កាលពីថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការសមាគមធាងត្នោត បានរៀបចំវេទិកាសហគមន៍ប្រចាំឆ្នាំ លើកទី១០ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន”។ វេទិកានេះ មានការចូលរួមពីសមាជិកសហគមន៍ដ្លីធ្លី និងលំនៅឋានក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន១៦៤នាក់ (ស្រី១១៧នាក់)។
ការអភិវឌ្ឍដែលកង្វះខាតគណនេយ្យភាព តម្លាភាព និងបរិយាបន្នវាបណ្តាលឱ្យប្រជាជនក្រីក្ររងផលប៉ះពាល់ជាច្រើន។ ពួកគេក្លាយជាជន រងគ្រោះក្រោមការបណ្តេញចេញដោយបង្ខំ ជំពាក់បំណុលវ័ណ្ឌក ជីវភាពកាន់តែធ្លាក់ចុះដុនដាប ចំណាកស្រុក ការរងរបួសលើរូបរាងកាយ ផ្លូវចិត្ត ទទួលការគំរាមកំហែងពីសំណាក់ អាជ្ញាធរមូលដ្ឋាន ការរើសអើង និងការចោទប្រកាន់ដោយខុសទំនងតាមផ្លូវតុលាការដោយសារតែ ពួកគាត់ ប្រើប្រាស់សិទ្ធិក្នុងការទាមទារសុវត្ថិភាពដីធ្លី និងលំនៅឋាន។ ប្រជាពលរដ្ឋសហគមន៍បានលើកឡើងថា “ដីធ្លីផ្ទះសម្បែង គឺជា ជីវិត ហើយប្រសិនបើវាបាត់បង់ គឺប្រៀបដូចជាជីវិតរបស់យើងត្រូវបាត់បង់ដូច្នេះឯង”។
ក្នុងវេទិកានេះសមាជិកសហគមន៍ទាំងអស់បានពិភាក្សារួមគ្នាយ៉ាងស៊ីជម្រៅ ហើយបានអំពាវនាវ និងស្នើសុំរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័ន ពាក់ព័ន្ធដូចខាងក្រោម៖
- ពន្លឿនការដោះស្រាយបញ្ហាដីធ្លី និងលំនៅឋានរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋានឱ្យបានឆាប់រហ័សតាមរយៈការផ្តល់ប្លង់កម្មសិទ្ធិ និងការចុះបញ្ជីដីធ្លីជាប្រព័ន្ធឱ្យបានគ្រប់សហគមន៍។
- បង្កើតមូលនិធិសមធម៌ និងផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុតដល់សហគមន៍ក្រីក្រក្នុងការសាងសង់លំនៅឋានសមរម្យបន្ទាប់ ពីមានការផ្លាស់ប្ដូរទៅទីតាំងថ្មី ដើម្បីជួយសម្រួលដល់ជីវភាពសហគមន៍ដោយឱ្យមិនជាប់បំណុល។
- ជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព បញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និង ការតាមដានមកលើសហគមន៍។
- បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើប្រជាពលរដ្ឋជាពិសេសសកម្មជនដីធ្លី និងលំនៅឋាន និងទម្លាក់ចោលរាល់បទចោទទាំងអស់មកលើពួកយើងជាសកម្មជនដីធ្លី។
- ផ្តល់ និងគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេវាកម្មកាន់តែប្រសើរឡើងក្នុងទីតាំងលំនៅឋានក្រីក្រ ដូចជាប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម ការតភ្ជាប់បណ្តាញទឹកស្អាត និងអគ្គិសនីរបស់រដ្ឋ និងជាពិសេសការផ្ដល់ប័ណ្ណសមធម៌ដល់សហគមន៍ក្រីក្រ។
- ការអភិវឌ្ឍសហគមន៍ក្រីក្រនៅនឹងកន្លែង ជាជម្រើសអាទិភាព ដើម្បីចៀសវាងឱ្យបាននូវការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
- សូមទទួលស្គាល់ និងអនុវត្តន៍ឱ្យបាននូវសិទ្ធិមានលំនៅឋានសមរម្យ និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។
បញ្ជីរាយនាមសហគមន៍ដែលបានចូលរួមក្នុងវេទិកាសហគមន៍ប្រចាំឆ្នាំ លើកទី១០៖
១. សហគមន៍ផ្លូវរថភ្លើង
២. សហគមន៍កៅពីរ
៣.សហគមន៍រលួសជើងឯក
៤. សហគមន៍បឹងឈូកអេ
៥. សហគមន៍បឹងត្របែកភូមិ៤
៦. សហគមន៍សំរោងត្បូង
៧. សហគមន៍ពង្រសែនជ័យ
៨. សហគមន៍ទួលសង្កែអេ
៩. សហគមន៍ត្រពាំងរាំង
១០. សហគមន៍សែនរីករាយ
១១. សហគមន៍ឬស្សីស្រស់
១២. សហគមន៍សាមគ្គីរុងរឿង
១៣. សហគមន៍ព្រែកតាគង់៦០ម៉ែត្រ
១៤. សហគមន៍ព្រែកតាគង់៣
១៥. សហគមន៍ស្មសាន
១៦. សហគមន៍ស្ត្រីក្លាហាន
១៧. សហគមន៍ស្ត្រីឃ្លាំងសាំង
១៨. សហគមន៍ស្ទឹងកំបុត
១៩. សហគមន៍វាលស្បូវ
២០. សហគមន៍ទំនប់តាថ្លាង
២១. សហគមន៍អណ្ដូងតាអៀង
២២. សហគមន៍រស្មីសាមគ្គី
២៣. សហគមន៍ចំរើន
២៤. សហគមន៍ឆ្មាអើត
២៥. សហគមន៍ព្រៃពាយ (កំពត)
២៦. សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
២៧. សហគមន៍ថ្លាន់១០០ (កំពត)
២៨. សហគមន៍វាលឥន្ទ្រី (កំពត)
២៩. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៣០. សហគមន៍ចេកមាស (ស្វាយរៀង)
៣១. សហគមន៍រមាសហែក (ស្វាយរៀង)
៣២. សហគមន៍មានជ័យ (ស្វាយរៀង)
PDF format: ទាញយកឯកសារជាភាសាខ្មែរ
kontol khmer bnau