សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់ កុំព្យូទ័រយួរដៃ (Laptops) និង ម៉ូនីទ័រ (Monitors)
អង្គការសមាគមធាងត្នោត គឺជាអង្គការឯករាជ្យ មិនស្វែងរកប្រាក់ចំណេញ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦។
អង្គការសមាគមធាងត្នោងមានគម្រោងទិញកុំព្យូទ័រយួរដៃ និងម៉ូនីទ័រដើម្បីប្រើប្រាស់ក្នុងសកម្មភាព ការងាររបស់ខ្លួន និងកំពុងស្វែងរកក្រុមហ៊ុននានាដើម្បីចូលរួមដេញថ្លៃ ។ ដើម្បីចូលរួមដេញថ្លៃ និងសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយក ទម្រង់លក្ខណៈលម្អិត និងលក្ខខណ្ឌតម្រូវនានាដើម្បីផ្តល់សម្រង់តម្លៃ ។
លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន៖
§ លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
§ វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
§ លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
§ ផ្ដល់លិខិតសម្រង់តម្លៃ (សូមទាញយក ទម្រង់លក្ខណៈលម្អិត និងលក្ខខណ្ឌតម្រូវនានាដើម្បីផ្តល់សម្រង់តម្លៃ)។
បែបបទនៃការដាក់ពាក្យ៖
ប្រសិនបើលោក-លោកស្រីដែលជាម្ចាស់ក្រុមហ៊ុននានា មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិត រួចផ្ញើមកកាន់អង្គការសមាគមធាងត្នោត ដែលមានអាស័យដ្ឋាន ផ្ទះលេខ ២១ ផ្លូវលេខ ៤៧២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៤៣១ ៥៥៥ / ០១២ ៦៦៧ ២២៥
កាលបរិច្ឆេទឈប់ទទួលពាក្យ៖
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៥ រសៀល ។