អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៧
នេះជាកម្រងរូបភាពនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ តាមបណ្ដាសហគមន៍ដីធ្លីនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ ការប្រារព្ធទិវានេះមានការចូលរួមពីប្រជាសហគមន៍ យុវជន ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង ១០០០នាក់ មកពីសហគមន៍ចំនួន ១៦ ដែលជាសហគមន៍គោលដៅរបស់អង្គការសមាគមធាងត្នោត។
ការប្រារព្ធទិវានេះធ្វើឡើងប្រកបដោយភាពច្នៃប្រឌិត ដែលមានដូចជា ការជួបប្រជុំគ្នាសម្ដែងមតិ សម្អាតបរិស្ថាន ការសម្ដែងរបាំពីក្រុមយុវជនសហគមន៍ និងការបង្ហាញសារផ្សេងៗពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងសិទ្ធិមនុស្ស ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងផ្សព្វផ្សាយសិទ្ធិមនុស្ស សិទ្ធិទទួលបានលំនៅឋានសមរម្យ និងស្នើដល់ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយដីធ្លីរបស់ពួកគេ។