“ការគ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ ២០២៤ ” ការប្រៀបធៀបទីតាំងលំនៅឋានក្រីក្រ និងទីតាំងលំនៅឋានទូទៅ។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតចេញរបាយការណ៍ដែលមានចំណងជើងថា “ការគ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ ២០២៤ ” ការប្រៀបធៀបទីតាំងលំនៅឋានក្រីក្រ និងទីតាំងលំនៅឋានទូទៅ។
របាយការណ៍នេះសិក្សាអំពីបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ ដោយផ្តោតលើភាពខុសគ្នារវាងទីតាំងលំនៅឋានក្រីក្រ និងទីតាំងលំនៅឋានទូទៅ។ ការសិក្សានេះមានគោលបំណងលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យមានប្រសិទ្ធភាព និងសមធម៌នៅក្នុងទីក្រុង និងផ្តល់នូវផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នកពាក់ព័ន្ធនានា ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម។
ការរកឃើញសំខាន់ៗនៃរបាយការណ៍ស្រាវជ្រាវនេះ រួមមាន ១) កង្វះកន្លែងទុកដាក់សំរាម សំណល់រឹង ២) ការយល់ដឹងជាសាធារណៈ និងការអនុលោមតាមការបែងចែកសំរាម សំណល់រឹងនៅតែមានកម្រិតទាប ៣) ភាពមិនស៊ីសង្វាក់គ្នានៃសេវាកម្មប្រមូលសំរាម និងការទុកដាក់សំរាម។