កិច្ចប្រជុំប្រចាំឆ្នាំរវាងសហគមន៍ក្រីក្រក្នុងទីក្រុង និងជនបទ សៀមរាបថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩
កិច្ចប្រជុំប្រចាំឆ្នាំរវាងសហគមន៍ក្រីក្រក្នុងទីក្រុង និងជនបទ សៀមរាបថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ អង្គការសមាគមធាងត្នោតបានរៀបចំកិច្ចប្រជុំសហគមន៍ប្រចាំឆ្នាំរវាងសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ និងជនបទ ដែលមានសមាជិកសហគមន៍ចូលរួមចំនួន ៧០ នាក់ មកពីសហគមន៍ចំនួន៦ ដែលរួមមាន សហគមន៍ភូមិ២៣ ស្ទឹងមានជ័យ សាមគ្គីរុងរឿង រមាសហែក ចេកមាស និងសហគមន៍ឡពាង។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បី ឆ្លុះបញ្ចាំងពីសកម្មភាពកន្លងមក និងរៀបចំផែនការបន្ទាប់ដើម្បីពង្រឹងសហគមន៍ និងដោះស្រាយបញ្ហាដែលបាន និងកំពុងតែកើតមានឡើង។ វាក៏ជាឱកាសដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ជាមួយនឹងសហគមន៍ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការធ្វើការងាររួមគ្នា។