រូបភាព

រូបភាព

​រាជរដ្ឋាភិបាល​កម្ពុជា​ ​ត្រូវ​បញ្ឈប់​ការរំលោភ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​វិ​ស័​យ​មី​ក្រូហិរញ្ញវត្ថុ

នៅក្នុងឱកាសដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវបានត្រួតពិនិត្យនៅក្រុមប្រឹក្សាសិទិ្ធមនុស្សនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ យើងខ្ញុំស្នើសុំប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ សូមលើកអនុសាសន៍ដល់ប្រទេសកម្ពុជា ឱ្យផ្តល់ការអនុគ្រោះលើបំណុល និង​ផ្តល់សេវាសុខាភិបាលនិងអប់រំ ដោយឥតគិតថ្លៃនិងពេញលេញ ដើម្បីកាត់បន្ថយបំណុល និងបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានតាមរយៈកម្ចីមីក្រូហិរញ្ញវត្ថុ ។

នាថ្ងៃនេះ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ នឹងចេញប័ណ្ណព័ត៌មានជាស៊េរី ជាបួនភាសា ដើម្បីបង្ហាញអំពីការជាប់បំណុលដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ហើយនិងការអនុវត្តការផ្តល់កម្ចីបែបកេងប្រវ័ញ្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន និងអ្នកផ្តល់កម្ចីខ្នាតតូចជាច្រើន ដែលកំណត់គោលដៅផ្តល់កម្ចីរបស់ខ្លួនលើសហគមន៍ជនជាតិដើមភាគតិច ពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាច្រើន ។

ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែស្នើឱ្យប្រទេសកម្ពុជាទទួលខុសត្រូវ អំឡុងពេលត្រួតពិនិត្យឡើងវិញជាសាកល និងតាមពេលកំណត់ (UPR) និងផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទិ្ធមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ បានដាក់របាយការណ៍របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ អំពីការព្រួយបារម្ភទាំងនេះ ។ លោកអ្នកអាចទាញយករបាយការណ៍នេះ ជាភាសាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ

 

IMG_6374

កម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង ក្រោមយុទ្ធនាការ “យុវជនដើម្បីនិរន្តភាពបរិស្ថាន”

អង្គការសមាគមធាងត្នោតបានរៀបចំកម្មវិធីអ្នកដឹកនាំយុវជនសហគមន៍វ័យក្មេង ក្រោមយុទ្ធនាការ “យុវជនដើម្បីនិរន្តរភាពបរិស្ថាន” ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៤ នៅសហគមន៍អេកូទេសចរណ៍នេសាទត្រពាំងសង្កែ ខេត្តកំពត។ យុទ្ធនាការនេះមានអ្នកចូលរួមសរុបចំនួន ៣០ នាក់ (ស្រី ១៦នាក់ រួមទាំង LGBTQ+) ដែលរួមមានយុវជនមកពីសហគមន៍គោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ, ជនជាតិដើមភាគតិចកួយ និងយុវជនមកពីសាកលវិទ្យាល័យនានា។

ពិព័រណ៌រូបថតសហគមន៍ក្នុងទីក្រុងឆ្នាំ ២០២៤ ប្រធានបទ៖ ផ្ទះ និងជីវិត

អង្គការសមាគមធាងត្នោត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ និងបានចុះឈ្មោះជាផ្លូវការនៅ​​ក្រសួង​មហាផ្ទៃក្នុងឆ្នាំ២០០៦។ ចក្ខុវិស័យរបស់យើងគឺសហគមន៍ក្រីក្រ និងងាយរងគ្រោះនៅទីក្រុង ក្នុងប្រទេសកម្ពុជា មានលំនៅឋានសមរម្យ ​រស់នៅប្រកបដោយជីវភាពធូរធារ និងសេចក្តីថ្លៃថ្នូរ។ ដើម្បីសម្រេចបាននូវ ចក្ខុវិស័យនេះ អង្គការសមាគមធាងត្នោតមានបេសកម្ម ក្នុងការផលិតឯកសារសហគមន៍ និងស្រាវជ្រាវ ពង្រឹងទំនុកចិត្ត ព្រមទាំងគាំទ្រសហគមន៍ក្រីក្រ និងងាយរងគ្រោះនៅទីក្រុង ដើម្បីពួកគេទទួលបានលំនៅឋានសមរម្យ​ប្រកបដោយផាសុខភាព។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍រូបថតស្ដីពី ផ្ទះ និងជីវិត នៅភោជនីយដ្ឋាន សួនចំប៉ី។ ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមមកពីតំណាងម្ចាស់ជំនួយ អង្គការដៃគូ និងសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍រូបថត គឺជាសកម្មភាពមួយរបស់អង្គការសមាគមធាងត្នោត ហើយរូបថតដែលដាក់តាំងបង្ហាញ គឺត្រូវបានថតដោយអង្គការសមាគមធាងត្នោតក្នុងអំឡុងឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ ២០២៤។

ព្រឹត្តិការណ៍នេះ បានដាក់តាំងបង្ហាញរូបថតចំនួន ៦០ រូប ក្នុងគោលបំណង នាំយកផ្ទាំងទស្សនីយភាព របស់សហគមន៍ក្នុងទីក្រុងដែលបានរងគ្រោះពីការអភិវឌ្ឍ អសុវត្ថិភាពដីធ្លី ការតាំងទីលំនៅថ្មីដែលខ្វះការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាមុន និងការបណ្តេញដោយបង្ខំ មកបង្ហាញដល់សាធារណជន និងអ្នកពាក់ព័ន្ធឱ្យបានដឹង ដើម្បីរួមគ្នាស្វែងរកនូវដំណោះស្រាយ និងលើកកម្ពស់សិទ្ធិមានលំនៅឋានសមរម្យរបស់ពួកគេ។ ពិព័រណ៍នេះ ក៍មានបង្ហាញពីបច្ចុប្បន្នភាពបឹងនៅក្នុងទីក្រុង។ ​​​


