រឿងរ៉ាវរបស់ស្ត្រីក្រីក្រក្នុងទីក្រុង
ស្រ្តីក្រីក្រនៅក្នុងទីក្រុង តែងតែដឹកនាំសហគមន៍ក្នុងការទាមទារ សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានរបស់ពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់ក៏បាននិងកំពុងប្រឈមបញ្ហា ជាច្រើនប្រចាំថ្ងៃ ដោយសារពួកគាត់ជាស្រ្តី។ ការស្រាវជ្រាវនេះ នឹងបង្ហាញពីបញ្ហាមួយចំនួនដែលស្ត្រីក្រីក្រនៅទីក្រុង បានប្រឈម នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ អនុសាសន៍មួយចំនួននឹងមាននៅចុងបញ្ចប់ នៃរបាយការណ៍នេះ ដោយយើងទទួលបានពីស្រ្តីដែលបានចូលរួមក្នុងការសិក្សាររបស់យើង។
ស្ត្រីក្រីក្រចំនួន៨នាក់ ដែលរស់នៅក្នុងតំបន់ក្រីក្រ និងតំបន់ដែលកំពុងប្រឈមនឹង ការគំរាមកំហែងពីការ បណ្តេញចេញ ត្រូវបានសម្ភាសសម្រាប់របាយការណ៍នេះ។ ស្ត្រីមួយចំនួនបាននិយាយថា បរិស្ថានជាផ្នែកមួយនៃមូលហេតុដែលធ្វើឱ្យសុខភាពរបស់ពួកគាត់មិនល្អ ហើយស្ត្រីមួយចំនួនទៀតក៏បានលើកឡើងថា ដោយ សារ ពួកគាត់ ជាអាណាព្យាបាល ជាអ្នកទុកដាក់លុយកាក់ និងជាមេគ្រួសារ អីចឹងហើយគាត់ត្រូវគិតគូរពីសុខភាពរបស់កូន និងប្តី ជាងសុខភាពខ្លួន។
ស្ត្រីទាំងនោះ បានប្រាប់ថា ពួកគាត់បានរងនូវការរំលោភបំពានពីសំណាក់ស្វាមី ការមិនទទួលស្គាល់ពីអាជ្ញាធរ និងការរើសអើងពីសហគមន៍ ប៉ុន្តែការភ័យខ្លាចពីការបណ្តេញចេញ នៅតែជាបញ្ហាប្រឈមធំបំផុតសម្រាប់ពួកគាត់។ ស្រ្តីខាងលើបានបន្តថា ពួកគាត់មានមោទនភាព ចំពោះសហគមន៍របស់គាត់ បើទោះបីជា ពេលខ្លះវាបង្កជាជំងឺដល់ពួកគាត់ ដោយសារសហគមន៍ខ្វះអនាម័យ និងមានទឹកលិចជាប្រចាំក៏ដោយ។ ស្រ្តីទាំងនោះមានជំនឿយ៉ាងមុតមាំថា ក្នុងនាមជាមនុស្ស គឺ ពួកគាត់មានសិទ្ធ ទទួលបានសិទ្ធិមានលំនៅឋានសមរម្យ និងសុវត្ថិភាពដីធ្លី។ នៅពេលដែលស្នើសុំឱ្យស្រ្តីថតរូប អំពីការពេញចិត្ត និងបញ្ហានៅក្នុងជីវិតរបស់ពួកគាត់ ស្ត្រីភាគច្រើនបានថតរូបពីបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះនៅក្នុងសហគមន៍របស់ពួកគាត់ ហើយពិបាករកកន្លែងស្អាតសមរម្យនៅក្នុងសហគមន៍របស់ពួកគាត់ណាស់។
សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ៖ 089 666 013
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ [email protected]