កម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១៤

នេះជាកម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី  តាមសហគមន៍នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តៗ។ ការប្រារព្ធទិវានេះមានការចូលរួមពីប្រជាសហគមន៍ យុវជន និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង ១០០០នាក់ មកពីសហគមន៍ចំនួន ១៥ រួមមាន ប្រាំមួយសហគមន៍នៅរាជធានីភ្នំពេញ បួនសហគមន៍នៅខេត្តកំពត បីសហគមន៍នៅខេត្តស្វាយរៀង និងសហគមន៍ពីរផ្សេងទៀតនៅខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។

 

សហគមន៍គោលដៅរបស់អង្គការសមាគមធាងត្នោតបានរៀបចំប្រារព្ធទិវានេះប្រកបដោយភាពច្នៃប្រឌិត ដែលមានដូចជា សកម្មភាពជួបជុំគ្នាក្នុងសហគមន៍ ការរាំរបាំ ការថ្លែងសារ រួមទាំងការសរសរសារពាក់ព័ន្ធបញ្ហាដីធ្លីលំនៅឋាន និងលើកកម្ពស់សិទ្ធិនារី ក្នុងគោលបំណងផ្សព្វផ្សាយនិងលើកកម្ពស់ដល់សហគមន៍ដែលជាស្ត្រី ក្នុងការការការពារសិទ្ធិដីធ្លី និងលំនៅឋាន និងស្នើដល់ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយដីធ្លី។

 

បន្ថែមពីនោះ អង្គការសមាគមធាងត្នោតក៏បានចូលរួមជាមួយអង្គការដៃគូដទៃទៀតរៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោម ប្រធានបទ “ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម” នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ផងដែរ។

កម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១៤
1 / 7
កម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១៤
2 / 7
កម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១៤
3 / 7
កម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១៤
4 / 7
កម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១៤
5 / 7
កម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១៤
6 / 7
កម្រងរូបភាពនៃការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១៤
7 / 7
ចែករំលែក: