សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់កញ្ចប់សេវាកម្មអាហារ និងទីកន្លែងសម្រាប់វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ការប្រជុំ និងកម្មវិធីផ្សេងៗ នៅរាជធានីភ្នំពេញ
អង្គការសមាគមធាងត្នោត (ស.ធ.ត.) គឺជាអង្គការឯករាជ្យ មិនស្វែងរកប្រាក់ចំណេញ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦។
អង្គការសមាគមធាងត្នោត សូមអញ្ជើញសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានាដែលមានទទួលផ្គត់ផ្គង់សេវាកម្មដូចបានបញ្ជាក់ខាងលើ ដើម្បីចូលរួមដេញថ្លៃលើការផ្គត់ផ្គង់សេវាកម្មរៀបចំអាហារ និងទីកន្លែងសម្រាប់វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ការប្រជុំ និងកម្មវិធីផ្សេងៗ សម្រាប់ឆ្នាំ២០២៦។ ដើម្បីចូលរួមដេញថ្លៃ និងចំពោះព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយកទម្រង់សម្រង់តម្លៃ និងបំពេញលក្ខខណ្ឌតម្រូវនានាដើម្បីផ្តល់សម្រង់តម្លៃ ។
លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន៖
- លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ
- លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
- ផ្ដល់នូវលិខិតសម្រង់តម្លៃ លើកញ្ចប់សេវាកម្មដែលបានរៀបរាប់ខាងលើ
បែបបទនៃការដាក់ពាក្យ៖
ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិត រួចផ្ញើមកកាន់អាសយដ្ឋានរបស់អង្គការសមាគមធាងត្នោត ផ្ទះលេខ២១ ផ្លូវ៤៧២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៥ រសៀល ។