សេចក្តីថ្លែងការណ៍៖ សូម​លើកលែង​បទចោទប្រកាន់​ ​និង​ដោះលែង​ ​លោក​ ​ជា​ ​ចាន់​ថា

14 កក្កដា 2025, 00:00 42 ការមើល
សេចក្តីថ្លែងការណ៍៖ សូម​លើកលែង​បទចោទប្រកាន់​ ​និង​ដោះលែង​ ​លោក​ ​ជា​ ​ចាន់​ថា

​យើងខ្ញុំ​ជា​អង្គការសង្គម​ស៊ីវិល​ ​ដែល​រួម​មាន​ ​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សហគមន៍​មូលដ្ឋាន​ ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​តុលាការ​ខេត្ត​ស្វាយរៀង​ ​ដែល​នៅតែ​បន្ត​ឃុំ​ខ្លួន​លោក​ ​ជា​ ​ចាន់​ថា​ ​ទាំង​អយុត្តិធម៌​ ​។​ ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​ ​ដែល​លោក​ ​ជា​ ​ចាន់​ថា​ ​នៅ​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​ស្វាយរៀង​ ​ខណៈ​ដែល​គាត់​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ ​ហើយ​គ្រួសារ​របស់​លោក​កំពុងតែ​មានវិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​ ​។​ ​ការ​ចាប់​ ​និង​ការ​ឃុំ​ខ្លួន​លោក​ ​ជា​ ​ចាន់​ថា​ ​គឺជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​ការងារ​ស្រប​ច្បាប់​របស់​សមាគម​ ​ជាពិសេស​ការងារ​ចូលរួម​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​ ​នៃ​ការ​ចុះឈ្មោះ​ក្នុង​បេឡា​ជាតិ​នៃ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​) ​សម្រាប់​មុខរបរ​បុគ្គល​ស្វ័យ​និ​យោជន៍​ ​ឬ​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​។​ ​សកម្មភាព​របស់​លោក​ ​គួរតែ​ទទួល​បានការ​លើកទឹកចិត្ត​ ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដែល​ជា​ការ​ជួយ​ដល់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ឱ្យ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កាន់តែ​ច្រើន​យល់​ដឹង​ ​និង​ទទួល​បាន​អត្ថប្រយោជន៍​ពីរ​ប​ប​បុគ្គល​ស្វ័យ​និ​យោជន៍​នេះ​ ​។​ ​ផ្ទុយទៅវិញ​ ​លោក​បែរជា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធ​នាគា​រយ៉ា​ង​អយុត្តិធម៌​ទៅវិញ​ ​។

កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ជា​ ​ចាន់​ថា​ ​ដែល​ជា​ថ្នាក់​ដឹកនាំ​តំបន់​ ​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​ចាប់​ ​និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ ​ក្រោយពេល​ដែល​លោក​ចុះទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ប័ណ្ណ​ ​ប​.​ស​.​ស​ ​ដល់​អា​ជីវករ​ ​។​ ​លុះដល់​ថ្ងៃ​ទី​១​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ជា​ ​ចាន់​ថា​ ​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​ចោទប្រកាន់​​ពី​ ​បទ​ឆបោក​តាម​មាត្រា​ ​៣​៧​៧​ ​និង​ ​៣​៧​៨​ ​និង​បទ​ធ្វើសកម្មភាព​បង្កើត​ឱ្យ​មាន​ការភាន់ច្រឡំ​ជាមួយ​ការ​បំ​ពេញមុខ​ងារ​សាធារណៈ​ ​តាម​មាត្រា​ ​៦​១​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។