ការលុបបឹង

ចាប់តាំងពី ឆ្នាំ១៩៩០មក នៅក្នុងរាជធានីភ្នំពេញមានបឹងចំនួន២៦។ ក្នុងនោះបឹងចំនួន១៦ ត្រូវបានចាក់ដីលុបទាំងស្រុង និងបឹងមួយចំនួនទៀតត្រូវបានកំពុងចាក់ដីលុបជាបណ្ដើរៗ។ បឹងត្រូវបានលុបហើយ ត្រូវបានជំនួសមកវិញនូវការសាងសង់បុរី អគារ និងទីក្រុងរណប។ បច្ចុប្បន្ននេះបឹងធំៗក្នុងរាជធានីភ្នំពេញមានចំនួន ពីរ គឺបឹងទំពុន (បឹងជើងឯក) និងបឹងតាមោក (បឹងកប់ស្រូវ) ត្រូវបាននឹងកំពុងលុបជាបន្តបន្ទាប់។ បឹងទំពុន មានទំហំ ២ ៦០០ ហិកតា ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ហើយលាតសន្ធឹងក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ រីឯបឹងតាមោក គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើងតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ដែលមានទំហំសរុបចំនួន ៣​ ២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន ២ គឺខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ។ តាមរបាយការណ៍ស្រាវជ្រាវនានា ផលប៉ះពាល់នៃការលុបនូវផ្ទៃបឹងទាំងពីរ នេះមានដូចជា ការបណ្តេញចេញ ការរំលោភបំពានដីធ្លី បាត់បង់មុខរបរ ការចំណាកស្រុក និងការបង្កើតនូវអយុត្តិធម៌សង្គម។ បន្ថែមពីនេះ ការលុបបឹងបណ្តាលឱ្យ បាត់បង់នូវប្រព័ន្ធជម្រោះទឹក និងអាងស្ដុកទឹកស្អុយដែលហូរចេញពីរាជធានីភ្នំពេញ ដែលអាចនឹងបង្កឱ្យមានការជន់លិចទីក្រុងភ្នំពេញនៅរដូវវស្សា។


ការលិចទឹកក្នុងសហគមន៍

បន្ទាប់នៅរដូវមានភ្លៀងធ្លាក់ សហគមន៍នៅក្នុងទីក្រុងមួយចំនួនបានជួបប្រទះបញ្ហាទឹកលិចដោយសារតែពុំមានប្រព័ន្ធលូបង្ហូរទឹក ឬប្រព័ន្ធលូបង្ហូរមិនដំណើរការ។ បញ្ហានេះបានបង្កជាទឹកស្អុយកង្វក់ ដែលជាប្រភពមេរោគ និងជម្រកមូស ដែលបង្កើតជាបញ្ហាផ្សេងៗដូចជា ជំងឺនៅលើស្បែក ជំងឺគ្រុនឈាម និងក្លិនមិនល្អដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។

ប្រជាសហគមន៍បានជួបការលំបាកក្នុងការធ្វើដំណើរ ដោយសភាពផ្លូវលិចខ្លាំងចំណែកកុមារតូចៗវិញត្រូវប្តូរសម្លៀកបំពាក់ និងដោះស្បែកជើងដើម្បីដើរកាត់ទឹកស្អុយទៅសាលារៀន។ ប្រជាសហគមន៍បានជួបនូវវិបត្តិជីវភាពធ្ងន់ធ្ងរ ព្រោះពួកគេពុំអាចចេញទៅរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារបានដោយសារតែត្រូវនៅផ្ទះមើលថែកូនតូចៗ ខ្លាចលង់ទឹក ឬចុះលេងទឹកទឹកស្អុយ។


ការបណ្តេញចេញ

កម្ពុជាជាប្រទេសដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលនេះជាមោទនភាពមួយរបស់កម្ពុជា។ តែយ៉ាងណា ការអភិវឌ្ឍមួយចំនួនបានបង្កើតឱ្យមានការបណ្តេញចេញដោយបង្ខំ ហើយប្រជាសហគមន៍ក្រីក្រ និងក្រុមងាយរងគ្រោះត្រូវបង្ខំចិត្តទទួលយកសំណងតិចតួច និងមិនសមរម្យ ដើម្បីទៅតាំងទីលំនៅថ្មី។​ ផ្អែកតាម គោលការណ៍ណែនាំ របស់អង្គការសហប្រជាជាតិ ស្ដីពីការបណ្ដេញចេញ និងការតាំងទីលំនៅថ្មី ការបណ្ដេញចេញ គឺត្រូវធានាថា ផ្ដល់ឱកាសសម្រាប់ការពិគ្រោះយោបល់ពិតប្រាកដ បញ្ចៀសការប្រើប្រាស់កម្លាំងមិនសមាមាត្រ ការជូនដំណឹងគ្រប់គ្រាន់ និងសមហេតុផល និងការផ្ដល់ឱ្យមានការដោះស្រាយសំណងតាមផ្លូវច្បាប់។​ បើទោះបីជាយ៉ាងណាក៏ដោយ មានសហគមន៍ខ្លះត្រូវបានគេបណ្តេញចេញដោយមិនបានអនុវត្តតាមច្បាប់ជាតិ និងអន្តរជាតិឱ្យបានពេញលេញ ដែលនេះធ្វើឱ្យសហគមន៍រងគ្រោះទាំងនោះភ័យខ្លាចហើយសម្រេចចិត្តចាកចេញទាំងបង្ខំចិត្ត ខណៈការតាំងទីលំនៅឋានថ្មីរបស់ពួកគេជួបប្រទះនឹងខ្វះខាតថវិកាសាងសងថ្មី និងឆ្ងាយពីសេវាសាធារណៈផ្សេងៗ។​ តាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោត ឆ្នាំ២០២៣ បានបង្ហាញថា មាន១៩១ ទីតាំងកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ ហើយក្នុងនោះមានសហគមន៍ប្រមាណ ៦៩% កំពុងរស់នៅដោយអសុវត្ថិភាពដីធ្លី និង២៩%កំពុងប្រឈមការបណ្ដេញចេញ ហើយពួកគាត់សង្ឃឹមថា អាជ្ញាធររដ្ឋនឹងផ្ដល់ការអភិវឌ្ឍនៅនឹងកន្លែង ឬផ្ដល់ជាដំណោះស្រាយសមរម្យ និងអនុវត្តតាមផ្លូវច្បាប់ពេញលេញ។​


ារតាំងទីលំនៅថ្មី

បន្ទាប់ពីបានចាកចេញពីទីតាំងចាស់របស់ខ្លួន សហគមន៍បានទៅតាំងទីលំនៅនៅតំបន់ថ្មី ដែលស្ថិតនៅឆ្ងាញពីទីប្រជុំជន និងតំបន់សេដ្ឋកិច្ច។ តាមការអះអាងរបស់ប្រជាសហគមន៍ សំណង ឬដំណោះស្រាយដែលសហគមន៍ទទួលបានពុំសូវសមរម្យនិងយុត្តិធម៌ឡើយ​ ពីព្រោះសំណងទាំងនោះ ពុំអាចជួយឱ្យពួកគាត់មានថវិកាគ្រប់គ្រាន់ដើម្បីសាងសង់លំនៅឋានថ្មីឡើយ។ ក្រៅពីមិនមានថវិកាធ្វើផ្ទះថ្មី ពួកគាត់ក៏មិនមានដើមទុនសម្រាប់ប្រកបមុខរបរផងដែរ ដែលជាហេតុធ្វើឱ្យជីវភាពកាន់តែលំបាកទៅៗជាងទីតាំងចាស់។ ការរស់នៅក្នុងផ្ទះ ដែលមានសភាពធ្លុះធ្លាយដូចជាខ្ទម និងកង្វះសេវាសាធារណៈប្រើប្រាស់ដូចជា អគ្គិសនី ទឹកស្អាត ឆ្ងាយសាលារៀន មន្ទីរពេទ្យ និងឆ្ងាយពីតំបន់សេដ្ឋកិច្ច បានធ្វើឱ្យបាត់បង់នូវចំណូល និងជំពាក់បំណុលធនាគារជាដើម។

ការតាំងទីលំនៅថ្មីដែលមិនបានគិតគូរ និងវាយតម្លៃពីកត្តាទាំងនេះ កាន់តែធ្វើឱ្យប្រជាសហគមន៍មានជីវភាពខ្វះខាតទៅៗ ហើយ​ជាផ្នែកដ៏ធំដែលបង្ហាញពីការមានកម្រិតជីវភាពទាប និងមិនមានលំនៅឋានសមរម្យ។

តាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្ដីពី សិទ្ធិមានលំនៅឋានសមរម្យ គឺសំដៅដល់ សុវត្ថិភាពក្នុងការកាន់កាប់ ភាពអាចទទួលបានសេវាកម្ម សម្ភារៈ អគារ ឬកន្លែងផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធ ភាពអាចលៃលកបាន ភាពអាចរស់នៅបាន ភាពអាចប្រើប្រាស់បាន ទីតាំង និងភាពសមរម្យផ្នែកវប្បធម៌ និងប្រពៃណី។ លំនៅឋានសមរម្យនេះត្រូវបានគេទទួលស្គាល់ថា ជាផ្នែកមួយនៃសិទ្ធិមានកម្រិតជីវភាពសមរម្យ ដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ។


ការកសាងសមត្ថភាព

មនុស្សយើងគ្រប់រូបចាំបាច់ត្រូវទទួលបាននូវការអប់រំសិក្សារៀនសូត្រពេញមួយជីវិត។ សិទ្ធិក្នុងការទទួលបានការអប់រំ គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សដែលធានាដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងអន្តរជាតិ។ ប្រជាសហគមន៍ក្រីក្រក្នុងទីក្រុងខ្លះកំពុងជួបប្រទះបញ្ហវិវាទដីធ្លី លំនៅឋានមិនទាន់សមរម្យ និងការរស់នៅមិនមានប្លង់កម្មសិទ្ធិ។ ប្រជាសហគមន៍ក៍មិនទាន់យល់ពីសិទ្ធិដីធ្លី និងបញ្ហាផ្លូវច្បាប់មួយចំនួនដែលទាក់ទងនឹងការកាន់កាប់ដីធ្លីរបស់ពួកគេដែរ។ ដូច្នេះ អង្គការសមាគមធាងត្នោត បានផ្តល់នូវវគ្គបណ្តុះបណ្តាលនានាដូចជា សិទ្ធិមនុស្ស ច្បាប់ភូមិបាល ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បរិស្ថាន ការគូរផែនទី សារាចរលេខ០៣ និង០៦ និងជាពិសេសនោះគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍសមត្ថភាពរបស់សហគមន៍។ សហគមន៍អាចមានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកពាក់ព័ន្ធនានាក្នុងការស្វែងរកកិច្ចអន្តរាគមន៍ផ្សេងៗ ក៍ជុំវិញបញ្ហារបស់ពួកគេ។ តាមរយៈវគ្គបណ្ដុះបណ្ដាលទាំងនោះ សហគមន៍យល់ពីសិទ្ធិរបស់ខ្លួន ការកសាងសាមគ្គីភាព និងសម្អាតបរិស្ថានក្នុងសហគមន៍ឱ្យមានភាពល្អប្រសើរឡើង។ បន្ថែមពីនេះ សហគមន៍ក៏មានសមត្ថភាពប្រើប្រាស់បណ្ដាញសង្គមក្នុងការស្វែងរកកិច្ចគាំទ្រសម្រាប់ពួកគេ និងផ្សព្វផ្សាយពីបញ្ហានានាដែលបានកើតឡើងនៅក្នុងសហគមន៍។


ជំនួយកែលម្អលំនៅឋានខ្នាតតូច

សហគមន៍ភាគច្រើននៅក្នុងទីក្រុង មានជីវភាពខ្វះខាត លំនៅឋានមិនសមរម្យ ផ្លូវខូចខាត គ្មានប្រព័ន្ធលូ ឬប្រព័ន្ធលូក្នុងសហគមន៍ពុំដំណើរការ ដែលការណ៍នេះធ្វើឱ្យសហគមន៍ជួបការលំបាកជាខ្លាំង និងពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួសជុលផ្ទះ ផ្លូវ ឬប្រព័ន្ធលូដែលខូចខាតនោះឡើយ។ សហគមន៍ខ្លះ មានទឹកជន់លិចសហគមន៍ ដែលចាំបាច់ត្រូវមានស្ពានសម្រាប់ធ្វើដំណើរទៅវិញទៅមកនៅក្នុងសហគមន៍ ហើយសហគមន៍ក៏ត្រូវការប្រព័ន្ធរំដោះទឹកក្នុងសហគមន៍ ដើម្បីចៀសវាងការជន់លិច និងហានិភ័យនានាដែលងាយនឹងកើតមានដូចជាការលង់ទឹកជាដើម។ សហគមន៍ខ្លះទៀត ពុំមានអំពូលបំភ្លឺផ្លូវដែលពិបាកធ្វើ ដំណើរនាពេលយប់ ឬអសន្តិសុខក្នុងសហគមន៍។

ដើម្បីដោះស្រាយនឹងបញ្ហាលំបាកទាំងនេះសហគមន៍ត្រូវស្វែងរកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដូចជារាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គការសង្គមសុីវិល ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគាត់។ អង្គការសមាគមធាងត្នោត បានរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍តាមរយៈការផ្ដល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា សាងសង់ស្ពាន ជួសជុលផ្លូវ ផ្តល់លូ ដំឡើងសូឡាបំភ្លឺផ្លូវ និងជួសជុលលំនៅឋាន ក្នុងគោលបំណងជួយសម្រួល​ការរស់​នៅរបស់សហគមន៍ ការធ្វើដំណើរទៅមកមានភាពងាយស្រួល និងមានសុវត្ថិភាពក្នុងការរស់នៅ។

កម្មវិធីប្រកួតប្រជែងការជជែកដេញដោលក្រោមមូលបទ “ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវគិតពីបរិស្ថាន និងជនងាយរងគ្រោះ”

 

ភ្នំពេញ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សូមអបអរសាទរ ដល់ក្រុម “សតិពុទ្ធិ” ជាក្រុមបដិសេធដែលបានទទួលជ័យលាភី លេខ១ នៃកម្មវិធីប្រកួត ប្រជែងការជជែកដេញដោលក្រោមប្រធានបទ ” តើបឹងត្រូវអភិវឌ្ឍឬ រក្សាទុក?” ដែល រៀបចំដោយ អង្គការសមាគមធាងត្នោត និងមានអ្នកចូលរួមចំនួន ៣៩នាក់ រួមមានយុវជនសហគមន៍ក្នុងទីក្រុង និងយុវជនតាមបណ្ដាសកលវិទ្យាល័យ នានា។  កម្មវិធីនេះ ក៏មានគោលបំណងសំខាន់ៗ ដូចជា៖

១. ផ្ដល់ឱកាសឱ្យយុវជន ដើម្បីចូលរួមដោយផ្ទាល់ជាមួយប្រធានបទទាក់ទងនឹងសិទ្ធិមនុស្ស ការអភិវឌ្ឍទីក្រុង និងបញ្ហាបរិស្ថាននៅកម្ពុជា។

២. លើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងកិច្ចសន្ទនា លើកយកនូវបញ្ហា និងស្នើដំណោះស្រាយ ដើម្បីជំរុញឱ្យដំណើរការអភិវឌ្ឍប្រកបដោយតម្លាភាព សន្ដិភាព និងយុត្តិធម៌។

    

    

    

    

អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៍សម្រាប់ពលរដ្ឋគ្រប់រូប”

រាប់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខៃ ធ្នូ ឆ្នាំ២០២៣មក ប្រជាសហគមន៍គោលដៅរបស់អង្គការសមាគមធាងត្នោតក្នុងទីក្រុង និងតាមបណ្តាលខេត្តផ្សេងៗទៀត ប្រមាណជា ៤០០ នាក់ ក៏បានប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរជាតិនេះផង មានដូចជា សហគមន៍ផ្លូវរថភ្លើង(ភ្នំពេញ) សហគមន៍ស្ទឹងកំបុត្រ(ភ្នំពេញ សហគមន៍ស្មសាន(ភ្នំពេញ) សហគមន៍វាលស្បូវ(ភ្នំពេញ) សហគមន៍វាលឥន្រ្ទី(ខេត្តកំពត) សហគមន៍មានជ័យ(ខេត្តស្វាយរៀង) និងសហគមន៍ឡពាង (ខេត្តកំពង់ឆ្នាំង)។ ដោយសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការបោសសំអាតបរិស្ថានជុំវិញសហគមន៍របស់ខ្លួន និងការថ្លែងសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋានផងដែរ។

លើសពីនេះទៅទៀត សមាជិកសហគមន៍ដីធ្លី និងជនជាតិដើមភាគតិច សហជីព ក្រុមយុវជន អង្គការសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្ស ប្រមាណជា ៣០០០នាក់ បានប្រារព្ធកម្មវិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ឆ្នាំ២០២៣ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងគោលបំណង៖
១.ដើម្បីពង្រឹងការយល់ដឹងជាសាធារណៈអំពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២. ជំរុញឱ្យមានកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌
៣. បង្កើនការយល់ដឹងអំពីភាពយុត្តិធម៌ ដែលមានការជះឥទ្ធិពលដល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល
៤. ពង្រីកសកម្មភាពរបស់អង្គការសង្គមស៊ីវិល តាមរយៈភាពសកម្មភាពជាងមុន៖ ដូចជាការហែក្បួន និងការជួបប្រជុំជាសាធារណៈ។

#STTCambodia #Urbanpoor #Poorcommunity #Landrights #Housingrights #Eviction #Relocation
#ទិវាសិទ្ធិមនុស្សអន្តរជាតិខួបទី៧៥
#ធានាសេចក្តីថ្លៃថ្នូរ
#សេរីភាព
#យុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប
#យុត្តិធម៌ជាមូលដ្ឋាននៃសន្តិភាព
#យុត្តិធម៌កើតចេញពីសុឆន្ទៈ_សច្ចធម៌_ច្បាប់_ការអនុវត្ត
#IHRD2023 #IHRD75
#EnsuringDignity
#FreedomAndJustic
#ForEveryCitizen

 

កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៣៨

នេះជាកម្រងរូបភាពនៃការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក តាមសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែតុលា ឆ្នាំ២០២៣។ ការប្រារព្ធទិវានេះមានការចូលរួមពីប្រជាសហគមន៍ យុវជន និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាជាង ១០០០នាក់ មកពីសហគមន៍ចំនួន ១៦ ។ សហគមន៍ទាំងនោះរួមមាន សហគមន៍ស្ទឹងកំបុត្រ សហគមន៍ពង្រសែនជ័យ សហគមន៍រស្មីសាមគ្គី សហគមន៍ផ្លូវរថភ្លើង សហគមន៍ស្មសាន្ត សហគមន៍ឆ្មាអើត សហគមន៍ស្រ្តីក្លាហាន សហគមន៍វាលស្បូវ សហគមន៍ឬស្សីស្រស់ សហគមន៍កៅពី សហគមន៍មានជ័យ (ខេត្តស្វាយរៀង) សហគមន៍វាលឥន្ទ្រីយ៍ សហគមន៍ពង្រក់ជ័យល័ក្ខ សហគមន៍ថ្លាន់មួយរយ សហគមន៍ព្រៃពាយ (ខេត្តកំពត) និងសហគមន៍ឡពាង (ខេត្តកំពង់ឆ្នាំង)។

សកម្មភាពសំខាន់ៗមួយចំនួនដូចជា ការហែរក្បួន លើកបដា ក្នុងសហគមន៍ ការបោសសំអាតបរិស្ថានជុំវិញសហគមន៍របស់ខ្លួន និងការថ្លែងសារពាក់ព័ន្ធនឹងសិទ្ធិមានលំនៅឋានសមរម្យផងដែរ។ សារសំខាន់ៗក្នុងទិវានេះរួមមាន “បរិស្ថានស្អាត សហគមន៍ស្អាត ទទួលបានលំនៅឋានសមរម្យ” ។

#STTCambodia, #urbanpoor, #poorcommunity #landrights #housingrights #eviction #relocation​ #Stopfillingthelake #WorldHabitatDay2023-WHD2023

កម្មវិធីប្រកួតប្រជែងការជជែកដេញដោលក្រោមមូលបទ “ការអភិវឌ្ឍទីក្រុងប្រកបដោយ បរិយាបន្ន”

ភ្នំពេញ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ សូមអបអរសាទរ ដល់ក្រុម “ទន្សាយតូច” ដែលជាក្រុមបដិសេធ បានទទួលជ័យលាភី១ នៃកម្មវិធីប្រកួត ប្រជែងការជជែកដេញដោលក្រោមប្រធានបទ ” តើការអភិវឌ្ឍទីក្រុងប្រកបដោយបរិយាបន្នពិតជាសមស្របសម្រាប់បរិបទកម្ពុជាដែរ ឬទេ?” ដែល រៀបចំដោយ អង្គការសមាគមធាងត្នោត និងមានអ្នកចូលរួមចំនួន ៥៦នាក់ មកពីសហគមន៍ក្នុងទីក្រុង និងយុវជនតាមបណ្ដាសកលវិទ្យាល័យ ផ្សេងៗផងដែរ។ កម្មវិធីនេះ ក៏មានគោលបំណងសំខាន់ៗ ដូចជា៖
១. ផ្ដល់ឱកាសឪ្យយុវជន ដើម្បីចូលរួមដោយផ្ទាល់ជាមួយប្រធានបទទាក់ទងនឹងសិទ្ធិមនុស្ស ការអភិវឌ្ឍទីក្រុង និងបញ្ហាបរិស្ថាននៅកម្ពុជា។
២. លើកទឹកចិត្តភាគីពាក់ព័ន្ធឪ្យចូលរួមក្នុងកិច្ចសន្ទនាលើកយកនូវបញ្ហា និងស្នើដំណោះស្រាយ ដើម្បីជំរុញដំណើរការអភិវឌ្ឍន៍ប្រកបដោយតម្លាភាព សន្ដិភាព និងយុត្តិធម៌។

#STTCambodia #urbanpoor #poorcommunity #landrights #housingrights #eviction #relocation #YouthDebate #InclusiveUrbanDevelopment

 

[:km]ស្ពានថ្មីនៅសហគមន៍ព្រែកតាគង់៣ [:en]New bridge at Prek Takong 3 Community[:]

ស្ពានឈើថ្មីជាក្តីសង្ឃឹមថ្មីរបស់សហគមន៍

ក្នុងខែកញ្ញា ឆ្នាំ២០២២នេះ អង្គការសមាគមធាងត្នោតបានផ្តល់ស្ពានឈើថ្មីពីរខ្សែដល់សហគមន៍ចំនួនពីរក្នុងរាជធានីភ្នំពេញ។  

ការជួយឧបត្ថម្ភស្ពានឈើខាងឡើងជាការឆ្លើយតបបន្ទាន់ទៅនឹង បញ្ហាប្រឈមជាច្រើនរបស់សហគមន៍ដែលរួមមាន ជំនន់ទឹកភ្លៀង និងទឹកលិចជាអចិន្ត្រៃយ៍ ដោយសារមិនមានប្រព័ន្ធលូ ដែលនេះបង្ករឱ្យមានការលំបាកក្នុង​ធ្វើដំណើរប្រកបមុខរបប្រចាំថ្ងៃ និងជាពិសេសកុមារតូចៗ ពិបាកធ្វើដំណើរទៅ​សាលារៀនបច្ចុប្បន្ន ស្ពានឈើទាំងពីរត្រូវបានសាងសាងរួចរាល់ និងបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃទី ០២​ ខែតុលា ឆ្នាំ២០២២។  តំណាង និងសមាជិកសហគមន៍មានក្តីសោមន្សជាខ្លាំងដោយទទួលបានស្ពានឈើថ្មីពួកគាត់បានលើក​ឡើង​ថា ស្ពានឈើបានជួយសម្រួលការធ្វើដំណើរចេញចូល និងទៅប្រកបមុខរបប្រចាំថ្ងៃ ជាពិសេសកុមារអាចឆ្លង​ស្ពានទៅសាលារៀនប្រកបដោយសុវត្ថិភាព។ 

ខាងក្រោមនេះជាកម្រងរូបភាពមុន និងក្រោយនៃការសាងសងស្ពានឈើទាំង២ខ្សែ

សហគមន៍បន្ទាយស្លឹក ក្រោយពីបានដោះដូរដីទៅកាន់តំបន់អភិវឌ្ឍន៍ សេវេន អេន ជី (7NG)

នេះជាកម្រងរូបភាពស្តីពីស្ថានភាពបច្ចុប្បន្នរបស់សហគមន៍បន្ទាយស្លឹក ក្រោយពីបានដោះដូរដីទៅកាន់តំបន់អភិវឌ្ឍន៍ សេវេន អេន ជី (7NG) ដែលកាលនោះគ្រួសារនីមួយៗទទួលបានដីទំហំ ទទឺង៤ ម៉ែត្រ និងបណ្តាយ ១៥ ម៉ែត្រ (4 meters x15 meters) ។ គិតរហូតមកដល់ខែសីហា ឆ្នាំ២០២២នេះ មានរយៈពេល២ឆ្នាំជាងមកហើយ ដែលសហគមន៍បន្ទាយស្លឹក បានមករស់នៅទីតាំងនៅលំនៅថ្មី ក្នុងតំបន់អភិវឌ្ឍន៍នេះ ដែលសង្កេតឃើញមានការផ្លាស់ប្តូរ និងមានភាពល្អប្រសើរជាងមុនមួយចំនួនដូចជា មានប្រព័ន្ធទឹក ភ្លើង ផ្លូវបេតុងជាដើម 

ទោះជាយ៉ាងណា ប្រជាសហគមន៍ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងបញ្ហាជីវិភាព ដោយសារតែតំបន់នេះនៅឆ្ងាយពីតំបន់សេដ្នកិច្ច ដែលជាហេតុពិបាកស្វែងរកការងារធ្វើ ជាពិសេសបញ្ហាបំណុលធនាគារ សម្រាប់ការកសាង់ផ្ទះឡើងវិញ ក្រោយពីបានមកដល់ទីតាំងនេះ។ សហគមន៍ក៏បាននិងកំពុងប្រឈមនឹងការលំបាកផ្សេងទៀតដូចជាបញ្ហាទឹកលិចក្នុងសហគមន៍ ដោយសារមិនទាន់មានប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់ និងកង្វះហេដ្ឋារចនាសម្ព័ន្ធរូបមន្តជាដើម
សូមរម្លឹកថា សហគមន៍បន្ទាយស្លឹកដែលមាន៨៧ខ្នងផ្ទះនេះ មានទីតាំងចាស់ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ខបឹងកេងកង រាជធានីភ្នំពេញ (ខាងក្រោយផ្សារទំនើបសុវណ្ណា) ត្រូវបានជម្លៀសចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ក្នុងអំឡុងពេលរីករាលដាកនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស 

Read More

ព្រឹត្តិការណ៍នៃការជិះកង់ជុំវិញបឹងតាមោកដើម្បីចូលរួមទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រុមយុវជនដែលស្រលាញ់បរិស្ថានជាង៣០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នៃការជិះកង់ជុំវិញបឹងតាមោក ដែលរៀបចំ និងសម្របសម្រួលដោយក្រុមការងាររៀបចំទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ដែលមានសមាគម និងអង្គការស្ថាប័នចំនួន១៥។ ព្រឹត្តិការណ៍មានគោលបំណងសំខាន់ៗចំនួន៣៖

ទី១ លើកកម្ពស់ការយល់ដឹងពីស្ថានភាពទូទៅ អត្ថប្រយោជន៍ និងបញ្ហាប្រឈមផ្សេងៗរបស់បឹងតាមោក
ទី២៖ លើកកម្ពស់ការអនុវត្តសិទ្ធិរបស់យុវជនក្នុងកិច្ចការពារបរិស្ថាន និង
ទី៣ ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធជាពិសេសអ្នកដែលមាន​​សិទ្ធិក្នុងការសម្រេចចិត្តឱ្យពួកគាត់បានដឹង និងពិចារណាក្នុងការបញ្ឈប់ការកាត់ និងលុបបឹង​តាមោក។

ព្រឹត្តិការណ៍ នេះបានចេញដំណើរពីសហគមន៍មួយដែលមានទីតាំងនៅប៉ែកខាងកើតបឹងតាមោក រួចបន្តដំណើរតាមផ្លូវទំនប់កប់ស្រូវរួចចាក់ទៅផ្នែក​កណ្តាលនៃបឹង មុននឹងបន្តដំណើរទៅប៉ែកខាងលិច និងខាងជើង។
ក្នុងព្រឹត្តិការណ៍នេះក៏មានបញ្ហាមួយចំនួនដូចជាមានការបិទផ្លូវពីសំណាក់អាជ្ញាធរខណ្ឌព្រែកព្នៅចូលទៅផ្នែកកណ្តាលបឹងដែលមិនឱ្យក្រុមយុវជនបានមើលឃើញទិដ្ឋភាពនៃការចាក់លុបបឹង និងរណ្តៅដ៏ជ្រៅដែលគេកាយដើម្បីយកអាចម៍ដីលុបបឹងជាដើម។ ក្រៅពីនេះក្រុមយុវជន​របស់យើងក៏ត្រូវជិះកង់​កាត់ទឹងដោយសារជំនន់ទឹកភ្លៀងជន់លិចផ្លូវជាដើម។

បើទោះបីជាមានឧបសគ្គខ្លះៗ តែយុវជនរបស់យើងសម្តែងនូវការពេញចិត្តចំពោះការលះបង់កម្លាំងកាយ និងវេលារបស់គេក្នុងព្រឹត្តិការណ៍មួយនេះ។
សូមបញ្ជាក់ថាបឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើងតាមបណ្តោយ​មហាវិថីឈ្នះ-ឈ្នះ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន ២ សង្កាត់ចំនួន ៦ និងភូមិចំនួន ២៥។ នៅជុំវិញបឹងមាន​ប្រជា​ពលរដ្ឋប្រហែល ៣០០គ្រួសារ និងចំនួនមនុស្សប្រមាណ ១០០០នាក់កំពុងរស់នៅដែលភាគច្រើនពួកគាត់ប្រកបមុខរបរដូចជា នេសាទ ចិញ្ចឹមត្រី ដាំឈូក ធ្វើស្រែចំការ និងលក់ដូរតាមផ្ទះតិចតួច។ បឹងនេះត្រូវបានកំណត់ដោយអនុក្រឹត្យក្នុងឆ្នាំ២០១៦ និងគិតត្រឹមចុងឆ្នាំ២០២១នេះ ផ្ទៃបឹងត្រូវបាន​កាត់ប្រគល់​ទៅឱ្យបុគ្គលឯកជន និងស្ថាបនសាធារណៈយ៉ាងតិច ៤៦ដង មានមានទំហំសរុបចំនួន ២០៩៤ ហិកតា ឬស្នើនឹង៦៥ ភាគរយនៃផ្ទៃបឹងទាំងមូល។

កម្មវិធីចែកស្បៀងអាហារដល់ សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ អំឡុងពេលការរីករាលដាលនៃជំងឺ កូវីដ១៩

កាលពីថ្ងៃទី៧ ដល់១១ ខែកក្កដា ឆ្នាំ២០២០ អង្គការសមាគមធាងត្នោត បានចែកកញ្ចប់ស្បៀងអាហារ ចំនួន៥៣០កញ្ចប់ ដល់ប្រជាសហគមន៍ចំនួន ៥៣០គ្រួសារ មកពីសហគមន៍ចំនួន៦ ដែលរួមមានសហគមន៍ត្រពាំងរាំង ស្មសាន ព្រែកតាគង់៦០ម៉ែត្រ សំរោងត្បូង ជើងឯកក្រុម៣ និងជើងឯកក្រុម៤។ ស្បៀងអាហារដែលបានចែកជូនដល់ពលរដ្ឋសហគមន៍ក្រីក្រទាំងនោះរួមមានក្នុងមួយគ្រួសារៗទទួលបានអង្ករ ៤០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង និងទឹកអាល់កុលលាងដៃ១លីត្រ។

កម្មវិធីចែកស្បៀងអាហារនេះធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកទ្រទ្រង់ជីវភាព និងជំនួយសង្គ្រោះបឋមដល់គ្រួសារសហគមន៍ក្រីក្រកំពុងតែប្រឈមការខ្វះខាតផ្នែកជីវភាពគ្រួសារ និងចូលរួមចំណែកបង្ការជំងឺអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ម៉្យាងវិញទៀត អង្គការសមាគមធាងត្នោតនឹងបន្តការចែកកញ្ចប់ស្បៀងអាហារនេះជូនដល់ប្រជាពលរដ្ឋសហគមន៍ក្រីក្រដែលជាសហគមន៍គោលដៅរបស់ខ្លួនបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ។

