Saturday, April 20, 2024
Latest:

វេទិកាសហគមន៍ក្រីក្រក្នុងទីក្រុងស្តីអំពី “ការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រ”

ក្រុមការងារសមាគមធាងត្នោត បានរៀបចំវេទិកាសហគមន៍ក្រីក្រក្នុងទីក្រុងស្តីអំពី “ការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រ”។ វេទិកានេះរៀបចំរយៈពេលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៣ ខែធ្នូ ឆ្នាំ នៅមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលមានអ្នកចូលរួមប្រមាណ ១០០នាក់ពីសមាជិកសហគមន៍ អង្គការដៃគូរ និងបុគ្គលិករបស់សមាគមធាងត្នោត។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ៖

  • ដើម្បីអោយសហគមន៍ក្រីក្រដែលរងផលប៉ះពាល់ ដោយសិទ្ធិដីធ្លី និងលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញលើកឡើងពីបញ្ហាប្រឈម និងធ្វើផែនការសកម្មភាព។
  • ដើម្បីពង្រឹងបណ្តាញ និងកសាងសាមគ្គីភាពក្នុងចំណោមសហគមន៍ក្រីក្រដែលរងផលប៉ះពាល់ដោយសារបញ្ហាសិទ្ធិដីធ្លី និងលំនៅដ្ឋាន។
  • ដើម្បីអោយសហគមន៍ក្រីក្រចូលរួមកំណត់នូវបញ្ហារបស់ខ្លួន និងធ្វើ សកម្មភាពដើម្បីដោះស្រាយបញ្ហាទាំងនោះ។