លោក​ ​ជា​ ​ចាន់​ថា​ ​និង​សមាជិក​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​ផ្សេងទៀត​ ​បាន​ចូលរួម​យ៉ាងសកម្ម​ ​ក្នុង​ការងារ​ផ្សព្វផ្សាយ​ឱ្យ​សមាជិក​ថ្នាក់​តំបន់​ ​អាជីវករ​អ្នក​លក់ដូរ​តាម​ដង​ផ្លូវ​ ​អ្នកធ្វើការ​តាម​ផ្ទះ​ ​បាន​ដឹង​ ​និង​នាំគ្នា​ចុះឈ្មោះ​ស្វ័យ​និ​យោជន៍​ក្នុង​កម្មវិធី​ ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ដោយ​ក្នុង​នោះ​មានការ​អញ្ជើញ​មន្ត្រី​មកពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​មក​ចូលរួម​ធ្វើ​បទ​បង្ហាញ​ផង​ដែរ​ ​។​ ​ការងារ​ទាំងនេះ​ ​គឺជា​ការ​ជួយ​ដល់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​សម្រេច​បាន​នូវ​វត្ថុបំណង​ដែល​ចង់​ឱ្យ​ពលរដ្ឋ​ទាំង​អ្នកធ្វើការ​ងារ​ក្នុង​ប្រព័ន្ធ​ ​និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ ​ទទួល​បាន​អត្ថប្រយោជន៍​ពីរ​ប​ប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​និង​ការពារ​សិទិ្ធ​របស់​បងប្អូន​ដែល​កំពុង​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​។​

នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៤​ ​សកម្មភាព​លោក​ ​ជា​ ​ចាន់​ថា​ ​ត្រូវ​បាន​អនុប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​សម្រេច​ផ្តន្ទាទោស​កំណត់​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​១​៨​(​ដប់ប្រាំ​បី​)​ខែ​ ​ពី​បទ​ឆបោក​ ​និង​បទ​ធ្វើសកម្មភាព​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ​ជាមួយ​ការ​បំ​ពេញមុខ​ងារ​សាធារណៈ​ ​បទល្មើស​ដែល​មានបញ្ញត្តិ​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣​៧​៧​ ​មាត្រា​៣​៧​៨​ ​និង​មាត្រា​៦​១​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ទាំង​តុលាការ​ពុំបាន​បង្ហាញ​ថា​តើ​អ្នកណា​ជា​ជនរងគ្រោះ​នៃ​អំពើ​របស់​លោក​ ​ជា​ ​ចាន់​ថា​ ​ឡើយ​ ​។​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ជា​ ​ចាន់​ថា​ ​បាន​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ទៅ​នឹង​ការ​ផ្តន្ទាទោស​ខាងលើ​ហើយ​គាត់​បាន​រង់ចាំ​នីតិវិធី​ជំនុំ​ជម្រះ​នៅ​សាលា​ឧទរ​ណ៍​ភ្នំពេញ​ជាង​៧​ខែ​យ៉ាង​អ​ន្ទៈ​សា​ទើប​សាលាឧទ្ធរណ៍​កំណត់​បើកសវនាការ​លើ​បណ្តឹង​របស់​គាត់​នៅ​ព្រឹក​ថ្ងៃ​ទី​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៥​ ​នា​ពេល​ខាងមុខនេះ​ ​។

អំឡុង​ពេល​នៃ​ការ​ជាប់ឃុំ​បណ្តោះអាសន្ន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​ស្វាយរៀង​ ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ​ ​ស្ថានភាព​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​របស់​លោក​ ​ជា​ ​ចាន់​ថា​ ​កាន់តែ​ដុនដាប​ទៅ​ៗ​ ​ដោយសារ​ជំងឺ​ប្រចាំ​កាយ​មុន​ពេល​ជាប់ពន្ធនាគារ​ផង​ ​និង​ស្ថានភាព​លំបាក​នៅ​ក្នុង​ពន្ធ​នាគា​រ​ផង​ ​។​ ​ក្រុម​គ្រួសារ​របស់​លោក​ ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​កាន់តែ​ខ្លាំង​ ​ក្រោយ​លោក​ជាប់ពន្ធនាគារ​ ​ដោយ​រាល់​បន្ទុក​ទាំងអស់​ត្រូវ​ធ្លាក់​លើ​ភរិយា​របស់​លោក​តែម្នាក់​ ​។​ ​កូនស្រី​ ​ដែល​ទើប​តែ​មាន​អាយុ​ ​២​ឆ្នាំ​ ​៨​ខែ​ ​តែងតែ​យំ​ ​និង​សួររក​ឪពុក​របស់​គេ​ជាប់​ជាប្រចាំ​ ​។​

​យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ជាថ្មីម្តងទៀត ​ស្នើសុំឱ្យ​​ តុលាការ​ ​សូម​មេត្តា​លើកលែង​បទចោទប្រកាន់​ ​និង​ដោះលែង​លោក​ ​ជា​ ​ចាន់​ថា​ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​ដើម្បី​អាច​ឱ្យ​លោក​បន្ត​មុខរបរ​ក្នុង​ការ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ ​ដោះស្រាយបញ្ហា​ជីវភាព​គ្រួសារ​ ​និង​ជួយ​ដល់​សង្គមជាតិ​ផង​ដែរ​ ​។​ ​សកម្មភាព​របស់​លោក​ ​គឺជា​ច​លក​រ​មួយ​បាន​ជួយ​ពន្លឿន​ដល់​ទិសដៅ​របស់​រដ្ឋាភិបាល​ដែល​ពលរដ្ឋ​នឹង​ទទួល​បាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២​០​៣​០​ ​ស្របតាម​យុទ្ធ​សា​ស្រ្ត​បញ្ចកោណ​ ​និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដែល​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២​០​៣​០​ខាងមុខនេះ​ផង​ដែរ​ ​៕

 

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ធំ (កំពង់ឆ្នាំង)
២. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៤. សហគមន៍បឹងពីរ (បាត់ដំបង)
៥. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៦. សហព័ន្ធសហជីពកម្ពុជា (CATU)
៧. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៩. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១០. សមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា (ADHOC)
១១. សមាគមពង្រឹងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ(CIERA)
១២. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ(CIWA)
១៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៤. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៥. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
១៧. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
១៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៩. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២០. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
២១. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
២២. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
២៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៤. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
២៥. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
២៦. សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)
២៧. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
២៨. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ខេត្តព្រះវិហារ)
២៩. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏
៣០. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៣១. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
៣២. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
៣៣. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
៣៤. សហគមន៍ភ្នំក្រោម (សៀមរាប)
៣៥. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៣៦. សហគមន៍ព្រៃឈើពេជចង្វាល្អឆើត (កំពង់ឆ្នាំង)
៣៧. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៣៨. សហគមន៍ព្រៃឡង់ (ក្រចេះ)
៣៩. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
៤០. សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
៤១. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៤២. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៤៣. សមាគមស្រ្តីជនបទដើម្បីក្សេត្របរិស្ថាន (សសជក)
៤៤. អង្គការសមាគមធាងត្នោត (ស.ធ.ត)
៤៥. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៤៦. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
៤៧. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៤៨. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៤៩. សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
៥០. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥១. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
៥២. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លេខទូរស័ព្ទ៖ 093 629 298

ទាញយក
ចែករំលែក:

អត្ថបទពាក់ព័ន្ធ

សេចក្ដីថ្លែងការណ៍រួម សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា

09 សីហា 2026

សេចក្តីថ្លែងការណ៍រួម អង្គការសហប្រជាជាតិ អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រឹងការការពារប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ

16 មិថុនា 2026

សេចក្តីថ្លែងការណ៍រួម៖ ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង

15 ធ្នូ 2025

សេចក្តីថ្លែងការណ៍រួម៖ សូម​លុបចោល​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​៖​ ​ការ​ដកហូត​សញ្ជាតិ​ខ្មែរ​ក្នុង​ច្បាប់​នេះ​ ​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ

09 កញ្ញា 2025