វីឌីអូឯកសារស្តីពី ការបណ្តេញចេញ និងការតាំងទីលំនៅថ្មី របស់អង្គការសមាគមធាងត្នោត

3 July 2020, 11:07 AM 74 views Videos

ការបណ្តេញចេញ និងការផ្លាស់ប្តូរទីតាំងលំនៅថ្មី គឺជាបញ្ហារាំរ៉ៃដែលបានបង្កផលវិបាកដ៏ធ្ងន់ធ្ងរដល់ សហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ នៅក្នុងរាជធានីភ្នំពេញ គេឃើញមានការបណ្តេញចេញ និងការផ្លាស់ប្តូរទីតាំងលំនៅថ្មីនៃសហគមន៍យ៉ាងតិចណាស់ចំនួន៥០ករណី ដែលស្មើនឹងប្រមាណ៩.៨៣២គ្រួសារ ឬច្រើនជាង៤០.០០០នាក់ ដែលភាគច្រើនបាន និងបន្តទទួលរងផលវិបាកពីការបណ្តេញចេញ និងការផ្លាស់ប្តូរទីតាំងលំនៅថ្មី។ អង្គការសមាគមធាងត្នោតបានផលិតវីឌីអូឯកសារស្តីពី “ ការបណ្តេញចេញ និងការតាំងទីលំនៅថ្មី ” ដោយផ្អែកលើរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីចុងខែមិថុនា ឆ្នាំ២០២០។

Share: