ទន់ភ្លន់ តែមិនទន់ជ្រាយ

1 May 2024, 11:06 AM 92 views Videos

សហគមន៍ក្រីក្រក្នុងទីក្រុងប្រឈមមុខនឹងបញ្ហាផ្សេងៗជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដែលរួមមានអសុវត្ថិភាពក្នុងការតាំងទីលំនៅ មិនមានប្លង់កម្មសិទ្ធិដីធ្លី ទទួលបានសេវាមូលដ្ឋានមិនគ្រប់គ្រាន់ និងការគំរាមកំហែងនៃការបណ្តេញចេញ ជាដើម។ ជាទូទៅសមាជិកសហគមន៍ភាគច្រើនជាអ្នកប្រកបរបរចិញ្ចឹមជីវិតក្រៅប្រព័ន្ធ ដូចជាការលក់ដូរតាមបែបលក្ខណៈគ្រួសារ រត់ម៉ូតូឌុប រត់រ៉ឺម៉ក ឬអាជីវកម្មខ្នាតតូចជាដើម។ បើគ្មានសុវត្ថិភាពដីធ្លីទេ សហគមន៍នឹងរស់នៅដោយភាពភ័យខ្លាចក្នុងការផ្លាស់ប្ដូរទៅទីតាំងថ្មី និងមិនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជីវិតបានឡើយ។ នៅថ្ងៃទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៤ នេះ វីដេអូមួយដែលសម្រង់ពាក្យសម្ដីខ្លះៗរបស់តំណាងសហគមន៍ក្រីក្រក្នុងទីក្រុង ដែលពួកគាត់កំពុងរស់នៅដោយអសុវត្ថិភាពដីធ្លី និងប្រឈមនឹងបញ្ហាជីវភាព ត្រូវបានផលិតឡើង។ ពួកគាត់ដែលជាស្ត្រី តែហ៊ានលះបង់ដើម្បីផលប្រយោជន៍ក្នុងសហគមន៍ក្នុងការតស៊ូទាមទារសិទ្ធិមានលំនៅឋានសមរម្យ និងសុវត្ថិភាពដីធ្លីសម្រាប់សហគមន៍របស់គាត់។ សហគមន៍ត្រូវការ ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ការងារសមរម្យ និងសិទ្ធិកាន់កាប់ដោយសុវត្ថិភាព។

Share: