រាជរដ្ឋាភិបាល​កម្ពុជា​ ​ត្រូវ​បញ្ឈប់​ការរំលោភ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​វិ​ស័​យ​មី​ក្រូហិរញ្ញវត្ថុ

6 ឧសភា 2024, 00:00 73 ការមើល
រាជរដ្ឋាភិបាល​កម្ពុជា​ ​ត្រូវ​បញ្ឈប់​ការរំលោភ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​វិ​ស័​យ​មី​ក្រូហិរញ្ញវត្ថុ

នៅក្នុងឱកាសដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវបានត្រួតពិនិត្យនៅក្រុមប្រឹក្សាសិទិ្ធមនុស្សនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ យើងខ្ញុំស្នើសុំប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ សូមលើកអនុសាសន៍ដល់ប្រទេសកម្ពុជា ឱ្យផ្តល់ការអនុគ្រោះលើបំណុល និង​ផ្តល់សេវាសុខាភិបាលនិងអប់រំ ដោយឥតគិតថ្លៃនិងពេញលេញ ដើម្បីកាត់បន្ថយបំណុល និងបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានតាមរយៈកម្ចីមីក្រូហិរញ្ញវត្ថុ ។

នាថ្ងៃនេះ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ នឹងចេញប័ណ្ណព័ត៌មានជាស៊េរី ជាបួនភាសា ដើម្បីបង្ហាញអំពីការជាប់បំណុលដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ហើយនិងការអនុវត្តការផ្តល់កម្ចីបែបកេងប្រវ័ញ្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន និងអ្នកផ្តល់កម្ចីខ្នាតតូចជាច្រើន ដែលកំណត់គោលដៅផ្តល់កម្ចីរបស់ខ្លួនលើសហគមន៍ជនជាតិដើមភាគតិច ពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាច្រើន ។

ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែស្នើឱ្យប្រទេសកម្ពុជាទទួលខុសត្រូវ អំឡុងពេលត្រួតពិនិត្យឡើងវិញជាសាកល និងតាមពេលកំណត់ (UPR) និងផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទិ្ធមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ បានដាក់របាយការណ៍របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ អំពីការព្រួយបារម្ភទាំងនេះ ។ លោកអ្នកអាចទាញយករបាយការណ៍នេះ ជាភាសាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ

     

     

ចែករំលែក:

អត្ថបទពាក់ព័ន្ធ

សេចក្ដីថ្លែងការណ៍រួម សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា

09 សីហា 2026

សេចក្តីថ្លែងការណ៍រួម អង្គការសហប្រជាជាតិ អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រឹងការការពារប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ

16 មិថុនា 2026

សេចក្តីថ្លែងការណ៍រួម៖ ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង

15 ធ្នូ 2025

សេចក្តីថ្លែងការណ៍រួម៖ សូម​លុបចោល​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​៖​ ​ការ​ដកហូត​សញ្ជាតិ​ខ្មែរ​ក្នុង​ច្បាប់​នេះ​ ​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ

09 កញ្ញា 2025