើឲ្យចុះខ្សោយ ដល់អំណាច និងយុត្តាធិការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ការធ្វើឲ្យចុះខ្សោយនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចត្រូវបានកើតឡើងដោយសារក្រសួងការងារ ឬក្នុងករណី ខ្លះមន្រ្តីម្នាក់ៗធ្វើការចេញបទបញ្ជានិងលិខិតលើបញ្ហាផ្សេងៗដែលប្រឆាំងនឹងការបកស្រាយរបស់ ក្រុមប្រឹក្សាអាជ្ញា កណ្តាលដែលធ្លាប់កើតមានឡើងជាយូរមកហើយ។ ឧទាហរណ៍៖ លិខិតដែលចេញដោយ អ៊ុក ចន្ធូ ទៅសហព័ន្ធ និយោជកមួយនៅ ខែកុម្ភៈ ឆ្នាំ២០២០ បានបណ្តាលឲ្យកម្មករខាតបង់ប្រាក់ឈ្នួលសរុបរាប់សែនដុល្លារ ជាប្រាក់ បំណាច់ដែលត្រូវជំពាក់ពួកគេតាមច្បាប់ស្តីពីការងារ។ កម្មករមិនអាចរកយុត្តិធម៌ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើ បញ្ហានេះបានទេ នៅពេលក្រុមប្រឹក្សាអាជ្ញាកណ្តាលអះអាងថាខ្វះយុត្តាធិការក្នុងការសម្រេចបញ្ហា។

ជំហររបស់ពួកយើង គឺការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការ រាតត្បាត តម្រូវឲ្យមានការធ្វើវិសោធនកម្មច្បាប់និងគោលនយោបាយ ដែលមានគោលបំណងលើកកម្ពស់ពង្រីក វិសាលភាព និងធានាសិទ្ធិសេរីភាពរបស់កម្មករនិយោជិត។ បទពិសោធន៍ពីមុនមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកបង្ហាញថា ការកាត់បន្ថយអត្ថប្រយោជន៍របស់កម្មករមិនបានផ្តល់ផល ប្រយោជន៍សុទ្ធ ឬការងារជូនពួកគេទេ ហើយផ្ទុយទៅវិញគ្រាន់តែបង្កើនប្រាក់ចំណេញរបស់និយោជក និងកាត់បន្ថយ នូវការចំណាយរបស់អ្នកប្រើប្រាស់ និងចំណូលពន្ធ​។ និយាយឲ្យចំទៅ រដ្ឋាភិបាលត្រូវដាក់ប្រាក់បន្ថែមសម្រាប់ឧបត្ថម្ភ កម្មករដើម្បីជំរុញសេដ្ឋកិច្ច។

ដោយគិតអំពីបញ្ហាទាំងអស់ខាងលើនេះ យើងខ្ញុំដែលជាតំណាងសហភាព សហព័ន្ធសហជីព សមាគម និងអង្គការ​សង្គមស៊ីវិលសង្ឃឹមយ៉ាងមុត​មាំ​ថារាជរដ្ឋាភិបាលមេត្តាពិចារណា និងសម្រេចតាមសំណើរខាងក្រោមនេះ ដោយក្តីអនុគ្រោះ៖

១.បោះបង់ចោលគម្រោងធ្វើវិសោធកម្មច្បាប់ស្តីពីការងារនាពេលបច្ចុប្បន្ននិងធ្វើការពិភាក្សាត្រីភាគី ជាមួយសហជីពឯករាជ្យលើការធ្វើវិសោធនកម្មថ្មី។

២.ចេញសេចក្តីបញ្ជាក់ជាផ្លូវការ ដើម្បីរំលឹកដល់និយោជកអំពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការបើកប្រាក់ បំណាច់របស់កម្មកនិយោជិតស្របតាមច្បាប់ស្តីពីការងារ និងមិនមែនជាការបកស្រាយផ្ទាល់ខ្លួនរបស់ មន្រ្តីក្រសួងការងារនោះទេ។

៣.ធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ដើម្បីឲ្យស្របនឹងអនុសញ្ញាស្នូលសំខាន់ៗរបស់អង្គការអន្តរជាតិ ​ខាងការងារ និងជាពិសេសលើបទប្បញ្ញត្តិទាក់ទងនឹងការបង្កើតសហជីព ការចុះបញ្ជីការ និងភាពជា​ តំណាង​របស់សមាជិក​ក្នុង​ការ​ដោះស្រាយវិវាទ។

៤.បោះបង់ចោលការបង្កើតតុលាការការងារ ដែលបានគ្រោងទុកនាពេលបច្ចុប្បន្ន ហើយធ្វើការជាមួយ​អ្នកពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់សិទ្ធិអំណាចឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលជាស្ថាប័នឯករាជ្យនិងមិនលំអៀង ដែលមាន​ភារ​កិច្ច​ដោះ​​ស្រាយវិវាទការងារ។

៥.ពង្រីកគម្រោងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលបច្ចុប្បន្នដល់បុគ្គលិកផ្នែកទេសចរណ៍កម្មករផ្នែកសេវាកម្មនិងកម្សាន្ដនិងកម្មករក្នុងប្រពន្ធ័ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជានិងគ្របដណ្តប់កម្មករទាំងអស់នៅក្នុងប្រទេសកម្ពុជា។

៦.អនុវត្តកម្មវិធីជំនួយសង្គមបន្ថែមសម្រាប់កម្មករនិយោជិតដែលខ្វះខាតក្នុងអំឡុងពេលនៃការបិទខ្ទប់ រួមទាំងថ្លៃ​ទឹក​​ភ្លើងជាដើម។

៧.រក្សាអត្ថប្រយោជន៍លំហែមាតុភាព និងគម្រោងសេវាថែទាំសុខភាពដល់កម្មករនិយោជិតទាំងអស់ ដែល​រង​គ្រោះ​ដោយការបាត់បង់ការងារ ឬព្យួរការងារក្នុងអំឡុងពេលដែលរដ្ឋាភិបាលបិទខ្ទប់ និងកម្មករ​និយោជិត​​ដែល​មិនបាន​បំពញកតព្វកិច្ចក្នុងការបង់វិភាគទានជាប់លាប់ក្នុងរយះពេល៩ខែ។

៨.ផ្តល់ប្រាក់ឈ្នួលពេញលេញ និងមិនកាត់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ដែលរងផល ប៉ះពាល់ពី​ការបិទខ្ទប់ រួមទាំងកម្មករដែលតម្រូវឲ្យធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួង​​​សុខា​ភិបាល។

៩.បង្កើតនិងបន្តប័ណ្ណមូលនិធិសមធម៌ ដើម្បីផ្តល់ការគាំទ្រប្រាក់ចំណូលដល់កម្មករក្នុងវិស័យសេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលមានការបិទខ្ទប់ដោយរដ្ឋាភិបាល។

១០.ស្នើដល់រដ្ឋាភិបាលចេញថ្លៃសេវាចំពោះកម្មករនិយោជិតក្នុងការចំណាយលើសេវាធ្វើតេស្តរកកូវីដ ការ​​​ធ្វើ​ចត្តា​ឡីស័ក ឬព្យាបាលនៅតាមបណ្តាគ្លីនិកឯកជននានា​ ដែលមានការ​អនុញ្ញាតដោយ ក្រសួង​សុខាភិបាល ដោយ​​ការចំណាយទាំងអស់នៅជាបន្ទុករបស់បេទ្បា​ជាតិ​របប​សន្តិសុខសង្គម ក្រោមកម្មវិធី​របប​ថែទាំសុខភាព។

សូម ​​សម្តេចតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

 

 

Comments