កម្រងរូបភាព វគ្គ អាយ ស៊ី ធី សម្រាប់សហគមន៍ក្រីក្រក្នុងទីក្រុង

នេះគឺជាកម្រងរូបភាព របស់គម្រោង ប្រព័ន្ធផ្សាព្វផ្សាយ និង អាយ ស៊ី ធី ដែលរួមមាន សហគមន៍ព្រែកតាគង់៦០ម៉ែត្រ សហគមន៍ត្រពាំងរាំង នឹងសហគមន៍ជើងឯកក្រុម៤​​ ដែលជាក្រុមគោលដៅក្នុងការអនុវត្តន៍ក្នុងរយៈពេលជាង១ឆ្នាំកន្លះ។

 

កម្រងរូបភាព សហគមន៍ព្រែកតាគង់៦០មែត្រ

នេះជាកម្រងរូបភាព សហគមន៍ក្រីក្រ នៅក្នុងសហគមន៍ព្រែកតាគង់ម៉ែត្រ៦០មែត្រ ដែលអង្គការសមាគមធាងត្នោត បានចុះអនុវត្តន៍ការងារជាមួយ។ ដូចជាការផ្តល់នូវវគ្គបណ្តុះបណ្តាល ការផ្តល់ជាសំភារៈក្នុងការកសាងផ្ទះ នឹងផ្លូវក្នុងសហគមន៍ ដែលទទួលរងពីការលិចទឹក។

ផែនទីសហគមន៍ព្រេកតាគង់ ៦០ម៉ែត្រ ដែលផលិតដោយអង្គការសមាគមធាងត្នោត

គម្រោងផែនទីសហគមន៍ កែលម្អលំនៅឋាន និងភាពធន់នៅក្នុងទីក្រុង

គម្រោងនេះមានទិសដៅផលិតនូវភស្តុតាង និងឧបករណ៍តស៊ូមតិសម្រាប់សហគមន៍ក្រីក្រ និងអ្នកពាក់ព័ន្ធដើម្បីតស៊ូមតិលើសិទ្ធិលំនៅឋានរបស់សហគមន៍។ គម្រោងនេះក៏មានគោលបំណងផលិតផែនទីដល់សហគមន៍ក្រីក្រដែលកំពុងប្រឈមការគំរាមកំហែងពីការបណ្តេញចេញ ដើម្បីពង្រឹងសុវត្ថិភាពដីធ្លី លំនៅឋាន និងការចរចារជាមួយអាជ្ញាធរ និងអ្នកអភិវឌ្ឍនានា។ លើសពីនេះ គម្រោងក៏មានការសិក្សាស្រាវជ្រាវអំពីបញ្ហានានានៅក្នុងទីក្រុង ជាពិសេសបញ្ហាដីធ្លី និងលំនៅឋាន។ ម្យ៉ាងទៀត គម្រោងក៏មានផ្តល់ជំនួយផ្នែកកែលម្អលំឋានខ្នាតតូច ដើម្បីពង្រឹងនូវសុវត្ថិភាពដីធ្លី និងជីវភាពរបស់សហគមន៍ក្រីក្រក្នុងរាជធានី តាមរយៈការសាងសង់ និងការជួសជុលលំនៅឋាន ការធ្វើបង្គន់អនាម័យ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំប្រព័ន្ធលូ និងការធ្វើផែនការជម្រើសប្លង់តាមគម្រោងផែនការវៃឆ្លាត។

គម្រោងផែនទីសហគមន៍ កែលម្អលំនៅឋាន និងស្រាវជ្រាវ
សកម្មភាពធ្វើផ្ទះនៅក្នុងសហគមន៍ត្រពាំងរាំងក្រោមការគាំទ្រពីអង្កការសមាគមធាងត្នោត

 

 

Community ICT and Media project

គម្រោងមានគោលដៅបង្កើនការយល់ដឹងពីបញ្ហារបស់សហគមន៍ក្រីក្រ និងបញ្ហានានាក្នុងទីក្រុង ដូចជា សិទ្ធិដីធ្លី និងសិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិមនុស្សជាទូទៅ និងជួយគាំទ្រសហគមន៍ក្រីក្រដែលប្រឈមនឹងការបណ្តេញចេញជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ គម្រោងក៏មានតួនាទីជួយបង្កើនសមត្ថភាពរបស់សហគមន៍ទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គមផ្សេង តាមរយៈការបណ្តុះបណ្តាលដល់សមាជិកសហគមន៍  និងលើកកម្ពស់តម្លាភាព និងគណនេយ្យភាពសង្គមតាមរយៈការផលិតព័ត៌មាន និងចែករំលែកព័ត៌មាន​ជាសាធារណៈដល់ភាគីពាក់ព័ន្ធ។  លើសពីនេះទៅទៀត គម្រោងក៏មានសម្របសម្រួលការផ្សាយផ្ទាល់កិច្ចពិភាក្សាតុមូលនៃកម្មវិធី “សំឡេងសហគមន៍ក្រីក្រ របស់អង្គការសមាគមធាងត្នោត លើបណ្តាញសង្គមហ្វេសប៊ុក ដែលមានផ្សាយ ២ដង ក្នុងមួយខែ។

សំឡេងទីក្រុង (UVC)

សំឡេងទីក្រុង (UVC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១២ ហើយវាជាផ្នែកមួយនៃអង្គការសមាគមធាងត្នោតដោយផ្តោតសំខាន់លើការផ្សព្វផ្សាយបញ្ហាការអភិវឌ្ឍទីក្រុង។ លើសពីនេះ សំឡេងទីក្រុងជាទម្រង់សំខាន់មួយសម្រាប់ប្រជាជន ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចចែករំលែកព័ត៌មាន ឬបញ្ហានៅតាមមូលដ្ឋានរបស់ពួកគេ តាមរយៈការដាក់របាយការណ៍ ដើម្បីចែករំលែកព្រឹត្តិការណ៍ទាំងនោះជាសាធារណៈ និងស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ តាមរយៈគេហទំព័រអេហ្វ របស់សំឡេងទីក្រុង។