អង្គការសមាគមធាងត្នោត ជាអង្គកាមិនមែនរដ្ឋាភិបាលធ្វើការនៅទីក្រុងប្រចាំប្រទេសកម្ពុជា
សាវតា
អង្គការសមាគមធាងត្នោត (ស.ធ.ត.) ជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការផ្តោតលើសិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន ដោយគាំទ្រសហគមន៍ក្រីក្រក្នុងទីក្រុង និងសហគមន៍ងាយរងគ្រោះឱ្យទទួលបានសុវត្ថិភាពដីធ្លី លំនៅឋានសមរម្យ យុត្តិធម៌បរិស្ថាន និងគាំពារសង្គម។ ស.ធ.ត. មានការិយាល័យកណ្តាលក្នុងរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងនៅក្នុងខែ កញ្ញា ឆ្នាំ ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែតុលា ឆ្នាំ២០០៦។ “ធាងត្នោត” ត្រូវបានគេប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋាន ធ្វើជាដំបូល និងសម្រាប់ការវេចខ្ចប់នានា។ រូបភាពតំណាងនេះជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការណ៍នេះជម្រុញឲ្យស.ធ.ត.ព្យាយាមធ្វើការងាររបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ដល់សហគមន៍ងាយរងគ្រោះក្នុងប្រទេសកម្ពុជា។
តាំងពីដំបូង ស.ធ.ត.បានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចសម្រាប់សហគមន៍ក្រីក្រ ប៉ុន្តែជាងមួយទសវត្សរ៍កន្លងមកនេះសហគមន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្តេញចេញ។ ដោយសារហេតុនេះហើយ ទើបស.ធ.ត.ខិតខំពង្រឹងការសិក្សាស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីឲ្យមានការយកចិត្តទុកដាក់ លើការអភិវឌ្ឍគោលនយោបាយ ដែលក្នុងរាជធានីភ្នំពេញតែមួយប៉ុណ្ណោះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២៧០,០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៩០ មក ត្រូវបានបណ្ដេញចេញពីលំនៅដ្ឋាន។ តាមរយៈការគាំទ្រ ការទាមទាររបស់សហគមន៍ ស.ធ.ត. និងអង្គការដៃគូ បានជួយសហគមន៍បង្ហាញនូវក្ដីព្រួយបារម្ភរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិផ្សេងៗទៀត។
បេសកម្មរបស់យើង
ផលិត/ផ្តល់ឧបករណ៍តស៊ូមតិ ពង្រឹងទំនុកចិត្តនិងគាំទ្រ សហគមន៍ក្រីក្រនិងងាយរងគ្រោះនៅទីក្រុង ដើម្បីពួកគេទទួលបានលំនៅឋានសមរម្យប្រកបដោយផាសុខភាព។
ទស្សនវិស័យរបស់យើង
សហគមន៍ក្រីក្រនិងងាយរងគ្រោះនៅទីក្រុង ក្នុងប្រទេសកម្ពុជា មានលំនៅឋាន សមរម្យ រស់នៅប្រកបដោយជីវភាពធូរធារនិងសេចក្តីថ្លៃថ្នូរ។
កម្មវិធីរបស់យើង
បច្ចុប្បន្ន ស.ធ.ត. មានកម្មវិធីសំខាន់ៗចំនួនពីរ៖ កម្មវិធីសិទ្ធិក្នុងទីក្រុង និងកម្មវិធីតស៊ូមតិ និងផ្សព្វផ្សាយ។
ការចូលរួមរបស់យុវជន
ស.ធ.ត. បានចូលរួមយ៉ាងសកម្មជាមួយយុវជនតាំងពីឆ្នាំ ២០០៩ តាមរយៈគម្រោងដែលបានលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាអន្តរវប្បធម៌ តាមរយៈការសម្របសម្រួលទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូររវាងយុវជនកម្ពុជា និងសាកលវិទ្យាល័យនានាពីអន្តរជាតិ។
រឿងរ៉ាវរបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង
ខ្ញុំឈ្មោះ ឈាន លីហ្សា សព្វថ្ងៃជានិស្សិតឆ្នាំទី៣ មុខជំនាញ ទំនាក់ទំនងអន្តរជាតិ។ មូលហេតុដែលខ្ញុំជ្រើសយកជំនាញមួយនេះ ព្រោះទំនាក់ទំនងអន្តរជាតិ គឺជាមុខជំនាញដែលទូលាយ សិក្សាច្រើនទៅលើផ្នែកធំៗ ដែលខ្ញុំគិតថាខ្ញុំអាចស្វែងយល់បានច្រ...
អានបន្ថែមការចោះពុម្ពផ្សាយ & បច្ចុប្បន្នភាព
រឿងរ៉ាវរបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងរបស់ កញ្ញា អ៊ុល កញ្ចនា
“ដើម្បីទទួលបានលទ្ធផលល្អនៅថ្ងៃស្អែក ខ្ញុំត្រូវជម្នះខ្លួនឯងក្នុងថ្ងៃនេះ” ប្រសិនបើខ្ញុំមិនបានស្វែងរកឱកាសចូលរួមកម្មវីធីនានាក្រៅពីសាលាបានផ្ដល់ឱ្យទេ ប្រហែលជាមិនមានខ្ញ...
សេចក្ដីថ្លែងការណ៍រួម សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា
យើងខ្ញុំជាប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច ក្រុមសង្គមស៊ីវិលដែលធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋផ្សេងទៀតដែលបានចូលរួមជាសាមគ្គីភាពជាមួយសហគមន៍ជនជា...
STT Launches UNDEF-Funded Project “Cultivating Human and Environmental Rights in the Kingdom of Cambodia”
STT Launches UNDEF-Funded Project “Cultivating Human and Environmental Rights in the Kingdom of Cambodia”
សេចក្តីថ្លែងការណ៍រួម អង្គការសហប្រជាជាតិ អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រឹងការការពារប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ
គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងលើស្ត្រីភេទ(គណៈកម្មាធិការ) បានចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងករណីបុគ្គលជាលើកដ...
ការស្រាវជ្រាវ
បរិច្ចាគ
បរិច្ចាគឥឡូវ