កម្មវិធីជំនួយខ្នាតតូច ក្នុងសកម្មភាពកែលម្អលំនៅឋាន
វីដេអូនេះជាការបង្ហាញពី កម្មវិធីជំនួយខ្នាតតូច នៃគម្រោងផែនទី និងគំនិតផ្តួចផ្តើមក្នុងទីក្រុង របស់អង្គការសមាគមធាងត្នោត ដែលមានគោលបំណងកែលម្អលំនៅឋានក្នុងសហគមន៍ក្រីក្រ ឱ្យមានលំនៅឋានសមរម្យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនសមត្ថភាពក្នុងការបន្សាំខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។ គម្រោងនេះបានផ្តល់លំនៅឋានចំនួន ២៣ខ្នងផ្ទះ ក្នុងនោះផ្ទះថ្មីចំនួន ១៨ ខ្នង ក្រោមការឧបត្ថម្ភពីម្ចាស់ជំនួយ សេឡាវ៉ិប (SELAVIP) និងផ្តល់សម្ភារជួសជុល ចំនួន ៥ ខ្នងក្រោមការឧបត្ថម្ភពីម្ចាស់ជំនួយផ្សេងៗទៀត ក្នុងសហគមន៍អណ្តូងតាអៀង ដែលមានទីតាំងស្ថិតក្នុង ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។