វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥ អង្គការសមាគមធាងត្នោតបានរៀបចំ ក្នុងវេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ។ ក្នុងវេទិកាសហគមន៍លើកទី១២ ឆ្នាំ២០២៥នេះ មានអ្នកចូលរួមប្រមាណ២០០នាក់ មកពីសហគមន៍ ចំនួន៣៦ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងប្រឈមផលប៉ះពាល់ដោយសារ ការរំលោភបំពានលើសិទ្ធិដីធ្លី និងលំនៅឋាន។ ក្នុងវេទិកានេះ មានចែករំលែក បទពិសោធន៍នានា ការតស៊ូមតិលើបញ្ហាសិទ្ធិដីធ្លី និងការចង់ក្រងសហគមន៍ជាដើម ពីតំណាងសហគន៍ដីធ្លីមកពីរាជធានីភ្នំពេញ និងខេត្ត។ 

វេទិកាបានរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ ពិភាក្សាលើប្រធានបទ  សុវត្ថិភាពដីធ្លី និង ការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ដែលត្រូវបានអញ្ជើញចូលរួមពីអ្នកជំនានលើផ្នែកសិក្សាអភិវឌ្ឍន៍គោលនយោបាយ អ្នកសិក្សាស្រាវជ្រាវផ្នែកសិទ្ធិមនុស្ស និងធុរៈកិច្ច និងតំណាងសង្គមស៊ីវិលដែលកំពុងធ្វើការលើវិស័យសិទ្ធិដីធ្លី និងលំនៅឋាន។ វាគ្មិនបានសង្កត់ធ្ងន់លើ  “ការទទួលខុសត្រូវរបស់រដ្ឋក្នុងការគោរពសិទ្ធិមនុស្ស ការពារ និងបំពេញបន្ថែម ដើម្បីធានាបានការអភវឌ្ឍមួយប្រកបដោយបរិយាបន្ន ដែលសំឡេងប្រជាពលរដ្ឋ និងក្រុមឯករាជ្យត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃអភិវឌ្ឍជាចាំបាច់។ រដ្ឋត្រូវតែតម្រូវឱ្យក្រុមហ៊ុនឯកជនទាំងអស់ធ្វើ ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីជៀសប៉ះពាល់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ។ 

ក្នុងវេទិកានេះ ទាំងវាគ្មិន និងប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី និងលំនៅឋាននានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងអសុវត្ថិភាពដីធ្លី និងលំនៅឋាន ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលគួតែបង្កើតនូវគោលនយោបាយមួយដែលអាចផ្តល់ឱកាសដល់សហគមន៍ងាយគ្រោះក្នុងចូលក្នុងដំណើរការអភិវឌ្ឍដើម្បីជៀសរវាងនូវ កង្វះនូវយុត្តិធម៌ តម្លាភាព និងការចូលរួម។ 


អនុសាសន៍ និងសំណើរសុំសំខាន់ៗដល់រាជរដ្ឋាភិបាល ដែលយើងបានចងក្រងពីវេទិកានេះមានដូចខាងក្រោម៖ 
•    ច្បាប់ដែលហាមឃាត់ការបណ្តេញដោយបង្ខំ និងដែលចែងយ៉ាងច្បាស់អំពីការទទួលខុសត្រូវរបស់រដ្ឋ នៅពេលអនុវត្តការបណ្តេញចេញ រួមទាំងការផ្តល់ទីតាំងលំនៅឋានថ្មីដែលមិននាំឱ្យមានការរំលោភសិទ្ធិមនុស្សបន្តថែមទៀត គួរតែត្រូវបង្កើតឡើង និងអនុវត្ត។ 
•    រាល់ការអភិវឌ្ឍទាំងឡាយត្រូវតែវាយតម្លៃហេតុប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ជាពិសេសផលប៉ះពាល់ទៅលើជីវភាពរបស់ជនងាយរងគ្រោះ ដោយមានការចូលរួមយ៉ាងពេញលេញពី និងប្រកបដោយអត្ថន័យពីគ្រប់ភាគីពាក់ព័ន្ធព្រមទាំងចេញផ្សាយជាសាធារណៈ។
•    ពន្លឿនការចេញប័ណ្ណស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណសមធម៌ដល់សមាជិក សហគមន៍ដីធ្លី ដែលពុំទាន់មានដើម្បីឱ្យពួកគាត់ទទួលបាននូវសេវាសង្គមនានា។
•    ផ្តល់ និងគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាកម្មកាន់តែ ប្រសើរឡើងក្នុងទីតាំងលំនៅឋានក្រីក្រ ដូចជាប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម និងការតភ្ជាប់ បណ្តាញទឹកស្អាត និងអគ្គិសនីរបស់រដ្ឋ។
•    ពន្លឿនដំណោះស្រាយជាប្រព័ន្ធដល់សហគមន៍ដែលកំពុងមានបញ្ហាដីធ្លី និងផ្តល់កាអភិវឌ្ឍនៅនឹងកន្លែងសម្រាប់សហគមន៍ដែលកំពុងរស់ក្នុងតំបន់ទីប្រជុំជន និងចេញប័ណ្ណកម្មសិទ្ធិដល់ពួកគេ ដើម្បីបញ្ជៀសការបណ្តេញនាពេលអនាគត

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
•    លោក ឃុន តុលា ប្រធានកម្មវិធីតស៊ូមតិ និងផ្សព្វផ្សាយ តាមរយៈលេខ ០៩៣ ៦៦៧ ៧៨៩

វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 1 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 2 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 3 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 4 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 5 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 6 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 7 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 8 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 9 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 10 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 11 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 12 / 13
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
វេទិកាសហគមន៍លើកទី ១២ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន 13 / 13
ចែករំលែក: