អបអរទិវាលំនៅឋានពិភពលោក លើកទី៣៩ ឆ្នាំ២០២៤
ក្នុងឱកាសទិវាលំនៅឋានពិភពលោក លើកទី៣៩ ឆ្នាំ២០២៤ នេះ បុគ្គលិកនៃអង្គការសមាគមធាងត្នោត បានលើកឡើងពីសារៈសំខាន់ផ្សេងៗនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន សមធម៌ និងដោយយុត្តិធម៌នៅកម្ពុជា។ ដោយសារប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេស ការផ្លាស់ប្ដូរទីតាំងនៅតែបន្តកើតមាន ការទូទាត់សំណងនៅមិនទាន់សមរម្យ ទៅនឹងទីផ្សារបច្ចុប្បន្ន។ អបអរសាទរ ទិវាលំនៅឋានពិភពលោក!