Report

[:km]  របាយការណ៍នេះ បង្ហាញជារួមពីស្ថានភាពសំខាន់ៗនៃ​ការបណ្តេញចេញដោយបង្ខំ សំណងនិងបញ្ហាបំណុលដែលបណ្តាលមកពីការបណ្តេញ ចេញនៅកម្ពុជាដោយលាតត្រដាងពីការមិនគោរព ទាំងស្រុងចំពោះច្បាប់សិទ្ធិមនុស្សសអន្តរជាតិ ច្បាប់ជាតិ និងអនុសាសន៍របស់ អង្គការសហប្រជាជាតិ។ ផ្នែកទី១ បានបង្ហាញពីការបណ្តេញចេញចំនួន ១២ ករណីនៅរាជធានី​ភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ Read more
[:km]របាយការណ៍នេះគឺជាការសិក្សាបន្តពីរបាយការណ៍ស្តីពីស្ថានភាពនៃការតាំងទីលំនៅក្រីក្រនៅទីក្រុងភ្នំពេញ ឆ្នាំ ២០១៧ របស់អង្គការសមាគមធាងត្នោត។ របាយការណ៍នេះមានគោលបំណងធ្វើបច្ចុប្បន្នភាព​ ទិន្នន័យអំពីទីតាំងលំនៅឋានក្រីក្រ ព័ត៌មាន​អំពីការបណ្តេញចេញ​​​​ការគំរាមកំហែងបណ្តេញចេញ ការចេញ​ប័ណ្ណកម្មសិទ្ធិដីធ្លី និងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ នៃគ្រួសារក្រីក្រ​ក្នុងរាជធានីភ្នំពេញ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានពិនិត្យ​ និងកែសម្រួល​​​​​ ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក។ ទីតាំងចំនួន ១៩១ Read more
[:km] គិតមកដល់កក្កដា ឆ្នាំ២០២៣នេះ បឹងតាមោក ឬបឹងកប់ស្រូវដែលកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតាត្រូវបាន កែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ឱ្យបុគ្គល ឯកជននិងស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន៧០លើកដែលមានផ្ទៃសរុបចំនួន ២ ៣៦៩,៨៩១៣​ ហិកតា។​ ចំនួនដ៏ច្រើននេះ គឺខុសពីប្លង់គោលដែលត្រូវរក្សាទុក Read more
[:km]កម្មវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ  ជាយន្តការគាំពារសង្គមមួយដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលបង្កើត​ឡើងជាមូលដ្ឋាន​តែមួយគត់សម្រាប់ទទួលបានសេវាកម្មនានា ដែលផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងគោលដៅផ្តល់នូវសេវាសាធារណៈ និងជំនួយថវិការ ដើម្បីធានាថាគ្រួសារទាំងនោះរួចផុតពីភាពក្រីក្រ។ នៅក្នុងរបាយការណ៍នេះ បានរកឃើញថា ការសម្រេចរបស់អាជ្ញាធរ​ក្នុង​ការផ្តល់​ប័ណ្ណសមធម៌ទៅឱ្យគ្រួសារមួយចំនួនមានភាពមិនច្បាស់លាស់ ខណ:ដែលអ្នកមានប័ណ្ណសមធម៌មួយ​ចំនួនជួបបញ្ហានៅក្នុង​ការ​ប្រើប្រាស់ប័ណ្ណនេះដើម្បីទទួលបានសេវាដោយមិនគិតប្រាក់ពីរដ្ឋាភិបាល។​ ៧៣ភាគរយ នៃចំនួន ៣៧ សហគមន៍ ដែលបានផ្តល់បទសម្ភាសធ្លាប់បានតវ៉ាជំទាស់នឹង​ដំណើរការកម្មវិធីនៃអត្តសញ្ញាណកម្ម​គ្រួសារក្រីក្រ និងរបៀបនៃ​ការអនុវត្ត​របស់​អាជ្ញាធរ។ បន្ថែមពីលើនេះ ប្រជាសហគមន៍ដែលបានផ្តល់​​បទសម្ភាសក៍បានបង្ហាញ​ពីការមិនពេញចិត្តផងដែរ ខណៈពេល​ដែល​ពួកគេបានគិតថា Read more
[:km] សព្វថ្ងៃប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក (Facebook), វ៉ត់អ៊ែប (WhatsApp)  តេឡេក្រាម (Telegram) ព្រមទាំងបណ្តាញ និងកម្មវិធីផ្សេងៗទៀត ដើម្បីកំសាន្តភ្ជាប់ទំនាក់ទំនងសង្គម ទទួល និងផ្តល់ព័ត៌មាន ផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងរកការងារជាដើម។    ចំពោះការប្រើប្រាស់បណ្តាញសង្គមរបស់ស្ត្រីក្នុងសហគមន៍ក្រីក្រវិញ ក៏មិនខុសគ្នាពីប្រជាពលរដ្ឋទូទៅដែរ។ នៅក្នុងរបាយការណ៍នេះនឹងបង្ហាញពីបទពិសោធន៍របស់ស្ត្រីនៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ដែលពួកគាត់តែងតែប្រើប្រាស់វាដើម្បី​ Read more
[:km]របាយការណ៍ថ្មីមួយដែលមានចំណងជើងថា”ជំងឺកូវីដ-១៩ និងការផ្តល់ជំនួយ ” ដែលបានចេញ​ផ្សាយដោយអង្គការសមាគមធាងត្នោត ដើម្បីធ្វើការសង្កេត ទៅលើការឆ្លើយតបរបស់​រាជ​រដ្ឋា​ភិបាលក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះសំណើនានា របស់​សហគមន៍។ ​សហគមន៍ចំនួន៤៥ បានដាក់សំណើសុំកិច្ចអន្តរាគមន៍ចំនួន ៥ ចំណុចជូនទៅកាន់​រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០២០ ដើម្បីជួយពួកគេក្នុងអំឡុងនៃរីករាលដាលនៃជំងឺកូវីដ-១៩ ។ សំណើទាំងនោះមានដូចជា ការផ្តល់សម្ភារៈបរិក្ខាពេទ្យដល់សហគមន៍ដែលងាយរងគ្រោះ ការ​បន្ធូរបន្ថយឬពន្យាការសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការសម្រួលឱ្យមានការជួលបន្ត និង​ការព្យួររាល់ពន្ធលើការលក់ដូរ Read more
[:km]ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ របាយ​ការណ៍​នេះ​គឺ​ជា​ការ​វាយ​តម្លៃ​ភាព​ក្រីក្រ​ក្នុង​សហគមន៍​ក្រីក្រ​ក្នុង​ ​រាជធានី​ភ្នំពេញ។ ការស្រាវ​ជ្រាវ​បាន​រក​ឃើញ​និន្នាការ​ជា​ច្រើន​ទាក់​ទង​នឹង​សន្តិសុខ និង​សិទ្ធិ​កាន់កាប់​ដីធ្លី ការ​ទទួល​បាន​អាហារ និង ​សេវា​សាធារណៈ ដែល​បញ្ហា​ទាំង​អស់​នេះ​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ជា​បន្ទាន់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និងរាជ​រដ្ឋាភិបាល។ គ្រួសារចំនួន ៩៥៨ ត្រូវបាន ជ្រើសរើសសម្រាប់ការសម្ភាសនៅក្នុងការសិក្សានេះ ដែលបង្កើនការយល់ដឹង អំពីស្ថានភាពនៃសហគមន៍ក្រីក្រ ចំនួន ៤២ Read more
[:km]ស្តី្រក្រីក្រក្នុងទីក្រុងជាអ្នកតស៊ូមតិ ឆ្ពោះទៅរកការសម្រេចបាននូវសិទ្ធិដីធ្លី និងលំនៅឋានសម្រាប់សហគមន៍របស់ពួកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់ប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារតែពួកគាត់ជាស្ត្រី ដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ការស្រាវជ្រាវនេះគឺ ជាការសិក្សាបន្តពី របាយការណ៍របស់យើងទាក់ទងទៅនឹង រឿងរ៉ាវស្ត្រីក្រីក្រក្នុងទីក្រុងឆ្នាំ ២០១៩ ដែលមានគោលបំណងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើស្ត្រីដែលរស់នៅក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង។ ការសម្ភាសត្រូវបានធ្វើឡើងជាមួយស្ត្រីចំនួន១២នាក់ មកពីសហគមន៍ក្រីក្រនៅទីក្រុងចំនួនប្រាំបីក្នុងរាជធានីភ្នំពេញ ដែលប្រឈមមុខនឹងការគំរាមកំហែងនៃការបណ្តេញចេញ។ របាយការណ៍នេះបង្ហាញថាស្ត្រីក្រីក្រនៅទីក្រុងបានប្រឈមមុខនឹងផលប៉ះពាល់កាន់តែខ្លាំងជាលទ្ធផលនៃ ជំងឺកូវីដ-១៩ Read more
[:km]បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ករហានិភ័យផ្នែកសុខភាពមានសភាពធ្ងន់ធ្ងរហើយសេដ្ឋ កិច្ច ​ក៏ទទួលផលប៉ះពាល់កាន់តែខ្លាំងផងដែរ។ ថ្វីត្បិតតែ វាជាបញ្ហាសកលតែក្រុមអ្នកប្រកបមុខ របរ​​ក្រៅប្រព័ន្ធ និងប្រជាជនក្រីក្រគឺជាអ្នកដែលកំពុងទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺនេះ ហើយ ពួកគេជាក្រុមគោលដៅដែលរាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់។ តាមរយៈ​​​​របាយការណ៍​ខាងក្រោម​​ បានបង្ហាញ​ថា ប្រជាជនដែលជាអ្នកប្រករបរក្រៅប្រព័ន្ធជាង៩០% នៃអ្នកផ្តល់បទសម្ភាស៩៦នាក់ សុទ្ធតែទទួលរងផលប៉ះពាល់នៃប្រាក់ចំណូល ក្នុងនោះមានរហូត​ដល់​ទៅជាង៧០% ​នៃអ្នកផ្តល់បទ សម្ភាស បានធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនរហូតដល់ទៅ៦០ ទៅ១០០%។ Read more
[:km]បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំជាងគេក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅភាគពាយព្យនៃរាជធានីតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ។ បឹងនេះមានទំហំ ៣ ២៣៩,៧ ហិកតា លាតសន្ធឹងលើខណ្ឌចំនួន ២ សង្កាត់ចំនួន ៦ និង  ភូមិចំនួន ២៥។ ព្រំប្រទល់បឹងមិនមានការកំណត់ជាផ្លូវការទេ រហូតដល់ឆ្នាំ ២០១៦ ទើបរាជរដ្ឋាភិបាលបានសម្រេចកំណត់ ផ្ទៃបឹងតាមោកមានទំហំសរុប Read more
[:km] របាយការណ៍ស្រាវជ្រាវចុងក្រោយ ស្តីពី​​បន្ទប់ជួលសម្រាប់អ្នកមានប្រាក់ចំណូលទាបនៅក្នុងតំបន់ទីប្រជុំជនដែលសិក្សាស្រាវជ្រាវដោយសហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស,​ សហព័ន្ធសហជីពសេរីឯករាជ្យ និង​អង្គការសមាគមធាងត្នោត បានបង្ហាញថា មានកម្មកររោងចក្រជាច្រើនមិនទាន់ទទួលបានបន្ទប់ជួល និងសិទ្ធិទទួលបានលំនៅឋានសមរម្យនៅឡើយទេ ហើយជារឿយៗម្ចាស់បន្ទប់ជួលតែងតែរំលោភបំពានលើច្បាប់ ដោយដំឡើងថ្លៃបន្ទប់ជួលស្របពេលនឹងកម្មកររោងចក្រទទួលបានប្រាក់ឈ្នួលកើនឡើង។ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) បានលើកឡើងថា៖ “​ការស្រាវជ្រាវនេះបង្ហាញថា កម្មកររោងចក្រដែលបានជួលបន្ទប់ស្នាក់នៅនោះជាអ្នកចំណាកស្រុក Read more
[:km]ប្រជាពលរដ្ឋជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង ខណៈដែលគម្រោងអភវិឌ្ឍន៍ អាយ អិន ជី ស៊ីធី (ING City) និង គម្រោងផ្សេងៗទៀតបាននិងកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំបន់ ឬជើងឯកដែលស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ។[:] Read more
Eviction and Relocation Report
[:km]ការបណ្តេញចេញនៅតែបន្តកើតមានក្នុងរយៈពេល៣ខែចុងក្រោយនេះ ហើយអង្គការសមាគមធាងត្នោតបានចេញផ្សាយនូវរបាយការណ៍ស្រាវជ្រាវស្តីពីការបណ្តេញចេញ[:en]Impoverished Cambodian families continue to be evicted despite the Covid-19 pandemic making families vulnerable to sickness and extreme poverty. Read more
[:km]ជីវភាពប្រជាពលរដ្ឋជាច្រើនដែលពឹងផ្អែកលើបឹង និងដីសើមទាំងនោះកំពុងទទួលរងផលប៉ះពាល់ដោយប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវបានគេបណ្តេញចេញពីលំនៅឋាន ឬប្រឈមនឹងការគំរាមកំហែងពីការបណ្តេញចេញនៅថ្ងៃខាងមុខ ខណៈដែលគម្រោងអភិវឌ្ឍន៍នៅបន្តគំរាមកំហែងលំនៅឋាន និងការងាររបស់ប្រជាពលរដ្ឋទាំងនោះ។[:] Read more
[:km]សហគមន៍ក្រីក្រពុំទាន់ទទួលបាន    សេវាគ្រប់គ្រងកាកប្រហែល ៣៥.៧ ភាគរយ នៃសហគមន៍ក្រីក្រ ២៧៧ ក្នុងរាជធានីភ្នំពេញ នៅតែមិនទាន់ទទួលបានសេវាគ្រប់គ្រងកាកសំណល់ បានគ្រប់គ្រាន់នោះទេ។[:] Read more
[:km]បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​។ ដោយ​យោង​តាម​របាយ​ការណ៍​រួម​របស់​​អង្គការ​ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ[:] Read more
[:km]ស្រ្តីក្រីក្រនៅក្នុងទីក្រុង  តែងតែដឹកនាំសហគមន៍ក្នុងការទាមទារ សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានរបស់ពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់ក៏បាននិងកំពុងប្រឈមបញ្ហា ជាច្រើនប្រចាំថ្ងៃ ដោយសារពួកគាត់ជាស្រ្តី។[:] Read more