កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០

នេះជាកម្រងរូបភាពនៃការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក តាមសហគមន៍នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។ ការប្រារព្ធទិវានេះមានការចូលរួមពីប្រជាសហគមន៍ យុវជន ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាជាង ៥០០នាក់ មកពីសហគមន៍ចំនួន៨។ សហគមន៍ទាំងនោះរួមមាន សហគមន៍ស្រ្តីក្លាហាន សហគមន៍ស្ទឹងកំបុត្រ សហគមន៍ស្មសាន សហគមន៍ឆ្មាអើត សហគមន៍ពង្រសែនជ័យ សហគមន៍អណ្តូងតាអៀង សហគមន៍ឡពាង (ខេត្តកំពង់ឆ្នាំង) និងសហគមន៍ថ្មសសាមគ្គី (កោះកុង)។


សកម្មភាពសំខាន់ៗនៃការប្រារព្ធទិវានេះ មានដូចជា ការសម្អាតបរិស្ថានក្នុងសហគមន៍ ពិធីសាសនា និងលើកបដាបង្ហាញសារផ្សេងៗមានដូចជា៖ មនុស្សគ្រប់រូប មានសិទ្ធិរស់នៅដោយមានការអភិវឌ្ឍ និងមានសុខសុវត្ថិភាព, “ផ្ទះល្អៗ បង្កើតអនាគតល្អ” យើងទាំងអស់គ្នាត្រូវការចំបាច់ សិទ្ធិមានលំនៅឋានសមរម្យ, គ្មានលំនៅឋានសមរម្យ គ្មានសុវត្ថភាពក្នុងការរស់នៅ, សង្គមរីកចម្រើន ពេលប្រជាជនមានលំឋានសមរម្យ, ពួកយើងត្រូវការប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដើម្បីធ្វើលំនៅឋានសមរម្យ, យើងទាំងអស់គ្នាគួរតែទទួលបានឯកសារសាធារណៈ ស្របច្បាប់ពេញលេញដល់ប្រជាពលរដ្ឋរស់នៅសហគមន៍, ធ្វើការរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិដីធ្លី និងលំនៅឋានសមរម្យនៅកម្ពុជា “ពួកយើងត្រូវការ លំនៅឋានសមរម្យ”។ សារទាំងត្រូវបានលើកឡើងដោយសហគមន៍ ដើម្បីផ្សព្វផ្សាយ និងស្នើដល់ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយ។


យោងតាមរបាយការណ៍ថ្មីៗរបស់អង្គការសមាគមធាងត្នោត បញ្ហាប្រឈមសំខាន់ៗដែលសហគមន៍ក្នុងទីក្រុងបាននឹងកំពុងជួបប្រទះគឺ អសន្តិសុខក្នុងការកាន់កាប់ដីធ្លី ការបណ្តេញចេញដោយគ្មានសំណងសមរម្យ ការគ្រប់គ្រងកាកសំណល់ លំនៅឋានមិនទាន់រៀបរយ និងលទ្ធភាពទទួលបានសេវាសាធារណៈនៅមានកម្រិត។ ចំណែកសហគមន៍នៅជនបទក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ រួមទាំងការបាត់បង់ដីស្រែចម្ការ និងមុខរបរចឹញ្ចិមជីវិតប្រចាំថ្ងៃ។

កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០ 1 / 8
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០ 2 / 8
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០ 3 / 8
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០ 4 / 8
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០ 5 / 8
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០ 6 / 8
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០ 7 / 8
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០
កម្រងរូបភាពនៃទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៤០ 8 / 8
ចែករំលែក: