កម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង ក្រោមសកម្មភាព “ជំរំយុវជនដើម្បីសិទ្ធិលំនៅឋាន”

អង្គការសមាគមធាងត្នោត បានរៀបចំកម្មវិធី អ្នកដឹកនាំសហគមន៍វ័យក្មេង ក្រោមសកម្មភាព “ជំរំយុវជនដើម្បីសិទ្ធិលំនៅឋាន” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ ១៨ ខែមិថុនា ឆ្នាំ២០២៤  នៅតំបន់សហគមន៍អារ៉ែង ខេត្តកោះកុង។ ការបោះជំរំនេះមានអ្នកចូលរួមសរុបចំនួន ៣៥ នាក់         (ស្រី១៧នាក់ រួមទាំងLGBTQ+) ដែលជាយុវជនមកពីសហគមន៍គោលដៅចំនួន៧ ក្នុងរាជធានីភ្នំពេញ, ជនជាតិដើមភាគតិចកួយ និងយុវជនមកពីសាកលវិទ្យាល័យនានា។

កម្មវិធីបោះជំរំនេះមានគោលបំណងផ្ដល់ឳកាសឱ្យយុវជន ដែលជាសិស្ស និស្សិត និងយុវជនសហគមន៍ ក្នុងការចូលរួមស្វែងយល់អំពីការសិក្សាស្រាវជ្រាវរបស់ការវិនិយោគរបស់ជនបរទេសនៅប្រទេសកម្ពុជា ព្រមទាំងផ្ដល់ចំណេះដឹងទាក់ទងនិងសិទ្ធមនុស្ស នឹងធុរៈកិច្ច និងសិទ្ធិមានលំនៅឋានសមរម្យ។

សកម្មភាពចម្បងៗក្នុងកម្មវិធីទាំងមូលមានដូចជា៖ ការចែករំលែកពីតំណាងសហគមន៍អារ៉ែង​ អំពីប្រវត្តិសហគមន៍ ការតស៊ូមតិ បញ្ហាប្រឈម និងសមិទ្ធផលសហគមន៍ ការចែករំលែកអំពីប្រធានបទសិទ្ធិមនុស្ស និងធុរៈកិច្ច និងសិទ្ធមានលំនៅឋានសមរម្យ បទបង្ហាញពីការសិក្សាស្រាវជ្រាវលើប្រធានបទការវិនិយោគរបស់ជនបរទេសមកលើប្រទេសកម្ពុជា ការបង្ហាញពីកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងលើការកសាងភាពជាអ្នកដឹកនាំក្នុងការធ្វើយុទ្ធនាការក្នុងសហគមន៍ និងសកម្មភាពកសាងក្រុមជាច្រើនទៀត។

អ្នកចូលរួមម្នាក់បានលើកឡើងថា បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​រួម​ការ​បោះ​ជំរំ ខ្ញុំ​បាន​ទទួល​ចំណេះ​ដឹង​អំពី​គោល​គំនិត​នៃ​សិទ្ធិ​លំនៅឋាន និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស រៀនពីរបៀបរស់នៅដូចប្រជាជនសហគមន៍ដោយគ្មានអ៊ីនធឺណិត និងញ៉ាំអាហារក្នុងស្រុក ព្រមទាំង រៀនពីការសម្ដែងល្ខោនជីវិត”

ខាងក្រោមនេះគឺជារូបភាពសកម្មភាពទាំងមូលនៃការបោះជំរំយុវជនរបស់យើង៖

សកម្មភាពជួបជុំនៃអ្នកចូលរួមមុនពេលចេញដំណើរទៅសហគមន៍អារ៉ែង
សកម្មភាពជួបជុំនៃអ្នកចូលរួមមុនពេលចេញដំណើរទៅសហគមន៍អារ៉ែង 1 / 20
ការចូលរួមរបស់យុវជនក្នុងការសំណេះសំណាលសកម្មភាពទានជីវិត។
ការចូលរួមរបស់យុវជនក្នុងការសំណេះសំណាលសកម្មភាពទានជីវិត។ 2 / 20
សកម្មភាពជួបជុំនៃអ្នកចូលរួម និងការចែករំលែកពីបុគ្គលិកអង្គការសមាគមធាងត្នោត។
សកម្មភាពជួបជុំនៃអ្នកចូលរួម និងការចែករំលែកពីបុគ្គលិកអង្គការសមាគមធាងត្នោត។ 3 / 20
សកម្មភាពណែនាំរបស់យុវជនដោយផ្ដោតលើ ការផ្តល់ឱ្យ ការរំពឹងទុក និងការរៀនសូត្រ។
សកម្មភាពណែនាំរបស់យុវជនដោយផ្ដោតលើ ការផ្តល់ឱ្យ ការរំពឹងទុក និងការរៀនសូត្រ។ 4 / 20
ការចែករំលែកពីតំណាងសហគមន៍អារ៉ែងអំពីប្រវត្តិសហគមន៍ ការតស៊ូមតិ បញ្ហាប្រឈម និងសមិទ្ធផលសហគមន៍។
ការចែករំលែកពីតំណាងសហគមន៍អារ៉ែងអំពីប្រវត្តិសហគមន៍ ការតស៊ូមតិ បញ្ហាប្រឈម និងសមិទ្ធផលសហគមន៍។ 5 / 20
ការចែករំលែកពីបុគ្គលិកអង្គការសមាគមធាងត្នោត អំពីប្រធានបទ សិទ្ធិមនុស្ស និងធុរៈកិច្ច និងសិទ្ធិមានលំនៅឋានសមរម្យ។
ការចែករំលែកពីបុគ្គលិកអង្គការសមាគមធាងត្នោត អំពីប្រធានបទ សិទ្ធិមនុស្ស និងធុរៈកិច្ច និងសិទ្ធិមានលំនៅឋានសមរម្យ។ 6 / 20
សកម្មភាពយុវជនក្នុងការពិភាក្សាក្រុមលើប្រធានបទ សិទ្ធិមនុស្ស និងធុរៈកិច្ច និងសិទ្ធិមានលំនៅឋានសមរម្យ។
សកម្មភាពយុវជនក្នុងការពិភាក្សាក្រុមលើប្រធានបទ សិទ្ធិមនុស្ស និងធុរៈកិច្ច និងសិទ្ធិមានលំនៅឋានសមរម្យ។ 7 / 20
សកម្មភាពយុវជនធ្វើបទបង្ហាញពីការពិភាក្សាក្រុម។
សកម្មភាពយុវជនធ្វើបទបង្ហាញពីការពិភាក្សាក្រុម។ 8 / 20
ការចូលរួមរបស់យុវជនក្នុងសកម្មភាពទន្លេជីវិត។
ការចូលរួមរបស់យុវជនក្នុងសកម្មភាពទន្លេជីវិត។ 9 / 20
សកម្មភាពកសាងក្រុម របស់យុវជន។
សកម្មភាពកសាងក្រុម របស់យុវជន។ 10 / 20
ការបង្ហាញពីការសិក្សាស្រាវជ្រាវ លើប្រធានបទ ការវិនិយោគរបស់ជនបរទេសមកលើប្រទេសកម្ពុជា ដោយបុគ្គលិកអង្គការសមាគមធាងត្នោត។
ការបង្ហាញពីការសិក្សាស្រាវជ្រាវ លើប្រធានបទ ការវិនិយោគរបស់ជនបរទេសមកលើប្រទេសកម្ពុជា ដោយបុគ្គលិកអង្គការសមាគមធាងត្នោត។ 11 / 20
សកម្មភាពបំផុសគំនិត និងពិភាក្សាក្រុម អំពីការអភិវឌ្ឍ និង ការវិនិយោគរបស់ជនបរទេស។
សកម្មភាពបំផុសគំនិត និងពិភាក្សាក្រុម អំពីការអភិវឌ្ឍ និង ការវិនិយោគរបស់ជនបរទេស។ 12 / 20
សកម្មភាពយុវជនធ្វើបទបង្ហាញពីការពិភាក្សាក្រុម។
សកម្មភាពយុវជនធ្វើបទបង្ហាញពីការពិភាក្សាក្រុម។ 13 / 20
ការកសាងក្រុមតាមរយៈ ដំណើរទស្សនកិច្ចសិក្សាតំបន់សហគមន៍អារ៉ែង។
ការកសាងក្រុមតាមរយៈ ដំណើរទស្សនកិច្ចសិក្សាតំបន់សហគមន៍អារ៉ែង។ 14 / 20
ការកសាងក្រុមតាមរយៈ ដំណើរទស្សនកិច្ចសិក្សាតំបន់សហគមន៍អារ៉ែង។
ការកសាងក្រុមតាមរយៈ ដំណើរទស្សនកិច្ចសិក្សាតំបន់សហគមន៍អារ៉ែង។ 15 / 20
ការសម្ដែងល្ខោនជីវិត។
ការសម្ដែងល្ខោនជីវិត។ 16 / 20
សកម្មភាពកសាងក្រុម របស់យុវជន។
សកម្មភាពកសាងក្រុម របស់យុវជន។ 17 / 20
សកម្មភាពឡើងភ្មំម្រេចកង្កែប របស់យុវជន។
សកម្មភាពឡើងភ្មំម្រេចកង្កែប របស់យុវជន។ 18 / 20
សកម្មភាពយុវជនបន្ទាប់ពីបញ្ចប់សកម្មភាព “ជំរំយុវជនដើម្បីសិទ្ធិលំនៅឋាន”។
សកម្មភាពយុវជនបន្ទាប់ពីបញ្ចប់សកម្មភាព “ជំរំយុវជនដើម្បីសិទ្ធិលំនៅឋាន”។ 19 / 20
សកម្មភាពលំហាត់ប្រាណពេលព្រឹកនៃអ្នកចូលរួម។
សកម្មភាពលំហាត់ប្រាណពេលព្រឹកនៃអ្នកចូលរួម។ 20 / 20
ចែករំលែក: