អបអរសារទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦

 
នេះជាកម្រងរូបភាពនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ តាមសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត។ ការប្រារព្ធទិវានេះមានការចូលរួមពីប្រជាសហគមន៍ យុវជន និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង ១០០០នាក់ មកពីសហគមន៍ចំនួន ៩ រួមមាន សហគមន៍ស្រ្តីក្លាហាន សហគមន៍ស្ទឹងកំបុត្រ សហគមន៍ស្មសាន្ត សហគមន៍ពង្រកជ័យល័ក្ខ សហគមន៍ថ្លាន់មួយរយ សហគមន៍ឡពាង សហគមន៍សាមគ្គីថ្មស សហគមន៍ព្រែកខ្សាច់ សហគមន៍មានជ័យ សហគមន៍សាមគ្គីរមាសហែក និងសហគមន៍សាមគ្គីចេកមាស។
សហគមន៍គោលដៅរបស់អង្គការសមាគមធាងត្នោតបានរៀបចំប្រារព្ធទិវានេះប្រកបដោយភាពច្នៃប្រឌិត ដែលមានដូចជា សកម្មភាពដង្ហែក្បួនតាមដងផ្លូវ ការរាំរបាំ ការថ្លែងសារ រួមទាំងការសរសរសារពាក់ព័ន្ធបញ្ហាដីធ្លី និងសិទ្ធិមនុស្ស ក្នុងគោលបំណងផ្សព្វផ្សាយសិទ្ធិមនុស្ស និងស្នើដល់ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយដីធ្លី។
អង្គការសមាគមធាងត្នោតក៏បានចូលរួមជាមួយអង្គការដៃគូដទៃទៀតក្នុងការធ្វើធម្មយាត្រា និងសិទ្ធិយាត្រា និងព្រឹត្តិការណ៍នៅភ្នំពេញក្រោមប្រធានបទ៖ សិទ្ធិរបស់យើង អនាគតរបស់យើងឥឡូវនេះ លើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ ដើម្បីសមភាព និងយុត្តិធម៌។
ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៃក្រុមអង្គការសង្គមស៊ីវិល នៅទីលានប្រជាធិបតេយ្យ ភ្នំពេញ
ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៃក្រុមអង្គការសង្គមស៊ីវិល នៅទីលានប្រជាធិបតេយ្យ ភ្នំពេញ 1 / 10
ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៃក្រុមអង្គការសង្គមស៊ីវិល នៅទីលានប្រជាធិបតេយ្យ ភ្នំពេញ
ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៃក្រុមអង្គការសង្គមស៊ីវិល នៅទីលានប្រជាធិបតេយ្យ ភ្នំពេញ 2 / 10
សកម្មភាពធម្មយាត្រា និងសិទ្ធិយាត្រានៃក្រុមអង្គការសង្គមស៊ីវិល ពីខេត្តកំពត ឆ្ពោះទៅទីក្រុងភ្នំពេញ
សកម្មភាពធម្មយាត្រា និងសិទ្ធិយាត្រានៃក្រុមអង្គការសង្គមស៊ីវិល ពីខេត្តកំពត ឆ្ពោះទៅទីក្រុងភ្នំពេញ 3 / 10
សកម្មភាពធម្មយាត្រា និងសិទ្ធិយាត្រានៃក្រុមអង្គការសង្គមស៊ីវិល ពីខេត្តកំពត ឆ្ពោះទៅទីក្រុងភ្នំពេញ
សកម្មភាពធម្មយាត្រា និងសិទ្ធិយាត្រានៃក្រុមអង្គការសង្គមស៊ីវិល ពីខេត្តកំពត ឆ្ពោះទៅទីក្រុងភ្នំពេញ 4 / 10
សកម្មភាពជួបប្រជុំគ្នា និងបង្ហាញសារនៃសហគមន៍ស្ទឹងកំបុត្រ
សកម្មភាពជួបប្រជុំគ្នា និងបង្ហាញសារនៃសហគមន៍ស្ទឹងកំបុត្រ 5 / 10
សកម្មភាពជួបប្រជុំគ្នា និងបង្ហាញសារនៃសហគមន៍ស្មសាន្ត
សកម្មភាពជួបប្រជុំគ្នា និងបង្ហាញសារនៃសហគមន៍ស្មសាន្ត 6 / 10
សកម្មភាពជួបប្រជុំគ្នា និងបង្ហាញសារនៃសហគមន៍ស្រ្តីក្លាហាន
សកម្មភាពជួបប្រជុំគ្នា និងបង្ហាញសារនៃសហគមន៍ស្រ្តីក្លាហាន 7 / 10
សកម្មភាពជួបប្រជុំអបអរសាទរទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ នៃសហគមន៍ព្រែកខ្សាច់ កោះកុង
សកម្មភាពជួបប្រជុំអបអរសាទរទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ នៃសហគមន៍ព្រែកខ្សាច់ កោះកុង 8 / 10
ការសម្ដែងរបាំពីយុវជននៃសហគមន៍សាមគ្គីថ្មស កោះកុង
ការសម្ដែងរបាំពីយុវជននៃសហគមន៍សាមគ្គីថ្មស កោះកុង 9 / 10
សកម្មភាពដើរដង្ហែលក្បួន នៃសហគមន៍ឡពាង កំពង់ឆ្នាំង
សកម្មភាពដើរដង្ហែលក្បួន នៃសហគមន៍ឡពាង កំពង់ឆ្នាំង 10 / 10
ចែករំលែក: